សញ្ញាសម្គាល់អំពីការផ្លាស់ប្តូរឌីជីថលជាតិរបស់វៀតណាម

(VOVWORLD) - អស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានអនុម័តលើ "កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០ " នោះ ការងារផ្លាស់ប្តូរឌីជីថលជាតិរបស់វៀតណាមទទួលបានលទ្ធផលជាជំហានដំបូងគួរឲ្យកត់សម្គាល់។ ជាពិសេស ការយល់ដឹងអំពីការផ្លាស់ប្តូរឌីជីថលក្នុងស្ថាប័នរដ្ឋ សហគ្រាស និងប្រជាជនទាំងមូលត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ។
សញ្ញាសម្គាល់អំពីការផ្លាស់ប្តូរឌីជីថលជាតិរបស់វៀតណាម - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថល
 

យោងតាមទិន្នន័យរបស់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានឲ្យដឹងថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ ២០២២ ប្រទេសជាតិទាំងមូលមានក្រសួង ស្ថាប័នចំនួន ២២/២២ និងខេត្ត ក្រុងចំនួន ៦៣/៦៣ បានបង្កើតគណៈកម្មការដឹកនាំការផ្លាស់ប្ដូរឌីជីថល ព្រមទាំងមានក្រសួង ស្ថាប័នចំនួន ១៧/២២ និងខេត្តក្រុងចំនួន ៥៧/៦៣ បានចេញកម្មវិធី/ផែនការ/គម្រោងផ្លាស់ប្ដូរឌីជីថលដំណាក់កាល ៥ ឆ្នាំ។ នាបច្ចុប្បន្ន ក្រសួង ស្ថាប័នទាំង ១០០% បានបង្រឹងគណៈកម្មការដឹកនាំការផ្លាស់ប្ដូរឌីជីថល ដែលដឹកនាំដោយប្រមុខស្ថាប័ន។

រហូតមកដល់ពេលនេះមូលដ្ឋានទិន្នន័យដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់រដ្ឋាភិបាលឌីជីថលត្រូវបានពន្លឿនអនុវត្តន៍។ នេះគឺជាលក្ខខ័ណ្ឌចម្បង ដើម្បីអនុវត្តន៍រដ្ឋាភិបាលឌីជីថល។ ក្នុងនោះគួរឲ្យកត់សម្គាល់គឺ មូលដ្ឋានទិន្នន័យអត្រានុកូលដ្ឋានអេឡិចត្រូនិកទូទាំងប្រទេស ដែលមានទិន្នន័យចុះសំបុត្រកំណើតប្រមាណ ២៣ លាន។ អត្រាសេវាកម្មសាធារណៈ ដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដើម្បីផ្ដល់ជូនតាមអនឡាញនៅកម្រិត ៤ គឺជាង ៩៧%។ វិបផតថលសេវាកម្មសាធារណៈជាតិបានរួមបញ្ជូលជាមួយសេវាកម្មសាធារណៈតាមអនឡាញចំនួន ៣ ៥៥២ នៅកម្រិត ៣ និង ៤ របស់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដោយជួយសម្រួលដល់ប្រជាជន សហគ្រាស។

ក្រសួង ស្ថាប័ននានាកំពុងអនុវត្តន៍យ៉ាងសកម្ម និងបន្ទាន់នូវមូលដ្ឋានទិន្នន័យជាតិ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិករួមមានមូលដ្ឋានទិន្នន័យថ្នាក់ជាតិស្តីពីចំនួនប្រជាជន ការចុះបញ្ជីសហគ្រាស  ការធានារ៉ាប់រងសង្គម ដីធ្លី ហិរញ្ញវត្ថុ ដើម្បីតភ្ជាប់ និងចែករំលែកទូទាំងប្រទេសស្របតាមគោលដៅនៃ គម្រោងអភិវឌ្ឍន៍កម្មវិធី ទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អនឡាញ បម្រើការផ្លាស់ប្ដូរឌីជីថលជាតិដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ដែលបានដាក់ចេញ។នៅក្នុងសម័យប្រជុំលើកទី ២ នៃគណៈកម្មការជាតិទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថលនាដំណាច់ខែមេសា ឆ្នាំ ២០២២ នោះ នាយករដ្ឋមន្ត្រីលោកPham Minh Chinh បានសង្កត់ធ្ងន់ថា៖ “យើងបានឯកភាពគ្នាលើទស្សនៈមួយចំនួន។ នោះគឺត្រូវផ្លាស់ប្ដូរថ្មីតដោយឥតឈប់ឈរ បង្កើតលំហរអភិវឌ្ឍន៍ថ្មី បង្កើតកម្លាំងចលករថ្មី ហើយត្រូវតែមានគំនិតលោតផ្លោះ ដើម្បីបង្កើតប្រភពកម្លាំងចលករអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះត្រូវមានចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង អភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព និងប្រកបដោយនិរន្តរភាព អភិវឌ្ឍន៍តាមផែនការសមស្របជាមួយដំណាក់កាលអភិវឌ្ឍន៍នីមួយៗរបស់ប្រទេសជាតិ។ ហើយជាការពិតណាស់ វាត្រូវតែផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពង្រីកលក្ខណៈម្ចាស់ការ សកម្ម កៀរគររាល់ប្រភពកម្លាំងវិនិយោគ ជាពិសេសគឺកិច្ចសហប្រតិបត្តិការរដ្ឋ និងឯកជន ការជំរុញការផ្លាស់ប្ដូរឌីជីថលត្រូវតភ្ជាប់ជាមួយការ អភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ព្រមទាំងច្បាមជាប់នឹងភាពជាក់ស្ដែងផងដែរ”។

សញ្ញាសម្គាល់អំពីការផ្លាស់ប្តូរឌីជីថលជាតិរបស់វៀតណាម - ảnh 2កិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិស្តីពីការផ្លាស់ប្តូរឌីជីថល

នៅក្នុងកិច្ចប្រជុំនេះដែរ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឱ្យគណៈកម្មការជាតិទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថលដឹកនាំរៀបចំអនុវត្តន៍រាល់គោលការណ៍ យន្តការ និងគោលនយោបាយសំដៅជំរុញដំណើរការផ្លាស់ប្ដូរឌីជីថលជាតិ៖ “ទាក់ទិននឹងភារកិច្ចនារយៈពេលខាងមុខ ខ្ញុំស្នើឲ្យ រដ្ឋមន្ត្រី និងប្រធានស្ថាប័នដឹកនាំការផ្លាស់ប្ដូរឌីជីថលនៅតាមក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តន៍ការងារដែលបានចាត់តាំងក្នុងកម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិ យុទ្ធសាស្ត្រជាតិស្តីពីការផ្លាស់ប្ដូរឌីជីថល យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្កមឌីជីថល និងផែនការឆ្នាំ ២០២២ របស់គណៈកម្មការជាតិ ស្ដីពីការផ្លាស់ប្ដូរឌីជីថល ពិនិត្យការងារ និងដឹកនាំប្រតិបត្តិការដោយមានការប្តេជ្ញាចិត្តខ្ពស់ សកម្មភាពប្ដូរផ្ដាច់ប្រកបដោយប្រសិទ្ធភាពផងដែរ”។

ក្នុងនាមជាប្រធានស្ថាប័នដឹកនាំការងារផ្លាស់ប្ដូរឌីជីថលជាតិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung បានសង្កត់ធ្ងន់ជាច្រើនដងថា៖ ឆ្នាំ ២០២២ គឺជាឆ្នាំធ្វើកការផ្លាស់ប្តូរឌីជីថលយ៉ាងខ្លាំងក្លា ហើយជាឆ្នាំបម្រើប្រជាជន។ យោងតាមលោករដ្ឋមន្ត្រី Nguyen Manh Hung បានឲ្យថា ខេត្ត ក្រុងនីមួយចាំបាច់ត្រូវផ្ដោតសំខាន់លើការជ្រើសរើសមូលដ្ឋានឌីជីថលពី ៣ ទៅ ៥ ដើម្បីដោះស្រាយចំណោតរបស់មូលដ្ឋានក្នុងការអភិក្រមជាមួយសុខាភិបាល ការអប់រំ កសិកម្ម ផ្សារពាណិជ្ជកម្មអេឡិចត្រូនិក។ ក្នុងឆ្នាំ ២០២២ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយកំពុងផ្ដោតសំខាន់លើការសុក្រិតរបបនយោយបាយ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមូលដ្ឋានឌីជីថលសំខាន់ៗ ដើម្បីពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថលនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ