វៀតណាមប្តេជ្ញាធ្វើសកម្មភាពដើម្បីអាកាសធាតុ បង្កើនកិច្ចសហប្រតិបត្តិការជាមួយ UAE និងទួរគី

(VOVWORLD) - ទទួលការអញ្ជើញរបស់រដ្ឋាភិបាល អេមីរ៉ាតអារ៉ាប់រួម (UAE) និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋទួរគី នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកនៅ UAE និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅទួរគីចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ៣ ខែធ្នូ។ដំណើរទស្សនកិច្ចនេះមានគោលបំណងអះអាងនូវគោលការណ៍ឥតងាករេរបស់វៀតណាម  គឺធ្វើសកម្មភាពយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិដើម្បីអាកាសធាតុអនុវត្តន៍គម្រោងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិក និងជំរុញការបង្កើតយន្តការសហប្រតិបត្តិការរវាងវៀតណាមនិង ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
វៀតណាមប្តេជ្ញាធ្វើសកម្មភាពដើម្បីអាកាសធាតុ បង្កើនកិច្ចសហប្រតិបត្តិការជាមួយ UAE និងទួរគី - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំ (COP26) ។ រូបថត៖ Duong Giang/VNA

ម្ចាស់ការ សកម្មក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរួមជាសកល

កិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកចំណុះក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ២៨ របស់ភាគីនានាចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ធ្នូ នៅ UAE។

យោងតាមអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet បានឲ្យដឹងថា ចូលរួមកិច្ចប្រជុំ COP28 នេះ វៀតណាមរំពឹងថាកិច្ចប្រជុំនឹងសម្រេចបានវឌ្ឍនភាពជាក់ស្តែង ជាពិសេសលើវិស័យសំខាន់ជួរមុខទាំង ៤។ ទីមួយ ប្រទេសនានាបន្តធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ អនុវត្តន៍ការផ្លាស់ប្តូរថាមពលប្រកបដោយនិរន្តរភាព និងសមភាព។ ទីពីរ ប្រទេសអភិវឌ្ឍន៍អនុវត្តន៍ការប្តេជ្ញាចិត្តរបស់ខ្លួន ជាពិសេសក្នុងការផ្តល់ហិរញ្ញប្បទាន និងជួយឧបត្ថម្ភ

ដល់ការផ្ទេរបច្ចេកវិទ្យាទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងដំណើរការនេះ (រួមទាំងការអនុវត្តការប្តេជ្ញាចិត្តជាមួយនឹងគោលដៅកៀរគរទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ និងបង្កើនការប្តេជ្ញាចិត្តសម្រាប់ដំណាក់កាលដល់ឆ្នាំ ២០២៥ និង ឆ្នាំ ២០៣០)។ ទីបីយកចិត្តទុកដាក់សមស្របចំពោះសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងដាក់ចេញក្របខ័ណ្ឌគោលដៅសម្របខ្លួនជាសកលយ៉ាងច្បាស់លាស់ និងវិជ្ជមាន។ ទីបួន៖ ដាក់មូលនិធិការបាត់បង់ និងការខូចខាតឱ្យដំណើរការក្នុងពេលឆាប់ៗ  ដើម្បីមានប្រភពហិរញ្ញវត្ថុថ្មី និងធំជាងមុន ជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។

នៅវៀតណាម ចាប់តាំងពីពេលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានប្រកាសពីការប្តេជ្ញាចិត្តរបស់វៀតណាមស្ដីពីការសម្រេចបានការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០ នៅ COP26 (ឆ្នាំ ២០២១) នោះ រដ្ឋាភិបាលនិងក្រសួង ស្ថាប័ន និងតំបន់នានារបស់វៀតណាមបានធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងជាក់ស្ដែង សំដៅសម្រេចឲ្យបានគោលដៅនេះ។ ក្នុងនោះ អាចលើកឡើងពីការអនុម័តលើផែនការអគ្គិសនីទី VIII ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់ពីឋានៈ និងការរួមវិភាគទានរបស់ថាមពលកកើតឡើងវិញក្នុងថាមពលអគ្គិសនីទាំងមូលរបស់វៀតណាម។ វៀតណាមក៏បានចូលរួមសេចក្តីថ្លែងការណ៍នយោបាយស្តីពីការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) ជាមួយដៃគូអន្តរជាតិមួយចំនួន តាមនោះទាក់ទាញប្រភពធនធានសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌នៅវៀតណាម។ នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គ្រោងនឹងប្រកាសគំនិតផ្ដួចផ្ដើម ការសន្យាថ្មីរបស់វៀតណាម ដើម្បីរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបយ៉ាងល្អប្រសើរបំផុតចំពោះការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិនាពេលខាងមុខ។

វៀតណាមប្តេជ្ញាធ្វើសកម្មភាពដើម្បីអាកាសធាតុ បង្កើនកិច្ចសហប្រតិបត្តិការជាមួយ UAE និងទួរគី - ảnh 2វាយោអគ្គសនី Tan Thuan, Ca Mau។ រូបថត៖ Le Minh/VNA

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាងវៀតណាម - UAE និងវៀតណាម - តំបន់ឈូងសមុទ្រ

អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកវៀតណាមក៏បានអះអាងពីការគាំទ្រយ៉ាងខ្លាំងក្លារបស់ខ្លួនជាមួយ UAE ដែលជាប្រទេសម្ចាស់ផ្ទះនៃ COP 28។ នារយៈពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាពជាក់ស្ដែង។

ថ្នាក់ដឹកនាំវៀតណាម និង UAE មានទស្សនៈដូចគ្នាអំពីការអភិវឌ្ឍទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ដែលជាសសរស្តម្ភដ៏សំខាន់និងជាចំណុចភ្លឺក្នុងផ្ទាំងគំនូរទូទៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ បច្ចុប្បន្ន វៀតណាមគឺជាដៃគូនាំចូលធំបំផុតទាំង ១០ របស់ UAE ហើយផ្ទុយទៅវិញ UAE គឺជាដៃគូពាណិជ្ជកម្មធំបំផុតមួយរបស់វៀតណាមនៅតំបន់មជ្ឈិមបូព៌ា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះតែងតែសម្រេចបានប្រមាណ ៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ សម្រេចបានប្រមាណ ៤ ពាន់លានដុល្លារអាមេរិក កើនប្រមាណ

១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសទាំងពីរកំពុងពន្លឿនការចរចា និងសម្រេចរួចរាល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA មានអត្ថន័យដ៏ធំធេង ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពវៀតណាមនិង UAE និយាយដោយឡែក និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រនិយាយរួម។

បង្កើនទំនាក់ទំនងវៀតណាម-ទួរគី

ក្នុងទំនាក់ទំនងជាមួយទួរគី នេះជាលើកទីមួយហើយ ដែលនាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ ដែលជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏សំខាន់ ខណៈពេលដែលប្រទេសទាំងពីរបានរៀបចំពិធីរំលឹកខួបលើកទី ៤៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត (១៩៧៨-២០២៣)។ វៀតណាម និងទួរគីមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌។ ទួរគីចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេរយ៍ (អាស៊ាន)។

ទួរគីគឺជាទីផ្សារដ៏ធំមួយដែលមានសក្ដានុពលអភិវឌ្ឍន៍ជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយមានតម្រូវការនាំចូលទំនិញជាច្រើនរបស់វៀតណាម ព្រមទាំងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ជាទីផ្សារនាំចេញធំទី ២ របស់វៀតណាមនៅមជ្ឈិមបូព៌ា (បន្ទាប់ពី UAE) ។ នាឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងទួរគីសម្រេចបានប្រមាណ ១,៦៥ ពាន់លានដុល្លារអាមេរិក ហើយ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ៤ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខណ្ឌ COP28 ធ្វើសកម្មភាពទ្វេភាគីមួយចំនួននៅ UAE និងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋទួរគីគឺមានអត្ថន័យដ៏សំខាន់ អះអាងពីការទទួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសាកល ព្រមទាំងបង្កើតជំហានទម្លុះទម្លាយ និង ធ្វើឱ្យឲ្យស៊ីជម្រៅរថែមទៀតនូវទំនាក់ទំនងវាងវៀតណាម - UAE  វៀតណាម - ទួរគី និយាយដោយឡែក និងរវាងវៀតណាមជាមួយតំបន់ឈូងសមុទ្រនិយាយរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ