(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្រោយរយៈពេល២ឆ្នាំបំពេញភារកិច្ចរក្សា
សន្តិភាពអ.ស.បរហូតមកដល់បច្ចុប្បន្ន វៀតណាមបានបញ្ចូនកម្មាភិបាលចំនួន១២
លើកទៅបំពេញកាតព្វកិច្ចនៅប្រទេសស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិក
កណ្តាល។ ចំនួនកម្មភិបាលនេះនឹងបានបំពេញបន្ថែមនាពេលខាងមុខទៀត។
ដូច្នេះ វៀតណាមបាននិងកំពុងសកម្មព្រមទាំងម្ចាស់ការធ្វើសមាហរណកម្មអន្តរ
ជាតិ ដែលមិនត្រឹមតែដោយការសន្យាប៉ុណ្ណោះទេ ថែមទាំងដោយសកម្មភាពជាក់
ស្តែង រួមចំណែកលើកកំពស់ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ។
|
សន្និសីទដកពិសោធន៍រយៈពេល២ឆ្នាំដែលវៀតណាមចូលរួមសកម្មភាពរក្សា
សន្តិភាពរបស់អង្គការសហប្រជាជាតិ |
ឬទ្ធានុភាពរឹងមាំ មានភាពម្ចាស់ការនិងមិនងាករេចំពោះរាល់ការលំបាក
សាកល្បងដើម្បីបំពេញល្អភារកិច្ច នោះជាការប្តេជ្ញាយ៉ាងមុតមាំរបស់នាយទាហាន
វៀតណាមនៅពេលទទួលបេសកកម្មចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប។
លើកកំពស់រូបភាពវៀតណាមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ
វរសេនីយ៍ឯកបម្រុង Mac Duc Trong ជានាយទាហានដំបូងក្នុងចំណោមនាយ ទាហានវៀតណាមពីរនាក់បានចូលរួមសកម្មភាពរក្សាសន្តិភាពនាខែមិថុនាឆ្នាំ២០១៤
ដែលកាន់ភារកិច្ចជា ទាហានទំនាក់ទំនងនៅក្រុមបេសកកម្មអ.ស.បប្រចាំស៊ូដង់ខាង
ត្បូងឲ្យដឹងថា៖ ដោយមានការត្រៀមរៀបចំយ៉ាងល្អិតល្អន់ ទាំងអំពីភាសាបរទេស
ចំណេះនិងជំនាញវិស្វកម្ម ពេទ្យយោធា ជាពិសេសគឺចំណេះដឹងអំពីសកម្មភាពរក្សា
សន្តិភាពហេតុដូច្នេះ នាយទាហានរបស់វៀតណាមពង្រីកបានភាពម្ចាស់ការជានិច្ច
ជំនេះពុះពារ លើការលំបាកដើម្បីបំពេញល្អរាល់ភារកិច្ចដែលបានប្រគល់ជូន។ លោក
ឲ្យដឹង ថែមទៀតថា៖
“នៅពេលបំពេញភារកិច្ចនោះ បញ្ហាជម្លោះកើតមានឡើងជាច្រើន ដូចជាកង
កម្លាំងដោយកកើតឡើងរាប់ពាន់កងកម្លាំងប្រដាបអាវុធទន្ទ្រានកាន់កាប់និងបង្ខំឲ្យ
ប្រជាជននៅទីនោះប្រមូល ពន្ធ យើងខ្ញុំបានធ្វើអន្តរាគមន៍ដោយសំណូមពរពួកគេកុំ
ប្រព្រឹត្តិអំពើដូច្នេះ។ ខណៈពេល ដឹងថា យើងខ្ញុំជានាទាហានកងទ័ពប្រជាជនវៀត
ណាមនោះគឺពួកគេស្វាគមន៍យ៉ាង រាក់ទាក់ ព្រោះថា មេបញ្ជាការរបស់ពួកគេធ្លាប់
អានអំពីប្រវត្តិសាស្ត្រនិងមានការយល់ ដឹងតិចតូចអំពីវៀតណាម។ពីបញ្ហាដោយ
ឡែកមួយចំនួននោះ យើងខ្ញុំបានដោះស្រាយ បានបញ្ហារួមយ៉ាងងាយៗ”។
វរសេនីយ៍ទោ Nguyen Xuan Thanh នាយទាហានមួយរូបក្នុងចំណោមនាយ
ទាហាន ដែលបានបំពេញល្អភារកិច្ចនៅក្រុមបេសកកម្មសាធារណរដ្ឋអាហ្វ្រិក
កណ្តាលបានឲ្យ ដឹងថា៖ នាយទាហានដែលបានចូលរួមភារកិច្ចរក្សាសន្តិភាពរបស់
អ.ស.បគឺសុទ្ធតែ គោរពវិន័យនិងសណ្តាប់ធ្នាប់ ធានាកិត្យានុភាព រូបភាពរបស់ទឹកដី
និងមនុស្សវៀត ណាម។ការដែលរៀបចំប្រកបដោយជោគជ័យពិធីបុណ្យជាតិវៀត
ណាមបានក្លាយទៅ ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានចំពោះវរសេនីយ៍ទោ Nguyen
Xuan Thanh ក្នុងនាម ជានាយទាហានសេនាធិការយោធានៅក្រុមបេសកកម្មសា
ធារណអាហ្វ្រិកកណ្តាលនេះ ៖
“ប្រការដែលខ្ញុំចាប់អារម្មណ៍បំផុតគឺបទថ្លែងមតិរបស់ឧត្ដមសេនីយ៍ឯក
មេបញ្ជា ការស្តីទីកងកម្លាំងយោធាបង់ក្លាដែសចំពោះមុខកម្មាភិបាលនាយទានហានចំនួន១៥០នាក់ នោះគឺ “ខ្ញុំមានកិត្តយស់ណាស់ដែលបានអញ្ជើញចូលរួមបុណ្យជាតិ
របស់មិត្ត ហើយខ្ញុំចំណាំបានថា ប្រទេសបង់ក្លាដែសក៏ដូចជាប្រទេសដទៃច្រើនទៀត
ដែលធ្លាប់ឆ្លងកាត់សង្គ្រាម ដូច្នេះបានយល់ច្បាស់នូវតម្លៃរបស់ឯករាជ្យ។ ខ្ញុំក៏មាន
មោទនភាព ខណៈ ដែលពួកគាត់ស្គាល់អំពីវៀតណាម ពួកគាត់ឃើញថា តស៊ូដណ្តើម
ឯករាជ្យគឺសំខាន់ ណាស់មិនត្រឹមតែចំពោះវៀតណាមប៉ុណ្ណោះទេ ថែមទាំងចំពោះ
ប្រទេសដទៃទៀតផង”។
សម្តែងនូវតួនាទីអន្តរជាតិរបស់វៀតណាម
ពីនាយទាហានពីរនាក់ដំបូងនោះ រហូតមកដល់បច្ចុប្បន្ន វៀតណាមមានកម្មាភិ
បាល១២នាក់បានចូលរួមក្រុមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បនៅប្រទេស
ស៊ូដង់ ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ វរសេនីយ៍ឯក Hoang Kim
Phung នាយកមជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាមបានអះអាងថា ការបង្កើតមជ្ឈ
មណ្ឌល រក្សាសន្តិភាពវៀតណាមនិងបញ្ចូននាយទាហានចូលរូមសកម្មភាពរក្សា
សន្តិភាពនៃ អ.ស.ប មានអត្ថន័យនយោបាយដ៏សែនសំខាន់និងសម្តែងនូវឋានៈ
អន្តរជាតិរបស់វៀត ណាម៖
“ជាលើកដំបូងដែលវៀតណាមបញ្ចូនកងកម្លាំងរបស់ខ្លួនទៅចូលរួមសកម្មភាព
ជំនេះពុរពារនូវផលវិបាកនៃសង្គ្រាម ជួយសង្គ្រោះមនុស្សធម៌ រួមចំណែកជាមួយសហ
គមន៍អន្តរជាតិក្នុងនាមជាប្រទេសសមាជិករបស់អ.ស.បដែលមានការទទួលខុស
ត្រូវ។ ប្រការនេះបានអ.ស.បវាយតម្លៃខ្ពស់ ទន្ទឹមជាមួយគ្នានោះ គឺជម្រុញទំនាក់ទំ
នងជាកង កម្លាំងដទៃលើភូមិភាគ”។
អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon ពេលអញ្ជើញទៅទស្សនានិងបំ
ពេញភារកិច្ចនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមចូលរួម
ភារកិច្ចរក្សាសន្តិសុខអ.ស.ប៖
“ខ្ញុំបានឃើញថា ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋាភិបាល បានអនុវត្តល្អរាល់ការ
សន្យាយ៉ាងខ្លាំងចំពោះការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប។ ហើយ
ពេលបាន ឃើញសកម្មភាពរបស់ភ្នាក់ងារវៀតណាមនៅក្រុមបេសកម្មរក្សាសន្តិ
ភាពខ្ញុំគ្រាន់តែ និយាយមួយមាត់ថា “វាគឺជាការអស្ចារ្យណាស់”។
នាបច្ចុប្បន្ន វៀតណាមកំពុងសកម្មជម្រុញការងារហ្វឹកហាត់ កសាងនិងបំពេញ
នូវក្របខ័ណ្ឌ បែបបទគតិយុត្តសម្រាប់ការដាក់ពង្រាយកងកម្លាំង សំដៅអនុវត្តល្អ
នូវតួនាទីរបស់ខ្លួន នៅពេលចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.ប។តាម
នោះ រួមចំណែកធានាសន្តិសុខ រក្សាសន្តិភាពពិភពលោក និងលើកកំពស់ថែមទៀត
នូវឋានៈ របស់វៀតណាមលើឆាកអន្តរជាតិ៕