វៀតណាមធ្វើសមាហរណកម្មដោយម្ចាស់ការ ឆ្លៀតយកឧត្តមភាពក្នុងបរិបទថ្មី

(VOVWORLD) -នាបច្ចុប្បន្ននេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម (FTA)ជាច្រើន ដែលរួមមានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU។ ក្នុងឆ្នាំ ២០១៩ នេះ វៀតណាមនឹងរួមជាមួយបណ្ដាប្រទេសអាស៊ានចូលរួមកិច្ចព្រមព្រៀងភាពជាដៃគួសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាមួយប្រទេសជាដៃគូចំនួន ៦ ដែលរួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់។ កិច្ចព្រមព្រៀង FTA  ទាំងនេះ នឹងបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៩ នេះផងដែរ។
វៀតណាមធ្វើសមាហរណកម្មដោយម្ចាស់ការ ឆ្លៀតយកឧត្តមភាពក្នុងបរិបទថ្មី - ảnh 1 វៀតណាមធ្វើសមាហរណកម្មដោយម្ចាស់ការ ឆ្លៀតយកឧត្តមភាពក្នុងបរិបទថ្មី

(រូបថត៖ TTXVN) 

ក្រុមអ្នកសិក្សាស្រាវជ្រាវបានចាត់ទុកថា ល្បឿនកំណើន GDP របស់វៀតណាមឆ្នាំ ២០១៩ អាចទទួលបានក្នុងរង្វង់ពី ៦,៧ ដល់ ៦,៩% ។ ដើម្បីទទួលបានលទ្ធផលទាំងនេះ វៀតណាមគម្បីឆ្លៀតយករាល់ឱកាសរបស់ FTA ព្រមទាំងខិតខំប្រឹងប្រែងកែលម្អបរិយាកាសធ្វើអាជីវកម្ម និងជាពិសេសគឺឆ្លៀតយកឱកាសពីបដិវត្តន៍ឧស្សាហកម្ម ៤.០។

ឧត្តមភាពនិងការសាកល្បង

វៀតណាមបានចូលរួម និងបង្ហើយការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី និងពហុភាគីចំនួន ១២ ដែលក្នុងនោះមាន FTA មានសុពលភាព ហើយកំពុងបានអនុវត្តន៍ចំនួន ៩ ។នេះត្រូវបានចាត់ទុកជាឱកាសដ៏ធំធេងសម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៩ របស់វៀតណាម។ បើវៀតណាមឆ្លៀតយក កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) ប្រកបដោយជោគជ័យនោះ នឹងជំរុញទំហំនាំចេញរបស់វៀតណាមកើន ៤,២% ហើយទំហំនាំចូលកើន ៥,៣%។ ចំណែក FTA វៀតណាម - EU នៅពេលមានសុពលភាពនោះ ក៏ជាឱកាសសម្រាប់ការនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារនៃប្រទេសអឺរ៉ុបចំនួន ២៨។ ដោយបានលើកលែងពន្ធនោះ ទំនិញរបស់វៀតណាមមានភាពប្រកួតប្រជែងជាងអំពីតម្លៃ ហើយនេះគឺជាឱកាសសម្រាប់កំណើនសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ ការកើនឡើងនៃលទ្ធិគាំពារនិយមពាណិជ្ជកម្ម ស្ថានភាពពាណិជ្ជកម្មតានតឹងរវាងបណ្ដាប្រទេស និងដំណើរការអង់គ្លេសចាកចេញពី EU កំពុងបង្កើតគោលនយោបាយគ្មានស្ថិរភាព ដែលអាចប៉ះពាល់យ៉ាងជ្រាលជ្រៅដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មសកល ក្នុងនោះមានវៀតណាមផង។ ហេតុដូច្នេះហើយ វៀតណាម គប្បីធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម កសាងខឿនសេដ្ឋកិច្ចដោយម្ចាស់ការ និងលើកម្ពស់កម្លាំងពលំជាតិទាំងមូល។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានឲ្យដឹងថា៖

“ការអនុវត្តរាល់កិច្ចសន្យាធ្វើសមាហរណកម្មដ៏ធំទូលាយកំពុងដាក់សម្ពាធប្រកួតប្រជែងកាន់តែខ្លាំងក្លាលើថ្នាក់ជាតិ សហគ្រាស និង ផលិតផល។ បញ្ហាធំដែលត្រូវប្រឈមនោះគឺ តើធ្វើដូចម្តេចដើម្បីអនុវត្តន៍បណ្ដា FTA ជំនាន់ថ្មីប្រកដោយជោគជ័យ សំដៅបង្កើនកម្លាំងផ្ទៃក្នុង លើកកម្ពស់ផលិតភាព កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ការផ្លាស់ប្ដូរថ្មីរូបគំរូកំណើន លើកកម្ពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងគឺជាបុព្វបទ ហើយជាដំណោះស្រាយសម្រេចដើម្បីលើកកម្ពស់កម្លាំងផ្ទៃក្នុង”។

បង្កើតកម្លាំងចលករធ្វើកំណែទម្រង់ថ្មី

តាមអនុរដ្ឋមន្ត្រីក្រសួងឧស្សហពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានឲ្យដឹងថាកម្រិតកំណើន GDP របស់វៀតណាមអាចកើនឡើង ប្រសិនបើវៀតណាមធ្វើកំណែទម្រង់របៀបរបបសេដ្ឋកិច្ចជាក់ស្ដែង ក៏ដូចជាទាក់ទាញបានគម្រោងវិនិយោគ ដែលមានគុណភាព។ លោក Vo Tri Thanh សេដ្ឋកិច្ចវិទូមួយរូមបានអះអាងថា៖

“នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមមានឧត្តមភាពជាច្រើនអំពីការធ្វើសមាហរណកម្ម ពោលគឺវៀតណាមបានចុះហត្ថលេខាលើ FTA ជាច្រើន មានដៃគូយទ្ធសាស្ត្រជាច្រើន ការធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមបានដើរតាមនិន្នាការរួមរបស់ពិភពលោក។ ហេតុដូច្នេះហើយ វៀតណាមមានលក្ខខ័ណ្ឌល្អដើម្បីសិក្សារៀនសូត្រ ហើយនេះគឺជាឧត្តមភាពរបស់វៀតណាម”។

ដូច្នេះហើយ វៀតណាមគប្បីបន្តកែលម្អបរិយាកាសធ្វើអាជីវកម្មយ៉ាងជាក់ស្ដែង ដែលតភ្ជាប់នឹងការសុក្រឹតរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមដើម្បី
បង្កលក្ខណៈងាយស្រួលសម្រាប់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព។វៀតណាមក៏គប្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាម ជំរុញការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ដែលក្នុងនោះសហគ្រាសបានដើរតួនាទីជាស្នូល។

ក្រុមសេដ្ឋកិច្ចវិទូក៏បានចាត់ទុកថា វៀតណាមគប្បីកែលម្អគុណភាពនៃការងារសម្របសម្រួល និងធ្វើកំណែទម្រង់របៀបរបបសេដ្ឋកិច្ច។ វៀតណាមត្រូវ
ម្ចាស់ការបន្សាំនឹងផលប៉ះពាល់ពហុភាគីនៃការប្រកួតប្រជែងពាណិជ្ជកម្ម និងលទ្ធិគាំពារ ក៏ដូចជាផ្ដោតសំខាន់លើការបើកទូលាយសកម្មភាពនាំចេញ និងទាក់ទាញទុនវិយោគពីបរទេស ដែលមានគុណភាពខ្ពស់ ដើម្បីជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយចីរភាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ