សញ្ញាសកម្មលើឧបទ្វីបកូរ៉េ

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សញ្ញាសកម្មកើតមានឡើងជាបន្តបន្ទាប់នៅឧបទ្វីប កូរ៉េ ដែលសរឲ្យឃើញថា ទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២កំពុងកក់ក្ដៅជាង។ ប្រការនេះនាំមកនូវក្ដីសង្ឃឹមសំរាប់ដំណើរការដោះស្រាយវិបត្តិនៅឧបទ្វីបនេះ។
សញ្ញាសកម្មលើឧបទ្វីបកូរ៉េ - ảnh 1 តំណាងជាន់ខ្ពស់របស់ប្រទេសកូរ៉េទាំង២ក្នុងជំនួបចរចាមួយ (រូបថត៖ Xinhua/TTXVN)


បរិយាកាសតានតឹងលើឧបទ្វីបកូរ៉េបានអូសបន្លាយក្នុងអំឡុងឆ្នាំ២០១៧ សូម្បីតែមានពេលខ្លះដែលសហគមន៍អន្តរជាតិបានគិតដល់សេណារីយ៉ូអាក្រក់បំផុតនោះគឺសង្គ្រាម។ ដោយហេតុនេះ សញ្ញាសកម្មណាក៏ដោយនៅឧបទ្វីបកូរ៉េ សុទ្ធតែទទួលបានការយកចិត្តទុកយ៉ាងខ្លាំងដែរ។

បម្រែបម្រួលល្អប្រសើរជាបន្តបន្ទាប់

នៅក្នុងសារជូនពរឆ្នាំថ្មីសកល២០១៨នោះ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានបញ្ជូនវោហារដោយទន់ភ្លន់ចំពោះប្រទេសបងប្អូនភាគខាងត្បូង ដោយប្រកាសថា នឹងបញ្ជូនកីឡាករមួយក្រុមទៅចូលរួមមហោស្រពកីឡារដូវ រងារនៅ PyeongChang នៅកូរ៉េខាងត្បូង នាខែកុម្ភៈ ឆ្នាំ២០១៨ ព្រមទាំងនឹង រៀបចំជំនួបចរចាផ្ទាល់ជាមួយកូរ៉េខាងត្បូងអំពីបញ្ហានេះ។ ត្រឹមតែ២ថ្ងៃបន្ទាប់ នោះ លោក Kim បានបញ្ជាឲ្យបើកឡើងវិញនូវខ្សែ hotline ជាមួយកូរ៉េខាងត្បូង ដែលត្រូវផ្អាកក្នុងអំឡុងជិត២ឆ្នាំកន្លងទៅ។ នេះពិតជាភាពផ្ទុយស្រឡះរបស់កូរ៉េ ខាងជើង ក្រោយរយៈពេល១ឆ្នាំពោរពេញទៅដោយភាពតានតឹងនិងអមិត្ត ចំពោះអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន។ សំណើររបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ទទួលបានការគាំទ្រយ៉ាងឆាប់រហ័សរបស់ប្រធានាធិបតី កូរ៉េខាងត្បូងលោក Moon Jae-in។ ឆ្លើយតបនឹងបម្រែបម្រួលសកម្មនេះពី ព្យុងយ៉ាង វ៉ាស៊ីនតោននិងសេអ៊ូលក៏បានប្រកាសមិនធ្វើសមយុទ្ធរួមក្នុងរយៈពេល ប្រព្រឹត្តទៅមហោស្រពកីឡារដូវរងារឡើយ។

ក្រោយរយៈពេលការចរចាចំនួន៣វង់រវាងប្រទេសកូរ៉េទាំង២នៅភូមិសន្តិ ភាព Panmunjom នោះ កូរ៉េខាងជើងបានយល់ស្របបញ្ជូនក្រុមសិល្បៈករចំនួន ១៤០នាក់ទៅចូលរួមសំដែងនៅអូឡាំពិក PyeongChang ២០១៨ ហើយបញ្ជូន ក្រុមអ្នករៀបចំមុន ទៅកូរ៉េខាងត្បូង ដើម្បីពិនិត្យមើលកន្លែងសំដែងសិល្បៈ នៅអូឡាំពិក PyeongChang ហើយឯកភាពបង្កើតក្រុមវាយកូនគោលលើទឹក កក់សំរាប់នារីរួម ដើម្បីចូលរួមអូឡាំពិក និងដើរដង្ហែរក្រោមទង់តែមួយនៃឧបទ្វីប កូរ៉េ។

រាល់លទ្ធផលនេះ ត្រូវបានរំពឹងទុកថា ជាការបោះជំហានលោតផ្លោះ ដែល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជួបប្រាស្រ័យកីឡារវាងប្រទេសកូរ៉េទាំង២ ព្រម ទាំងជាសញ្ញាថ្មីដែលសរឲ្យឃើញនូវការរលាយភាពជាប់គាំង ក្នុងទំនាក់ទំនង អន្តរកូរ៉េផងដែរ។ ប្រការនេះ ក៏នាំមកនូវក្ដីសង្ឃឹមថា ព្យុងយ៉ាងអាចនឹងបើកចំហ ជាងមុនក្នុងកិច្ចសន្ទនាសំដៅដោះស្រាយបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។

ពីឱកាសដល់សកម្មភាពត្រូវការមានសុឆន្ទៈពីភាគីទាំងអស់

ចំពោះមុខបម្រែបម្រួលដ៏សកម្មនេះ សហគមន៍អន្តរជាតិសុទ្ធតែសំដែងការ ស្វាគមន៍ ហើយអំពាវនាវឲ្យភាគីទាក់ទិនទាំងអស់ក្ដាប់ជាប់ឱកាសនៅឧបទ្វីបកូរ៉េ តាមនោះស្វែងរកដំណោះស្រាយសន្តិភាពតាមរយៈកិច្ចសន្ទនា។ ប៉ុន្តែ តាមការវាយតំលៃរបស់មជ្ឈដ្ឋានអ្នកសង្កេតការថា ប្រសិនចាត់ទុកនេះ ជាការចាប់ផ្ដើមសំរាប់ដំណើរការរលាយភាពជាប់គាំង គឺវាត្រឹមតែជាការចាប់ផ្ដើម ដ៏តូចតាចប៉ុណ្ណោះ។ និន្នាការសកម្មនេះត្រូវបានអនុវត្តយ៉ាងជាក់ស្ដែងតាមរយៈ កិច្ចព្រមព្រៀងពិតៗនិងត្រូវការមានសុឆន្ទៈពីភាគីទាំងអស់។ ច្បាស់លាស់ថា ដំណើរការធ្វើឲ្យគ្មានអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅ មានឧបសគ្គជាច្រើន។

ប៉ុន្តែចំពោះមុខសញ្ញាធ្វើឲ្យរលាយភាពជាប់គាំងក្នុងទំនាក់ ទំនងអន្តរកូរ៉េនោះ សាធារណៈមតិមិនអាចមិនសង្ឃឹមអំពីជំនួបចរចាដ៏ហ្មត់ចត់ រវាងភាគីទាក់ទិននានានាពេលខាងមុខ តាមនោះឆ្លើយតបនឹងបំណងប្រាថ្នារបស់ ប្រជាជនលើឧបទ្វីបកូរ៉េដែលចង់រស់នៅប្រកបដោយសុខសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ