សេដ្ឋកិច្ចអ៊ឺរ៉ុបនិងផលបិបាកនៃអម្រែកធ្ងន់ប្រាក់បំណុលសាធារណះ

​​​​​​​​​​​​​​​​​​                      

សេដ្ឋកិច្ចអ៊ឺរ៉ុបនិងផលបិបាកនៃអម្រែកធ្ងន់ប្រាក់បំណុលសាធារណះ - ảnh 1
រូបថត: Internet

Vovworld-មនុស្សរាប់ម៉ឺននាក់មកពីគ្រប់ទឹសទីនៃប្រទេសអេស្ប៉ាញបានប្រមូលផ្តុំ
នៅរដ្ឋធានី Madrid ដើម្បីចូលរួមក្នុងការធ្វើបាតុកម្មធំ១ប្រឆាំងជំទាស់វិធានការ
រិតត្បិតសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងនោះភាគច្រើនជាភ្នាក់ងាររដ្ឋ។បាតុករបាន
លើកខ្ពស់ពាក្សស្លោកដែលចាត់ទុកថា៖រដ្ឋាភិបាលអេស្ប៉ាញកំពុងអនុវត្តគោល
នយោបាយបំរើផលប្រយោធន៍នៃទីផ្សារហិរញ្ញវត្ថុអន្តជាតិ សហភាពអ៊ឺរ៉ុប (EU) និង
មូលនិធិរូបីយវត្ថុអន្តជាតិ (IMF) ប៉ុណ្ណោះពុំមែនយកចិត្តទុកដាក់ដល់ផលប្រយោធន៍
របស់ ប្រជាជននៃប្រទេសនេះទេ។ការធ្វើបាតុកម្មបានផ្ទុះឡើងក្រោយពីរដ្ឋាភិបាល
អេស្ប៉ាញប្រកាសថា នឹងនាំចេញវិធានការកែទម្រង់សេដ្ឋកិច្ចថ្មី នាដំណាច់ខែកញ្ញា
នេះ។តាមនោះនឹងកាត់បន្ថយចំណាយជាទឹកប្រាក់ប្រមាណ១២៥ពាន់លានដុល្លារ
អាមេរិកក្នុងអំឡុង​៣ឆ្នាំ។ប្តូរយកវិញ Madrid នឹងទទួលបានប្រាក់ចំនួន​៣៦ពាន់លាន
ដុល្លារពីកញ្ចប់ជួយសង្រ្គោះក្នុងតំលៃ១២២ ពាន់លានដុល្លារអាមេរិករបស់ IMFនិង
អង្គការហិរញ្ញវត្ថុផ្សេងទៀតនៅអ៊ឺរ៉ុប។ការជួយឧបត្ថម្ភនេះគឺសំដៅជួយបណ្តាធនាគារ
របស់អេស្ប៉ាញទប់ទល់នឹងខ្ទង់ប្រាក់បំណុលអាក្រក់ដែលកើតមានឡើងពីសំណាក់
វិបត្តិអចលនវត្ថុនិងអត្រាបាត់អាជីពឡើងដល់២៥%។

ឯនៅទួរគី ការធ្វើបាតុកម្មបានផ្ទុះឡើងនៅរដ្ឋធានី​ Lisbon​និងទីក្រុងផ្សេងៗដោយ
មានការចូលរួមរបស់មនុស្សរាប់សែននាក់។ការិយាល័យរបស់IMFក៍ជាទីដៅវាយ
ប្រហាររបស់បាតុកម្ម។ហេតុផលនៃព្រឹត្តិការណ៍មកពីការដែលរដ្ឋាភិបាលនៃប្រទេស
បានអនុវត្តគោលសយោបាយរិតត្បិតដើម្បីទទួលខ្ទង់ប្រាក់កំចីចំនួន​១១០ ពាន់លាន
ដុល្លារអាមេរិក។តាមនោះប្រជាពលករនឹងសង់ប្រាក់ជាច្រើឲ្យសេវាកម្មសុខុមាលភាព
សង្គមនានា។

​​​​​​​​​​​​​​​​​​​​​​​                           

សេដ្ឋកិច្ចអ៊ឺរ៉ុបនិងផលបិបាកនៃអម្រែកធ្ងន់ប្រាក់បំណុលសាធារណះ - ảnh 2
វិបត្តិប្រាក់បំណុលសាធារណះនៅអេស្ប៉ាញ(រុបថត Internet)

ការធ្វើបាតុកម្មនានានេះបានសឲ្យឃើញថាសេណារីយូកាត់បន្ថយ អម្រែកប្រាក់
បំណុលសាធារណះនិងបង្កើនថវិកាដោយការកាត់បន្ថយយចំណាយបានបង្ក
ស្ថានភាពអស្ថិរភាពក្នុងសង្គមប្រទេសជាច្រើនក្នុងដំបន់។សាធារណះមតិបានរិះគន់
ថា​វិធានការទាំងនេះតម្រង់ទៅលើប្រជាពលករតែមិនជះឥទ្ឋិពលទៅលើជនជាអ្នកមាន
ទេ។និងវិធានការទាំងនេះមានលក្ខណះបណ្តោះអាសន្នតែប៉ុណ្ណោះ។តើដំណោះស្រាយ
ណាដែលអាចជួយអ៊ឺរ៉ុបរួចផុតពីដំណាក់កាលខ្មៅងងិតនេះដូចជានាបច្ចុប្បន្នបាន។ ថ្នាក់ដឹកនាំនិងអ្នកជំនាញការខាងសេដ្ឋកិច្ចនានានៅទ្វីបអ៊ឺរ៉ុបកំពុងរកចំលើយឲ្យ​សំណួរ
នេះដដែល។

អាចឃើញថា​វិបត្តិ ប្រាក់បំណូលសាធារណះក្នុងដំបន់ចាយប្រាក់អ៊ឺរ៉ូនៅជាផ្លូវវង១ដើរ
ទៅទៀតមុនពេលបញ្ចប់។បញ្ហានាសព្វថ្ងៃគឺទ្វីបអ៊ឺរ៉ុបគប្បីរក្សារឲ្យបានជំនឿជាក់ទៅ
លើប្រាក់រួមរបស់ខ្លួន។ម៉្យាងទៀត ក្រៅពីវិធានការរិតត្បិតនោះត្រូវ​មានភាពធួររលុង
សមភាព។ធ្វើដូច្នេះបានទើបទទួលបានការស្រុះចិត្តគំនិតខ្ពស់ចំពោះប្រជាជនគ្រប់
ជាន់ថ្នាក់។មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា៖ពេលដែលដោះស្រាយបានភាពទាល់ច្រក
នេះទើបខឿនសេដ្ឋកិច្ចសកលនិងឲឹងចៀសវាងបានភាពអាក្រក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ