វៀតណាមទទួលបានសមិទ្ធិខ្ពស់ក្នុងការអភិវឌ្ឍន៍មនុស្ស។

វៀតណាមទទួលបានសមិទ្ធិខ្ពស់ក្នុងការអភិវឌ្ឍន៍មនុស្ស។ - ảnh 1
វៀតណាមទទួលបានសមិទ្ធិខ្ពស់ក្នុងការអភិវឌ្ឍន៍មនុស្ស។ (radiovietnam.vn)


        VOV-ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ជាង៤០ត្រូវបាន ​UNDP រំលឹក​ដល់
​នោះ​វៀតណាមត្រូវបានវាយតំលៃជាប្រទេសទទួលបានភាពជឿនលឿនជាងគេ
​អំពី​ការអភិវឌ្ឍន៍មនុស្ស។ តាម UNDP ថា​ សន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់វៀត
ណាម​បានកើនឡើង៤១%ក្នុងរយៈពេល២ទស្សវត្សកន្លងមក។ UNDP បានចាត់
ទុកថា រាល់លទ្ធផលនេះទទួលបាននេះដោយសារកិច្ចសន្យាយ៉ាងខ្លាំងក្លារបស់
រដ្ឋាភិបាលវៀតណាមអំពីការកែទម្រង់ប្រព័ន្ធអប់រំនិងសុខាភិបាលសាធារណៈ
បណ្ដាកម្មវិធី​កាត់បន្ថយភាពក្រីក្រមានចរិតលក្ខណៈលោតផ្លោះនិងការចូលរួម
មានចរិត​លក្ខណៈយុទ្ធសាស្ត្រចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោក។

        ការបិនិត្យរបស់ UNDP ជិតស្និទ្ធនឹងស្ថានភាពជាក់ស្ដែងទាំងស្រុង។ តាំងពី
​មុន​មក វៀតណាមជានិច្ចកាលដាក់មនុស្សនៅតួនាទីស្នូលនិងចាត់ទុកមនុស្សជា​គោលដៅផងជាកំលាំងចលករផងក្នុងដំណើរការអភិវឌ្ឍន៍។ ក្នុងរយៈពេល​ជិត​៣ទស្សវត្សអនុវត្តកិច្ចការផ្លាស់ប្តូរថ្មីកន្លងមក​ ការផ្ដួចផ្ដើមគំនិតនេះត្រូវបាន​ជាក់
ស្ដែង​បនីយកម្មក្លាយទៅជាបណ្ដាកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិជាមួយលទ្ធផលសំខាន់ៗ។ ជាពិសេស​បញ្ហាសមភាពភេទ​ទទួល
បាន​សមិទ្ធិសារវន្ត។​លោកស្រី Nguyen thi Kim Ngan សមាជិការកា​រិយាល័យ​
នយោបាយ​​​និងជាអនុប្រធានរដ្ឋសភាវៀតណាមបានវាយតំលៃថា៖

        “លទ្ធផលអនុវត្តសមភាពភេទរបស់វៀតណាមត្រូវបានរៀបចំណាត់ថ្នាក់
ខ្ពស់ជាងគេបើប្រៀបនឹងប្រទេសមានសម័ត្ថភាពអភិវឌ្ឍន៍និងចំណូលដូចគ្នា។ ជាមួយនឹងគោលនយោបាយរបស់បក្សនិងរដ្ឋនិងការខំប្រឹងប្រែងរបស់ខ្លួនឯង​
នារី​វៀតណាមបានមានការរួមចំណែកជាច្រើនក្នុងគ្រប់វិស័យដូចជា ការងារគ្រប់
គ្រងរដ្ឋ ផលិតកម្មអាជីវកម្ម កិច្ចការបរទេស វិទ្យាសាស្ត្របច្ចេកវិទ្យានិងកសាង
​គ្រួសារ​ជឿនលឿន។”

        វៀតណាមជាប្រទេសបានសំរេចមុនកាលកំណត់គោលដៅអភិវឌ្ឍន៍​
សហ័ស្សវត្សជាច្រើន ពិសេសគឺគោលដៅអំពីការកាត់បន្ថយភាពក្រីក្រ អប់រំបថម
​សិក្សា​បង្កើនសុខភាពអ្នកម្ដាយនិងកាត់បន្ថយអត្រាស្លាប់ចំពោះកុមារមានអាយុ
ក្រោម​៥ឆ្នាំ។ ទន្ទឹមនឹងនោះវៀតណាមយកចិត្តទុកដាក់ក្នុងការចូលរួមបណ្ដាកិច្ច
ព្រម​ព្រៀង​អន្តរជាតិស្ដីពីសិទ្ធិមនុស្សសំដៅបង្ហាញកិច្ចសន្យាក៏ដូចជាការប្តេជ្ញា
ចិត្តរបស់​វៀតណាមក្នុងការធានាសិទ្ធិមនុស្សនិងអភិវឌ្ឍន៍មនុស្ស។ លោក Bui
Thanh Son អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបាននិយាយច្បាស់អំពី
គោលមាគ៌ានេះថា៖

        “នាឆ្នាំ២០០៩និង២០១០ជាដំណាក់កាលគួរឲ្យចង់ចាំរបស់វៀតណាមក្នុង​វិស័យសហប្រតិបត្តិការអន្តរជាតិអំពីសិទ្ធិមនុស្ស​ពិសេសគឺជាមួយបណ្ដា​យន្តការ​អន្តរជាតិនិងស្ថាប័នផ្សេងៗក្នុងដំបន់អំពីសិទ្ធិមនុស្ស។ ក្នុងឆ្នាំ២០០៩ វៀតណាម​បានការពារប្រកបដោយជោគជ័យរបាយការណ៍ជាតិអំពីស្ថានភាពអនុវត្តសិទ្ធិ
មនុស្សនិង​ត្រូវបានសហគមន៍អន្តរជាតិវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិក្នុង
បុព្វហេតុផ្លាស់ប្តូរថ្មីរបស់ប្រជាជនវៀតណាមនិងកិច្ចសន្យាដ៏ច្បាស់លាស់របស់
រដ្ឋវៀតណាមចំពោះការអនុវត្តនិងជំរុញសិទ្ធិមនុស្សនិងការអភិវឌ្ឍន៍របស់មនុស្ស។”

         ដំណាក់កាលពីឥឡូវដល់ឆ្នាំ២០២០គឺសំខាន់ណាស់ចំពោះការសំរេចបណ្ដា
គោលដៅអភិវឌ្ឍន៍របស់វៀតណាម ដើម្បីវៀតណាមជាសារវន្តក្លាយទៅជា​ប្រទេសឧស្សាហកម្មតាមទិសទំនើប។ ជាមួយការផ្ដួចផ្ដើមគំនិតសកម្មនិង​ម្ចាស់ការ​សមាហរណកម្មអន្តរជាតិវៀតណាមនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយ
បណ្ដាដៃគូអន្តរជាតិអនុវត្តបណ្ដាកម្មវិធីការផ្ដើមគំនិតអំពីការអភិវឌ្ឍន៍​ចីរភាព ក្នុងនោះការអភិវឌ្ឍន៍មនុស្សជាអាទិភាពមួយក្នុងចំណោមអាទិភាព។ រដ្ឋាភិបាល
វៀតណាមក៏អះអាងនឹងបន្តសហប្រតិបត្តិការសកម្មជាមួយ UNDP ក៏​ដូចជាអង្គការ
នានាចំណុះប្រព័ន្ធអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍មនុស្ស​ពិសេសគឺការ
អនុវត្តគោលដៅអភិវឌ្ឍន៍សហ័ស្សវត្សនានា៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ