ស្នាដៃលេចធ្លោនៃសារព័ត៌មានវៀតណាមក្នុងឆ្នាំ ២០១៧

(VOVWORLD) - ក្នុងអត្ថបទសរសេរដែលបានចុះផ្សាយលើកាសែត Nhan Dan នាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan បានអះអាងថា៖ ក្នុងចំណោមសា្នដៃគួឲ្យកត់
សម្គាល់ក្នុង ដំណើរអភិវឌ្ឍន៍ប្រទេសជាតិនាឆ្នាំ ២០១៧ នោះគឺមានការរួមវិភាគទានរបស់សារព័ត៌មានវៀតណាម។ វិទ្យុសម្លេងវៀតណាមសូមដកស្រង់អត្ថបទសរសេររបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan ក្រោមចំណងជើងថា៖ «ស្នាដៃលេចធ្លោនៃសារព័ត៌មានវៀតណាមនាឆ្នាំ ២០១៧»។
ស្នាដៃលេចធ្លោនៃសារព័ត៌មានវៀតណាមក្នុងឆ្នាំ ២០១៧ - ảnh 1 រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Truong Minh Tuan 

ល្បឿនកំណើន  GDP របស់វៀតណាមនាឆ្នាំ ២០១៧ ទទួលបាន ៦,៨១% លើសគោលដៅដែលរដ្ឋសភាបានដាក់ចេញនិងហួសការព្យាករណ៍របស់បណ្ដា អង្គការអន្តរជាតិ។ រួមជាមួយគ្នានោះ ខឿនសេដ្ឋកិច្ចវៀតណាមមានការបោះជំ ហានដ៏អស្ចារ្យ បរិមាណសហគ្រាសចុះបញ្ជីថ្មីក៏ដូចជាចំនួនទុនបញ្ជីឈ្មោះបង្កើត សហគ្រាសសុទ្ធតែទទួលកំរិតឯតទគ្គកម្ម។ រួមជាមួយការខំប្រឹងប្រែងជំនះពុះពារ លើការលំបាកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច បក្សរដ្ឋនិងប្រជាជនវៀតណាមទាំងមូល បានខិតខំអស់ពីកំលាំងកាយចិត្តអភិវឌ្ឍន៍សង្គម ជាពិសេសគឺបញ្ហាសុខុមាលភាពសង្គម។

សារព័ត៌មានរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ

តាមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Truong Minh Tuan ថា៖ ប្រសិទ្ធភាពជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមត្រូវបានសារព័ត៌មានឆ្លុះបញ្ចាំងដ៏រស់រវើកនិងជាចរនលំហូរស្នូលក្នុងការផ្សព្វផ្សាយនាឆ្នាំ ២០១៧។ លើកាសែតបោះពុម្ភផ្សាយនិលើកាសែតអេឡេចត្រូនិកលើរលកវិទ្យុសម្លេងនិងលើកាណាល់ទូរទស្សន៍បណ្ដាស្នាដៃនិងកត្តាថ្មីគំរូជឿនលឿនស្មារតីចាប់ផ្តើមអាជីពថ្មីត្រូវបាន ឆ្លុះបញ្ចាំងប្រកបដោយជាក់ស្តែងសម្បូរបែបនិងទាក់ទាញ។ ការដែលសារព័ត៌មានទិតៀននិងរិះគន់យ៉ាងខ្លាំងការិយាធិបតេយ្យការយឺតយ៉ាវក្នុងការគ្រប់គ្រងភាពអន់ខ្សោយនៃគោលនយោបាយមួយចំនួនការរំលោភលើសិទ្ធិអំណាចរបស់ក្រុមផលប្រយោជន៍និងស្ថានភាពប្រកួតប្រជែងអសមភាពក៏ស្តែងចេញមកពីស្មារតីទទួលខុសត្រូវប្រតិបត្តិនិងជួយជ្រោមជ្រែងការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងការខំប្រឹងប្រែងលុបបំបាត់របាំងលើកំណាត់ផ្លូវអភិវឌ្ឍន៍។ សារព័ត៌មានជានិច្ចកាលរួមដំណើរជាមួយទស្សៈវិស័យគោលមាគ៌ារការប្តេជ្ញាចិត្តឆ័ន្ទៈនិងសាមគ្គីភាពរបស់បក្សឆ្លុះបញ្ចាំងដ៏ជាក់ស្តែងច្បាស់លាស់ផ្ទាំងគំនូរសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅចម្រុះពណ៌ក្នុងទូទាំងប្រទេស។

        សារព័ត៌មានរួមចំណែកក្នុងការបង្ការប្រឆាំងអំពើរពុករលួយ

        រដ្ឋមន្ត្រី Truong Minh Tuan បានអះអាងថា៖ ការបង្ការប្រឆាំងអំពើពុករ លួយ លុបបំបាត់ផលប្រយោជន៍នៃក្រុមមួយចំនួនបាននិងកំពុងក្លាយទៅជាចល នាទូលំទូលាយដោយមានការប្តេជ្ញាចិត្តខ្ពស់របស់គណៈកម្មាធិការមជ្ឈឹមបក្ស របស់ការិយាល័យនយោបាយដែលដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong។ តាមរដ្ឋមន្ត្រីរូបនេះថា សារព័ត៌មានមិនត្រឹមតែស្រុះចិត្តគំនិត ប៉ុណ្ណោះទេ ថែមទាំង រួមសម្លេងសកម្ម រួមដំណើរជាមួយបក្ស រដ្ឋាភិបាល និងស្ថាប័នការពារច្បាប់ក្នុងការប្រយុទ្ធប្រឆាំងអត់ឱនឡើយ។ កម្មាភិបាលជាន់ខ្ពស់ជាច្រើននាក់ដែលត្រូវបានជំនុំជំរះ បានបង្ហាញនូវស្មារតី «គោរពច្បាប់» ប្រសិនបើ រំលោភទៅលើច្បាប់ បើទោះបីជានណាក៏ដោយ នៅឋានៈណាក៏ដោយ សុទ្ធតែ ត្រូវមានការទទួលខុសត្រូវចំពោះច្បាប់ ព្រមទាំង ក៏បានសឲ្យឃើញថា គ្មាន «តំបន់ហាមឈាត់» ចំពោះសារព័ត៌មានក្នុងការបង្ការប្រឆាំងនឹងអំពើពុករលួយទេ។ ព័ត៌មានអំពីបណ្ដការវិនិច្ឆ័យទោសធំៗបានរួមវិភាគទានដោយផ្ទាល់ក្នុងការអះអាងភារកិច្ចកាតព្វកិច្ចរបស់និតិរដ្ឋនិងរបបរបស់យើងមិនអត់ឱនចំពោះអំពើរពុករលួយការខ្ជះខ្ជាយហើយមិនអនុញ្ញាតិឲ្យនណាក៏ដោយរំលោភលើច្បាប់ ឡើយ។ សាធារណៈមតិបានខឹងសម្បារចំពោះមុខបរិមាណទ្រពសម្បិត្តរបស់រដ្ឋ ដែលបុគ្គលមួយចំនួនដែលធ្វើឲ្យបាត់បង់រហូតដល់មានការឈឺចាប់នឹងទុក្ខព្រួយពេលដែលឃើញមុខសញ្ញាមួយចំនួនដែលបានជាកម្មាភិបាលបក្ខជនមានការទទូលខុសត្រូវត្រូវឈរនៅចំពោះមុខតុលាការប្រជាជននិងត្រូវបានកាត់ទោសដាក់ពន្ធនាគារ។ ប៉ុន្តែ ការដែល សារព័ត៌មានបំភ្លឺបណ្ដារឿងហេតុទាំងនេះបានរួមវិភាគទានពង្រឹងក្តីជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរបបជួយសង្គមអភិវឌ្ឍន៍ល្អថែមទៀត។ នេះក៏ជាប្រធានបទស្នូលលើសារព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងដ៏ប្តេជ្ញាប្តូចផ្តាច់នេះ។

        រដ្ឋមន្ត្រី Truong Minh Tuan ក៏បានចាត់ទុកថា៖ ការខំប្រឹងប្រែងរក្សាឋានៈ សំខាន់ខាងព័ត៌មាននៃសារព័ត៌មានបាននាំមកនូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង បំផ្លាញចោលព័ត៌មានខុសឆ្គងនិងការបំប្លែងការពិតលើបណ្តាញសង្គម។ អាស្រ័យដោយនោះ រួមចំណែកពង្រីកកត្តាវិជ្ជមាននិងឧត្តមភាពរបស់គេហទំព័រ ក្នុងឆ្នាំ ២០១៧។

        នាចុងក្រោយ រដ្ឋមន្ត្រី Truong Minh Tuan បានអះអាងថា៖ ឆ្នាំ ២០១៧បានសឲ្យឃើញថា នៅពេលដែលមានការជឿទុកចិត្តរបស់ប្រជាជនចំពោះ សារព័ត៌មាន សារព័ត៌មានខ្លួនឯងពោរពេញទៅដោយប្រៀបខ្លាំងបដិសេធការបំ ប្លែងការពិតទាំងអស់នៃអនុភាពអមិត្តនិងអ្នកឆ្លៀតយកឱកាសនយោបាយ។ ដូច្នេះ រួមជាមួយការខំប្រឹងប្រែងជំនះពុះពារលើភាពអន់ខ្សោយ សារព័ត៌មានជាតិ បាននិងកំពុងអះអាងថា ខឿនសារព័ត៌មានបដិវត្តន៍វៀតណាមជាខឿនសារព័ត៌ មានសេរីបរិសុទ្ធ ដើម្បីប្រជាជននិងដោយប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ