វៀតណាមធានាសមភាពយេនឌ័រ

(VOVWORLD) -  ថ្ងៃទី ៨ ខែមីនា គឺជាទិវានារីអន្តរជាតិ ឬទិវាអង្គការសហប្រជាជាតិសម្រាប់សិទ្ធិនារី និងសន្តិភាពអន្តរជាតិ។ នៅវៀតណាម ទិវានេះក៏ជាឱកាសមួយដើម្បីពិនិត្យមើលការអនុវត្តរាល់ការប្តេជ្ញាចិត្តជាតិ និងអន្តរជាតិស្តីពីការពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងកុមារី។ តាមនោះ អាចមើលឃើញថា សមភាពយេនឌ័រ គឺជាកិច្ចការសំខាន់មួយរបស់វៀតណាម។

វៀតណាមធានាសមភាពយេនឌ័រ - ảnh 1ព្រឹត្តិការណ៍ “រោទិ៍កណ្តឹងដើម្បីសមភាពយេនឌ័រ” ត្រូវបានរៀបចំឡើងដោយផ្សារហ៊ុនទីក្រុងហូជីមិញ (HOSE) និង UN women(ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី) នៅវៀតណាម (រូបថត៖ dansinh.dantri.com.vn)

សមភាពយេនឌ័រមិនត្រឹមតែជាសិទ្ធិមូលដ្ឋានរបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ជាមួយនឹងប្រជាជនជាង ៥០ លាននាក់ ដែលស្មើនឹងជាង ៥០% នៃចំនួនប្រជាជនទូទាំងប្រទេស ស្ត្រីវៀតណាមកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផ្លាស់ប្តូរថ្មី។

ធានាសិទ្ធិមូលដ្ឋានរបស់មនុស្ស

វៀតណាមបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងវឌ្ឍនភាពរបស់ស្ត្រី ជាមួយនឹងយុទ្ធសាស្ត្រច្បាស់លាស់ ខ្ជាប់ខ្ជួននិងជាក់ស្តែង។ ចាប់តាំងពីការបង្កើតមក បក្សកុម្មុយនិស្តវៀតណាមបានចង្អុលបង្ហាញយ៉ាងច្បាស់ថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការសំខាន់មួយក្នុងចំណោមកិច្ចការសំខាន់ៗទាំងដប់នៃបដិវត្តន៍វៀតណាម។

ផ្អែកលើគោលការណ៍នោះ រដ្ឋាភិបាលវៀតណាមតែងតែកែលម្អ និងអនុវត្តន៍គោលនយោបាយធានាសិទ្ធិស្ត្រី លើកកំពស់សមភាពយេនឌ័រ និងវឌ្ឍនភាពរបស់ស្ត្រី។

វៀតណាមធានាសមភាពយេនឌ័រ - ảnh 2អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងឯកអគ្គរដ្ឋទូតស្ត្រី រួមទាំងប្រធានតំណាងអង្គការអន្តរជាតិប្រចាំនៅវៀតណាម ទស្សនាស្តង់គំនូរ Dong Ho នៅភូមិ Dong Ky (Bac Ninh) (រូបថត៖ VOV)

ជាក់ស្តែង វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានក្របខ័ណ្ឌច្បាប់ និងគោលនយោបាយពេញលេញ និងត្រឹមត្រូវ សម្រាប់លើកកម្ពស់សមភាពយេនឌ័រ។ ក្រៅពីបទប្បញ្ញត្តិដែលបានចែងក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន “ប្រជាពលរដ្ឋប្រុសស្រីមានភាពស្មើគ្នាក្នុងគ្រប់ទិដ្ឋភាព។ រដ្ឋមានគោលនយោបាយធានានូវសិទ្ធិ និងឱកាសសមភាពយេនឌ័រ” គឺប្រព័ន្ធឯកសារច្បាប់ ក៏ត្រូវបានសុក្រិតដូចជា៖ ច្បាប់សមភាពយេនឌ័រ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ច្បាប់បង្ការ ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ  ក្រមការងារ ច្បាប់ភូមិបាល...។

វៀតណាមក៏បានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិ  និងរបៀបវារៈសំខាន់ៗជាច្រើនអំពីសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពយេនឌ័រ។ បច្ចុប្បន្ននេះ លើគ្រប់វិស័យក្នុងប្រទេសវៀតណាម សុទ្ធតែមានការចូលរួមចំណែកពីស្ត្រី។

ក្នុងវិស័យនយោបាយ អត្រាជាមធ្យមនៃចំនួនសមាជិការគណៈកម្មាធិការបក្សថ្នាក់ខេត្តគឺ ១៦%; ហើយមានខេត្តក្រុងចំនួន ៦១/៦៣ ដែលមានកម្មាភិបាលស្ត្រីក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍។ ក្នុងរដ្ឋសភា ចំនួនសមាជិការសម្រាប់អាណត្តិទី១៥ មានចំនួន ៣០,២៦% កើនឡើង ៣,៥៤% បើធៀបនឹងអាណត្តិមុន (២៦,៧២%)។ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦ ក៏បានកត់ត្រាថា អត្រាសមាជិការក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តឈានដល់ ២៩% (ធៀបនឹង ២៦.៥% ក្នុងអាណត្តិមុន)។

លើវិស័យសេដ្ឋកិច្ច ស្ត្រីវៀតណាមកំពុងអះអាងពីថានៈនិងតួនាទីរបស់ខ្លួន។ ពោលគឺ ចំនួនអាជីវកម្មជោគជ័យដែលដឹកនាំ ដំណើរការ និងគ្រប់គ្រងដោយស្ត្រីបានកើនឡើងជាលំដាប់ បង្ហាញពីការខិតខំប្រឹងប្រែង ការរីកធំធាត់ និងវឌ្ឍនភាពរបស់ស្ត្រី។

ទាក់ទងនឹងសង្គម គម្រោង "គាំទ្រការចាប់ផ្ដើមអាជីវកម្មរបស់ស្ត្រីក្នុងដំណាក់កាល ២០១៧-២០២៥" បានជម្រុញការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជំរុញគំនិតច្នៃប្រឌិតក្នុងការចាប់ផ្តើមអាជីវកម្ម និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...។ ជាពិសេសការទទួលបានការអប់រំ ការលើកកម្ពស់សុខភាពមាតា ស្ត្រី ក្នុងចំណោមកម្លាំងពលកម្ម និងការបង្កើនក្របខ័ណ្ឌច្បាប់  សម្រាប់សមភាព យេនឌ័រត្រូវបានយកចិត្តទុកដាក់។

អន្តរជាតិទទួលស្គាល់

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបំផុតដែលសម្រេចបាន នូវគោលដៅសហសវត្សរ៍ស្តីពីសមភាពយេនឌ័រ លើកកម្ពស់ឋានៈរបស់ស្ត្រី ហើយបច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងអនុវត្តរបៀបវារៈអំពីការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ ២០៣០ ក្នុងនោះ មានគោលដៅអភិវឌ្ឍន៍អំពីការជម្រុញសមភាពយេនឌ័រ   និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី។

យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ វៀតណាមគឺជាទីតាំងលេចធ្លោមួយក្នុងការអនុវត្តគោលដៅសហសវត្សរ៍ស្តីពីសមភាពយេនឌ័រ។ លោក Jesper Morch ប្រធានតំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាមបានវាយតម្លៃថា៖ “វៀតណាមជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ីប៉ា-ស៊ីហ្វិកក្នុងសូចនាករសមភាពយេនឌ័រ តាមរយៈការផ្តល់សេវាសុខភាព និងការអប់រំដល់កុមារី កុមារា ស្ត្រី និង បុរស។ ភាពខុសគ្នានៃអត្រាចុះឈ្មោះចូលរៀនរវាងកុមារី និងកុមារាគឺទាបណាស់”។

ក្នុងពេលជាមួយគ្នានោះ យោងតាមរបាយការណ៍គម្លាតយេនឌ័រសកលឆ្នាំ ២០២៣ ដោយវេទិកាសេដ្ឋកិច្ចពិភពលោកចេញផ្សាយ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសន្ទស្សន៍វឌ្ឍនភាពលឿនបំផុត ក្នុងសមភាពយេនឌ័រ (លើទិដ្ឋភាពសំខាន់ៗចំនួន ៤ រួមមានសេដ្ឋកិច្ច អប់រំ សុខភាព និងនយោបាយ)។

វៀតណាមធានាសមភាពយេនឌ័រ - ảnh 3លោកស្រី Maria Olandina Isabel Caeiro Alves ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃទីម័រឡេស្តេប្រចាំនៅវៀតណាម ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទិវាអន្តរជាតិនារី ៨ មីនា នៅទីក្រុង Bac Ninh ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ (រូបថត៖ VOV)

អញ្ជើញវាយតម្លៃជារួមអំពីសមភាពយេនឌ័រនៅវៀតណាម លោកស្រី Maria Olandina ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសទីម័រឡេស្តេប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ “នាងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលជាគំរូឆ្នើមមួយក្នុងការធានាសមភាពយេនឌ័រ។ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលមានសមិទ្ធិផលល្អក្នុងការអនុវត្តសមភាព យេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងយុវនារី។ សូមថ្លែងអំណរគុណចំពោះកម្លាំងនារីនៅវៀតណាមដែលនាពេលកន្លងមក បានរួមដំណើរជាមួយយើងខ្ញុំ ធ្វើសកម្មភាពដើម្បីសមភាពយេនឌ័រ”។

សន្ទស្សន៍ចំណាត់ថ្នាក់អំពីសមភាពយេនឌ័ររបស់វៀតណាមក្នុងឆ្នាំ២០២៣ ស្ថិតក្នុងចំណាត់ថ្នាក់ប្រទេស ៧២/១៤៦  កើនឡើង១១កាំ បើធៀបនឹងឆ្នាំ២០២២។ វឌ្ឍនភាពសមភាពយេនឌ័រឈានដល់ ៧១,១%”។ លទ្ធផលទាំងនេះគឺជាភស្តុតាងច្បាស់លាស់នៃសមិទ្ធិផលលេចធ្លោក្នុងការធានា និងលើកកម្ពស់សមភាពយេនឌ័រនៅ វៀតណាម;បង្ហាញឲ្យឃើញថា សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី តែងតែជាគោលដៅយុទ្ធសាស្ត្រ យូរអង្វែង និងសំខាន់របស់បក្ស និងរដ្ឋវៀតណាមជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ