វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុង ដំបន់អាស៊ីអគ្នេយ៍

                     

វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុង ដំបន់អាស៊ីអគ្នេយ៍  - ảnh 1

ប្រធានរដ្ឋវៀតណាមលោក​ Truong Tan​ Sang(រូបថត: Internet)

Vovworld-ដំណើរទស្សនកិច្ចនៅប៊្រុយណេរបស់ លោក​  ប្រធានរដ្ឋ Truong Tan Sangប្រព្រឹត្តទៅក្នុងកាលះទេសះប្រទេសទាំង២រំលឹកខួបលើកទិ២០នៃទិវាបង្កើត
ទំនាក់ទំនងការទូត(១៩៩២-២០១២)។តាំងពីពេលបង្កើតទំនាក់ទំនងការទូតនា
ខែកុម្ភះ១៩៩២មក ទំនាក់ទំនងរវាងប្រទេសទាំង២បានអភិវឌ្ឍន៍ដ៍ល្អប្រសើរ។ភាគីទាំង២ជានិច្ចកាលផ្លាស់ប្តូរដំណើរទស្សនកិច្ចនិងជំនួបជាន់ខ្ពស់នានា។លើវិស័យពាណិជ្ជកម្ម តំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីទើបទទួលបានប៉ុន្មាន
លានដុល្លារអាមេរិកតែប៉ុណ្ណោះ។អំពីវិស័យវិនិយោគ​គឺគិតដល់ដំណាច់ខែ
កញ្ញា២០១២ប៊្រុយណេជាវិនិយោគិនធំទី១២របស់វៀតណាមដោយមានគំរោង
ការណ៍ចំនួន១២០គំរោងក្នុងទុនវិនិយោគចុះបញ្ជីចំនួន៤ពាន់៩រយលានដុល្លារ
អាមេរិក។លើវិស័យអប់រំ វប្បធម៏​  ទេសចរណ៍នោះកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំង២ពំទាន់បានអភិវឌ្ឍន៍ត្រូវនឹងសក្តានុភាពនៃប្រទេសទាំង២នៅ
ឡើយ។លើវិស័យការពារប្រទេស​នោះ​កិច្ចសហប្រតិបត្តិការទ្វេភាគីបានអភិវឌ្ឍន៍
ដ៍ល្អប្រសើរនាបណ្តាឆ្នាំកន្លងទៅនេះ។

ដោយហេតុនេះដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប៊្រុយណេរបស់លោក​  ប្រធាន
រដ្ឋ Truong TanSangលើកនេះគឺសំដៅអះអាងនូវគោលនយោបាយមុនក៍ដូចជា
ក្រោយរបស់វៀតណាមគឺយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព​និងកិច្ច
សហប្រតិបត្តិការជាមួយប៊្រុយណេលើគ្រប់វិស័យ។ម៉្យាងទៀតនេះក៍ជាឱកាស
ដើម្បីថ្នាក់ដឹកនាំនៃប្រទេសទាំង២ផ្លាស់ប្តូរទិសដៅរបង្កើនទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង២វៀតណាមប៊្រុយណេ
ថែមទៀត។

                    

វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុង ដំបន់អាស៊ីអគ្នេយ៍  - ảnh 2
ប្រទេសប៊្រុយណេ(រូបថត Internet)

ចាកចេញពី​ប៊្រុយណេ លោក​ប្រធានរដ្ឋ Truong Tan Sangទៅបំពេញទស្សនកិច្ចថ្នាក់
រដ្ឋនៅសហព័ន្ឋមីយ៉ាន់ម៉ាក្នុងរយះពេល៣ថ្ងៃពីថ្ងៃទី២៩វិច្ឆិកាដល់ថ្ងៃទី១ធ្នូខាងមុខ។ដំណើរទស្សនកិច្ចនេះជាឱកាសដើម្បីភាគីទាំង២ផ្លាស់ប្តូរបណ្តាវិធានការជាច្រើននាំ
ទំនាក់ទំនងរវាប្រទេសទាំង២វៀតណាមមីយ៉ាន់ម៉ាឈានចូលដំណាក់កាលថ្មី១ជា
ពិសេសគឺបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគ។គិតសល់ខែកញ្ញា
២០១២​ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាមមីយ៉ាន់គឺជិត១៦០លានដុល្លារអា
មេរិក​កើន២៩%បើប្រៀបនឹងរយះពេលដូចគ្នាពីឆ្នាំ២០១១។ប្រទេសទាំង២ វៀតណាម
មីយ៉ាន់កំពុង ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងខែត្រនិងទីក្រុងនានាទៀតផង។ឧទាហរណ៍ខេត្តBa Ria Vung Tau ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Tauiathayi 
 ក្នុងការចិញ្ចឹម នេសាទ​និងកែច្នៃមច្ឆាផល។ខែត្រ​ An Giangបង្កើនកិច្ចសហប្រតិបត្តិការ
ជាមួយរដ្ឋAyeyarWaddy ក្នុងការដាំស្រូវទឹកនិងកែច្នៃជលផល។

​​​​​​​​​​​​​​​​​​                   

វៀតណាមពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុង ដំបន់អាស៊ីអគ្នេយ៍  - ảnh 3
ប្រទេសយ៉ាន់ម៉ា(រូបថត: Internet)

លើវិស័យរុក្ខាប្រមាញ់សម្ព័ន្ឋក្រុមហ៊ុនកៅស៊ូវៀតណាមកំពុងស្រាវជ្រាវដំណើរការអនុវ​ត្ត
គំរោងដាំកៅស៊ូលើផ្ទៃដី២សែនហិកតានៅមីយ៉ាន់ម៉ា។ដោយហេតុនេះ ក្នុងដំណើទស្សន
កិច្ចមីយ៉ាន់ម៉ាលើកនេះរបស់លោក​ប្រធានរដ្ឋ Truong Tan Sangថ្នាក់ដឹកនាំជាន់ខ្ពស់នៃ
ប្រទេសទាំង២នឹងផ្លាស់ប្តូររាល់វិធានការជាក់ស្តែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យដូចជាពាណិជ្ជកម្ម ​ការវិនិយោគ​ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិង
នេសាទ​។ល។ថ្នាក់ដឹកនាំនៃប្រទេសទាំង២នឹងផ្លាសប្តូរអំពីបញ្ហាអន្តរជាតិនិងក្នុងដំបន់
ដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។

ដំណើទស្សនកិច្ចនឹងរួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យវៀតណាមមីយ៉ាន់ម៉ាឲ្យបាខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ