វិបត្តិនៅអេហ្ស៊ីបនិងបណ្តាផលវិបាក

Vovworld-ការធ្វើបាតុកម្មរវាងបណ្តាជនគាំទ្រកងទ័ពជាមួយកំលាំងគាំទ្រអតីត
ប្រធានាធិបតី Mohamed Morsi នៅអេហ្ស៊ីបនាប៉ុន្មានថ្ងៃកន្លងទៅបានធ្វើអោយ
មនុស្សចំនួន៧៥នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួស។ក្នុងពេលដែល
បណ្តាភាគីកំពុងតែទម្លាក់កំហុសគ្នាទៅវិញទៅមកនោះប្រធានាធិបតីបណ្តោះ
អាសន្ននៃប្រទេសនេះលោក Adly Mansour បានអនុញ្ញាត្តិអោយកងទ័ពចាប់ឃុំ
ខ្លួនជនស៊ីលវិល។សេចក្តីសំរេចចិត្តនេះអាចត្រួសត្រាយផ្លូវឲ្យការបង្រ្កាបទ្រង់
ទ្រាយធំ១ទៅលើ កំលាំងគាំទ្រអតីតប្រធានាធិបតី Mohamed Morsiឬពួកឧទ្ទាម
ដែលកំពុងបង្កើនការវាយប្រហារតម្រង់ទៅលើកំលាំងសន្តិសុខរបស់អេហ្ស៊ីបលើ
ឧបទ្វីប Sinai។

​​​​​​​​​​​​​​​​​​​​​​​                  

វិបត្តិនៅអេហ្ស៊ីបនិងបណ្តាផលវិបាក - ảnh 1
ការធ្វើបាតុកម្មប្រព្រិតទៅជាបន្តបន្ទាប់នៅអេហ្ស
(រូបថត​Internet)

ប៉ុន្តែហាក់ដូចជាកាយវិការទាំងនេះរបស់រដ្ឋអំណាចគឺមោឃះនៅពេលដែលអង្គការ
ឥស្លាមភាតរភាពបន្តបំផុសការធ្វើបាតុកម្មថ្មីពីថ្ងៃទី២៩ដល់ទី៣០កក្កដាដោយមាន
ការចូលរួមរបស់មនុស្សរាប់លាននាក់គោលដៅនៃការធ្វើបាតុកម្មនេះគឺស្តាររដ្ឋធម្ម
នុញ្ញនិងដំណែងជាប្រធានាធិបតីសំរាប់លោក​Mohamed Morsiឡើងវិញ។
ខណះដែលអេហ្ស៊ីបមមាញឹកដោះស្រាយពុំទាន់បានសភាពការណ៍នៅក្នុងប្រទេស
នោះ​ប្រទេសជិតខាងនានាបានសំដែងការយកចិត្តទុកដាក់ជាពិសេសដល់សភាពការ
ណ៍អេហ្ស៊ីប។លោក Noha Bakrសាស្រ្តាចារ្យស្រាវជ្រាវនយោបាយនៅមហាវិទ្យាល័យ
អាមេរិកប្រចាំក្រុងគេចាត់ទុកថា៖យុទ្ឋនាការសន្តិសុខនៅ ឧបទ្វីប Sinaiនាបច្ចុប្បន្ននឹង
ជះឥទ្ឋិពលដល់ស្ថានភាពនៃកំលាំង​Hamas ក្នុងតំបន់ជាពិតប្រាកដ។ពីព្រោះថាកងទ័ព
អាចបិទច្រកទ្វាព្រំដែន Rafah ក្នុងរយះពេលវែង១។អស្ថិតភាពនៅអេហ្ស៊ីបក៍បានធ្វើ
អោយប្រទេសនានានៅតំបន់​ឈូងសមុទ្រពែក្យដូចជាកូវ៉ែត អារ៉ាប់ប៊ីសាអូឌិតអេមីរ៉ាត
អារ៉ាប់រួមកំពុងព្រួយបារម្មណ៍ផងដែរ។

ចំពោះមុខវិបត្តិនៅអេហ្ស៊ីបអាចក្លាយទៅជាធ្ងន់ធ្ងរជាងទៀត​ អគ្គលេខាធិការអង្គការ
សហប្រជាជាតិលោក Ban Ki Moon បានដំណើរការ​ពិភាក្សាជាមួយអនុ​ប្រធានាធិបតី
អេហ្ស៊ីបលោក​  Mohamed El Baradei និងរដ្ឋមន្រ្តីការបរទេសទួរគី ​កាតានិងអ្នកប្រមុខ
សហព័ន្ឋអារ៉ាប់អំពីអស្ថិរភាពនេះ។ក្នុងពេលនោះនាថ្ងៃទី២៩កក្កដា​លោកស្រី Catherine
Ashton  គណះកម្មាធិការទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសEU បានជួបចរចារជាមួយភាគីជាច្រើននៅអេហ្ស៊ីប។ល។ លោកស្រី Catherine Ashton  អំពាវនាវអោយភាគីនានាអត់ធ្មត់និងបញ្ឈប់អំពើហឹង្សា។សភាពការណ៍នៅអេហ្ស៊ីបក្នុងប៉ុន្មានថ្ងៃខាងមុខនឹងមានបំរែបំរួលដែលពិបាកព្យាករណ៍
បាន។មើលទៅអនាគតសំរាប់ស្ថិរភាពនៅជាសំណួរមិនសូវមានចំលើយនៅអេហ្ស៊ីប
ដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ