វិនិយោគលើតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ៖ បង្ហាញយ៉ាងច្បាស់នូវគោលនយោបាយជនជាតិ

(VOVWORLD) - សន្និសីទថ្នាក់ជាតិបូកសរុបកម្មវិធីគោលដៅជាតិ   សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាល ២០២១ - ២០២៥ តម្រង់ទិសខ្លឹមសារសម្រាប់ដំណាក់កាល ២០២៦ - ២០៣០ បានប្រព្រឹត្តទៅនាថ្ងៃទី ១៣ ខែសីហា នៅទីក្រុងហាណូយ និងបានផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត តភ្ជាប់ទៅកាន់សាលប្រជុំនៃខេត្ត ក្រុង ទូទាំងប្រទេស។ នាពេលខាងមុខ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ត្រូវតែមានរបៀបអភិក្រមក្នុងប្រជាជនទាំងមូល និងគ្រប់ជ្រុងជ្រោយ។ ការវិនិយោគសម្រាប់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំគឺការវិនិយោគសម្រាប់ការអភិវឌ្ឍ។

ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការអភិវឌ្ឍប្រកបដោយចីរភាព

កម្មវិធីគោលដៅជាតិសម្រាប់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំសម្រាប់ ដំណាក់កាល ២០២១-២០២៥ ត្រូវបានចាប់ផ្តើមអនុវត្តន៍ជាផ្លូវការនៅចុងឆ្នាំ ២០២២។ កម្មវិធីដាក់មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ ដែលជាតំបន់សំខាន់ៗ របស់ប្រទេសជាតិ។

វិនិយោគលើតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ៖ បង្ហាញយ៉ាងច្បាស់នូវគោលនយោបាយជនជាតិ - ảnh 1សិស្សានុសិស្សជនជាតិភាគតិចនៅសាលាថ្មីដ៏ធំទូលាយ។ រូបភាព៖ កាសែត Nhan Dan

គម្រោងក្នុងក្របខណ្ឌនៃកម្មវិធីបានជួយលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមជាង ៤២.០០០ ខ្នង ពិសេសឃុំ និងភូមិដែលជួបការលំបាក ដោយលើសពីផែនការ ២៣០% បើធៀបនឹងគោលដៅដែលបានដាក់ចេញ; រួមចំណែកជាមួយប្រទេសទាំងមូល សម្រេចរទួចរាល់គោលដៅ លុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម នៅចុងខែសីហា។ ធ្វើការវាយតម្លៃអំពីប្រសិទ្ធភាពនៃកម្មវិធី ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអះអាងថា៖ “មិនត្រឹមតែជាកម្មវិធីគោលដៅជាតិប៉ុណ្ណោះទេ ជាងនេះទៅទៀតគឺជាការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ជាក់ស្តែង និងពិសេសរបស់បក្ស និងរដ្ឋ សម្រាប់ប្រជាជននៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ដំណើរការកសាងកម្មវិធីនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័ន សាខា មូលដ្ឋាន រដ្ឋសភា និងរដ្ឋាភិបាល”។

យោងតាមលោកស្រី Ramla Khalidi តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំប្រទេសវៀតណាម ជាលើកដំបូងដែលមានកម្មវិធីគោលដៅជាតិដោយឡែកសម្រាប់តំបន់ជនជាតិភាគតិច ហើយបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់។ ប្រការនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវភាពយុត្តិធម៌ ដោយមិនទុកនរណាម្នាក់នៅពីក្រោយឡើយ ដូចដែលបានបង្ហាញដោយអត្រាកាត់បន្ថយភាពក្រីក្រ ៣,២% និងប្រាក់ចំណូលកើនឡើង ៣ ដង បើធៀបនឹងឆ្នាំ ២០២០។

បង្ហាញយ៉ាងច្បាស់នូវគោលនយោបាយជនជាតិ

ក្នុងដំណាក់កាលទី ២ (២០២៦-២០៣០) វៀតណាមខិតខំបំពេញរាល់គោលដៅនៃកម្មវិធីពេញមួយដំណាក់កាល ២០២១-២០៣០ រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលដៅរួម "ដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមខ្ពស់" ដូចដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១៣ របស់បក្ស។

វិនិយោគលើតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ៖ បង្ហាញយ៉ាងច្បាស់នូវគោលនយោបាយជនជាតិ - ảnh 2កម្មវិធីលុបបំបាត់ផ្ទះទ្រុឌទ្រោមបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស គឺជាកម្មវិធីមួយដ៏មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋ។ រូបថត៖ VGP

វៀតណាមគ្រោងនឹងបង្កើនថវិកាកម្មវិធីប្រហែល ១០-១៥%   (ជាង ៦,៥ ពាន់លានដុល្លារអាមេរិក) ដើម្បីសម្រេចបាននូវគោលដៅខាងលើ។

ជាពិសេស ផ្តោតលើការកសាង និងបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ; អភិវឌ្ឍន៍ផលិតកម្ម បង្កើនប្រាក់ចំណូល កាត់បន្ថយគម្លាតជីវភាពរស់នៅជាបណ្តើរៗ បើធៀបនឹងមធ្យមភាគនៃប្រទេសទាំងមូល; បង្កើនគុណភាព និងបរិមាណនៃធនធានមនុស្ស; ជួយឧបត្ថម្ភយ៉ាងមានប្រសិទ្ធភាពដល់ក្រុមជនជាតិភាគតិចដែលនៅតែប្រឈមមុខនឹងការលំបាក; ណែនាំប្រជាជនប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិត...។

រដ្ឋាភិបាលក៏នឹងកែសម្រួលគោលនយោបាយអនុវត្តកម្មវិធីដោយបត់បែនទៅតាមគុណសម្បត្តិ និងសក្តានុពលនៃតំបន់នីមួយៗ។ មូលដ្ឋានត្រូវតែស្រាវជ្រាវ និងវិនិយោគក្នុងការអភិវឌ្ឍ ដោយកសាងម៉ាកផលិតផលរបស់ជនជាតិភាគតិច និងប្រជាជនតំបន់ព្រៃភ្នំ; ណែនាំ និងជួយឧបត្ថម្ភប្រជាជនលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងផលិតកម្ម បង្កើតគំរូសេដ្ឋកិច្ចសមូហភាព តភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មសម្រាប់ផ្គត់ផ្គង់ទំនិញ សម្ភារៈ និងផលិតកម្មដែលផ្សាភ្ជាប់នឹងការប្រើប្រាស់ផលិតផលរបស់ប្រជាជន។  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអះអាងថា៖
វិនិយោគលើតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ៖ បង្ហាញយ៉ាងច្បាស់នូវគោលនយោបាយជនជាតិ - ảnh 3នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានលើកឡើងពីភារកិច្ច និងដំណោះស្រាយសំខាន់ៗនាពេលខាងមុខ ដើម្បីអភិវឌ្ឍន៍ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ រូបថត៖ VGP/Nhat Bac

“ការវិនិយោគលើជនជាតិភាគតិច និងតំបន់ព្រៃភ្នំគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍ។ ដំណើរការអនុវត្តត្រូវតែមានការប្តេជ្ញាចិត្ត ច្បាមជាប់ស្ថានភាពជាក់ស្តែង ផ្លាស់ប្តូរការត្រិះរិះ ដោយភាពច្នៃប្រឌិត ជាមួយនឹងវិធីសាស្រ្តសមស្រប មានប្រសិទ្ធភាព និងអាចបត់បែនបាន។ ជាមួយនឹងវិធីសាស្រ្តនេះ ខ្ញុំប្រាកដថាក្នុងដំណាក់កាលទី ២ យើងនឹងធ្វើឱ្យកាន់តែប្រសើរឡើង និងសម្រេចបាននូវគោលដៅគឺ ជីវភាពខាងស្មារតី និងសម្ភារៈរបស់ប្រជាជននៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំនៅឆ្នាំក្រោយត្រូវតែប្រសើរជាងឆ្នាំមុន ហើយអាណត្តិបន្ទាប់ត្រូវតែខ្ពស់ជាងអាណត្តិមុន គ្មាននរណាម្នាក់ត្រូវបោះបង់ចោលនៅពីក្រោយឡើយ  ដំណើរការអភិវឌ្ឍប្រទេសទាំងមូល ឆាប់រហ័ស និងនិរន្តរភាព”

កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំបន្តត្រូវបានអនុវត្ត បង្រួមគម្លាតអភិវឌ្ឍន៍ លើកកំពស់ជីវភាពរស់នៅរបស់ជនជាតិភាគតិច ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ