សន្និបាតមជ្ឈឹមលើកទី៥ របស់បក្សកុម្មុយនិស្តវៀតណាមសម្រេចចិត្តលើបញ្ហា សំខាន់ៗជាច្រើន

(VOVWORLD) - ក្នុងសុន្ទរកថាបិទសន្និបាតលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១៣ នាថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២ លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើការសង្ខេបលទ្ធផលសំខាន់ៗ ដែលសន្និបាតសម្រេចបានក្នុងបញ្ហាគ្រប់គ្រង និងប្រើប្រាស់ដីធ្លី បញ្ហាកសិកម្ម កសិករ និងជនបទ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព ការកសាងអង្គការបក្សថ្នាក់មូលដ្ឋាន និងបក្ខជន និងគោលជំហរបង្កើតគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយថ្នាក់ខេត្ត។

សន្និបាតមជ្ឈឹមលើកទី៥ របស់បក្សកុម្មុយនិស្តវៀតណាមសម្រេចចិត្តលើបញ្ហា សំខាន់ៗជាច្រើន - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំបិទសន្និបាតលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទៅ ១៣  នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (រូបថត៖ TTXVN)

ស្តីពីបញ្ហាគ្រប់គ្រង និងប្រើប្រាស់ដីធ្លី គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពក្នុងការចេញផ្សាយសេចក្តីសម្រេចចិត្តថ្មីស្តីពី “ការបន្តផ្លាស់ប្ដូរថ្មី សុក្រិតរបៀបរបប គោលនយោបាយ; លើកកំពស់សុពលភាព ប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី; បង្កើតកម្លាំងចលករសម្រាប់ប្រទេសវៀតណាម ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់”។ មជ្ឈិមជឿជាក់ថា ចាំបាច់ត្រូវទទួលមរតក បំពេញបន្ថែម និងអភិវឌ្ឍសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី៦ តាមទិសដៅបន្តបញ្ជាក់ថា៖ ដីធ្លីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទាំងមូល ដែលរដ្ឋជាអ្នកតំណាងម្ចាស់កម្មសិទ្ធិ និងគ្រប់គ្រង។ រដ្ឋប្រមូលយកដីមកវិញដើម្បីប្រើប្រាស់ក្នុងវិស័យការពារជាតិ សន្តិសុខ បម្រើផលប្រយោជន៍ជាតិ ផលប្រយោជន៍សាធារណៈ និងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមស្របតាមច្បាប់ ធានាយុត្តិធម៌ តម្លាភាព។ ការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីត្រូវតែធានាផលប្រយោជន៍រួមរបស់ប្រជាជនទាំងមូល; ប្រជាជនត្រូវបានផ្តល់លក្ខណៈអំណោយផលក្នុងការទទួល និងប្រើប្រាស់ដីធ្លីប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាព និងចីរភាព។

ស្ដីពីវិស័យកសិកម្ម កសិករ និងជនបទ គណៈកម្មាធិការមជ្ឈិមបក្សយល់ឃើញថា៖ ក្រោយរយៈពេលជិត ១៥ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្ត នៃសន្និបាតមជ្ឈិមលើកទី៧ នីតិកាលទី១០ ស្តីពីកសិកម្ម កសិករ និងជនបទនោះ ដោយមានការចូលរួមយ៉ាងសកម្មរបស់ ប្រព័ន្ធនយោបាយទាំងមូល កិច្ចខិតខំប្រឹងប្រែងរួម និងការស្រុះចិត្តគំនិត របស់ប្រជាជនទាំងមូល វៀតណាមសម្រេចបានសមិទ្ធិផលធំៗ និងគ្រប់ជ្រុងជ្រោយជាច្រើន ជាពិសេសក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ និងកសាងជនបទថ្មី ជំរុញដំណើរការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្មកសិកម្ម ជនបទ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្សនិងរដ្ឋត្រូវបានពង្រឹងនិងលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្មកសិកម្ម ជនបទ គឺជាភារកិច្ចសំខាន់ជួរមុខនៃដំណើរការឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេសជាតិទាំងមូល។ រដ្ឋត្រូវបន្តផ្តល់អាទិភាពដល់ធនធានវិនិយោគ លើវិស័យកសិកម្ម កសិករ និងជនបទ។ អភិវឌ្ឍន៍ប្រកបដោយសុខដុមរមនារវាងតំបន់ជនបទ និងទីក្រុង ក៏ដូចជារវាងបណ្ដាតំបន់; ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងឧស្សាហកម្ម សេវាកម្ម ជាមួយកសិកម្ម; អភិវឌ្ឍន៍ជនបទប្រកបដោយចីរភាពភាពជាមួយនឹងដំណើរការនគរភាវូបនីយកម្មតាមទិសដៅ "កសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករអារិយ្យធម៌"។

ស្ដីពីបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព សន្និបាតមជ្ឈិមបានឯកភាពខ្ពស់លើភាពចាំបាច់ក្នុងការបន្តអះអាងនូវឋានៈ តួនាទី និងលទ្ធផលសំខាន់ៗដែល សេដ្ឋកិច្ចសមូហភាពរបស់វៀតណាមសម្រេចបាន ក្នុងរយៈពេល ២០ ឆ្នាំអនុវត្តន៍សេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៥ អាណត្តិទី ៩។ គណៈកម្មាធិការមជ្ឈិម បានបញ្ជាថា នាពេលខាងមុខ ត្រូវបន្តជ្រួតជ្រាប យល់ដឹងយ៉ាងស៊ីជម្រៅ ពេញលេញ និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសេចក្តីសម្រេចចិត្តរបស់មជ្ឈិមលើកនេះ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព ស្របតាមតម្រូវការ និងលក្ខណៈនៃសេដ្ឋកិច្ចទីផ្សារ តាមទិសដៅសង្គមនិយមរបស់វៀតណាម ហើយការធ្វើសមាហរណកម្មអន្តរជាតិកាន់តែទូលំទូលាយរបស់វៀតណាមផងដែរ។

សន្និបាតមជ្ឈឹមលើកទី៥ របស់បក្សកុម្មុយនិស្តវៀតណាមសម្រេចចិត្តលើបញ្ហា សំខាន់ៗជាច្រើន - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាបិទសន្និបាត  (រូបថត៖ TTXVN)

ស្តីពីការកសាងអង្គការបក្សថ្នាក់មូលដ្ឋាន និងបក្ខជន មជ្ឈិមបានឯកភាពខ្ពស់លើភាពចាំបាច់នៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត ក្នុងការលើកកំពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្សមូលដ្ឋាននិងគុណភាពនៃជួរកម្មាភិបាល បក្ខជន រួមចំណែកកសាងបក្ស និងប្រព័ន្ធនយោបាយនៅវៀតណាមឲ្យបានស្អាតស្អំ រឹងមាំពីឫសគល់ និងពីមូលដ្ឋានយ៉ាងពិតប្រាកដ; លើកកំពស់គុណភាពនៃការអភិវឌ្ឍន៍បក្ខជន និងគុណភាពបក្ខជន ដើម្បីបំពេញតម្រូវការនៃស្ថានភាពថ្មី។ មជ្ឈិមបានសង្កត់ធ្ងន់ថា ត្រូវតែកំណត់យ៉ាងច្បាស់ថា អង្គការបក្សមូលដ្ឋាន គឺជាមូលដ្ឋានគ្រឹះរបស់បក្ស ជាស្នូលនយោបាយនៅមូលដ្ឋាន ជាស្ពានតភ្ជាប់រវាងបក្ស និងប្រជាជន ធានាការដឹកនាំរបស់បក្សនៅថ្នាក់មូលដ្ឋាន ហើយតួនាទីសំខាន់ក្នុងប្រព័ន្ធចាត់តាំងរបស់បក្ស។ ជួរបក្ខជនមានតួនាទីផ្ទាល់ និងជាកត្តាមូលដ្ឋាន ដែលកំណត់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្សមូលដ្ឋាន។

ក្រៅពីបញ្ហាខាងលើ គណៈកម្មាធិការមជ្ឈិមក៏បានពិភាក្សា ហើយឯកភាពខ្ពស់លើគោលជំហរបង្កើតគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មថ្នាក់ខេត្ត ដោយចាត់ទុកថានេះជាការងារចាំបាច់ ត្រឹមត្រូវហើយសមស្របទៅនឹងស្ថានភាពបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ