វៀតណាមនិងថៃចាប់ផ្តើមគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មី

(VOVWORLD) - ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៦ ឧសភា នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហ ប្រធាននៃកិច្ចប្រជុំលើកទី ៤ នៃគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ។ ដំណើរទស្សនកិច្ច នេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបើក ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរទៀតផង ជាពិសេសការសម្រេចបាននូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

ឆ្ពោះទៅរកទំហំផ្លាស់ប្តូរពាណិជ្ជកម្មកាន់តែខ្ពស់

វៀតណាមនិងថៃជាប្រទេសពីរនៅអាស៊ីអាគ្នេយ៍ដែលមានទំនាក់ទំនងជិតស្និទ្ធនិងកក់ក្តៅលើទិដ្ឋភាពជាច្រើន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីអភិវឌ្ឍន៍ ជាពិសេសក្នុងវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

វៀតណាមនិងថៃចាប់ផ្តើមគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មី - ảnh 1ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម លោកស្រី Urawadee Sriphiromya (ឆ្វេង) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានរបស់ VOV5។ (រូបថត៖ MediaVOV5)

បច្ចុប្បន្នប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាមក្នុងអាស៊ាន ហើយជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមប្រទេសដែលមានការវិនិយោគច្រើនជាង គេនៅវៀតណាម។ វិនិយោគិនថៃបានវិនិយោគនៅវៀតណាមតាំងពីដំបូងបំផុត ដោយធ្វើអាជីវកម្មក្នុងឧស្សាហកម្ម និងវិស័យជាច្រើន។ ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម លោកស្រី Urawadee Sriphiromya បានអះអាងថា៖

“តាមរយៈការជួបប្រាស្រ័យជាមួយប្លុកធុរកិច្ច ខ្ញុំបានយល់ឃើញថា វិនិយោគិន មានទំនុកចិត្តយ៉ាងខ្លាំងចំពោះសក្តានុពល និងគោលនយោបាយជំរុញការវិនិយោគ របស់វៀតណាម ហើយពួកគេជឿជាក់ថា វៀតណាមនៅតែជាគោលដៅវិនិយោគលេខ ១ របស់ថៃនៅបរទេស។ វិនិយោគិនថៃជានិច្ចកាលស្ថិតក្នុងក្រុមវិនិយោគិនបរទេស កំពូលទាំង ១០ នៅវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបរហូតដល់ ១៤ ពាន់ លានដុល្លារអាមេរិកក្នុងវិស័យជាច្រើន លេចធ្លោគឺមជ្ឈមណ្ឌលពាណិជ្ជកម្ម Go របស់ ក្រុមហ៊ុន Central Retail Group សួនឧស្សាហកម្មរបស់ Amata Group និង WHA”។

កាលពីឆ្នាំមុន ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក្នុងតំបន់ និងលើ ពិភពលោកក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែកើនឡើង ៦,៣% បើធៀបនឹងឆ្នាំ ២០២៣ ដោយសម្រេចបានជាង ២០ ពាន់លានដុល្លារ អាមេរិក។ កិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋានត្រូវបានពង្រីកជាមួយនឹងខេត្ត-ក្រុងចំនួន ១៩ គូ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ និងចងមេត្រីភាព។

ដោយឈរលើមូលដ្ឋាននោះ ការពិភាក្សាអំពីដំណោះស្រាយជំរុញពាណិជ្ជកម្ម រួមរវាងប្រទេសទាំងពីរប្រាកដនឹងជាខ្លឹមសារស្នូលរបស់នាយករដ្ឋមន្ត្រីទាំងពីរក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra នៅវៀត ណាមលើកនេះ ជាពិសេសក្នុងបរិបទដែលប្រទេសក្នុងតំបន់ រួមទាំងប្រទេសថៃ និង វៀតណាមកំពុងប្រឈមមុខនឹងអស្ថិរភាពអន្តរជាតិ ការផ្លាស់ប្ដូរខាងភូមិសាស្ត្រ នយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច ដែលនាំឱ្យប្រទេសទាំងពីរជួបប្រទះនឹងបញ្ហា ប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធំធេង។

វៀតណាមនិងថៃចាប់ផ្តើមគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មី - ảnh 2អ្នកប្រាជ្ញ Kavi Chongkittavorn អ្នកស្រាវជ្រាវអន្តរជាតិឈានមុខគេក្នុងប្រទេសថៃ។
(រូបថត៖ VOV)

ជំរុញយុទ្ធសាស្ត្រនៃការតភ្ជាប់ទាំងបី

នាបច្ចុប្បន្ននេះ ប្រទេសទាំងពីរក៏កំពុងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់ វៀតណាម-ថៃ ដំណាក់កាល ២០២២-២០២៧ រួមទាំងយុទ្ធសាស្ត្រ “ការតភ្ជាប់ទាំងបី” រួមមាន៖ ការតភ្ជាប់ខ្សែសង្វាក់ ផ្គត់ផ្គង់ក្នុងឧស្សាហកម្មនានា; ការតភ្ជាប់សហគ្រាស និងមូលដ្ឋាននៃប្រទេសទាំងពីរ; ការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ថ្មីៗនេះ ប្រទេសថៃបានអនុម័ត លើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចមួយចំនួននៅក្នុងតំបន់ភាគឦសាននៃប្រទេសថៃ ដែល មានសហគមន៍ជនដើមកំណើតវៀតណាម។ គម្រោងទាំងនេះត្រូវបានរំពឹងថានឹងជំរុញ កំណើនតំបន់និយាយដោយឡែក ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថៃ-វៀតណាមនិយាយរួមផងដែរ។ អ្នកប្រាជ្ញ Kavi Chongkittavorn អ្នកស្រាវជ្រាវអន្តរជាតិ ឈានមុខគេក្នុងប្រទេសថៃ បាននិយាយថា៖

“នេះគឺជាគម្រោងដ៏ល្អណាស់ ព្រោះវាបានលើកសំណើរអំពី "ការតភ្ជាប់ទាំងបី" នៅកម្រិតមូលដ្ឋាន។ យើងមានខ្សែសង្វាក់ផ្គត់ផ្គង់ មានផលិតករមូលដ្ឋាន មាន សហគមន៍មូលដ្ឋានដែលតភ្ជាប់គ្នាទៅវិញទៅមក ហើយគម្រោងនេះនឹងតភ្ជាប់ភាគឦ សានប្រទេសថៃជាមួយភាគកណ្តាលប្រទេសវៀតណាម គាំទ្រសហគ្រាសនៃប្រទេស ទាំងពីរដើម្បីសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូររវាង ប្រជាជនជាមួយប្រជាជនផងដែរ”។

ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកដែលមានសក្ដានុពលខ្លាំង ទាំងវៀតណាម និងថៃ បច្ចុប្បន្នកំពុងវិនិយោគយ៉ាងសកម្មលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើឱ្យការធ្វើ ដំណើរមានភាពងាយស្រួល បើទោះបីជាមិនមានព្រំដែនរួមក៏ដោយ។ ទាក់ទិននឹង សក្តានុពលនេះ លោកស្រីឯកអគ្គរាជទូត Urawadee Sriphiromya បានមាន ប្រសាសន៍ថា៖

“ប្រទេសថៃមានគម្រោងអភិវឌ្ឍន៍ផ្លូវដែក ខណៈវៀតណាមក៏មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យជាច្រើនផងដែរ។ ដូច្នេះហើយ យើងមាន លក្ខខណ្ឌជាច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេសការដឹកជញ្ជូន រួមទាំងការដឹកជញ្ជូន ទំនិញពីប្រទេសថៃមកប្រទេសវៀតណាម។ ខ្ញុំដឹងថា រដ្ឋាភិបាលវៀតណាមយកចិត្ត ទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍប្រព័ន្ធឡូជីស្ទីក និងការសម្រួលដល់ការជម្រះ គយសម្រាប់ទំនិញ។ ខ្ញុំធ្លាប់បានទៅទស្សនាច្រកទ្វារព្រំដែន ហើយបានឃើញថា ភាគីវៀតណាមបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងស៊ីសង្វាក់គ្នាខ្លាំងណាស់”។

ដោយផ្អែកលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដំណើរទស្សន កិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹង បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ សម្រេច បាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ជំរុញគម្រោងតភ្ជាប់តំបន់ ដើម្បីនាំមក នូវផលប្រយោជន៍ដល់ប្រទេសទាំងពីរក្នុងបរិបទដ៏ពោរពេញទៅដោយការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។ ដំណើរទស្សនកិច្ចនេះក៏រួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិ បត្តិការក្នុងអាស៊ានផងដែរ ខណៈដែលវៀតណាម និងថៃជានិច្ចកាលគាំទ្រយ៉ាងសកម្ម និងជួយគ្នាទៅវិញទៅមកក្នុងការពង្រឹងកម្លាំងរបស់អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ