វៀតណាមសហប្រតិបត្តិការយ៉ាងសកម្មក្នុង ACMECS និង CLMV

(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayayawady-Chao Praya – Mekong (ACMECS) លើកទី ៨ និងសន្និសីទជាន់ ខ្ពស់សហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី ៩ នៅរាជធានី បាងកក ប្រទេសថៃ ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៥ និងទី ១៦ មិថុនា។ ជាយន្តការសហប្រតិបត្តិការនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ACMECS លើកទី ៨ និង CLMV លើកទី ៩ គឺជាឱកាសដើម្បីបណ្ដាប្រទេសបន្តជំរុញការត ភ្ជាប់តំបន់ ព្រមទាំង នេះក៏ជាឱកាសដើម្បីវៀតណាមអះអាងនូវគោលនយោ បាយមុនក៏ដូចជាក្រោយគោរពកិច្ចសហប្រតិបត្តិការជាមួយ ACMECS និង CLMV ឆ្ពោះទៅសន្តិភាពស្ថិរភាពនិងអភិវឌ្ឍន៍និរន្តរភាពសម្បូររុងរឿងរួមក្នុង តំបន់។

វៀតណាមសហប្រតិបត្តិការយ៉ាងសកម្មក្នុង ACMECS និង CLMV - ảnh 1 វៀតណាមសហប្រតិបត្តិការយ៉ាងសកម្មក្នុង ACMECS និង CLMV

យន្តការកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសេដ្ឋកិច្ចទន្លេចំនួន ៣ Ayayawady-Chao Praya – មេគង្គ (ACMECS) និងយន្តការកិច្ចប្រជុំជាន់ខ្ពស់រវាងប្រទេសកម្ពុជាឡាវមីយ៉ាន់ម៉ានិងវៀតណាម (CLMV) ត្រូវបានបង្កើតឡើង នាខែវិច្ឆិកាឆ្នាំ ២០០៣។ គោលដៅនៃ ACMECS គឺបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមនិងទ្វេភាគីដើម្បីធ្វើអាជីវកម្មនិងពង្រីកឲ្យបាននូវឧត្តមភាពប្រៀបធៀបរវាងតំបន់នានាប្រទេសជាសមាជិកនានាពីនោះលើកកំពស់សមត្ថភាពប្រកួតប្រជែងនិងបង្រួញគំលាតអភិវឌ្ឍន៍។ រីឯ យន្តការសហប្រតិបត្តិការ CLMV ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចភាពជឿនលឿនសង្គមនៃប្រទេសជាសមាជិក CLMV បង្រួញគំលាតអភិវឌ្ឍន៍រវាងប្រទេស CLMV នានានិងប្រទេសអាស៊ានផ្សេងៗទៀត។

        ឱកាសជំរុញការតភ្ជាប់តំបន់

        នាពេលកន្លងទៅ បណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គបានក្លាយទៅជាកំ លាំងចលករសំខាន់នៃខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ហើយត្រូវបានវាយតំលៃជា តំបន់អភិវឌ្ឍន៍ខ្លាំងក្លាមួយដែលមានកំណើនខ្ពស់ជួរមុខលើពិភពលោក។ លទ្ធផលទាំងនេះបង្ហាញនូវការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែងនៃប្រទេសចំនួន ៥ ក្នុងតំបន់និងក៏ជាលទ្ធផលនៃការជួយឧបត្ថម្ភដ៏ធំធេងនិងកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពជាមួយដៃគូអភិវឌ្ឍន៍និងអ្នកហិរញ្ញប្បទានអន្តរជាតិនានា។

វៀតណាមសហប្រតិបត្តិការយ៉ាងសកម្មក្នុង ACMECS និង CLMV - ảnh 2  នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc

        នាបច្ចុប្បន្ន តំបន់កំពុងពោរពេញទៅដោយឱកាសអភិវឌ្ឍន៍ងាយស្រួល។ ដូច្នេះ សន្និសីទ ACMECS និង CLMV លើកនេះគឺជាឱកាសដើម្បីភាគីទាក់ទិន នានាពិភាក្សាអំពីបរិយាកាសអភិវឌ្ឍន៍ថ្មី ឯកភាពខ្លឹមសារនិងវិធានការសហប្រតិ បត្តិការដើម្បីកសាងតំបន់សេដ្ឋកិច្ចសស្រក់សស្រាំប្រកួតប្រជែងនិងអភិវឌ្ឍន៍និរន្តរភាពនិងសម្តូររុងរឿងមួយ។ នៅសន្និសីទមហអនុតំបន់ទន្លេមេគង្គបើកទូលាយដែលបានប្រារព្ធឡើងនាដើមឆ្នាំ ២០១៨ នេះ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេ ជោ ស៊ុនសែន បានសង្កត់ធ្ងន់ថា៖

        «យើងគប្បីតភ្ជាប់ប្រកបដោយប្រសិទ្ធភាពថែមទៀតខាងវិនិយោគចូលក្នុង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តាមរយៈកិច្ចព្រមព្រៀងអំពីការបង្កលក្ខណៈងាយ ស្រួលសំរាប់គមនាគមន៍ ការបង្កើតមណ្ឌលសេដ្ឋកិច្ចតាមបណ្ដោយព្រំដែនដើម្បី រួមវិភាគទានសំរាប់សកម្មភាពសេដ្ឋកិច្ចឲ្យមានភាពបែបថែមទៀតសំរាប់ ប្រទេសជាសមាជិកទាំងអស់។ នាពេលខាងមុខ យើងគប្បីប្រមូលផ្តុំទៅលើជាង ទៅលើការតភ្ជាប់ «ទន់» តាមរយៈការផ្ទេរប្តូរបច្ចេកវិទ្យា ធ្វើយ៉ាងម៉េចដើម្បីអាជី វកម្មនិងការវិនិយោគងាយស្រួលជាង។»

        ជំរុញកិច្ចសហប្រតិបត្តិការដើម្បីអនាគតចីរភាព

        ជាសមាជិកយ៉ាងសកម្មនិងមានការទទួលខុសត្រូវ នាពេលកន្លងទៅ វៀតណាមបានមានការរួមវិភាគទានដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការ ACMECS និង CLMV។ ដោយស្ថិតនៅប៉ែកខាងកើតមហាអនុតំបន់ទន្លេមេគង្គ វៀតណាមជាកត្តាមួយដែលមិនអាចខ្វះបានឡើយនៃរបៀងសេដ្ឋកិច្ចដូចជារបៀងសេដ្ឋកិច្ចកើត-លិចនិងរបៀងសេដ្ឋកិច្ចភាគខាងត្បូង។ វៀតណាមបានម្ចាស់ការ លើកឡើងការផ្តើមគំនិតថ្មី រួមចំណែកកសាងឯកសារសំខាន់ៗ ចាប់បដិសន្ធិនិង ជំរុញការផ្តើមគំនិត ផ្តល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍សំរាប់ប្រទេសជាសមាជិកក្នុង នោះ មានការអភិវឌ្ឍប្រភពធនធានមនុស្សនិងកសាងហេដ្ឋរចនាសម្ព័ន្ធ។ នៅសន្និសីទមហាអនុតំបន់ទន្លេមេគង្គបើកទូលាយនាដើមឆ្នាំនេះ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានលើកមតិថា៖

        «យើងគប្បីអនុវត្តសសរទ្រូងសំខាន់ៗចំនួន ៣។ ទីមួយគឺការអភិវឌ្ឍ និរន្តរភាពសេដ្ឋកិច្ច សម្របសម្រួលរវាងរដ្ឋប្រជាជននិងសហគ្រាស។ គប្បីឲ្យ មានយុទ្ធសាស្ត្រអភិវឌ្ឍន៍ល្អក្នុងរយៈពេលយូរអង្វែង។ ទីពីរគឺអភិវឌ្ឍន៍ចីរភាព ខាងបរិយាកាស បណ្ដាយន្តការសហប្រតិបត្តិការត្រូវបានជំរុញយ៉ាងខ្លាំង បង្កើត ឡើងបរិយាកាសល្អប្រសើរសំរាប់ប្រជាជននិងសង្គមក្នុងតំបន់។ ទីបីគឺអភិវឌ្ឍន៍ ចីរភាពខាងវប្បធម៌សង្គម ធ្វើយ៉ាងម៉េចដើម្បីប្រជាជនមានជីវភាពរស់នៅ សន្តិភាពស្និទ្ធស្នាល មិនត្រឹមតែអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ។ ខ្ញុំមានគោល បំណងថា៖ គោលការណ៍របស់វៀតណាមនឹងជំរុញទិសដៅអភិវឌ្ឍន៍និរន្តរភាព នេះ។»

        ក្រោយរយៈពេល ១៥ ឆ្នាំធ្វើសកម្មភាព កិច្ចសហប្រតិបត្តិការ ACMECS និង CLMV ទទួលបានលទ្ធផលជាច្រើន។ បណ្ដាសក្តានុភាពនិងឧត្តមភាពនៃ តំបន់ដូចជាកំលាំងពលកម្មធំធេង តំលៃប្រកួតប្រជែង ទីកន្លែងភូមិសាស្ត្រ សេដ្ឋកិច្ចយុទ្ធសាស្ត្រកំពុងត្រូវបានពង្រីក រួមចំណែកធានាយថាទស្សន៍កំណើន វិជ្ជមាន។

        សន្និសីទ ACMECS លើកទី ៨ និង CLMV លើកទី ៩ លើកនេះ គឺជាឱកាសដើម្បីបណ្ដាថ្នាក់ដឹកនាំពិនិត្យមើលសភាពការណ៍អនុវត្តផែនការធ្វើសកម្មភាព សំដៅលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិចច្ចនានា ជំរុញការធ្វើ សមាហរណកម្មតំបន់និងទប់ទល់នឹងការសាកល្បងរួមដើម្បីអនាគតសន្តិភាព សម្បូររុងរឿងនៃមហាអនុតំបន់ទន្លេមេគង្គ។ ដោយមានការប្តេជ្ញាចិត្តនិងការខំ ប្រឹងប្រែងរបស់ប្រទេសជាសមាជិកនានា ក្នុងនោះ មានវៀតណាម សន្និសីទ ACMECS លើកទី ៨ និង CLMV លើកទី ៩ នឹងបើកចេញទំព័រថ្មីសំរាប់កិច្ចសហ ប្រតិបត្តិការនៅតំបន់ទន្លេមេគង្គ រួមចំណែកឲ្យកាន់តែខ្លាំងក្លាថែមទៀតសំរាប់ ការអភិវឌ្ឍនិរន្តរភាពនិងវិបុលភាពរួមក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ