វិទ្យុសំឡេងវៀតណាមម្ចាស់ការក្នុងការចាប់យកនិន្នាការនិងអនុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យសារព័ត៌មាន

(VOVWORLD) - ក្នុងគោលបំណង បំពេញតាមតម្រូវការទទួលបានព័ត៌មានគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់មធ្យោបាយរបស់សាធារណៈជនទំនើប វិទ្យុសំឡេងវៀត ណាម (VOV) បាននិងកំពុងអនុវត្តការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងក្លា ដោយលទ្ធផលដំបូងគឺបង្កើតឡើងផលិតផលសារព័ត៌មានពហុមធ្យោបាយ។ ឥឡូវនេះ កម្មវិធីរបស់ វិទ្យុសំឡេងវៀតណាម មិនត្រឹមតែត្រូវបានផ្សព្វផ្សាយតាមរលកវិទ្យុប៉ុណ្ណោះទេ ថែមទាំងបង្ហោះនៅលើគេហទំព័រ តាមរយៈបណ្តាញទំនាក់ទំនងសង្គម និងវេទិកាបច្ចេកវិទ្យាដោយ VOV ស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ។ តាមរយៈការចាប់យកនិន្នាការយ៉ាងសកម្ម និងអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសារព័ត៌មាន បញ្ជាក់ ពីតួនាទីកាន់តែសំខាន់ក្នុងខឿនសារព័ត៌មានវៀតណាមសម័យទំនើប។

វិទ្យុសំឡេងវៀតណាមម្ចាស់ការក្នុងការចាប់យកនិន្នាការនិងអនុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យសារព័ត៌មាន - ảnh 1កម្មវិធី Lunch Show ដោយមានការចូលរួមពីភ្ញៀវកិត្តយសក្នុងកម្មវិធីភាសាអង់គ្លេសនៃគណៈកម្មការកិច្ចការបរទេស (VOV5) (រូបថត៖ VOV5)

នៅវេលាម៉ោង ១១:៣០ នាទី ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ កម្មវិធីផ្សាយសំឡេងដើមដំបូងនៃវិទ្យុសំឡេងវៀតណាម ត្រូវបានចាក់ផ្សាយជាផ្លូវការ។ ដោយចាប់ផ្តើមពីប៉ុស្តិ៍វិទ្យុតែ២ប៉ុស្តិ៍ប៉ុណ្ណោះ ក្រោយរយៈពេល៧៨ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ឥឡូវនេះ វិទ្យុសំឡេងមានប៉ុស្តិ៍វិទ្យុចំនួន ៨ ទូរទស្សន៍ ១៦ ប៉ុស្តិ៍ កាសែតអេឡិចត្រូនិក ចំនួន ២ (VOV.vn និង VTC.vn) កាសែតបោះពុម្ព ១ (សំឡេងវៀតណាម) ទស្សនាវដ្តី១ និងកម្មវិធីចែកចាយមាតិកាពហុមធ្យោបាយ។ បច្ចុប្បន្ននេះ ទូរទស្សន៍វៀតណាមគឺជាអង្គភាពសារព័ត៌មានជាតិតែមួយគត់ ដែលបង្កើតរូបសណ្ឋានផ្សព្វផ្សាយព័ត៌មានពហុមធ្យោបាយ  ដែលរួមបញ្ចូលយ៉ាងពេញលេញនូវប្រភេទសារព័ត៌មានទាំងបួន៖ សារព័ត៌មានជាសំឡេង សារព័ត៌មានទូរទស្សន៍ សារព័ត៌មានអេឡិចត្រូនិក និងសារព័ត៌មានបោះពុម្ព។

វិទ្យុសំឡេងវៀតណាមជាមួយនឹងភាពជោគជ័យដំបូង ក្នុងការអនុវត្តបច្ចេកវិទ្យា ឌីជីថល

វេលាម៉ោង ១២ ថ្ងៃត្រង់ កម្មវិធី Lunch Show នៃកម្មវិធីអង់គ្លេសនៃគណៈកម្មការផ្សាយសំឡេងជាភាសាបរទេស (VOV5)  ដោយមានការចូលរួមរបស់ភ្ញៀវ   ដែលបានផ្សាយផ្ទាល់ពីស្ទូឌីយ៉ូរបស់វិទ្យុសំឡេងវៀតណាម។ ប្រសិនបើពីមុន មិត្តអ្នកស្តាប់គ្រាន់តែឮសំឡេងអ្នកកែសម្រួល និងភ្ញៀវតាមវិទ្យុប៉ុណ្ណោះ បន្ទាប់មកចាប់ពីខែមិថុនា ឆ្នាំ ២០១៧រហូតមកដល់ពេលនេះ ជាមួយនឹងកម្មវិធី Lunch Show នីមួយៗដោយមានការចូលរួមរបស់ភ្ញៀវកិត្តយស មិត្តអ្នកស្តាប់ក៏អាចទស្សនានិងអន្តរកម្មតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុករបស់កម្មវិធីភាសាអង់គ្លេស។ ដូចគ្នានេះដែរ ការអនុវត្តស្របគ្នានៃកម្មវិធីវិទ្យុផ្សាយផ្ទាល់ និងការផ្សាយបន្តផ្ទាល់មួយចំនួននៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គមក៏ត្រូវបានវិទ្យុសំឡេងអនុវត្តន៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការច្នៃប្រឌិតទម្រង់ ចាប់ពីការផ្សាយបន្តផ្ទាល់សាមញ្ញ ដល់ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងគ្រប់កម្មវិធីវិទ្យុនៅ វិទ្យុសំឡេងវៀតណាម បានជួយ ឱ្យប៉ុស្តិ៍ផ្សាយសំឡេងទាក់ទាញមិត្តអ្នកស្តាប់ច្រើន ហើយព័ត៌មានក៏ត្រូវបានផ្សព្វ ផ្សាយយ៉ាងទូលំទូលាយទៅកាន់ទស្សនិកជនផងដែរ។

មុននេះ ចាប់តាំងពីឆ្នាំ ២០០៥ ដោយចាប់យកនិន្នាការអភិវឌ្ឍន៍នៃសារព័ត៌មានទំនើប ថ្នាក់ដឹកនាំនៃវិទ្យុសំឡេងវៀតណាម បានសម្រេចចិត្តដាក់ប្រព័ន្ធវិទ្យុនៅលើអ៊ីនធឺណិតតាមទម្រង់អនឡាញ។ ចាប់តាំងពីពេលនោះមក  ខ្លឺមសានៃកម្មវិធីរបស់ VOV ត្រូវបានចែករំលែកបន្ថែមទៀតនៅលើវេទិកាអនឡាញ ជាពិសេសនៅលើប្រព័ន្ធអនឡាញនៃបណ្តាកម្មវិធីរបស់វិទ្យុ។  កម្មវិធីវិទ្យុនាពេលនេះ មិនត្រឹមតែបានផ្សព្វផ្សាយនៅលើរលកវិទ្យុប៉ុណ្ណោះទេ ថែមទាំងអាចផ្សព្វផ្សាយទៅប្រិយមិត្ត  តាមរយៈកម្មវិធី OTT របស់ VOV ដូចជា៖ VTC Now, VOV Media, VOV Live ឬកាសែតអនឡាញ VOV.VN ឬនៅលើវេទិកាដូចជា facebook, youtube, spotify... ជាដើម។ ក្រៅពីនេះ ក្រុមអ្នកនិពន្ធ អ្នកផ្សាយសំឡេង  ក៏ត្រូវបានបណ្តាក់ទុននៅក្នុងស្ទូឌីយ៉ូពហុមធ្យោបាយទំនើបផងដែរ ដើម្បីបម្រើឱ្យល្អបំផុតដល់ស្ថាប័នផលិតកម្មវិធី។ អ្នកសារព័ត៌មាន Le Quoc Minh និពន្ធនាយកកាសែត Nhan Dan អនុប្រធាននាយកដ្ឋានឃោសនាអប់រំមជ្ឈិម ប្រធានសមាគមអ្នកកាសែតវៀតណាមបានចាត់ទុកថា៖  “វិទ្យុសំឡេងវៀតណាម មានការបោះជំហានយ៉ាងម៉ឺងម៉ាត់ក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។ កម្មវិធីវិទ្យុរបស់ស្ថានីយ៍គឺដើមផ្សព្វផ្សាយតាមរយៈរលកធាតុអាកាស ឥឡូវនេះនៅលើវេទិកាអ៊ីនធឺណែត រីកសាយភាយដល់ប្រជាជនគ្រប់តំបន់ ក៏ដូចជាអន្តរជាតិ។ វិធីសាស្រ្តនេះគឺពិតជានៅក្នុងទិសដៅត្រឹមត្រូវ។ អ្នកស្តាប់វិទ្យុសំឡេងវៀតណាមមិនត្រឹមតែរួចផុតពីការលំបាកដោយសារការផ្លាស់ប្តូរទំនើបកម្មនៃបច្ចេកវិទ្យាសារព័ត៌មានប៉ុណ្ណោះទេ ថែមទាំងអាចផ្សព្វផ្សាយព័ត៌មានបានកាន់តែទូលំទូលាយថែមទៀតផង”។

VOV ចាប់យកនិន្នាការយ៉ាងសកម្ម និងអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសារព័ត៌មាន

ដើម្បីទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរឌីជីថលនៅវិទ្យុសំឡេងវៀតណាម ថ្នាក់ដឹកនាំរបស់វិទ្យុបានកំណត់ថា ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជាការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យា និងវិធីសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការផ្លាស់ប្តូរពីការគិត ចាប់ពីថ្នាក់គ្រប់គ្រង រហូតដល់ដំណាក់កាលនៃការផលិត និងចែកចាយផលិតផលសារព័ត៌មាន។ ដោយដឹងច្បាស់អំពីនិន្នាការនេះ កម្មាភិបាលនីមួយៗ អ្នកយកព័ត៌មាន អ្នកនិពន្ធនិងអ្នកបច្ចេកទេសនីមួយៗរបស់ VOV តែងតែចាប់យកនិន្នាការនេះយ៉ាងសកម្ម និងអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការផលិតផលិតផលសារព័ត៌មាន។ នាពេលថ្មីៗនេះ គណៈកម្មាធិការវប្បធម៌ និងសង្គម (VOV2) គឺជាអង្គភាពមួយដែលបានអនុវត្តបច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធ ភាពក្នុងការផ្សាយសំឡេង  ជាមួយនឹងការផ្លាស់ប្តូរខ្លឹមសារវិទ្យុទៅជាខ្លឹមសារ ឌីជីថល។ តាមនោះ កម្មវីធីផ្សាយសំឡេង VOV2 មិនត្រឹមតែចុះផ្សាយកម្មវិធីនៅដោយបង្ហោះលើបណ្តាញប៉ុណ្ណោះទេ ថែមទាំងបង្ហោះខ្លឹមសារឌីជីថល ពហុបែបនៅលើបណ្តាញឌីជីថល ដូចជា ឃ្លីបវីដេអូ Emagazin ឬអ៊ីនហ្វ្រាហ្វិចជាដើម។ លើសពីនេះ VOV2 ក៏មានខ្លឹមសារការងារ មាតិកាឌីជីថល - នោះគឺជាការរួមបញ្ចូលគ្រប់ប្រភេទដូចជា៖ រូបភាព អូឌីយ៉ូ វីដេអូក្នុងការងារសារព័ត៌មាន នៅពេលបង្ហោះលើបណ្តាញ។ លោកស្រី Vu Thi Tuyet Mai ប្រធានគណៈកម្មាធិការ VOV2 បានឲ្យដឹងថា៖ “ការអនុវត្តផលិតផលសារព័ត៌មាន និងមាតិកាឌីជីថល មិនមែនគ្រាន់តែជាអាស្រ័យលើក្រុមអ្នកយកព័ត៌មានដែលផលិតមាតិកាឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែការិយាល័យជំនាញទាំងអស់ត្រូវតែអនុវត្តន៍ដែរ។ ប្រការនេះក៏មានន័យថា អ្នកយកព័ត៌មាន អ្នកនិពន្ធនិងអ្នកកែសម្រួល VOV2 ត្រូវផ្លាស់ប្តូរការគិត តាមវិធីសាស្ត្រ ក៏ដូចជាក្នុងការងារជំនាញផ្ទាល់ខ្លួន។ យើងមិនត្រឹមតែដោះស្រាយបញ្ហាស៊ីជម្រៅជាមួយអាកប្បកិរិយាស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារភាពរហ័សរហួន ការធ្វើបច្ចុប្បន្នភាពព័ត៌មានទាំងអស់អំពីព្រឹត្តិការណ៍សំខាន់ៗដែលទាក់ទងនឹងវិស័យរបស់យើងនៅលើគេហទំព័រ”។

វិទ្យុសំឡេងវៀតណាមម្ចាស់ការក្នុងការចាប់យកនិន្នាការនិងអនុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងវិស័យសារព័ត៌មាន - ảnh 2គណៈកម្មការវប្បធម៌ និងសង្គម (VOV2) រួមបញ្ចូលរូបភាព សំឡេង និងវីដេអូជាច្រើនប្រភេទនៅក្នុងការងារសារព័ត៌មាននៅពេលបង្ហោះលើបណ្តាញ (រូបថតអេក្រង់)

ក្នុងនាមជាទីភ្នាក់ងារសារព័ត៌មានឈានមុខគេរបស់ប្រទេសជាតិ វិទ្យុសំឡេង វៀត ណាមកំពុងបន្តផ្លាស់ប្តូរយ៉ាងខ្លាំងក្លា រៀបចំដំណើរការផលិតកម្មឡើងវិញ កែលម្អសមត្ថភាពគ្រប់គ្រង និងរដ្ឋបាលស្របតាមតម្រូវការកើនឡើងនៃទីភ្នាក់ ងារសារព័ត៌មានទំនើប ពហុមធ្យោបាយ ពហុវេទិកា។ ក្នុងឆ្នាំ២០២៣ វិទ្យុសំឡេងវៀតណាមបានដាក់ចេញនូវទិសដៅ និងភារកិច្ចចំនួន ១២ រួមទាំងការបន្តអនុវត្តយ៉ាងដិតដល់នូវទិសដៅ និងភារកិច្ច ក្នុងនោះប្រកាន់ខ្ជាប់នូវការបញ្ជាណែនាំរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ឱ្យបានល្អ ផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា បញ្ហាទូលំទូលាយ ស៊ីជម្រៅ នូវព្រឹត្តិការណ៍ទាំងក្នុងនិងក្រៅប្រទេស ជូនមិត្តអ្នកស្តាប់ទាំងអស់។  ទន្ទឹមនឹងនោះ ស្ថានីយ៍ក៏នឹងបន្តបំពេញបន្ថែម សុក្រិត និងដាក់ពង្រាយគម្រោងផ្លាស់ប្តូរឌីជីថលរបស់វិទ្យុសំឡេង ដោយធានាថា VOV ជាភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពហុមធ្យោបាយ និងទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ