វៀតណាមនិងអនុសញ្ញាច្បាប់សមុទ្រឆ្នាំ២០១២

(VOVWorld)-ឆ្នាំ២០១២នេះ អ.ស.បនិងបណ្តាប្រទេសជាសមាជិករំលឹកខួប អនុស្សាវរីយ៌លើកទី៣០ ទិវាអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២របស់អ.ស.ប
(UNCLOS 1982)បានចាប់បដិសន្ធិ។ចាប់តាំងពីពេលនោះមក UNCLOS1982​បានសុក្រិដ្ឋដោយឥតឈប់ឈរឲ្យសមស្របនឹងការពិតជាក់ស្តែង។ ក្នុងកាលៈ
ទេ​សៈដែលមនុស្សលោកកាន់តែឈានទៅមហាសារគតំរូវការធ្វើ​អាជីវកម្មផល
ប្រយោជន៌​ពីធនធានសមុទ្រកាន់តែចាំបាច់ ជំលោះកើតមានឡើងជាប្រការដែល
មិន​អាចជៀសវាងបានឡើយ។ ដូច្នេះ UNCLOS 1982 ក្លាយទៅជា ឯកសារគតិ
យុត្តិសំខាន់ និងត្រូវបានចាត់ទុកជា ធម្មនុញរបស់ពិភពលោកស្តី អំពីសមុទ្រនិង
មហាសាគរ។ ចំពោះវៀតណាម ចាប់តាំងពីអនុម័តជាឯកច័ន្ទ ឬក្នុងដំណាក់កាល
ចូលរួម​អនុសញ្ញានេះ វៀតណាមជានិច្ចកាលមានទស្សនៈ មុនក៏ដូចជាក្រោយគឺ
គោរព និងអនុវត្តតាមស្មារតីរបស់អនុ សញ្ញា ក្នុងការដោះស្រាយរាល់ជំលោះលើ
សមុទ្រ។ បទសរសេររបស់អ្នកនិពន្ធនៃវិទ្យុសម្លេងវៀត ណាម Anh Huyen ក្រោម
ចំណងជើងថា “វៀតណាមនិងអនុសញ្ញាច្បាប់ សមុទ្រឆ្នាំ២០១២” បាននិយាយអំពី​ខ្លឹមសារនេះ។

 វៀតណាមនិងអនុសញ្ញាច្បាប់សមុទ្រឆ្នាំ២០១២ - ảnh 1
វៀតណាមនិងអនុសញ្ញាច្បាប់ សមុទ្រឆ្នាំ២០១២(http://baobinhduong.org.vn/)

        អនុសញ្ញាច្បាប់សមុទ្រឆ្នាំ២០១២ដោយមានមាត្រាចំនួន៣២០និងឧបសម្ព័ន្ធ
ចំនួន៩​ដែលកំណត់យ៉ាងគ្រប់គ្រាន់នូវកតិយុត្តរបស់បណ្តាដំបន់សមុទ្រ ចំណុះអធិប​តេយ្យភាពនិងសិទ្ធអធិបតេយ្យភាពរបស់ប្រទេសឆ្នេរសមុទ្រ ក៏ដូចជាគតិយុត្ត​របស់​តំបន់សមុទ្រអន្តរជាតិនិងបាតសមុទ្រអន្តរជាតិ។ ពិសេស ទាក់ទិនដល់បណ្តា​
ជំលោះ​ដែលអាចកើតមានឡើងរវាងបណ្តាប្រទេសជាសមាជិក អនុសញ្ញាស្បាប់
សមុទ្រ​ឆ្នាំ២០១២ ទាមទារប្រទេសជាសមាជិកដោះស្រាយ រាល់ជំលោះដោយសន្តិ​វិធីតាមកំណត់នៃធម្មនុញអ.ស.ប។ ដល់បុច្ចុប្បន្ន មាន សមាជិកចំនួន​១៦២លើទូទាំង​ពិភពលោកចូលរួមអនុសញ្ញានេះ។

        តាំងពីគ្រាដំបូង វៀតណាមបានសកម្មចូលរួមការចរចារអំពីពង្រាង UNCLOS
1982។ ក្រោយពី UNCLOS 1982 បានអនុម័ត វៀតណាមជាប្រទេស១ក្នុងចំណោម​ប្រទេសដំបូងចុះហត្ថលេខាលើអនុសញ្ញា នេះ និងថ្ងៃទី២៣មិថុនាឆ្នាំ១៩៩៤ រដ្ឋ​សភាវៀតណាមបានអនុម័តជាឯកឆន្ទឯក សារច្បាប់ដ៏សែនសំខាន់នេះ។ បក
ស្រាយ​ឲ្យការចុះហត្ថលេខាលើ UNCLOS 1982 នេះ លោក Le Hoai Trung អនុរដ្ឋ​មន្រ្តីក្រសួងការបរទេស និងជាប្រធាន ក្រុមបេសកកម្មការទូតរបស់វៀតណាម
ប្រចំានៅអ.ស.ប ចាត់ទុកថា៖

        “អ.ស.បជាវេទិការសកល ដោយមានការចូលរួមសុទ្ធសឹងតែទាំងអស់ប្រទេស​លើពិភពលោក។ អ.ស.បមានសកម្មភាពលើ គ្រប់វិស័យរបស់អន្តរជាតិ​និងមាន
ឥទ្ធិពល​ទៅលើជីវភាពរស់នៅអន្តរជាតិនិងរបស់ប្រទេសនីមួយៗ។ ស្មារតីនៃអនុ
សញ្ញា​ឆ្នាំ២០១២គឺសមស្របនិងវៀត ណាម នោះគឺវៀតណាមជានិច្ចកាល​លើក​កំពស់ការផ្តួចផ្តើមគំនិត្យដោះស្រាយ រាល់ជំលោះដោយសន្តិវិធី”។

        ដោយមានការផ្តួចផ្តើមនេះ ក្នុងរយៈពេល១៨ឆ្នាំជាសមាជិក វៀតណាមបាន
សកម្មចូ​លរួមរាល់សកម្មភាពក្នុងក្របខ័ណ្ឌយន្តការ អន្តរជាតិតាមអនុ សញ្ញា ។ នៅបណ្តាវេទិការទាក់ទិន វៀតណាមជានិច្ចកាល អះអាងថា ក្នុងសកម្មភាពប្រើ
ប្រាស់សមុទ្រ បណ្តាប្រទេសត្រូវគោរពរាល់ការ កំណត់ក្នុងអនុ សញ្ញា និង​អនុវត្ត​គ្រប់គ្រាន់សិទ្ធនិងភារកិច្ចតាមអនុសញ្ញា។ ក្នុង ខណៈពេលដំណើការរាល់សកម្ម
ភាព​នៅសមុទ្រខាងកើត វៀតណាមជានិច្ច​កាលគោរពរាល់អនុសញ្ញា គោរពសិទ្ធ
និងរបស់ ប្រទេសផ្សេងទៀតតាមកំណត់របស់អនុសញ្ញា។ ទន្ទឹមនឹងនោះ វៀត
ណាមក៏ សំណូមពរបណ្តាប្រទេសឆ្នេរសមុទ្រ និងប្រទេសនានាគោរពផលប្រ
យោជន៌ សមរម្យរបស់វៀតណាមលើសមុទ្រខាងកើតដែរ។ ចំពោះបណ្តាការ
រំលោភ​យ៉ាងធ្ងន់ធ្ងរលើលទ្ធិអធិបតេយ្យភាពរបស់វៀតណាមចំពោះតំបន់ខ្ពង់
រាបបាតសមុទ្រ និងតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន វៀតណាមបានតស៊ូជាដាច់
ខាត​តាមផ្លួវការទូត ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

        យោងទៅលើបណ្តាកំណត់របស់ UNCLOS 1982 ដល់សព្វថ្ងៃ វៀតណាម ក៏មានដំណើការចរចារជាមួយបណ្តាប្រទេសជិតខាងអំពីការដោះស្រាយជំលោះ
មួយចំនួន ស្តីអំពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាមបាតសមុទ្រ ត្រួតស៊ីគ្នា។
 លោក Le Hoai Trung ឲ្យដឹងថែមទៀតថា៖

        “វៀតណាមបានលើកច្បាស់ពីទស្សនៈ និងការខំប្រឹងប្រែងរបស់ខ្លួនក្នុង ការរួមជាមួយបណ្តាប្រទេសអនុវត្តយ៉ាងត្រឹមត្រូវច្បាប់អន្តរជាតិ ដោះស្រាយជំលោះ សម្តែងគោលនយោបាយរបស់វៀតណាមគឺសុឆន្ទៈ និងត្រឹមត្រូវក្នុងការ អនុវត្ត​អនុសញ្ញាច្បាប់សមុទ្ររបស់អ.ស.ប អនុវត្តរាល់កិច្ចព្រមព្រៀងដែល សម្រេច​បានក្នុងបញ្ហាសហប្រតិបត្តិការ ក៏ដូចជាដោះស្រាយរាល់ជំលោះលើ សមុទ្រ”។ដោះ​ស្រាយជំលោះលើសមុទ្រដោយសន្តិវិធីជាកាតព្វកិច្ចរបស់បណ្តាសមាជិកអ.ស.បផង និងជាកាតព្វកិច្ចតាមអនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២ផង។ ជាមួយស្មារតីនោះ វៀត
ណាមបាន កំពុងនឹងបន្តធ្វើ សកម្មភាពតាមការផ្តួចផ្តើមគំនិត្យ គោរពអនុសញ្ញានេះ ទន្ទឹមនឹងនោះ អំពាវ នាវប្រទេសនានាគោរពតាមអនុសញ្ញាច្បាប់សមុទ្រ១៩៨២។ គោលជំហររបស់វៀតណាមកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារបស់សហគម

អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ