សេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) គោលនយោបាយដីធ្លីជាក់ស្តែងសម្រាប់ជនជាតិភាគតិច

(VOVWORLD) - បន្ទាប់ពីបានកែសម្រួលជាច្រើនលើក រហូតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) បានចែងយ៉ាងច្បាស់អំពីគោលនយោបាយធានាដីធ្លីសម្រាប់សកម្មភាពសហគមន៍ និងគោលនយោបាយបែងចែកដីធ្លី ការជួលដីលំនៅដ្ឋាន និងដីផលិតកម្មសម្រាប់ជនជាតិភាគតិចជាគ្រួសារក្រីក្រនៅតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច-សង្គមលំបាក។ សមាជិករដ្ឋសភាបានចាត់ទុកថា ការធ្វើវិសោធនកម្មនេះនឹងដោះស្រាយការខ្វះខាតដីលំនៅដ្ឋាន ដីផលិតកម្ម ឈានដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរួមចំណែកធានាការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច។

ក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី១៥ កន្លងមកនេះ នៅពេលសួរដេញដោលរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិភាគតិច លោក Hau A Lenh សមាជិករដ្ឋសភាបានចង្អុលបង្ហាញពីស្ថានភាពកង្វះខាតដីលំនៅដ្ឋាន ដីបង្កបង្កើនផលរបស់ជនជាតិភាគតិច ដែលជាបញ្ហាមិនទាន់បានដោះស្រាយរួចរាល់នៅឡើយ។ យោងតាមស្ថិតិ ដល់ឆ្នាំ ២០១៩ គ្រួសារជនជាតិភាគតិចជាង ២៤.០០០ គ្រួ ដែលមានតម្រូវការដីសម្រាប់លំនៅដ្ឋានហើយគ្រួសារជាង ៤៣ ពាន់គ្រួសារ មានតម្រូវការអំពីដីផលិតកម្ម។

ដោះស្រាយចំណុចនៅសេសសល់ អំពីបញ្ហាដីលំនៅដ្ឋាន និងដីលីផលិតកម្មរបស់ជនជាតិភាគតិច

សេចក្តីសម្រេចចិត្តលេខ ១៨ នៃកិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី ១៣ ស្តីពី “បន្តផ្លាស់ប្តូរថ្មី សុក្រិតរបៀបរបប គោលនយោបាយ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី និងបង្កើតកម្លាំងចលករដើម្បីប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់”។ បានដាក់ចេញនូវគោលដៅជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហា និងបញ្ហាទាក់ទងនឹងដីលំនៅដ្ឋាន និងដីផលិតកម្មសម្រាប់ជនជាតិភាគតិចទូទៅ។ ដើម្បីឲ្យសេចក្តីសម្រេចចិត្តឈានចូលជីវភាពរស់នៅ  សមាជិកការិយាល័យនយោបាយ លេខាអចិន្ត្រៃយ៍នៃគណៈលេខា ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai បានក្រើនរំលឹកឲ្យក្រសួង ស្ថាប័ន និងអង្គការមហាជនយកចិត្តទុកដាក់ចំពោះជីវីភាពទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន   ជាពិសេសផ្តោតការយកចិត្តទុកដាក់លើដីលំនៅដ្ឋាន និងដីផលិតកម្មរបស់ជនជាតិភាគតិច៖

“បើសិនបើគ្មានគោលនយោបាយល្អលើដីធ្លីទេ បងប្អូនជនរួមជាតិនឹងបន្តជួបការលំបាក ហើយក៏មិនអាចដោះស្រាយបញ្ហាដីធ្លីលំនៅដ្ឋាន និងដីផលិតកម្មជូនប្រជាជនបានឡើយ។ លើកនេះ ខ្ញុំចង់ឲ្យមានប្រការដែលទាក់ទងនឹងដីលំនៅដ្ឋាន និងផលិតកម្មរបស់ជនជាតិភាគតិចនៅក្នុងច្បាប់ភូមិបាល (វិសោធនកម្ម) ត្រូវទទួលបានការយកចិត្តទុកដាក់។ ជីវភាពរស់នៅជាគន្លឹះ ពេលដែលជីវភាពល្អ សន្តិសុខនឹងត្រូវបានធានា ការកាត់បន្ថយភាពក្រីក្រនឹងមាននិរន្តរភាព”។

អនុវត្តន៍ជាក់ស្តែងនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលមជ្ឈិម បន្ទាប់ពីកិច្ចពិភាក្សាចំនួនពីរលើកនៅរដ្ឋសភា និងប្រមូលមតិរបស់ប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) បានចែងយ៉ាងច្បាស់នូវគោលនយោបាយធានាដីធ្លីសម្រាប់សកម្មភាពសហគមន៍ជនជាតិភាគតិច និងគោលនយោបាយស្តីពី ការបែងចែកដីធ្លី និងការជួលដីលំនៅដ្ឋាន ដីផលិតកម្មសម្រាប់ជនជាតិភាគតិចក្នុងតំបន់មានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាក និងលំបាកខ្លាំង។ សេចក្តីព្រាងច្បាប់បានចែងយ៉ាងច្បាស់អំពីការបែងចែក និងការជួលដីជាលើកដំបូង និងការបន្តបែងចែក និងជួលដីសម្រាប់ជនជាតិភាគតិចដែលគ្មានដីធ្លី ឬខ្វះដីកសិកម្ម បើធៀបនឹងកូតា បន្ទាប់ពីបានបែងចែកដី ជួលដីលើកដំបូង។ សេចក្តីព្រាងច្បាប់នេះក៏បានចែងជាក់ស្តែងនូវសកម្មភាពហាមឃាត់ក្នុងការបែងចែកដីធ្លី និងសកម្មភាពជួលដីរបស់ជនជាតិភាគតិច។ អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Le Minh Ngan បានឲ្យដឹងថា៖

“ទីមួយ ហាមដាច់ខាតចំពោះអង្គការ ស្ថាប័នរដ្ឋដែលមានសមត្ថកិច្ចក្នុងការបែងចែកមូលនិធិដីធ្លី ដើម្បីបម្រើគោលនយោបាយជនជាតិភាគតិច ដោយមិនចំមុខសញ្ញា។ ទី២ ហាមដាច់ខាតចំពោះអ្នកដែលមានដី ប៉ុន្តែទទួលបានការជួលដីជាលើកទី២ ឬបន្តផ្ទេរ។ ទី៣ ហាមដាច់ខាតចំពោះមុខសញ្ញា ដែលមិនមែនជាជនជាតិភាគតិច មិនមែនជាមុខសញ្ញាទទួលបានមូលនិធិដីធ្លីរបស់ប្រជាជន ប៉ុន្តែនៅតែទទួលការផ្ទេរដែរ”។

សមស្របទៅនឹងលក្ខខណ្ឌ ទំនៀមទម្លាប់ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជន

សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ក៏ធ្វើការកែប្រែកម្មបទប្បញ្ញត្តិស្តីពីករណីការអនុវត្តសិទ្ធិប្រើប្រាស់ដីធ្លីតាមលក្ខខណ្ឌ។ តាមនោះ ជនជាតិភាគតិចមានសិទ្ធប្រគល់ដីធ្លីដល់អ្នកស្នងមរតក ឬប្រគល់ឲ្យសមាជិកគ្រួសារអាចបន្តប្រើប្រាស់ដីផលិតកម្ម ដែលបានបែងចែក ឬជួល ប៉ុន្តែមិនអាចផ្ទេរ រួមវិភាគទានទុន ឬបរិច្ចាគសិទ្ធិប្រើប្រាស់ដីបានទេ។ សេចក្តីព្រាងច្បាប់ភូមិបាលក៏ត្រូវបានកែសម្រួលក្នុងទិសដៅដោយមានគោលនយោបាយដីធ្លីសម្រាប់ដីលំនៅដ្ឋាន និងដីរស់នៅប្រចាំថ្ងៃរបស់ជនជាតិភាគតិច សមស្របនឹងលក្ខខណ្ឌទំនៀមទម្លាប់ អត្តសញ្ញាណវប្បធម៌ និងជីវភាពរស់នៅជាក់ស្តែងក្នុងតំបន់។ ចូលរួមមតិ ក្នុងនូវសេចក្តីព្រាងច្បាប់នេះ លោកស្រី Ma Thi Thuy សមាជិករដ្ឋសភាខេត្ត Tuyen Quang បានស្នើថា៖ “យើងខ្ញុំចង់បំពេញមុខសញ្ញាមួយចំនួនជាគ្រួសារក្រីក្រ និងគ្រួសារលើបន្តាត់ភាពក្រីក្រ។ ដោយសារគ្រួសារជិតក្រីក្រមានចំនួនច្រើន ភាពលំបាកក៏មិនខុសគ្នាដែរ។ ខ្លឹមសារទីពីរគឺកំណត់តំបន់ដែលមានការលំបាកពិសេស ជាកន្លែងមានជនជាតិភាគតិចជាច្រើនជាគ្រួសារក្រីក្រ។ យើងក៏ចង់រៀបចំឡើងវិញនូវបទប្បញ្ញត្តិ  ដើម្បីកុំឱ្យធ្វេសប្រហែសការឧបត្ថម្ភសម្រាប់ គ្រួសារក្រីក្រ និងគ្រួសារលើបន្ទាប់ភាពក្រីក្រនៅក្នុងតំបន់ជនជាតិភាគតិច”។

យោងតាមសមាជិករដ្ឋសភា ការកំណត់យ៉ាងច្បាស់នូវគោលនយោបាយធានាដីធ្លីសម្រាប់សកម្មភាពសហគមន៍ និងគោលនយោបាយបែងចែកដីធ្លី និងជួលដីលំនៅដ្ឋាន រួមទាំងដីធ្លីផលិតកម្មសម្រាប់ជនជាតិភាគតិចដែលជាគ្រួសារក្រីក្រនៅតំបន់មានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាក ដូចបានចែងក្នុងសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) លើកនេះ នឹងរួមចំណែកដោះស្រាយបញ្ហាកង្វះដីសម្រាប់លំនៅដ្ឋាន និងដីផលិតភាពរបស់ជនជាតិភាគតិច។ នៅពេលច្បាប់ចូលជាធរមាន នេះនឹងជាមូលដ្ឋានធានាដល់ជីវភាពរស់នៅរបស់ជនជាតិភាគតិច ឈានដល់ការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ជនជាតិភាគតិចរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ