វិនិយោគលើការអប់រំតាមព្រំដែនគោក៖ សេចក្តីសម្រេចចិត្តមានលក្ខណៈយុទ្ធសាស្ត្រ

(VOVWORLD) - វៀតណាមនឹងវិនិយោគលើការ សាងសង់សាលាអន្តេវាសិកអន្តរកម្រិត (បឋមសិក្សា និងមធ្យមសិក្សា) នៅទីតាំងឃុំព្រំដែន គោក ចំនួន ២៤៨ កន្លែង។ នេះជាលើកដំបូងដែលវៀតណាមមានគំរូ សាលាអន្តេវាសិកអន្តរកម្រិតនៅតាមឃុំព្រំដែន។ សេចក្តីសម្រេចចិត្តពិសេសនេះមានលក្ខណៈយុទ្ធសាស្ត្រនិងជាបន្ទាន់ ដើម្បីបង្រួមគម្លាតអប់រំ អភិវឌ្ឍធនធានមនុស្សក្នុងមូលដ្ឋាន អនុវត្តគោលនយោបាយជនជាតិ និងធានាសន្តិសុខសង្គម។

វិនិយោគលើការអប់រំតាមព្រំដែនគោក៖ សេចក្តីសម្រេចចិត្តមានលក្ខណៈយុទ្ធសាស្ត្រ - ảnh 1ថ្នាក់រៀននៅសាលាមួយក្នុងឃុំព្រំដែននៃខេត្ត Lang Son (រូបថត៖  Duy Thai/VOV Tay Bac)

បច្ចុប្បន្នវៀតណាមមានខេត្តក្រុងចំនួន ២២ ដែលមានព្រំដែនគោក។ ចំនួនឃុំជាប់ព្រំដែនដីគោកសរុបមានចំនួន ២៤៨ កន្លែង។ ក្នុងឃុំទាំងនេះ បច្ចុប្បន្នមានសាលាចំណេះទូទៅចំនួន ៩៥៦ ដែលមានសិស្សជាង ៦២៥,០០០នាក់។ ក្នុងនោះ តម្រូវការសិស្សទាំងស្នាក់នៅសាលាពាក់កណ្តាល និងរស់នៅអន្តេវាសិក មានដល់ទៅជាង ៣៣ ម៉ឺននាក់ ប៉ុន្តែមានតែចំនួន ២០% ចំនួនសិស្សមានលទ្ធភាពសិក្សានៅសាលាតាមលក្ខណៈពាក់កណ្តាលនិងរស់នៅអន្តេវាសិកដ្ឋាន។

ការងារសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងអនុវត្តគោលនយោបាយជនជាតិ

ការវិនិយោគលើការកសាងសាលារៀនសម្រាប់ឃុំព្រំដែនគោក គឺជាកិច្ច ការសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអនុវត្តគោលនយោបាយជនជាតិ។

ជាមួយនឹងគោលនយោបាយវិនិយោគកសាងសាលា អន្តេវាសិកអន្តរកម្រិត រដ្ឋាភិបាលគ្រោងនឹងចំណាយថវិការជាមធ្យម ១៥០ ពាន់លាន ដុង/សាលា (៦,៥លានដុល្លារអាមេរិក)។ សាលានីមួយៗ នឹងសាងសង់លើផ្ទៃដី ៥ ហិកតា និងមានបន្ទប់រៀនពេញលេញ មានផ្ទះបាយ បន្ទប់ពិសោធន៍ សួនកុមារ កន្លែងហាត់ប្រាណ កន្លែងហ្វឹកហាត់កីឡា។ល។ លោកគ្រូ Pham Van Tuan នាយកសាលាមធ្យមសិក្សាជនជាតិភាគតិច Muong Lan ឃុំ Muong Lan (Son La) បានឲ្យដឹងថា ការវិនិយោគលើការកសាងសាលាថ្មី គឺជាបំណងប្រាថ្នារបស់ប្រជាជននៅទីនេះជាយូរមកហើយ។

វិនិយោគលើការអប់រំតាមព្រំដែនគោក៖ សេចក្តីសម្រេចចិត្តមានលក្ខណៈយុទ្ធសាស្ត្រ - ảnh 2ក្រុមការងារនៃខេត្ត Son La ចុះពិនិត្យការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតមួយក្នុងឃុំ Muong Lan (អតីតស្រុក Sop Cop) (រូបថត៖ Tran Long/VOV-Tay Bac)

“លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសាលា មានការរំភើបនិងស្បាយចិត្តយ៉ាងខ្លាំង ដែលបានមករស់នៅ និងសិក្សានៅសាលាថ្មី។ នៅទីនោះ កុមារនឹងទទួលបានការវិនិយោគគ្រប់គ្រាន់ ដើម្បីកាត់បន្ថយគម្លាតអប់រំរវាងព្រំដែននិងតំបន់ទំនាប ហើយនឹងជួយកុមារឱ្យមានសុវត្ថិភាពនៅពេលទៅសាលារៀនផងដែរ”។

នៅចំពោះមុខ វៀតណាមនឹងសាកល្បងវិនិយោគសាងសង់ថ្មី ឬជួសជុលសាលារៀនចំនួន ១០០ កន្លែងនៅឆ្នាំនេះ (យ៉ាងយឺតបំផុតនៅពេលបើកឆ្នាំសិក្សាថ្មី)។ សាលារៀនទាំងនេះនឹងក្លាយជាគំរូសម្រាប់ការអនុវត្តទ្រង់ ទ្រាយធំបន្ថែមទៀត ដោយសម្រេចបាននូវគោលដៅវិនិយោគក្នុងការកសាងសាលារៀនចំនួន ២៤៨ កន្លែង ក្នុងរយៈពេលពី ២-៣ ឆ្នាំខាងមុខ។

ក្នុងកិច្ចប្រជុំនាថ្ងៃទី ២៧ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានពន្លឿនការអនុវត្ត ដើម្បីបង្ហើយការសាងសង់សាលារៀនចំនួន ១០០ កន្លែងនៅឃុំព្រំដែន ឱ្យសម្រេចបានមុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦។

នៅតាមមូលដ្ឋាន ខេត្ត ក្រុងជាច្រើនក៏បានប្រជុំ ពិភាក្សាគ្នាអំពីគម្រោងសាងសង់។ នៅ ខេត្ត Son La ជាខេត្តមានឃុំព្រំដែនចំនួន ១៣ និងមានសាលារៀនចំនួន ៤៤ កន្លែងដែលភាគច្រើនត្រូវការការវិនិយោគ និងកែលម្អសម្ភារៈបរិក្ខារសម្រាប់បម្រើដល់តម្រូវការសិក្សា និងការរស់នៅរបស់កុមារជនជាតិភាគតិចភាគច្រើននៅតំបន់ព្រំដែន។ លោក Nguyen Dinh Viet ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា៖ “នេះជាឱកាសដើម្បីផ្លាស់ប្តូរជាមូលដ្ឋាននូវការអប់រំ និងបណ្តុះបណ្តាលតាមឃុំជាប់ព្រំដែន។ អាស្រ័យហេតុនេះ ខ្ញុំស្នើឱ្យឃុំសង្កាត់ជ្រើស រើសទីតាំងដែលបានស្នើសុំសាងសង់សាលារៀន ធានាទំហំដី ៣-៥ ហិចតា សម្រាប់ស្ថាប័នជំនាញខេត្តចុះពិនិត្យដោយផ្ទាល់ និងសម្របសម្រួលការជ្រើសរើស...។ ទន្ទឹមនឹងនោះ ផ្តល់ព័ត៌មានអំពីតំបន់ ចំនួនសិស្ស ស្ថានភាពបច្ចុប្បន្ន សម្ភារៈរបស់សាលា។ អាស្រ័យហេតុនេះ ដាក់សំណើរវិនិយោគ ការលំបាក និងឧបសគ្គដូចជា ដីធ្លី ត្រូវការកែសម្រួលផែនការ សាងសង់ផ្លូវទៅកាន់តំបន់នោះ...”។

ទីក្រុង Da Nang មានឃុំព្រំដែនចំនួន ៦ ដែលចាំបាច់ត្រូវអនុវត្តន៍ សាងសង់ភ្លាមៗ សាលាអន្តេវាសិកអន្តរកម្រិត។  លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Nguyen Van Quang បានអះអាងថា៖ “យើងប្តេជ្ញាអនុវត្តឱ្យបានឆាប់ៗ ដើម្បីធានាថា នៅឆ្នាំសិក្សាបន្ទាប់នឹងមានសាលាអន្តេវាសិកសម្រាប់សិស្សានុសិស្ស ដោយមានសម្ភារៈបរិក្ខារពេញលេញសម្រាប់ការបង្រៀន ការសិក្សារៀនសូត្រ ការស្នាក់នៅ និងសកម្មភាពរាងកាយ”។

ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្ស និងរដ្ឋចំពោះការអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងរយៈពេលកន្លងមក បក្សនិងរដ្ឋមានគោលនយោបាយជាច្រើនក្នុងការអភិវឌ្ឍវិស័យអប់រំនៅតំបន់ភ្នំ ជាពិសេសនៅតាមតំបន់ព្រំដែន។ ទន្ទឹមនឹងការទទួលបានលទ្ធផលល្អហើយ ការអប់រំនៅក្នុងវិស័យទាំងនេះនៅមានការលំបាកជាច្រើនអំពីគ្រឿងបរិក្ខារ ជាពិសេសសាលារៀន...។ ដូច្នេះ គោលនយោបាយរបស់ការិយាល័យនយោបាយ វិនិយោគកសាងសាលាអន្តេវាសិកអន្តរកម្រិតទាំងបឋមសិក្សានិងមធ្យមសិក្សា នៅឃុំព្រំដែនគោកចំនួន ២៤៨ កន្លែង គឺជាគោលនយោបាយសន្តិសុខសង្គមដ៏មានសារៈសំខាន់ និងប្រកបដោយមនុស្សធម៌ បង្ហាញពីការយកចិត្តទុកដាក់ពិសេសរបស់បក្ស និងរដ្ឋចំពោះប្រជាជននៅតាមតំបន់ព្រំដែន តំបន់ដាច់ស្រយាល។

វិនិយោគលើការអប់រំតាមព្រំដែនគោក៖ សេចក្តីសម្រេចចិត្តមានលក្ខណៈយុទ្ធសាស្ត្រ - ảnh 3ថ្នាក់ដឹកនាំខេត្ត Son La បានកំណត់អាទិភាពជ្រើសរើសទីតាំងសម្រាប់សាងសង់សាលាដើម្បីបង្កលក្ខណៈងាយស្រួលបំផុតជូនសិស្សានុសិស្ស(រូបថត៖ Tran Long/VOV-Tay Bac)

គោលនយោបាយនេះនឹងជួយបង្រួមគម្លាតក្នុងវិស័យអប់រំ ជាពិសេស និងកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាទូទៅរវាងតំបន់ភ្នំ និងតំបន់ទំនាប។

កម្មវិធីសាងសង់សាលាអន្តេវាសិកអន្តរកម្រិត តាមឃុំព្រំដែនក៏ជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់បក្ស និងរដ្ឋក្នុងការអភិវឌ្ឍប្រកបដោយចីរភាព រក្សាប្រជាជន និងដីធ្លីតាមរយៈការលើកកំពស់ចំណេះដឹងរបស់ប្រជាជន បង្កើតឱកាសអភិវឌ្ឍន៍ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅកន្លែងលំបាកបំផុត។

គួរកត់សម្គាល់ថា ទន្ទឹមនឹងការសាងសង់សាលារៀន គោលនយោបាយឧបត្ថម្ភអាហារថ្ងៃត្រង់ដល់សិស្សសាលាបឋមសិក្សា និងមធ្យមសិក្សានៅតាមឃុំព្រំដែន ក៏នឹងត្រូវអនុវត្តចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ ផងដែរ នេះបើយោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាក្នុងសម័យប្រជុំ លើកទី ៩។ ការធ្វើសមកាលកម្មរវាងការវិនិយោគលើសម្ភារៈបរិក្ខារ និងគោលនយោបាយផ្តល់ចំណី បង្ហាញពីវិធីសាស្រ្តដ៏ទូលំទូលាយ បង្កើតលក្ខខណ្ឌការរៀនសូត្រប្រកបដោយសមធម៌ និងប្រសិទ្ធភាពសម្រាប់កុមារក្នុងតំបន់ជួបការលំបាក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ