វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ :កំដៅកំពុងកើនឡើង។

                      

វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ :កំដៅកំពុងកើនឡើង។ - ảnh 1
រូបថតInternet

Vovworld-កំដៅកើនឡើងទាក់ទិនដល់ វិបត្តិនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាន់តែបានកើន
ឡើងនាបណ្តាសប្តាហ៍កន្លងទៅនេះ។នៅពេលដែលរដ្ឋអំណាចIxraelមានគំនិត
ដំណើរការវាយប្រហារតាមជើងអាកាសទៅលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ ការធ្វើសមយុទ្ឋធំ១នាំមុខដោយកងទ័ពជើងទឹកអាមេរិកដែលត្រូវបានរៀបចំឡើង
នៅដំបន់សមុទ្រពែក្យដោយមានការចូលរួមរបស់នាវាចម្បាំងចំនួន១២គ្រឿងមក
ពីប្រទេសចំនួន៣០បានផ្សាយសារតឹងរឹង១របស់បស្ចឹមប្រទេសគឺរារាំងមិនថាអំពើ
ណានៃប្រទេសកាន់សាសនាអ៊ីស្លាមនេះ។ម៉្យាងទៀត​បស្ចឹមប្រទេសនៅរឹតបន្តឹង
វិធានការថ្មីលើវិស័យការទូត​សេដ្ឋកិច្ចនចំពោះអ៊ីរ៉ង់ទៀតផង។ជាក់ស្តែងថ្ងៃទី២៣
កញ្ញារដ្ឋមន្រ្តីការបរទេសរបស់អង់ក្លេស បារាំងនិងអាល្លឺម៉ងបានផ្ញើតសំណើរដល់
លោកស្រី Catherine Ashton ជាដំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ
កិច្ចការបរទេសនៃសហភាពអ៊ឺរ៉ុប (EU)ដោយអំពាវនាវឲ្យអនុវត្តរាល់វិធានការតឹងរឹង
ចំពោះអ៊ីរ៉ង។មុននោះប្រទេសទាំង៣នេះបានអំពាវនាវឲ្យប្រទេស EU នានាអនុវត្ត
វិធានការដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីរ៉ង។

លើវិស័យការទូតការដាក់ទណ្ឌកម្មថ្មីត្រូវបានអាមេរិកអនុវត្តនាថ្ងៃទី២២កញ្ញ។នោះគឺ
ការបដិសេធផ្ដល់ទិដ្ឋកាឲ្យមន្ត្រីអ៊ីរ៉ង់ចំនួន២០នាក់ក្នុងនោះមានរដ្ឋមន្ត្រី២នាក់ដែលចង់
ចូលរួមសម័យប្រជុំមហាសន្និបាតអ.ស.បដែលនឹងប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះនៅទី
ក្រុងញូវយ៉ក(អាមេរិក)។ លើភាពជាក់ស្ដែង ជាមួយតួនាទីជាប្រទេសម្ចាស់ផ្ទះសម័យ
ប្រជុំមហាសន្និបាតអ.ស.ប អាមេរិកមានគោលនយោបាយផ្ដល់ទិដ្ឋកាសំរាប់សមាជិក
គណៈប្រតិភូនៃបណ្ដាប្រទេសមិនអើពើដល់ការប្រកែកវែកញែកជាមួយប្រទេស
មួយចំនួនក្នុងសកម្មភាពនាពេលកន្លងទៅគឺជាពិបាកយល់ប៉ុន្តែក្រសួងការបរទេស
អាមេរិកមិនទាន់នាំចេញការអធិប្បាយណា១ឡើយ។ សាធារណៈមតិចាត់ទុកថា
មូលហេតុស្នូលនៃករណីក៏ទាក់ទិនដល់វិប័ត្តនុយគ្លេអ៊ែនៅអ៊ីរ៉ង់។

​​​​​​​​​​​​​​​                    

វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ :កំដៅកំពុងកើនឡើង។ - ảnh 2
អាមេរិកដំណើរការធ្វើសមយុទ្ឋតួម(រូបថតInternet)


មុននោះរដ្ឋសភាអាមេរិកបានអនុម័តនិងត្រូវបានប្រធានាធិបតីអាមេរិក Barack
Obamaចុះហត្ថលេខាអនុម័តវិធានការដាក់ទណ្ឌកម្មដ៏តឹងរឹងសំដៅទៅលើអ៊ីរ៉ង់
ដើម្បីរារាំងគេនាំចេញប្រេងរ៉ែ រារាំងប្រទេសនេះអភិវឌ្ឍន៍សេដ្ឋកិច្ចដែលធ្វើឲ្យ
Tehran ជួបការលំបាកក្នុងការផ្ដល់ប្រាក់ឲ្យកម្មវិធីពង្រីកសារធាតុ Urani របស់ខ្លួន។ ក្នុងពេលនោះនាថ្ងៃទី២២កញ្ញានៅក្រុងវ៉ាស៊ីងតោន ជាមួយសំលេងគាំទ្រចំនួន
៩០និងសំលេងប្រឆាំង១ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើសេចក្តីសំរេចចិត្ត
អះអាងថាប្រទេសនេះនឹងធ្វើអ្វីៗទាំងអស់ដើម្បីទប់ស្កាត់អ៊ីរ៉ង់អភិវឌ្ឍន៍អាវុធ
នុយគ្លេអ៊ែ។  ក្នុងពេលនោះរដ្ឋអំណាចរបស់ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud
Ahmadinejadបានមានការបោះជំហានសកម្ម។ក្នុងការឆ្លើយសម្ភាសកាសែត
ប្រៃសណីវ៉ាស៊ីងតោននាថ្ងៃទី២៤កញ្ញា លោក Ahmadinejad បានអះអាងថាត្រៀម
ជាស្រេចនាំចេញកិច្ចព្រមព្រៀងមួយសំដៅដាក់កំហិតឃ្លាំងផ្ទុក Urani ដែលបាន
ពង្រីកនៃប្រទេសនេះប៉ុន្តែបង្ហាញការសង្ស័យសុឆន្ទះចរចាររបស់លោកខាងលិច។
អ្នកប្រមុខរដ្ឋអំណាច Tehran បានលើកច្បាស់ថាកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់មិនមែន
ជាការព្រួយបារម្មណ៍ពិតប្រាកដរបស់លោកខាងលិចឡើយគឺវាអាចជាលេសដើម្បី
បំផ្លាញរដ្ឋាភិបាលឥស្លាមនៅវេទកា អង្គការសហប្រជាជាតិ នាថ្ងៃទី ២៤ កញ្ញា លោក 
M.Ahmadinejad បានរិះគន់ បណ្ដាមហាអំណាច ​នៅលោកខាងលិច ​បានប្រើសិទ្ធិវិវាទ
នៅអង្គការសហប្រជាជាតិ អំពីបញ្ហានុយក្លេអ៊ែរ ចំពោះប្រទេសឥស្លាមនេះ និងអនុម័ត
លើការបង្វេចកេរ្តិ៍ឈ្មោះ ឥស្លាមសាសនា។ ទន្ទឹមនឹងនោះ Tehran ក៏បានសម្ដែងនូវ
កម្លាំងយោធា របស់ខ្លួនដើម្បី ឆ្លើយតប់នឹងរាលសកម្មភាពរបស់ប្រទេសលោកខាងលិច។ នាថ្ងៃទី ២៤ កញ្ញា  Tehran បានឧទ្ទេសនាម​ រថយន្តពាសដែកស្រាលបំផុត Hoveyzeh និង
រថយន្ត​ពាសដែកដឹក​ជញ្ជូន​កងទ័ព Talaeuiyeh ដែលអាចបំពាក់អាវុធជាច្រើនប្រភេទ​ អាច
បំពេញ​បេសកកម្មនៅពេលយប់… ជាដើម។ ទន្ទឹមនឹងនោះ នាថ្ងៃទី២១ កញ្ញា នៅទីក្រុង
 Tehran រដ្ឋអំណាចនៃប្រទេសនេះបាន រៀបចំការព្យុះហយាត្រា​ ដើម្បី ​បញ្ហាញ អាវុធ
ទម្ងន់ធ្ងន់គ្រប់ប្រភេទ ក្នុងចាប់ផ្ដើមអោយ៖”សប្ដាហ៍ការពារប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ