វៀតណាមនិងអង្គការសហប្រជាជាតិបង្កើនកិច្ចសហប្រតិបត្តិការ

          (VOV)_អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បាន​ចាប់
ផ្តើមដំណើរទេស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២២ ឧសភា។ ​ដោយ​បាន
ប្រព្រឹត្តទៅក្នុងស្ថានភាពទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជា​ជាតិកំពុង
អភិវឌ្ឍន៍ល្អប្រសើរ​ ដំណើរទស្សនកិច្ចលើកនេះនៅវៀតណាម​ក្នុង​រយៈ​ពេល២ថ្ងៃ
របស់ប្រមុខអង្គការសហប្រជាជាតិ នឹងរួមចំណែកបង្កើនទំនាក់ទំនងលើច្រើនវិស័យ
រវាងភាគីទាំងពីរ។

វៀតណាមនិងអង្គការសហប្រជាជាតិបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki

អង្គការសហប្រជាជាតិត្រូវបានចាប់បដិសន្ធិឡើងតាំងពីថ្ងៃទី២៤តុលាឆ្នាំ១៩៤៥។នាបច្ចុប្បន្ន អង្គការសហប្រជាជាតិ ជាអង្គការ១មានកិត្យានុភាពលើទូទាំងពិភព
លោក ​ដោយមានការចូលរួមរបស់គ្រប់តំបន់ដែនដីនិងប្រទេសដែលមានឯករាជ្យ
 ​អធិបតេយ្យភាពលើពិភពលោក។ អង្គការសហប្រជាជាតិបើកទូលាយតួនាទីនិង
សកម្មភាពរបស់ខ្លួនលើគ្រប់ជ្រុងជ្រោយ តាមនោះ នាំមកនូវលទ្ធផលសកម្ម និង
ធំធេងជាច្រើន សំរាប់ជីវភាពរស់នៅអន្តរជាតិ និងរបស់ប្រទេសនិមួយៗ។

          គ្រឹះដ្ឋានសំខាន់ដែលមិនអាចខ្វះបានចំពោះពិភពលោកសន្តិភាព១

        ដោយមានប្រទេសជាសមាជិកចំនួន៥១ នាគ្រាដំបូង នាបច្ចុប្បន្ន អង្គការសហ
ប្រជាជាតិបានមានប្រទេសជាសមាជិកចំនួន១៩៣ និងក្លាយទៅជា​ប្រព័ន្ធពោពេញ
១ ដោយមានស្ថាប័នស្នូលចំនួន៦ អង្គភាពជំនាញចំនួន២០ និងគណៈកម្មាធិការ
សេដ្ឋកិច្ច សង្គមកិច្ចចំនួន៥ រួមទាំងរាប់សិបមូលនិធិនិងកម្មវិធីនានា ធ្វើសកម្មភាព
លើគ្រប់វិស័យ។ ដោយមានសមិទ្ធិផលសំខាន់នានា អង្គការ​សហប្រជាជាតិត្រូវ
បានសហគមន៍អន្តរជាតិទទួលស្គាល់ជាអង្គការ១ដើរតួនាទីដ៏សែនសំខាន់ ក្នុង
ជីវភាពរស់នៅខាងនយោបាយអន្តរជាតិ និងជាគ្រឹះដ្ឋាន១ដែលមិន​អាចខ្វះបាន
ក្នុងពិភពលោក១ប្រកបដោយសន្តិភាព សម្បូរធូធារ និងសមភាពជាង។

          ក្នុងសមិទ្ធិផលរួមទាំងនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ​Ban
Ki Moon បានមានការខំប្រឹងប្រែងជាច្រើន រួមចំណែកចូលក្នុងការ​ជំរុញ​តួនាទីរបស់
អង្គការសហប្រជាជាតិ លើសរសរស្នូលចំនួន៣ គឺ៖ សន្តិភាព-សន្តិសុខ អភិវឌ្ឍន៍
និងធានាសិទ្ធិមុស្ស។លោកបានមានការផ្តើមគំនិតថ្មី និង​សកម្មជាច្រើន ដើម្បីដោះ
ស្រាយជំលោះនានានៅក្នុងតំបន់ ប្រមូលផ្តុំកម្លាំងអន្តរជាតិក្នុងការបង្ការប្រឆាំង
ភេរវកម្ម ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ កាត់បន្ថយភាពក្រីក្រ ។ 
          ​នេះជាដំណើរទស្សនកិច្ចនៅវៀតណាម​លើក​ទី​២​របស់លោក Ban Ki Moon 
ហើយត្រូវបានប្រព្រឹត្តទៅក្នុងឱកាសដែលអង្គការ​សហ​ប្រជាជាតិនិងវៀតណាមកំ
ពុងរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើក​ទី៧០នៃទិវាបង្កើតអង្គការសហ
ប្រជាជាតិ។ 

          វៀតណាមជាសមាជិកសកម្មនិងជាប្រសិទ្ធិភាពក្នុងអង្គការសហប្រជាជាតិ

        វៀតណាមបានចូលរួមអង្គការសហប្រជាជាតិ នាខែកញ្ញាឆ្នាំ ១៩៧៧។ ​រហូត
មកដល់ពេលនេះ ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិ ​ត្រូវបាន​អភិវឌ្ឍន៍
យ៉ាងខ្លាំងក្លាលើគ្រប់ជ្រុងជ្រោយ។ បណ្ដាថ្នាក់ដឹកនាំ វៀតណាមនិង​អង្គការសហ
ប្រជាជាតិ តែងតែមានជំនួបពិភាក្សាជាមួយគ្នាដើម្បីផ្លាស់ប្តូរវិធានការ បង្កើនកិច្ច
សហប្រតិបត្តិការ។ វៀតណាមនិងអង្គការសហប្រជាជាតិ កំពុង​សកម្មសហការ
អនុវត្តផែនការរួមជាបន្តរបស់អង្គការសហប្រជាជាតិ ក្នុងដំណាក់កាល ២០១១-
២០១៥ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដំណាក់​កាល ​២០១១-២០២០  របស់វៀតណាម។ នាពេលកន្លងទៅ វៀតណាមបានម្ចាស់ការរួម​វិភាគទានយ៉ាង
សកម្មក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ លើវិស័យ​ជាច្រើន ដូចជា៖
ទទួលដំណែងជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ(អាណត្តិ ២០០៨-២០០៩) សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ​អង្គការសហប្រ
ជាជាតិ ( អាណត្តិ ២០១៤-២០១៦)។ 

          កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិ ត្រូវបាន​
ចាត់ទុកជាឧទាហរណ៍គំរូអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងបណ្ដាប្រទេស
ជាសមាជិកអង្គការសហប្រជាជាតិ ក៏ដូចជា តួនាទីរបស់អង្គការសហប្រជាជាតិ
 ក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបណ្ដាបញ្ហាសេដ្ឋ​កិច្ច សង្គម វប្បធម៌ និងមនុស្សធម៌។ កិច្ចសហប្រតិបត្តិការនេះ រួមជាមួយបណ្ដា
ការសន្យា ការរួមវិភាគទានយ៉ាងសកម្ម របស់វៀតណាម ក្នុងសកម្មភាពនានា​
របស់អង្គការសហប្រជាជាតិ បាននិងកំពុងត្រូវបានសហគមន៍អន្តរជាតិ ស្ថាប័ន
នៃ​អង្គការសហប្រជាជាតិ វាយតំលៃខ្ពស់ ជាពិសេសគឺក្នុងវិស័យកាត់បន្ថយភាព
​ក្រីក្រ កិច្ចសហប្រតិបត្តិការត្រីភាគីជាដើម។

          ដំណើរទស្សនកិច្ចលើកនេះរបស់លោក Ban Ki Moon គឺបង្កើនថែម​ទៀត​
កិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងអង្គការសហប្រជាជាតិ និងវៀតណាម
 ជំរុញការផ្លាស់ប្តូរអំពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍លើទូទាំងពិភពលោក។
 នេះក៏​ជាឱកាស ដើម្បីវៀតណាមអះអាងនូវគោលនយោបាយកិច្ចការបរទេស​
ឯករាជ្យ ម្ចាស់ការ ពហុទិសភាវូបនីយកម្ម ទំនាក់ទំនងអន្តរជាតិរបស់វៀត​
ណាម។ក្នុងនោះ យកចិត្តទុកដាក់ជាពិសេសចំពោះអង្គការសហប្រជាជាតិ 
និងគោលការណ៍ចូលរួមយ៉ាងសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ
ក្នុងសកម្មភាពនានារបស់អង្គការសហប្រជាជាតិ រួមវិភាគទានក្នុងសន្តិភាព 
ស្ថិរភាព និង​ការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ