វៀតណាមប៊ុលហ្គារី៖ពីមិត្តភក្តិប្រពៃណីដល់កិច្ចសហប្រតិបត្តិការជាក់ស្តែង

(VOVworld)-នាថ្ងៃទី៧មេសា ពិធីទទួលនាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក  Plamen
Oresharski បានប្រារព្វឡើងដ៏មហោឡារិតនៅទីក្រុងហាណូយវៀតណាម។ នេះជាសកម្មភាពចាប់ផ្តើមសម្រាប់សកម្មភាពនានាក្នុងដំណើរទស្សនកិច្ចវៀត
ណាមជាផ្លូវការរបស់នាយករដ្ឋមន្រ្តីលោក  Plamen Oresharski។ដំណើរទស្សកិច្ច
នេះ ជាឱកាសដើម្បីប្រទេស​ទាំងពីរជម្រុញបណ្តាកម្មវិធី គំរោងការណ៍ជាក់
ស្តែង សំដៅទំនាក់ទំនងមិត្តភក្តិចីរភាពផ្តល់មកប្រសិទ្ធភាពខ្ពស់ជាងទៀតនិង
នាំមកនូវផលប្រយោជន៍ជាក់ស្តែងសំរាប់ប្រ ជាជននៃប្រទេសទាំងពីរវៀតណាម
-ប៊ុលហ្គារី។

វៀតណាមប៊ុលហ្គារី៖ពីមិត្តភក្តិប្រពៃណីដល់កិច្ចសហប្រតិបត្តិការជាក់ស្តែង - ảnh 1
នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Plamen Oresharski (រូបថត៖ Thuy Van/VOV)

        ប៊ុលហ្គារីជាប្រទេសមួយក្នុងចំណោម១០ប្រទេសដើមដំបូងលើពិភព​លោក
ទទួលស្គាល់និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម (ថ្ងៃទី៨កុម្ភៈ ឆ្នាំ
១៩៥០)​ជាការចាប់ផ្តើមឲ្យទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិ
ការយូរ អង្វែងរវាងប្រទេសទាំងពីរ។ វៀតណាមចងចាំជានិច្ចរាល់ការជួយ
ឧបត្ថម្ភដ៏ថ្លៃថ្នូរ របស់ប៊ុលហ្គារីសម្រាប់វៀតណាម ទាំងខាងស្មារតីនិងខាង
សម្ភារៈ ក្នុងបុព្វហេតុ តស៊ូរំដោះមាតុប្រទេសនិងការពារប្រទេសជាតិ។ ក្នុង
គោលនយោបាយបើកទូលាយនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេស
នៅតំបន់អាស៊ីនាបច្ចុប្បន្ន ប៊ុលហ្គារី បានយកចិត្តទុកដាក់ជាពិសេសដល់ការ
បង្កើនទំនាក់ទំនងជាមួយ វៀតណាម។

        គ្រឹះស្ថានរឹងមាំសម្រាប់ទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី

        តាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារី លោក Le Duc Luu ថា មានចំណុចប្រហាកប្រហែលចំនួន៣ដែលបង្កើតឡើងគ្រឹះស្ថានដ៏រឹងមាំសម្រាប់​ទំនាក់ទំនងវៀតណាមនិងប៊ុលហ្គារី  ទាំងក្នុងអតីតកាលផង បច្ចុប្បន្នកាល និង ក្នុងពេលអនាគតផង។ លោក​Le Duc Luu ឲ្យដឹងថា៖

        “ដំបូងបង្អស់ ប្រទេសទាំងពីរវៀតណាមនិងប៊ុលហ្គារី សុទ្ធតែមានទីតាំង
ភូមិសាស្ត្រដ៏សែនសំខាន់។ ដូច្នេះ វៀតណាមអាចជាច្រកទ្វាដើម្បីប៊ុលហ្គារីជំរុញ
ទំនាក់ទំនងជាមួយទ្វីបអាស៊ីនិងប៊ុលហ្គារីអាចក្លាយទៅជាច្រកទ្វាដើម្បីវៀត
ណាមជ្រៀតចូលក្នុងទីផ្សារអឺរ៉ុប។ ទីពីរគឺ រដ្ឋាភិបាលនៃប្រទេសទាំងពីរសុទ្ធតែ
មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ពង្រឹងសន្តិភាព ស្ថិរភាពដើម្បី
អភិវឌ្ឍន៍…។ល។”

វៀតណាមប៊ុលហ្គារី៖ពីមិត្តភក្តិប្រពៃណីដល់កិច្ចសហប្រតិបត្តិការជាក់ស្តែង - ảnh 2
នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Plamen Oresharski ក្នុងបទឆ្លើយសំភាស
អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថយៈ Thuy Van/VOV)

        ក៏ប៉ុន្តែទន្ទឹមនឹងកិច្ចសហប្រតិបត្តិការនយោបាយដ៏ល្អប្រសើនេះ កិច្ចសហ
ប្រតិបត្តិការខាងសេដ្ឋកិច្ចនៅមិនទាន់សមស្របជាមួយសក្ដានុភាពនៃប្រទេស
ទាំងពីរឡើយ។ មុននឹងដំណើរទស្សនកិច្ចលើកនេះ ឆ្លើយសម្ភាសន៍អ្នកយក
ព័ត៍មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅទ្វីបអឺរ៉ុប លោកនាយករដ្ឋមន្ត្រី Plamen
Oresharskiបានអះអាងថា៖ តាមរយៈដំណើរទស្សនកិច្ចលើកនេះ វៀតណាម
និងប៊ុលហ្គារីនឹងជម្រុញខ្លាំងទំនាក់ទំនងទ្វេភាគី ដើម្បីនាំមកនូវប្រសិទ្ធិភាពខ្ពស់
ជាក់ស្ដែងជាង។ នាយករដ្ឋមន្ត្រី Plamen Oresharski បានអោយដឹងថា៖

        “អមដំណើរទស្សនកិច្ចលើកនេះនៅមានរដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រី
ក្រសួងវប្បធម៌ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។ រដ្ឋ
មន្ត្រីមួយចំនួននឹងចុះហត្ថលេខាលើឯកសារគតិយុត្តិមួយចំនួនជាមួយក្រសួង
នានារបស់វៀតណាម។ គណៈប្រតិភូរបស់យើងខ្ញុំ នៅមានអង្គភាពអាជីវកម្ម
ប៊ុលហ្គារីនានាទៀតផងអាចនិយាយបានថា៖បណ្ដាអង្គភាពអាជីវកម្មប៊ុលហ្គារី
យកចិត្តទុកដាក់ជាច្រើនចំពោះទីផ្សារវៀតណាម។”

        ជម្រុញទំនាក់ទំនងសហប្រតិបត្តិការខាងសេដ្ឋកិច្ចប្រកបដោយ
ប្រសិទ្ធភាព
       
            នាបច្ចុប្បន្ន តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម-ប៊ុលហ្គារី
ទទួលបាន៧០ដល់៨០ លានដុល្លារក្នុង១ឆ្នាំ។ ប្រទេសទាំងពីក៏កំពុង
សកម្មស្រាវជ្រាវអនុវត្តន៍រូបសណ្ឋាន សហប្រតិបត្តិការសេដ្ឋកិច្ចថ្មីដោយ
ឈរលើមូលដ្ឋានប្រៀបខ្លាំងរបស់ប្រទេស នីមួយៗ។

        ប៊ុលហ្គារីមានប្រៀបខ្លាំងលើវិស័យមួយចំនួនដូចជាផលិតម៉ាស៊ីន ផ្គត់ផ្គង់ និងដម្លើងប្រព័ន្ធស្រេចស្រពទឹក និងកែច្នៃម្ហូបអាហារជាដើម។ ប្រការគួឲ្យគត់
សំគាល់គឺចំពោះវិស័យទេសចរណ៍ ប៊ុលហ្គារីទទួលបានទទួលភ្ញៀវទេសចរណ៍
ចំនួន៨ដល់១០លានលើកនាក់ក្នុង១ឆ្នាំ។​ប៊ុលហ្គារី អាចជួយវៀតណាម បណ្តុះ
បណ្តាលកម្មាភិបាលទេសចរណ៍តាមបទដ្ឋានអឺរ៉ុប។ ក្រៅពីនោះ លើ វិស័យ
អប់រំ វៀតណាមអាចឆ្លៀតយកប្រព័ន្ធអប់រំមានគុណភាពខ្ពស់  ទទួល បាន
បទដ្ឋានអឺរ៉ុបនៅប៊ុលហ្គារីដើម្បបញ្ចូនកម្មាភិបាលទៅបណ្តុះបណ្តាល។

        ធ្វើយ៉ាងម៉េចដើម្បីទំនាក់ទំនងមិត្តភក្តិប្រពៃណីមានប្រសិទ្ធភាពនិងជាក់ ស្តែងជាងជាសំនួរដែលត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួមគ្នានាំចេញ និង ខំប្រឹងប្រែងស្វែងរកចំលើយ។ ការដែលនាយករដ្ឋមន្រ្តីប៊ុលហ្គារីមកបំពេញ
ទស្សនកិច្ចនៅវៀតណាមជាផ្លូវការគឺសម្តែងពីបង្កើតឡើងជំហានផ្លោះថ្មីសម្រាប់
ទំនាក់ទំនងមិត្តភាព មិត្តភក្តិ ប្រពៃណីវៀតណាម-ប៊ុលហ្គារី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ