វៀតណាមបន្តផ្តល់អាទិភាពទៅលើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) - នៅសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី
១៤ សមាជិកសមាជិការសភាកំពុងប្រមូលផ្តុំពិភាក្សាអំពីវិធានការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម នាពេលខាងមុខ។ បណ្ដាសមាជិកសភាបានទទួលស្គាល់ថា៖
រដ្ឋាភិបាលបានគ្រប់ គ្រងខឿនសេដ្ឋកិច្ចដោយឈរលើមូលដ្ឋានផ្តាល់
អាទិភាពជួរមុខទៅលើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កើតគ្រឹះស្ថានសំរាប់
ដំណាក់កាលជាបន្តកំណើននិរន្តរភាព។ 
វៀតណាមបន្តផ្តល់អាទិភាពទៅលើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច - ảnh 1 វៀតណាមបន្តផ្តល់អាទិភាពទៅលើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

(VOVworld) – តាមរបាយការណ៍របស់រដ្ឋាភិបាលវៀតណាម គោលដៅទាំង ១៣ នៃឆ្នាំ ២០១៧ ក្នុងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាដែលបានដាក់ចេញសុទ្ធតែរំពឹងទទួលបាននិង ហួសផែនការ។ ជាពិសេសគឺល្បឿនកំណើនតំលៃប្រាក់នៃការនាំចេញទទួលបាន ១៤,៤% ល្បឿនកំណើន GDP ទទួលបាន ៦,៧% ល្បឿនកំណើនសន្ទទស្សន៍តំលៃ ប្រើប្រាស់ (CPI) ទទួលបានជាមធ្យម ៤% ។ សេដ្ឋកិច្ចវៀតណាមកំពុងទទួលបាន សមិទ្ធិផលលេចធ្លោទាំងលើវិស័យផលិតកម្មផងនិងការនាំចេញផង។ បរិយាកាសធ្វើ អាជីវកម្មកាប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចត្រូវបានកែលំអ។ នេះគឺជាបុព្វបទរឹងមាំ ដើម្បីបង្កើតការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាប៉ុម្មានឆ្នាំជាបន្ត។

រដ្ឋាភិបាលគ្រប់គ្រងខឿនសេដ្ឋកិច្ចរស់រវឹកនិងសមស្រប

លទ្ធផលដែលទទួលបានអាស្រ័យដោយការខិតខំខ្នះខ្នែងដ៏ធំរបស់រដ្ឋាភិបាលក្នុងការ បញ្ជាណែនាំនិងគ្រប់គ្រងខឿនសេដ្ឋកិច្ចប្រកបដោយម្ចាស់ការនិងសកម្មសំដៅរាំង ស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំរុញកំណើន។ បណ្ដាសមាជិកសភាវាយ តំលៃខ្ពស់ចំពោះវិធានការរបស់រដ្ឋាភិបាលសំដៅកែលំអបរិយាកាសវិនិយោគ ដោះស្រាយការលំបាកក្នុងផលិតកម្មអាជីវកម្ម បើកទូលាយទីផ្សារនាំចេញ ធ្វើអាជីវកម្ម ប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។ អនុប្រធានគណៈប្រតិភូ សមាជិកសភាខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) លោក Nguyen Ngoc Phuong បានឲ្យដឹងថា៖

        «នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានមានសកម្មភាពជាច្រើនសំដៅលើកទឹកចិត្តការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ទង្វើសំខាន់គឺការសន្ទនាជាមួយសហគ្រិនហើយនាំចេញគោលនយោបាយថ្មីក្នុងការបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសអភិវឌ្ឍន៍។ នេះគឺជាបញ្ហាសំខាន់ៗក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។»

        រដ្ឋាភិបាលក៏បានបញ្ជាណែនាំក្រសួងស្ថាប័ននិងតំបន់ប្តេជ្ញាអនុវត្តឲ្យបានដាច់ ខាតនិងព្រមៗគ្នាបណ្ដាវិធានការពីការត្រួតពិនិត្យឡើងវិញ កែលំអគោលនយោបាយ ច្បាប់ កែទម្រង់បែបបទរដ្ឋបាល ជាដើម។

        ផ្លាស់ប្តូររូបសណ្ឋានកំណើន

ការទទួលបានកំណើនវិជ្ជមានសឲ្យឃើញថា៖ ការៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិចច្ចឡើងវិញតភ្ជាប់នឹងការផ្លាស់ប្តូរថ្មីរូបសណ្ឋានបាននាំមកនូវលទ្ធផលដំបូង កាត់បន្ថយការពឹងផ្អែកទៅលើការធ្វើអាជីវកម្មប្រភពធនធានធម្មជាតិ។ សមាជិកសភា ទីក្រុងហាណូយ លោក Hoang Van Cuong បានឲ្យដឹងថា៖  

        «រហូតមកដល់ពេលនេះ កំណើនពឹងផ្អែកភាគច្រើនទៅលើការធ្វើអាជីវកម្មធនធានផលរ៉ែ។ ដល់ឆ្នាំ ២០១៧ សកម្មភាពធ្វើអាជីវកម្មធនធានផលរ៉ែមាននិន្នាការថយចុះ ប៉ុន្តែ ល្បឿនកំណើនសេដ្ឋកិច្ចកើនឡើង។ ប្រការនេះបង្ហាញថា៖ វៀតណាមបានមានការផ្លាស់ប្តូរខាងរូបសណ្ឋានតាមទិសមិនផ្អែកទៅលើប្រភពធនធានធម្មជាតិ ហើយ ឆ្លៀតយកសេវាកម្មកសិកម្មនិងឧស្សាហកម្ម។»

        សមាជិកសមាជិការសភាបានសង្កត់ធ្ងន់ទៅលើការបន្តអនុវត្តគំរោងការណ៍មេ ស្តីពីការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ក្រសួងស្ថប័នឡើងវិញ។ វិស័យស្នូលដែល ត្រូវបានកំណត់រួមមាន៖ ការរៀបចំរចនាសម្ព័ន្ធឡើងវិញវិនិយោគសាធារណៈ ការរៀប ចំរចនាសម្ព័ន្ធប្រព័ន្ធហិរញ្ញវត្ថុ-ធនាគារឡើងវិញនិងការរៀបចំរចនាសម្ព័ន្ធសហគ្រាស រដ្ឋឡើងវិញ។ អនុប្រធានគណៈប្រតិភូសមាជិកសភាខេត្ត Ninh Binh លោក Bui Van Phuong បានឲ្យដឹងថា៖

        «អាទិភាពរបស់វៀតណាមនាបច្ចុប្បន្នគឺការរាំងស្កាត់អតិផរណានិងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច។ ខ្ញុំឃើញថា៖ នេះគឺជាភាពចាំបាច់។ ដោយហេតុនេះ បញ្ហាកំណើនគប្បី រក្សានៅកំរិតសមស្រប ហើយប្រមូលផ្តុំទៅលើភារកិច្ចរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ឡើងវិញ។ ប្រសិនបើ យើងនៅតែផ្តោតសំខាន់ទៅលើកំណើន មិនមែនពិចារណា យ៉ាងម៉ត់ថត់កត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច នោះគឺគោលដៅស្ថិរភាពក្នុងរយៈពេល មធ្យោមនិងយូរអង្វែងមិនទទួលបានឡើយ។ ខ្ញុំគិតថា៖ គោលដៅកំណើនទទួលពី ៦,៥% ដល់ ៦,៧% ក្នុងឆ្នាំ ២០១៨ គឺសមស្របដោយឈរលើមូលដ្ឋានវិទ្យសាស្ត្រជាក់ ស្តែង។»

        ពិភាក្សានៅរដ្ឋសភាស្តីពីបញ្ហាសេដ្ឋកិច្ចសង្គមកិច្ចសមាជិកសមាជិការសភាបានផ្តល់មតិប្រកបដោយមានការទទួលខុសត្រូវ។ គោលដៅបន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរក្សាកំណើនសេដ្ឋកិច្ចបាននិងកំពុងត្រូវបានរដ្ឋសភាវៀតណាមកំណត់ទិសដៅនិង អនុវត្ត នាំប្រទេសអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ