វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាជំហានលោតផ្លោះយុទ្ធសាស្ត្រ

(VOVWORLD) -នៅក្នុងសម័យប្រជុំនាចុងសប្តាហ៍កន្លងទៅរបស់អនុគណកម្មការសេដ្ឋកិច្ចសង្គម ដើម្បីត្រៀមរៀបចំសម្រាប់មហាសន្និបាតទូទាំងប្រទេសនៃបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖ ជាមួយរាល់ជំហានលោតផ្លោះយុទ្ធសាស្ត្រនាបច្ចុប្បន្ននេះ វៀតណាមគប្បីចាត់ទុកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាជំហានលោតផ្លោះមួយ ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខ។ ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីបានបន្តបង្ហាញនូវទស្សនៈឥតងាករេរបស់បក្ស និងរដ្ឋ ដែលចាត់ទុកថា ការអភិវឌ្ឍ និងការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកម្លាំងចលករដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងដំណាក់កាលថ្មីផងដែរ។
វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាជំហានលោតផ្លោះយុទ្ធសាស្ត្រ - ảnh 1 វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាជំហានលោតផ្លោះយុទ្ធសាស្ត្រ (រូបថត៖ TTXVN)

វៀតណាមបន្តទទួលបានសមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងឆ្នាំ២០១៨

នាឆ្នាំ២០១៨ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានជួយទ្រទ្រង់យ៉ាងខ្លាំងក្លាសម្រាប់ក្រសួង ស្ថាប័ន និងសហគ្រាសនានា ហើយតាមនោះ បង្កើតសន្ទុះអភិវឌ្ឍន៍សម្រាប់វិស័យសេដ្ឋកិច្ច សង្គម ដើម្បីទទួលបានលទ្ធផលគួរឲ្យអបអរសាទរ។ រាល់រលកផ្លាស់ប្ដូរអំពីបច្ចេកវិទ្យា ជាពិសេសគឺការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដូចជា បច្ចេកវិទ្យាព័ត៌មាន បច្ចេវិទ្យាជីវសាស្ត្រ និងបច្ចេកវិទ្យាស្វ័យប្រវត្តបានបង្កើតឡើងបដិវត្តន៍របស់មនុស្សលោក។ លោក Chu Ngoc Anh រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមបានវាយតម្លៃថា៖

“ចំពោះវៀតណាម បដិវត្តន៍ឧស្សាហកម្មលើកទី ៤ បាន នាំមកនូវឱកាស ជាក់ស្ដែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ផលិតកម្ម សេវាកម្មឆ្លាតវៃ ទេសចរណ៍ឆ្លាតវៃ កសិកម្មឆ្លាតវៃ សេវាកម្មហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងកែលម្អ ក៏ដូចជាលើកកម្ពស់ផលិតភាព។ ហើយតាមនោះ នាំមកនូវផលប្រយោជន៍ដ៏ធំធេងសម្រាប់ទាំងរដ្ឋ សហគ្រាស និងប្រជាជនផងដែរ”។

ក្នុងឆ្នាំ ២០១៨ កន្លងទៅ វៀតណាមបានរៀបចំព្រឹត្តិការណ៍ដោយទ្រង់ទ្រាយអន្តរជាតិជាច្រើន ដូចជា៖ Industry 4.0 កម្មវិធីតភ្ជាប់បណ្ដាញផ្លាស់ប្ដូរថ្មីវៀតណាម វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន មហោស្រពចាប់ផ្ដើមអាជីវកម្ម ផ្លាស់ប្ដូរថ្មី នវានុវត្តន៍ជាតិ - Techfest 2018)។ បណ្ដាញផ្លាស់ប្ដូថ្មី នវានុវត្តន៍របស់ជនវៀតណាមត្រូវបានប្រកាសជាផ្លូវការលើកដំបូង បន្ទាប់មកបានអនុវត្តន៍ជាក់ស្ដែងនូវគម្រោងការណ៍សហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងសហគ្រាសនានាជាមួយបញ្ញាវ័ន្តជនជាតិវៀតណាម។

ស្ដីពីវិស័យសិក្សាស្រាវជ្រាវនោះ នាឆ្នាំ២០១៨ ក៏បានទទួលស្គាល់នូវជោគជ័យរបស់អ្នកវិទ្យាសាស្ត្រវៀតណាម ដែលមានសំណង់សំខាន់ៗលើវិស័យវិទ្យាសាស្ត្រមូលដ្ឋាន និងការស្រាវជ្រាវអនុវត្ត។លោក Dam Thanh Son សាស្រ្តាចារ្យមួយរូប នៃមហាវិទ្យាល័យ Chicago (អាមេរិក) ទទួលបានរង្វាន់ផ្នែករូបវិទ្យា។ ទន្ទឹមនឹងនេះ នៅក្នុងឆ្នា ២០១៨ ដដែល មានសំណង់សិក្សាស្រាវជ្រាវប្រមាណ ១ ពាន់ របស់បណ្ឌិត្យសភាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមត្រូវបានប្រកាសតាមរយៈទស្សនាវដ្តីអន្តរជាតិ (កើងជាង ១០ ភាគរយបើធៀបនឹងឆ្នាំ២០១៧)។ សាស្ត្រាចារ្យ បណ្ឌិតសភាចរ្យ Chau Van Minh ប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាមបានសង្កត់ធ្ងន់ថា៖

“យើងខ្ញុំបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអភិវឌ្ឍន៍ ដើម្បីបំពេញ ល្អនូវផែនការ ក្នុង រយៈពេល ពី ឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០។ ម៉្យាងវិញទៀត បណ្ឌិត្យសភា ក៏បាន ជំរុញការ ប្រកាស ប៉ុន្តែ ផ្ដោតសំខាន់លើការបង្កើនគុណភាពនៃការប្រកាសអន្តរជាតិដែលមានស្ដង់កដារ។ ទន្ទឹនឹងនេះ យើងខ្ញុំបានបង្កើនការប្រើប្រាស់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទៅក្នុងផលិតកម្ម និងជីវភាពរស់នៅ ក៏ដូចជាបង្កើនសកម្មភាពកម្មសិទ្ធិបញ្ញា និងជំរុញខ្លាំងការសិក្សាស្រាវជ្រាវឲ្យសមស្រប តាមបដិវត្តន៍បច្ចេកវិទ្យាលើកទី ៤ ផងដែរ”។

បន្តអនុវត្តន៍ភារកិច្ចជាយុទ្ធសាស្ត្រ

រាល់សមិទ្ធិផលដែលទទួលបានក្នុងឆ្នាំ២០១៨ គឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីវៀតណាមឆ្ពោះទៅរកគោលដៅប្រែក្លាយវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទៅជាជំហានលោតផ្លោះជាយុទ្ធសាស្ត្រ។ នៅក្នុងសម័យប្រជុំនាចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យបង្ហើយយ៉ាងឆាប់ៗនូវគម្រោងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រយៈពេល ១០ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០២១ ដល់ ឆ្នាំ២០២០និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរយៈពេល ៥ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥ ដើម្បីដាក់ជូនសន្និបាតមជ្ឈិមលើកទី ១០ នាខែឧសភា ឆ្នាំ២០១៩ ខាងមុខ។ លោក Nguyen Xuan Phuc បានបញ្ជាណែនាំឲ្យចាត់តាំងកម្មភិបាលពូកែ ដើម្បីបំពេញការងារឲ្យអស់ពីកម្លាំងកាយចិត្ត សំដៅអនុវត្តន៍រាល់របាយការណ៍នេះ ប្រកបដោយគុភាព និង ល្បឿន។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ធ្លាប់បានអះអាងថាវៀតណាមមិនអាចរំលងវានាបដិវត្តន៍ឧស្សាហកម្មលើកទី ៤ បានឡើយ។ ជាមួយនឹងការបោះជំហានជាក់ស្ដែងនីមួយៗនោះ វៀតណាមកំពុងអនុវត្តន៍ជាក់ស្ដែងនូវគោលដៅនេះជាបណ្ដើរៗ ដើម្បីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្លាយទៅជាកម្លាំងចលករសំខាន់របស់កំណើនយ៉ាងពិតប្រាកដផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ