វៀតណាមនិងសហគមន៍អន្តរជាតិសំណូមពរចិនគោរពច្បាប់អន្តរជាតិ

(VOVworld)- ភាពតានតឹងនាសព្វថ្ងៃនៅសមុទ្រខាងកើតបានផ្តើមចេញពីការ
ដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ដោយខុសច្បាប់ក្នុង
តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម ហើយ
នេះជាទីតាំងដែលវៀតណាមត្រូវបានទទួលសិទ្ធិទាំងអស់របស់ ប្រទេសឆ្នេរ
សមុទ្រ តាមការកំណត់របស់អនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២។
នាពេលថ្មីៗនេះ ក្នុងឯកសារ១ដែលបានផ្សព្វផ្សាយជាផ្លូវការនៅអ.ស.ប វៀត ណាមបានអះអាងនូវគោលជំហរប្រឆាំងជំទាស់អំពើរបស់ចិន ព្រមទាំងសំណូម​ពរឲ្យចិនដកស្ថានីយ៍ខួងរបស់ខ្លួនចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម។ សម្លេងសុច្ចរិតរបស់វៀតណាមត្រូវបានសហគមន៍ អន្តរជាតិអបអរសាទដោយសកម្មភាពជាក់ស្តែងជាច្រើន។

វៀតណាមនិងសហគមន៍អន្តរជាតិសំណូមពរចិនគោរពច្បាប់អន្តរជាតិ - ảnh 1
នាវាអមការពារស្ថានីយ៍ខួង Haiyang Shiyou-៩៨១របស់ចិនលើ
សមុទ្រខាងកើត(រូបថត ៖ TTXVN)

        នាថ្ងៃទី៥ឧសភា ចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ចូលជ្រៅ
ក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពស់រាបបាតសមុទ្ររបស់វៀតណាម មាន
ចំងាយពីឆ្នេរ សមុទ្រវៀតណាមពី១៣០ដល់១៥០ម៉ាយ។ រហូតមកដល់ពេលនេះ ចិននៅរក្សាស្ថានីយ៍ខួងរបស់ខ្លួន  និងចាត់ចែងកម្លាំងនាវាអមការពារជាច្រើន​
ហើយប្រព្រឹត្តិអំពើ បុកធ្វើឲ្យខូចខាតនាវារបស់កងកម្លាំងកំពុងអនុវត្តន៍ច្បាប់លើ
សមុទ្ររបស់វៀត​ណាមជាបន្តបន្ទាប់ ព្រមទាំងបុកលិចទូកនេសាទត្រីនិងចាប់
ខ្លួនអ្នកនេសាទនៅ តំបន់សមុទ្រប្រពៃណីក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់
ខ្ពង់រាបបាតសមុទ្រ របស់វៀតណាមទៀតផង។

វៀតណាមមានការខំប្រឹងប្រែងនិងសុឆន្ទះដើម្បីដោះស្រាយភាពតាន
តឹងនៅសមុទ្រខាងកើត

        នៅទីតាំងដែលចិនបានដាក់ ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ របស់ខ្លួន បណ្តានាវារបស់ចិនបានរំលោភទៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប
បាតសមុទ្ររបស់វៀតណាមជាច្រើនលើកច្រើនសាររួមទាំង ដំណើការស្រាវជ្រាវ
រុករកការរញ្ជួយផែនដី តាំងពីឆ្នាំ២០០៥មក។ ក្នុងបណ្តាពេលនោះវៀតណាម
តែងតែបញ្ចូននាវាអនុវត្តច្បាប់សមុទ្រ ដោយសំណូមពរចិនកុំឲ្យមាន សកម្មភាព
ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ព្រមទាំងមានការជួយ ប្រាស្រ័យការ
ទូត ឬជូនកំណត់ទូតសំដៅប្រឆាំងជំទាស់អំពើសុខឆ្គងរបស់ចិន។ គិតតាំងពីកើត
មានឡើងភាពតានតឹងលើសមុទ្រខាងកើតនាខែឧសភាឆ្នាំ២០១៤មក វៀតណាម
ក៏បានខំប្រឹងប្រែងជួបសន្ទនាជាមួយចិននៅគ្រប់រូបភាពនិងច្រើន លើកច្រើនសារ ដើម្បីសំណូមពរឲ្យចិនបញ្ឈប់រាល់អំពើរំលោភសិទ្ធិអធិបតេយ្យភាព និងសិទ្ធិ
យុត្តាធិការរបស់វៀតណាមភ្លាមមួយរំពេច។ វៀតណាមបាន សំណូមពរឲ្យចិន
ដកស្ថានីយ៍និងនាវាអមការពាររបស់ខ្លួនចេញពីតំបន់សមុទ្ររបស់ វៀតណាម ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យភាគីទាំងពីរចាប់ផ្តើមកិច្ចចរចារសម ស្របនឹង
ធម្មនុញ្ញអ.ស.ប និងស្របនឹងបណ្តាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ វៀត
ណាមក៏បានដំណើការ ការជួបប្រាស្រ័យកាទូត ជាមួយស្ថាប័នមាន សមត្ថកិច្ច
របស់ចិន ក្នុងនោះមានការជួបសន្ទនាជាថ្មីៗនេះ​រវាងឧបនាយករដ្ឋមន្រ្តី និងជា
រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជាមួយ មន្រ្តីជាន់
ខ្ពស់របស់ចិនលោក Jang Jiechi នាថ្ងៃទី១៨មិថុនានៅទីក្រុងហាណូយ (វៀត
ណាម)។ ប៉ុន្តែចិននៅតែមិនដកស្ថានីយ៍ខួងរបស់ខ្លួន ក៏ដូចជាមិនដំណើការ ចរចារតាមរយៈវិធីការទូតឡើយ។

        វៀតណាមនិងសហគមន៍អន្តរជាតិសំណូមពរចិនគោលរពច្បាប់
អន្តរជាតិ

        ក្នុងឯកសារដែលរក្សាទុកជាផ្លូវការនៅអ.ស.បជាថ្មីៗនេះ វៀតំណាមបាន សំណូមពរចិនគោរពសិទ្ធិទាំងអស់របស់វៀតណាម ដែលត្រូវបានកំណត់ដោយ អនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២។វៀតណាមក៏បានសំណូមពរ
ឲ្យចិនគោរពច្បាប់អន្តរជាតិ និងបញ្ឈប់រាល់អំពើរំលោភទៅលើអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមភ្លាមមួយរំពេច។

        មិនត្រឹមតែមានសម្លេងប្រឆាំងជំទាស់អំពើរបស់ចិនប៉ុណ្ណោះទេ សហគមន៍​អន្តរជាតិក៏ឡើងសម្លែងរារាំងយុទ្ធសាស្រ្តវាតទីរបស់ចិនលើសមុទ្រខាងកើត
ដោយ សកម្មភាពជាក់ស្តែងដែរ។ ជាពិសេស គឺនាសប្តាហ៍កន្លងទៅ ព្រឹទ្ធសភា
អាមេរិក បានអនុម័តលើសេចក្តីសម្រេចចិត្ត ដោយថ្កោលទោសអំពើបង្ករឿង
ហេតុរបស់ ចិននៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ដែលក្នុងនោះ អំ
ពាវនាវឲ្យចិនដក ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ និងនាវាអំការពាររបស់
ខ្លូន ហើយវិលត្រឡប់មកសភាពការណ៍ដើមរបស់សមុទ្រខាងកើតដូចមុនថ្ងៃ
ទី១ឧសភាឆ្នាំ២០១៤។ ព្រឹទ្ធសភាអាមេរិកក៏បានលើកច្បាស់ថា អំពើរបស់
ចិនជាឧបាយកលឯតោភាគី សំដៅផ្លាស់ប្តូរស្ថានភាពសមុទ្រខាងកើត
ដោយអំពើហឹង្សាព្រមទាំងសរឲ្យឃើញនូវការរំលោភទៅលើសេចក្តីថ្លែងការ
ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើតដែលចិនជាភាគីចុះ
ហត្ថលេខាផងដែរ។ រួមជាមួយគ្នានោះ ក្រុមប្រឹក្សា អន្តរសភា របស់អង្គការ
Francophonie មានសេចក្តីសម្រេចចិត្តអំពីបណ្តាចំណុចក្តៅនៅប្រទេសនានា
ជាសមាជិកអង្គការនេះ ក្នុងនោះសម្តែងការព្រួបារម្ភ ចំពោះ ភាពតានតឹង
នៅសមុទ្រខាងកើតនាបច្ចុប្បន្ន ដោយសារចិនបានដាកស្ថានីយ៍ខួង 
Haiyang Shiyou-៩៨១ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពងរាបបាត
សមុទ្រ របស់វៀតណាម។ ក្រុមប្រឹក្សាអន្តរសភារបស់អង្គការ Francophonie
បានស្នើឲ្យ ចិនរួមចំណែកក្នុងការដោះស្រាយភាពតានតឹង អនុវត្តន៍ប្រកប
ដោយប្រសិទ្ធិភាព សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា
នៅសមុទ្រខាងកើត (DOC) និងឈានដល់ក្រមប្រតិបត្តិតំបន់នៅសមុទ្រ
ខាងកើត (COC)យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ