សេចក្តីព្រាងឯកសានៃមហាសន្និបាតបក្សលើកទី១៤៖ ទទួលមរតក និងអភិវឌ្ឍន៍ផ្នត់គំនិតកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ

(VOVWORLD) - គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ទើបបានប្រកាសទាំងស្រុងនូវសេចក្តីព្រាងឯសារដាក់ជូន មហាសន្និបាតបក្ស លើកទី ១៤ នៅតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដើម្បីប្រមូលមតិប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ការដែលសេចក្តីព្រាងរបាយការណ៍នយោបាយកំណត់ "កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ" ជាកិច្ចការស្មើនឹងកិច្ចការពារជាតិនិងសន្តិសុខ ជាភារកិច្ចសំខាន់និងប្រចាំ  គឺបានកត់សម្គាល់ការផ្លាស់ប្តូរអំពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្ស ក្នុងបរិបទដែលភូមិសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួលជាច្រើន។

សញ្ញាសម្គាល់សំខាន់ៗ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតគោលនយោបាយកិច្ចការបរទេស

ចាប់តាំងពីឆ្នាំ១៩៨៦ បក្សកុម្មុយនិស្តវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរថ្មីផ្នត់គំនិតគោលនយោបាយការបរទេស ជាមួយនឹងវាយតម្លៃស្ថានភាពអន្តរជាតិក្នុងការរៀបចំផែនការ និងអនុវត្តគោលនយោបាយការបរទេស ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់ពីការបំបែកការហ៊ុមព័ទ្ធ (១៩៨៦-១៩៩៥) រហូតដល់ការពង្រីកទំនាក់ទំនង និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ (១៩៩៥-២០១០) និងដំណាក់កាលនាំទំនាក់ទំនងកាន់តែជ្រាលជ្រៅនិងការធ្វើសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ (២០១១-បច្ចុប្បន្ន)។

សេចក្តីព្រាងឯកសានៃមហាសន្និបាតបក្សលើកទី១៤៖ ទទួលមរតក និងអភិវឌ្ឍន៍ផ្នត់គំនិតកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ - ảnh 1រូបភាព៖ TTXVN

សញ្ញាសម្គាល់សំខាន់បន្ទាប់នៅក្នុងការផ្លាស់ប្តូរថ្មីផ្នត់គំនិត គោលនយោ បាយការបរទេសគឺសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី៨ នីតិកាលទី ៩ (២០០៣) ជាមួយនឹងទស្សនៈថ្មីអំពីដៃគូ - ម្ចាស់កម្មវត្ថុ លើកិច្ចសហប្រតិបត្តិការនិងការតស៊ូ។ ដូច្នេះ វៀតណាមបានខិតខំប្រឹងប្រែងដើម្បីបង្កើនចំណុចរួម ដោះស្រាយភាពខុសគ្នា និងលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសដទៃទៀតយ៉ាងខ្លាំងក្លា ជាពិសេស ការបង្កើតបណ្តាញដៃគូយុទ្ធសាស្ត្រ និងដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយប្រទេសជាច្រើននៅលើពិភពលោក។

ផ្នត់គំនិតគោលនយោបាយការបរទេសពហុភាគីក៏បានសម្រេចបានវឌ្ឍនភាពដ៏សំខាន់ផងដែរ តាមរយៈការដែលនៅក្នុងមហាសន្និបាតលើកទី១២ (២០១៦) បានដាក់ចេញ បាវចនា ម្ចាស់ការនិងចូលរួមយ៉ាងសកម្មក្នុងការកសាងនិងបង្កើតស្ថាប័នពហុភាគី។ មហាសន្និបាតលើកទី ១៣ របស់បក្ស  (ឆ្នាំ២០២១) បានគូសសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុផ្នត់គំនិតគោលនយោបាយការបរទេសរបស់វៀតណាម ជាមួយនឹងគោលនយោបាយនៃការអនុវត្តសកម្មភាពការបរទេសប្រកបដោយសមកាលកម្ម ទូលំទូលាយ និងមានប្រសិទ្ធភាពលើគ្រប់បណ្តាញទ្វេភាគី និងពហុភាគី....។ ឧបនាយករដ្ឋមន្ត្រី លោក ប៊ូយ ថាញ់ សឺន បានវិភាគថា៖ "ការទូតបានរួមចំណែកដល់ការកសាងខ្សែក្រវ៉ាត់ព្រំដែនសន្តិភាព និងមិត្តភាព ការពារអធិបតេយ្យភាព និងទឹកដីយ៉ាងរឹងមាំ និងបង្កើតយន្តការសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីដោយសន្តិវិធី។ ការ ទូតពហុភាគីបានរួមចំណែកដល់ការប្រែក្លាយវៀតណាមពីប្រទេសដែល រងការឡោមព័ទ្ធ និងឯកោ ទៅជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ ការទូតសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មអន្តរជាតិបានក្លាយជាកម្លាំងជំរុញដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយកៀរគរធនធាន និងលក្ខខណ្ឌខាងក្រៅសម្រាប់ការអភិវឌ្ឍ”។

ក្រោមការដឹកនាំរបស់បក្ស វៀតណាមបានក្លាយជាសមាជិកនៃវេទិកា អង្គការអន្តរជាតិសំខាន់ៗជាង ៧០ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន អេប៉ិច អាស៊ីអឺរ៉ុប...; ត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិចំនួន ៣ លើក; បង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ១៤, ភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចំនួន ១០ និងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយ ១៥ ប្រទេស។

ក្របខ័ណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ដោយទទួលមរតកសមិទ្ធផលកិច្ចការបរទេសដែលសម្រេចបាន សេចក្តីព្រាងរបាយការណ៍នយោបាយសម្រាប់ដាក់ជូនមហាសន្និបាតបក្សលើកទី ១៤ ជាលើកដំបូង បានកំណត់ "កិច្ចការបរទេស ការធ្វើសមាហរណកម្មអន្តរជាតិ" ស្មើនឹងកិច្ចការពារជាតិ និងសន្តិសុខ ជាកិច្ចការសំខាន់ និងប្រចាំ។ ប្រការនេះបង្ហាញពីការបន្តចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្សនៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងឡើង។ លោកបណ្ឌិត Nguyen Hong Hai មកពីសាកលវិទ្យាល័យ Vin Uni បានចាត់ទុកថា៖ “ការបង្កើនសកម្មភាពកិច្ចការបរទេសនៅក្នុងបរិយាកាសសន្តិសុខខាងក្រៅដ៏ស្មុគស្មាញ និងងាយនឹងប្រែប្រួលបែបនេះ មានន័យថា យើងកំពុងកសាងបណ្តាញមិត្តភក្តិល្អសម្រាប់ខ្លួនយើងដើម្បីកាត់បន្ថយផលប៉ះពាល់ និងការប្រែប្រួលដែលមិនអាចទាយទុកជាមុនបាន។ នៅពេលដែលយើងមានទំនាក់ទំនងស្ថិរភាព ទំនាក់ទំនងយុទ្ធសាស្ត្រស្ថិរភាពនៅខាងក្រៅ ពោលគឺ ទំនាក់ទំនងនេះនឹងបម្រើដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ"។

សាស្ត្រាចារ្យរង បណ្ឌិត ឧត្តមសេនីយ៍ឯកបម្រុង Le Van Cuong បានវិភាគ៖ ការទទួលមរតក និងការអភិវឌ្ឍផ្នត់គំនិតកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិរបស់បក្ស ដោយឆ្លងកាត់រយៈពេល ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី និងភាពបត់បែនក្នុងគោលនយោបាយការបរទេស និងសមាហរណកម្មអន្តរជាតិក្នុងបរិបទថ្មី - គឺមានសារៈសំខាន់ខ្លាំងណាស់៖ “នៅក្នុងសេចក្តីព្រាងឯកសារនៃមហាសន្និបាតបក្សលើកទី ១៤ ជាលើកដំបូងបក្សបានកំណត់ "កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ" ថាស្មើនឹងកិច្ចការពារជាតិ និងសន្តិសុខ។ ពិភពលោកសព្វថ្ងៃនេះមានភាពមិនស្ថិតស្ថេរច្រើនពេក។ ស្ថានភាពពិភពលោកបច្ចុប្បន្នបានលើកឡើងពីបញ្ហាដែលបក្សត្រូវតែមានការយល់ឃើញថ្មី។ ទាក់ទងនឹងទិដ្ឋភាពសម្ភារៈសេដ្ឋកិច្ច សេដ្ឋកិច្ចវៀតណាមត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចពិភពលោក។ ចលនាទាំងអស់នៅក្នុងពិភពលោកសុទ្ធតែប៉ះពាល់ដល់វៀតណាម។ ដោយពិចារណាទាំងទិដ្ឋភាពនយោបាយ សន្តិសុខជាតិ និងសេដ្ឋកិច្ច - ក្នុងលក្ខខណ្ឌថ្មី - បក្សរបស់យើងបានដាក់ចេញនូវទស្សនៈថ្មីមួយ។ ខ្ញុំគិតថា គឺត្រឹមត្រូវទាំងស្រុង”។

លោកអគ្គលេខាបក្ស តូ ឡឹម ធ្លាប់បានសង្កត់ធ្ងន់ថា៖ វៀតណាមជ្រើសរើសផ្លូវសន្តិភាព ឯករាជ្យ ពឹងផ្អែកលើខ្លួនឯង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

សេចក្តីព្រាងរបាយការណ៍នយោបាយលើកនេះបានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ គឺជាភារកិច្ចរបស់ប្រព័ន្ធនយោបាយទាំងមូល។ ពលរដ្ឋវៀតណាមគ្រប់រូបត្រូវយល់ដឹងកាន់តែច្បាស់អំពីការទទួលខុសត្រូវចំពោះប្រទេសជាតិ និងប្រជាជន។ ចាត់ទុកកិច្ចការបរទេស ការធ្វើសមាហរណកម្មអន្តរជាតិ និងការលើកកម្ពស់រូបភាពប្រទេសជាតិជាភារកិច្ចផ្ទាល់ខ្លួន។ ធ្វើបានដូច្នេះ ទើបតែយន្តការ “សសរស្តម្ភទាំងបី” គឺការពារជាតិ-សន្តិសុខ-ការបរទេស នឹងលើកកម្ពស់ភាពសកម្ម ការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ