វៀតណាមសន្យារួមវិភាគទានយ៉ាងសកម្មនៅពេលក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នៅខែតុលាឆ្នាំ ២០២២ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣ - ២០២៥។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមឈរឈ្មោះក្នុងក្រុមប្រឹក្សានៅក្នុងអាណត្តិនេះ។ ការដែលវៀតណាមឈរឈ្មោះជាលើកទី២ ជាសមាជិកក្រុម ប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញពីបំណងប្រាថ្នារបស់វៀតណាម ក្នុងការរួមវិភាគទានទៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់ពិភពលោកសំដៅជំរុញ និង ការពារសិទ្ធិមនុស្ស។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក៏ទទួលបានការវាយតម្លៃ ខ្ពស់ពីសំណាក់មិត្តភក្តិអន្តរជាតិផងដែរ។

វៀតណាមសន្យារួមវិភាគទានយ៉ាងសកម្មនៅពេលក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ - ảnh 1ទិដ្ឋភាពទូទៅនៃពិធីបើកសម័យប្រជុំលើកទី៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។ រូបថត៖ AFP/VNA
វៀតណាមធ្លាប់បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០១៤ - ២០១៦។ ចាប់តាំងពីពេលនោះមក វៀតណាមបន្តមានការខិតខំប្រឹងប្រែងជាច្រើនដើម្បីការពារសិទ្ធិមនុស្ស ហើយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
ទំនុកចិត្តរបស់សហគមន៍អន្តរជាតិ
ក្នុងខែកុម្ភៈ ឆ្នាំ២០២២ វៀតណាមបានប្រកាសជាផ្លូវការនូវការឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ ក្នុងនាមជាតំណាងអាស៊ាន។ វាមិនមែនជារឿងចៃដន្យទេ ដែលបណ្តាប្រទេសអាស៊ានបានទុកចិត្តជ្រើសតាំងវៀតណាមជាតំណាងរបស់ខ្លួន ដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះរាលដាលលើទូទាំងពិភពលោក ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងបរិបទដែលការធ្វើដំណើររវាងប្រទេសនានាត្រូវរឹតត្បិត វៀតណាមបានបង្ហាញតួនាទី ជាអ្នកដឹកនាំ នៅពេលរៀបចំកិច្ចប្រជុំតាមអនឡាញរវាងរដ្ឋមន្ត្រីនៃប្រទេសសមាជិក អាស៊ានដើម្បីពិភាក្សាពីរបៀបសម្របសម្រួល។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក៏បានតាងនាមប្រទេសអភិវឌ្ឍន៍នានា ថ្លែងមតិនៅអង្គការសហ ប្រជាជាតិ ដោយស្នើឲ្យប្រទេសនានាចែករំលែកកម្មសិទ្ធិបញ្ញា ដើម្បីជួយទប់ទល់នឹង ជំងឺកូវីដ-១៩ ហើយមានសិទ្ធិទទួលបានវ៉ាក់សាំងប្រកបដោយសមភាពផងដែរ។ ទាក់ទិននឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជា ជាតិ យោងតាមលោកសាស្ត្រាចារ្យ Carl Thayer នៅសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) វៀតណាមមានកិច្ចខិតខំប្រឹងប្រែងជាច្រើន។ វៀតណាមជាប់ ចំណាត់ថ្នាក់ទី ៥១ ក្នុងចំណោមប្រទេសទាំង ១៦៥ ដែលកំពុងខិតខំប្រឹងប្រែងដើម្បី សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាមួយនឹងពិន្ទុ ៨២,៨%។
“វៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបទពិសោធន៍ជាច្រើន ក្នុងការ អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដូច្នេះហើយ អាចផ្តល់ដំបូន្មានជាក់ស្ដែង ស្ដីពីគោលនយោបាយលើបញ្ហាសិទ្ធិមនុស្សដ៏ស្មុគស្មាញ នៅពេលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ”។
ការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិត្រូវបានឆ្លុះបញ្ចាំង តាមរយៈការដែល ប្រទេសនានាបានជ្រើសរើសវៀតណាមជាតំណាងនៅក្នុងយន្តការពហុភាគីជាច្រើន ដូចជា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០១៤-២០១៦ ក៏ដូចជាការបោះឆ្នោតជ្រើសតាំង វៀតណាមពីរដង ជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាមួយនឹងអាណត្តិថ្មីបំផុតគឺនៅឆ្នាំ ២០២០-២០២១។ ក្នុងអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍ វៀតណាមទទួលបានជោគជ័យក្នុង ការជំរុញពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការរវាងក្រុម ប្រឹក្សាសន្តិសុខ និងអង្គការតំបន់ ការកសាងឡើងវិញក្រោយជម្លោះ ការកសាងសន្តិ ភាព ជាដើម។ ជាទូទៅ សមាជិកអង្គការសហប្រជាជាតិទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់វៀតណាមក្នុងការជំរុញការតស៊ូដើម្បីឯករាជ្យជាតិ អធិបតេយ្យភាព និងស្វ័យភាព។
ការសន្យារបស់វៀតណាម
ក្នុងក្របខ័ណ្ឌកិច្ចប្រជុំជាន់ខ្ពស់នៃសម័យប្រជុំជាប្រចាំលើកទី ៤៩ នៃក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (ខែមីនា ឆ្នាំ ២០២២) រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ប្រធានគណៈប្រតិភូ វៀតណាមបានបញ្ជាក់ថា ការដាក់ប្រជាជនជាមជ្ឈភាព ជាកម្លាំងចលករនៃការអភិវឌ្ឍ គឺជាគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម។ វៀតណាមយកចិត្តទុកដាក់ដល់ការធានា សិទ្ធិមនុស្សគ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងនោះផ្តល់អាទិភាពដល់ ការការពារសិទ្ធិរបស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ; ធានាសិទ្ធិមនុស្សក្នុង ការដោះស្រាយបញ្ហាសកល ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ។ លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានបញ្ជាក់នូវបំណងចង់ឲ្យវៀតណាមឈរ ឈ្មោះជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ជាមួយនឹងសារយ៉ាងដូច្នេះថា៖“គោរពគ្នាទៅវិញទៅមក - សន្ទនានិងកិច្ចសហ ប្រតិបត្តិការ - ធានាសិទ្ធិមនុស្សទាំងអស់សម្រាប់ទាំងអស់គ្នា”។
“វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ បង្កើនប្រសិទ្ធភាព ប្រតិបត្តិការនៃក្រុមប្រឹក្សាសិទ្ធិមនុស្សតាមរយៈកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និង ការគោរពគ្នាទៅវិញទៅមក។ វៀតណាមយកចិត្តទុកដាក់ដល់ការធានាសិទ្ធិមនុស្ស គ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាពទាំងអស់ ក្នុងនោះផ្តល់អាទិភាពដល់ការការពារសិទ្ធិ របស់ក្រុមងាយរងគ្រោះ សមភាពយេនឌ័រ; ធានាសិទ្ធិមនុស្សក្នុងការដោះស្រាយបញ្ហា សកល ជាពិសេសក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ”។
ការដែលវៀតណាមឈរឈ្មោះសម្រាប់ការបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា សិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិឆ្នាំ ២០២៣-២០២៥ នឹងជាឱកាសសម្រាប់ វៀតណាមតំណាងឲ្យបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបញ្ចេញសម្លេង និងកង្វល់ របស់តំបន់លើបញ្ហាសិទ្ធិមនុស្ស ក៏ដូចជារួមជាមួយសមាជិកដទៃទៀតនៃក្រុមប្រឹក្សា រួមចំណែកដោះស្រាយបញ្ហាសិទ្ធិមនុស្សនានាដែលពិភពលោកកំពុងប្រឈមមុខផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ