វៀតណាមបង្កើនតួនាទីនិងឋានៈរបស់ខ្លួននៅក្នុងប្លុក APEC

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញចូលរួមកិច្ចប្រជុំកំពូលវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៦ ក្នុងរយៈពេល២ថ្ងៃពោលគឺថ្ងៃទី២៦និងថ្ងៃទី២៧ ខែវិច្ឆិកា នៅ ប្រទេសប៉ាពួញូហ្គីណេ។ នៅកិច្ចប្រជុំលើកនេះ វៀតណាមនឹងបន្តពង្រីកនូវលទ្ធ ផលសំខាន់ៗដែលទទួលបានក្នុងឆ្នាំ APEC ២០១៧ ជាពិសេសគឺការកសាងចក្ខុ វិស័យ APEC ក្រោយឆ្នាំ២០២០ ក៏ដូចជារួមចំណែកយ៉ាងសកម្មចំពោះការយក ចិត្តទុកដាក់រួមនានារបស់ APEC ផងដែរ។

ឆ្នាំ APEC ២០១៨ ជាមួយប្រធានបទ “ឆ្លៀតយកឱកាសនៃកំណើនគ្របដណ្ដប់ ពង្រីកអនាគតឌីជីថល់” ដែលផ្តោតទៅលើអាទិភាពទាំង៣រួមមាន៖ បង្កើនការទាក់ទងគ្នានិងជំរុញការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ ជំរុញកំណើនគ្របដណ្ដប់ប្រកបដោយចីរភាព និងជំរុញកំណើនគ្របដណ្ដប់តាមរយៈកំណែទម្រង់រចនាសម្ព័ន្ធ។

        ឆ្នាំ APEC ២០១៨ មានអត្ថន័យដ៏សំខាន់ចំពោះប្លុក APEC សំដៅបន្តជំរុញកិច្ចសហប្រតិបតិ្តការនិងការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចក្នុងតំបន់និងលើទូទាំងពិភពលោក ហើយឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ទិវាបង្កើតវេទិកានេះនាឆ្នាំ២០១៩។

វៀតណាមបង្កើនតួនាទីនិងឋានៈរបស់ខ្លួននៅក្នុងប្លុក APEC - ảnh 1រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh

        APEC ពង្រីកតួនាទីជាកម្លាំងចលករនៃកំណើននិងការតភ្ជាប់សេដ្ឋកិច្ចសកល

        សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៨ នឹងប្រព្រឹត្តទៅនៅ Port Moresby ប្រទេសប៉ាពួញូហ្គីណេ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានរួមវិភាគទានដ៏សំខាន់ចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល។ កំណើនរបស់ APEC ក៏រួមវិភាគទានដ៏ធំធេងទៅក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងបង្រួញគម្លាតរវាងអ្នកមាននិងអ្នកក្រីក្រ។ ប្រការនេះបានសរអោយឃើញថា និន្នាការសកលភាវូបនីយកម្ម ជាពិសេសគឺរាល់វិធានការរបស់ APEC សំដៅជួយសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិនោះ បានរួមចំណែកទៅក្នុងកំណើនសេដ្ឋកិច្ចនៃប្រទេសជាសមាជិកនីមួយៗក៏ដូចជានៃប្លុក APEC និយាយរួមផងដែរ។ ប៉ុន្តែ នៅចំពោះមុខផលប៉ះពាល់នៃលទ្ធិគាំពារពាណិជ្ជកម្មនិយម ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ច APEC ទាំងអស់ ចាំបាច់ត្រូវកំណត់ទិសដៅឡើងវិញនូវនិន្នាការសហប្រតិបត្តិការ ព្រមទាំងរក្សាតួនាទីរបស់ APEC ដែលជាកម្លាំងចលករសម្រាប់កំណើននិងការតភ្ជាប់សេដ្ឋកិច្ចសកលផងដែរ។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានចាត់ទុកថា៖

        “នាបច្ចុប្បន្ន យើងបានឃើញការកើតមានឡើងនៃលទ្ធិគាំពារនិយមលើគ្រឹះស្ថាននៃលទ្ធិជាតិនិយម។ ដោយហេតុនេះ គោលនយោបាយស្ដីពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរបស់ថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ច APEC នឹងត្រូវបានពឹងផ្អែកលើមូលដ្ឋាននៃស្ថានភាពជាក់ស្ដែងនៃប្រទេសនោះ។ យើងត្រូវចេញគោលនយោបាយដែលធានាតុល្យភាពរវាងផលប្រយោជន៍របស់ប្រជាជនគ្រប់ស្រទាប់ក្នុងខឿនសេដ្ឋកិច្ច”។

       វៀតណាមបន្តពង្រីកតួនាទីសម្របសម្រួលក្នុង APEC

        ឆ្នាំ២០១៨ជាឆ្នាំដែលរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាវៀតណាមចូលរួមវេទិការ APEC។ វៀតណាមចូលរួមឆ្នាំ APEC ២០១៨ ដោយឋានៈដែលត្រូវបានលើកកំពស់ ជាពិសេសគឺក្រោយពីជោគជ័យនៃឆ្នាំ APEC ២០១៧ និងសមិទ្ធផលលេចធ្លោជាច្រើនដែលទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មអន្តរជាតិនាពេលកន្លងទៅ។

        រហូតមកដល់ពេលនេះ វៀតណាមបានម្ចាស់ការសហការជាមួយប្រទេសម្ចាស់ផ្ទះប៉ាពួញូហ្គីណេនិងប្រទេសជាសមាជិកដទៃ រួមចំណែកទៅក្នុងការអនុវត្តកម្មវិធីសហប្រតិបតិ្តការដ៏យូរអង្វែងរបស់ APEC។ ក្នុងឆ្នាំ២០១៨ ក្រសួងនិងស្ថាប័ននានារបស់វៀតណាមបានឆ្លៀតយកប្រភពធនធានរបស់ APEC ដើម្បីដំណើរការគម្រោងលើកកំពស់សមត្ថភាពចំនួន១៤ សម្រាប់មន្ត្រីរដ្ឋការ សហគ្រាសខ្នាតតូចនិងមធ្យម ស្ត្រី និងពលករក្នុងវិស័យពាណិជ្ជកម្ម សមត្ថភាពឌីជីថល់ សុខាភិបាលនិងថាមពល តាមនោះនាំវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខគេក្នុងការលើកឡើងនិងការអនុវត្តគំនិតផ្ដួចផ្ដើមរបស់ APEC ក្នុងឆ្នាំ២០១៨។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានអះអាងថា៖

        “យើងត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីធានាតុល្យភាពរវាងផលប្រយោជន៍ក៏ដូចជាបង្ហាញនូវការទទួលខុសត្រូវរបស់ប្រទេសនីមួយៗ។ វៀតណាមក៏ទទួលរងផលប៉ះពាល់ដ៏អវិជ្ជមានពីដំណើរការសកលភាវូបនីយកម្មផងដែរ។ ដោយហេតុនេះ បណ្ដាប្រទេសត្រូវចរចា ចែករំលែកនិងឯកភាពលើការសន្យាស្ដីពីការធ្វើសមាហរណកម្មចូលក្នុងក្របខ័ណ្ឌតែមួយ។ ទន្ទឹមនឹងនោះ យើងត្រូវស្វែងយល់អំពីតម្រូវការ សមត្ថភាព និងលក្ខខ័ណ្ឌរបស់គ្នា ដើម្បីធានាអោយក្របខ័ណ្ឌសមាហរណកម្មនោះប្រកបដោយប្រសិទ្ធភាព សមភាព តម្លាភាព ក៏ដូចជាធានាផលប្រយោជន៍សម្រាប់ខឿនសេដ្ឋកិច្ចជាសមាជិកទាំងឡាយផងដែរ”។

        តាមរយៈកិច្ចសហប្រតិបតិ្តការក្នុង APEC វៀតណាមបន្តរួមចំណែកយ៉ាងសកម្មចំពោះការរក្សាសន្ទុះសហប្រតិបតិ្តការ ការតភ្ជាប់ក្នុងតំបន់ ព្រមទាំងជំរុញការអនុវត្តលទ្ធផលសំខាន់ៗនៃឆ្នាំ APEC ២០១៧ ក៏ដូចជាបន្តលើកស្ទួយតួនាទីនិងឋានៈរបស់ប្រទេសជាតិតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ