វៀតណាម-មីយ៉ាន់ម៉ាជំរុញខ្លាំងទំនាក់ទំនងទ្វេភាគី។


(VOVWORLD)-ថ្ងៃទី​២០មិនា ប្រធានាធិបតី​មីយ៉ាន់ម៉ា​ Thein Sein​  មានដំណើរ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយះពេល២ថ្ងៃ។នេះជាដំណើរទស្សនកិច្ច 
ជាលើកដំបូងនៅវៀតណាមរបស់ប្រធានាធិបតី Thein Sein​តាំងពីពេលក្លាយទៅជា
អ្នកដឹកនាំជាន់ខ្ពស់របស់ មីយ៉ាន់ម៉ា​មក។ ដំណើរទស្សនកិច្ចនៅវៀតណាម របស់
ប្រធានាធិបតី Thein Seinកឺសំដៅជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហ
ប្រតិបត្តិការដ៍ល្អប្រសើរជាមួយវៀតណាម ពិសេសគឺលើវិស័យពាណិជ្ជកម្មនិងវិនិ
យោគរវាងប្រទេសទាំង២។
ដំណើរទស្សនកិច្ចប្រព្រិត្តទៅក្នុងសភាពការណ៍ទំនាក់ទំនងសហប្រតិបត្តិការនិងមិត្ត
ភាពរវាងប្រទេសទាំង២កំពុងអភិវឌ្ឍន៍ដ៍ល្អប្រសើរ។ភាគីទាំង២​ជានិច្ចកាលផ្លាស់ប្តូរ
គណះប្រតិភូគ្រប់ជាន់ថ្នាក់និងការជួបប្រាស្រ័យជាន់ខ្ពស់ពិសេសគឺក្នុងឆ្នាំ២០១១
កន្លងទៅនេះ។លេចធ្លោបំផុតគឺដំណើរទស្សនកិច្ចជាផ្លូវការមីយ៉ាន់ម៉ារបស់ឧបនា
យកដរដ្ឋមន្រ្តី​វៀតណាមHoang Trung Hai នាខែមិថុនា២០១១​និងដំណើរទស្សនកិច្ច
វៀតណាមរបស់អគ្គមេបញ្ជការបណ្តាកងកំលាំងប្រដាប់អាវុធមីយ៉ាន់ម៉ានាខែវិច្ឆិកា
២០១១។និងថ្មីបំផុតគឺដំណើរទស្សនកិច្ចជាផ្លូវការនៅមីយ៉ាន់ម៉ារបស់នាយកដរដ្ឋម
ន្រ្តី​វៀតណាម​Nguyen Tan Dung នាខែធ្នូ​២០១១។ដំណើរទស្សនកិច្ចនេះបានបើកចេញ
ទំព័រថ្មី១ក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀត
ណាម​ Pham Quang Vinh ​បានឲ្យដឹងថា“  យើងអាចដកស្រង់ពាក្សសំដី១ដែល​  ប្រធា
នាធិបតី Thein Sein​ បានថ្លែងជាមួយ នាយកដរដ្ឋមន្រ្តី​Nguyen Tan Dung ថាពេលលោក នាយកដរដ្ឋមន្រ្តីមកទស្សនាជាលើកដំបូង  លោកជាភ្ញៀវ។លើកទី២យើងខ្ញុំចាត់ទុក
លោកដូចជាមិត្តនិងលើកទី៣យើងក្លាយជាសមាជិកក្នុងគ្រួសារ១ហើយ។ប្រការនេះបានបញ្ជាក់ពីជំនឿទុកចិត្តដ៍ធំធេងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងថ្នាក់ដឹកនាំ
នៃគ្រប់ក្រសួងស្ថាប័ននៃប្រទេសទាំង២​វ់ៀតណាម​មីយ៉ាន់ម៉ា“។

ទំនាក់ទំនងខាងសេដ្ឋកិច្ច​ពាណិជ្ជកម្មវិនិយោគទ្វេភាគីបានក៍មានជំហានអភិវឌ្ឍន៍
សកម្មផងដែរ។វៀតណាមបានបើកជើងហោះហើរត្រង់​ពីទីក្រុងហាណូយទៅទីក្រុង​
Yangon  ពីទីក្រុង​ហូជីមិញទៅ​ ទីក្រុង​Yangon  ។ទន្ទឹមនឹងនោះវៀតណាមនៅបើកការិ
យាល័យដំណាងយ៉ាងច្រើននៅ មីយ៉ាន់ម៉ាដូចជាការិយាល័យដំណាងអាកាសចរណ៍
វៀតណាម-ការិយាល័យដំណាងនៃធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាមនិង ការិ
យាល័យដំណាងប្រេងឥន្ឋនះវៀតណាមជាដើម។ក្នុងឆ្នាំ២០១១កន្លងទៅនេះ​ ភាគីទាំង
២នៅរៀបចំផ្សាណាត់ពាណិជ្ជកម្មនៅប្រទេសនិមួយៗសំដៅបង្កលក្ខណះងាយស្រួល
ឲ្យទំនិញមកដល់ប្រជាជននៃប្រទេសទាំង២ រួមចំណែកជំរុញខ្លាំងការផ្លាស់ប្តូរពាណិជ្ជ
កម្មនិងការវិនិយោគទ្វេភាគីទៀតផង។តាមតួលេខស្ថិតិថាដំលៃបា្រក់ពាណិជ្ជកម្មទ្វេ
ភាគីវៀតណាម-មីយ៉ាន់ម៉ាក្នុង​ឆ្នាំ២០១១ទទួល​១៧០លាន​ដុល្លារសហរដ្ឋអាមេរិក។ប៉ុន្តែតាមអនុប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោបាយនិងពាណិជ្ជកម្មនៃក្រសួង
ឧស្សាហពាណិជ្ជកម្មវៀតណាមLe Quang Lanថាតួលេខនេះនៅទាបបើប្រៀបនឹងសក្តានុ
ភាពនៃប្រទេសនិមួយៗ។ដោយហេតុនេះបណ្តាក្រសួងនិងស្ថាប័ននៃប្រទេសទាំង២​មាន
កិច្ចកាជាច្រើនគប្បីធ្វើ។ “  នាបច្ចុប្បន្ន  ដំលៃបា្រក់ពាណិជ្ជកម្មទ្វេភាគី វៀតណាម-មីយ៉ាន់
ម៉ា នៅកំរិតទាបណាស់បើប្រៀបនឹងដំលៃបា្រក់ពាណិជ្ជកម្មសរុបក្នុង​ ASEAN។
ដោយហេតុនេះយើងខ្ញុំកំពុងស្វែងរកវិធានការនានាសំដៅជំរុញ ពាណិជ្ជកម្មទ្វេភាគី 
ផងនិងពហុភាគីផង។ក្នុងនោះមានសកម្មភាពទាក់ទិនដល់ព័ត៏មាន​និងផ្លាស់ប្តូរគណះប្រតិ
ភូអង្គភាពអាជីវកម្ម“។

ទន្ទឹមនឹងនោះភាគីទាំង២​នៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរុក្ខាកម្មនិងជ
លផលជាដើម។ពិសេសគឺក្នុងដំណើរទស្សនកិច្ចមីយ៉ាន់ម៉ារបស់នាយកដរដ្ឋមន្រ្តី​វៀត
ណាម​Nguyen Tan Dung នា ឆ្នាំ​២០១១ថ្នាក់ដឹកនាំនៃប្រទេសទាំង២បានឯកភាពបន្តលៃ
ទុកអាទិភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច​ពាណិជ្ចកម្មនិងវិនិយោគរវាង
ប្រទេសទាំង២យ៉ាងខ្លាំងក្លាថែមទៀត។និងក្នុង​ ដំណើរទស្សនកិច្ចវៀតណាមលើកនេះ
របស់ប្រធានាធិបតី Thein Sein​  ភាគីទាំង២សុទ្ឋតែចង់អះអាងនូវការប្តេជ្ញាចិត្តសហប្រតិប
ត្តិការដើម្បីផលប្រយោធនៃប្រទេសនិមួយៗ។អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម​
Pham Quang Vinh ​បានចាត់ទុកថា  “ក្នុងរយះ១ឆ្នាំកន្លងទៅ​វៀតណាម​និងមីយ៉ាន់ម៉ាបាន
បង្កើតក្របខ័ណសហប្រតិបត្តិការនិងបណ្តាមូលដ្ឋានសហប្រតិបត្តិការលើវិស័យពាណិជ្ជ
កម្មនយោបាយដល់កិច្ចការបរទេសនិងសន្តិសុខការពារប្រទេស “។
                                                    

វៀតណាម-មីយ៉ាន់ម៉ាជំរុញខ្លាំងទំនាក់ទំនងទ្វេភាគី។ - ảnh 1
           ប្រទេសម៉ីយ៉ាន់ម៉ា(Internet).

ដំណើរទស្សនកិច្ចវៀតណាមលើកនេះរបស់ប្រធានាធិបតី Thein Sein​ពិតជាបង្កើតកំលាំង
ចលកថ្មី១ឲ្យទំនាក់ទំនងរវាងប្រទេសទាំង២។បណ្តាខ្លឹមសារដែលយកមកពិភាគ្សានិង
ការព្រមព្រៀងសហប្រតិបត្តិការដែលត្រូវបានចុះហេត្ថលេខាលើកនេះជាសក្ខីភាពឲ្យ
យថាទស្សសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាមជាមួយមីយ៉ាន់ម៉ានាសព្វថ្ងៃនិងក្នុង
អានាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ