វៀតណាមផ្លាស់ប្តូរថ្មីគោលនយោបាយដើម្បីទាក់ទាញទុន FDI

(VOVworld)-ក្នុងកាលៈទេសដែលវៀតណាមជម្រុញការរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ គឺការផ្លាស់ប្តូរថ្មីគោលនយោបាយ របៀបទាក់ទាញទុនវិនិ
យោគផ្ទាល់ពីបរទេស (FDI)ត្រូវបានដាក់ចេញដែលជាតម្រូវការចាំបាច់។ កិច្ច
ការ នេះ កំពុងបានដំណើការព្រមៗគ្នា ដោយទាំងនៅមជ្ឈឹមនិងមូលដ្ឋាន។

        ការកំណទត់ទិសទាក់ទាញទុន FDI នាពេលខាងមុខមានចំណុចខុសបើ
ប្រៀបធៀបពីមុន នេះគឺមិនមែនសម្រាប់តែទាក់ទាញបានទុនវិនិយោគយ៉ាងច្រើន
សន្ធឹកសន្ធាប់នោះឡើយ សំខាន់គឺគុណ ភាព វិស័យវិនិយោគ និងលទ្ធភាពរំ
ដោះទុន។

        ទាក់ទាញបណ្តាគំរោងការ FDI ដោយមានការជ្រើសរើស        តាមអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Van Trung ថា
នាសព្វថ្ងៃ វៀតណាមបានទាក់ទាញទុន FDI ដោយមានការជ្រើសរើស តាម​ទិស
សមស្របជាមួយនឹងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ជាក់ស្តែងគឺវៀត ណាមបានប្រ
មូលផ្តុំទាក់ទាញរាល់គំរោងការមានការជិតស្និទ្ធជាមួយបរិស្ថាន មានបច្ចេកវិទ្យា
ខ្ពស់​ ប្រើថាមពលតិច ហើយប្រភពធនធាននិងគុណភាពត្រូវបាន លើកកំពស់។

        រួមជាមួយនោះ វៀតណាមក៏បានបង្កើនការលើកទឹកចិត្តក្នុងការតភ្ជាប់រវាង​ បណ្តាក្រុមហ៊ុនបរទេសជាមួយអង្គភាពអាជីវកម្មក្នុងប្រទេស លើវិស័យ ផ្នែក
មុខរបរ គំរោងការណ៍ជាក់ស្តែង បង្កើតឡើងការរីកសាយភាយយ៉ាងសកម្មចំពោះ
ខឿនសេដ្ឋកិច្ច។ លោក Nguyen Van Toan អនុប្រធានសម្ព័នអង្គភាពអាជីវកម្ម វិនិយោគបរទេសឲ្យដឹងថា៖

        “អង្គភាពអាជីវកម្មវៀតណាមភាគច្រើន គ្រាន់តែផ្គត់ផ្គង់គ្រឿងបន្លាស់ វត្ថុធាតុ
ដើមដ៍សាមញ្ញ។ នោះគឺជាកង្វះខាត។ តាមការពិនិត្យរបស់យើងខ្ញុំ បណ្តាអង្គភាព
អាជីវកម្មបរទេសចង់មានឧស្សាហកម្មឧប្ថម្ភនៅវៀតណាម ដោយសារ ប្រសិនបើ
ឆ្លើយតប់នឹងតម្រូវការអំពីបច្ចេកវិទ្យា ពិតប្រាកដជានឹងថោកជាងការនាំចូលអង្គ
ភាពអាជីវកម្មពីបរទេស"។

វៀតណាមផ្លាស់ប្តូរថ្មីគោលនយោបាយដើម្បីទាក់ទាញទុន FDI - ảnh 1
ខ្សែសង្វា្កក់ផលិតសំលៀកបំពាក់នាំចេញរបស់អង្គភាពអាជីវកម្ម FDI
មួយនៅខេត្ត Dong Nai (រូបថតៈ TTXVN)

        លាតត្រដាងអនុវត្តន៍ព្រមៗគ្នាពីមជ្ឈឹមដល់មូលដ្ឋាន

        ចាប់ពីពាក់កណ្តាលឆ្នាំ២០១៣ រដ្ឋភិបាលវៀតណាមបានចេញផ្សាយ សេចក្តី
សម្រេចចិត្ត ស្តីអំពីកំណត់ទិសដៅក្នុងការលើកកំពស់ប្រសិទ្ធភាពទាក់ទាញប្រើ
ប្រាស់និង គ្រប់គ្រង់វិនិយោគផ្ទាល់ពីបរទេសនាពេលខាងមុខ។ ដោយឈរលើ
ស្មារតីនោះ ក្រសួងផែនការ និងវិនិយោគវៀតណាមបានលាតត្រដាងអនុវត្តន៍ ដំណោះស្រាយព្រមៗគ្នាសំដៅសុក្រិដ្ឋក្របខ័ណ្ឌគតិយុត្តអំពីFDI  ក្នុងនោះផ្តោត ទៅលើការធ្វើវិសោធនកម្មច្បាប់អង្គភាពអាជីវកម្ម ពិនិត្យមើលសកម្មភាពពន្លឿន ពាណិជ្ជកម្មឡើងវិញជាដើម។ អនុរដ្ឋមន្រ្តី Nguyen Van Trung ឲ្យដឹងថា៖

        "នៅមជ្ឈឹមនិងមូលដ្ឋាន មានការផ្លាស់ប្តូនីតិវិធីបែបបទ ដើម្បី វិនិយោគីនអាច
ទាក់ទង់ផ្ទាល់ជាមួយលិខិតស្នាមគតិយុត្ត និងការផ្តល់លិខិត្តបញ្ជាក់​ធ្វើការវិនិ
យោគ។​ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ពន្ធចំណូលអង្គភាព អាជីវកម្ម គឺ
ពីមុននេះ លើកទឹកចិត្តអង្គភាពអាជីវកម្ម ប៉ុន្តែឥឡូវនេះលើកទឹកចិត្ត ចំពោះគំរោង
ការវិនិយោគ។ ពីមុនមក បានផ្តល់អាទិភាពលើគំរោងការវិនិយោគទៅលើមណ្ឌល
សេដ្ឋកិច្ច ប៉ុន្តែឥឡូវនេះ រដ្ឋសភាអនុញ្ញាត្តិលើកទឹកចិត្ត គំរោងការចូលមណ្ឌល
ឧស្សាហកម្ម"។

        ក្នុងពេលនោះ តំបន់នានាក៏បានសកម្ម ម្ចាស់ការក្នុងការផ្លាស់ប្តូររបៀប​ទាក់
ទាញទុនFDI ។ នៅខេត្ត Ha Nam (ភាគខាងជើងវៀតណាម) ថ្នាក់ដឹកនាំខេត្ត
បានសន្យា មិនទុកឲ្យស្ថានភាពដាច់ភ្លើងជាបន្តបន្ទាប់ក្នុងរយៈ២៤ម៉ោងឡើយ។
អង្គភាពអាជីវកម្មណាមួយមានការជំពាក់ជំពិនអាចទាក់ទង់ផ្ទាល់ជាមួយគណៈ
កម្មាធិការប្រជាជនខេត្ត។ នៅខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម)ជា
តំបន់នាំមុនប្រទេសក្នុងការ ទាក់ទាញ​FDI នាត្រីមាសទី១ឆ្នាំ២០១៤ ក៏បានលើក
ទឹកចិត្តបណ្តាសាជីវកម្ម អង្គ ភាពអាជីវកម្មលើវិស័យឧស្សាហកម្មខ្ពស់ដូចជាអគ្គី
សនី អេឡិចត្រូនិកជាដើមវិនិយោគចូលក្នុងខេត្ត។ លោក​Mai Hung Dung នាយក
មន្ទីផែនការនិងវិនិយោគខេត្ត Binh Duong ឲ្យដឹងថា៖

        “ការដាក់គំហិតវិនិយោគក្រៅមណ្ឌលឧស្សាហកម្មក៏បានជះឥទ្ធិពលទៅ
លើ វិនិយោគិនដែលមានសកម្មភាពបំពុលបរិស្ថាន និងប្រើប្រាស់ពលកម្មច្រើន
។ ប៉ុន្តែ ខេត្តក៏បានលើកទឹកចិត្តបណ្តាវិនិយោគីនប្រើប្រាស់បច្ចេកវិទ្យាស្អាត
វិនិយោគ ក្រៅមណ្ឌលឧស្សាហកម្ម ជាពិសេសនៅបណ្តស្រុកភាគខាងជើង​ ចំពោះភាគខាងត្បូងគឺផ្តល់អាទិភាពអភិវឌ្ឍន៍សេវ៉ាកម្ម”។

        ក្នុងឆ្នាំ២០១៣ ការទាក់ទាញវិនិយោគពីបរទេសត្រូវបានចាត់ទុកជាចំ
ណុច​ ភ្លឺក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាម ក្នុងពេលដែល ទុន FDI ហួស
ការកំណត់ ២០ពាន់លានដុល្លារអាមេរិក។ ឆ្នាំ២០១៤ ដោយមានការផ្លាស់ប្តូរ
ជាច្រើន ក្នុងការ ទាក់ទាញ ទុនFDI  ប្រភពទុននេះ នឹងរួមចំណែកយ៉ាងសកម្ម
ចំពោះការអភិវឌ្ឍន៍ សេដ្ឋកិច្ចវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ