សន្និបាតមជ្ឈឹមលើកទី៧៖ បង្កើតកម្លាំងចលករសំរាប់ការអភិវឌ្ឍ

(VOVWORLD) - សន្និបាតមជ្ឈឹមលើកទី៧ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២ ដែលទើបនឹងបិទបញ្ចប់នាចុងសប្ដាហ៍កន្លងទៅ បានសម្រេចនូវលទ្ធផល សំខាន់ៗ។
សន្និបាតមជ្ឈឹមលើកទី៧៖ បង្កើតកម្លាំងចលករសំរាប់ការអភិវឌ្ឍ - ảnh 1ទិដ្ឋភាពនៃពិធីបិទបញ្ចប់សន្និបាតមជ្ឈឹមលើកទី៧ (រូបថត៖ TTXVN) 

  សេចក្ដីសម្រេចចិត្តចំនួន៣ដែលត្រូវបានអនុម័តពាក់ព័ន្ធនឹងការងារកម្មាភិបាល ធានាសុខុមាលភាពសង្គម បានបង្កើតបុព្វបទសំខាន់ក៏ដូចជាកម្លាំងចលករថ្មីសំរាប់បុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិលើគ្រប់វិស័យ។

សេចក្ដីសម្រេចចិត្តសំខាន់ចំនួន៣ដែលត្រូវបានអនុម័តនៅសន្និបាតមជ្ឈឹមលើកទី៧កន្លងទៅរួមមាន សេចក្ដីសម្រេចចិត្តស្ដីពីការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ សេចក្ដីសម្រេចចិត្តស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ចំពោះកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត កម្លាំងប្រដាប់អាវុធនិងពលករក្នុងសហគ្រាស ហើយសេចក្ដីសម្រេចចិត្តស្ដីពីកំណែទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម។

ផ្តោតទៅលើការកសាងជួរកម្មាភិបាល

ក្នុងចំណោមសេចក្ដីសំរេចចិត្តទាំង៣ខាងលើ គឺសេចក្ដីសម្រេចចិត្តស្ដីពីការកសាងជួរកម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រ ត្រូវបានរំពឹងទុកថា នឹងបង្កើតឡើងរបត់ធំមួយក្នុងការងារកសាងនិងពង្រឹងបក្ស។ មជ្ឈឹមបានលើកច្បាស់ថា៖ ជួរកម្មាភិបាល ពិសេសគឺកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រដែលវៀតណាមប្រមូលផ្ដុំកសាងឡើងនាពេលខាងមុខ ត្រូវមានគុណសម្បត្តិ សមត្ថភាពនិងកិត្យានុភាពដ៏គ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការនិងភារកិច្ចក្នុងសម័យកាលថ្មី។

ក្នុងសេចក្ដីសម្រេចចិត្តលើកនេះ មជ្ឈឹមបានសំណូមពរឲ្យត្រូវមានវិធីសាស្ត្រវាយតំលៃកម្មាភិបាលឲ្យបានបរានុម័ត ត្រឹមត្រូវ ហើយមានយន្តការគ្រប់គ្រងអំណាច ប្រឆាំងការរត់ការឡើងបុណ្យសក្តិនិងលទ្ធិបុគ្គលនិយម។ មជ្ឈឹមចាត់ទុកនេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗ ដើម្បីតស៊ូរាំងស្កាត់ភាពថយចុះខាងសីលធម៌ក្នុងក្បាលម៉ាស៊ីនរដ្ឋ សំដៅពង្រឹងនិងលើកកំពស់ជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងរបប។ សាស្ត្រាចារ្យរងបណ្ឌិត Nguyen Trong Phuc សាលាបណ្ឌិតសភានយោបាយជាតិហូជីមិញ បានវាយតំលៃថា៖

“គម្រោងការណ៍កសាងជួរកម្មាភិបាលសំណូមពរឲ្យកម្មាភិបាលម្នាក់ៗ ពិសេសគឺកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ ត្រូវឆ្លើយតបនឹងបទដ្ឋានជាសារវ័ន្តខាងសីលធម៌ បញ្ញា សមត្ថភាពដឹកនាំ គ្រប់គ្រង កិត្យានុភាព រចនាបថធ្វើការ ពិសេសគឺទស្សនៈវិស័យយុទ្ធសាស្ត្រ។ កម្មាភិបាលគ្រប់ជាន់ថ្នាក់ ពិសេសគឺថ្នាក់យុទ្ធសាស្ត្រត្រូវឆ្លើយតបនឹងបទដ្ឋានជាសារវ័ន្តខាងលើ។ ប៉ុន្តែ មជ្ឈឹមក៏ដាក់ចេញបទដ្ឋាន ស្តង់ដារជាក់លាក់ចំពោះប្រភេទកម្មាភិបាលនីមួយៗផងដែរ”។

ពង្រឹងមូលដ្ឋានសុខុមាលភាពសង្គម

សេចក្ដីសម្រេចចិត្តចំនួន២ក្នុងចំណោមសេចក្ដីសម្រេចចិត្តទាំង៣ដែលបានអនុម័តក្នុងសន្និបាតលើកនេះគឺពាក់ព័ន្ធដល់វិស័យសុខុមាលភាពសង្គម។ ការកែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍និងធានារ៉ាប់រង់សង្គមដោយព្រមៗគ្នានោះ មិនត្រឹមតែរួមចំណែកបង្ការប្រឆាំងអំពើពុករលួយប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភដល់មនុស្សក្នុងស្រទាប់ក្រោមក្នុងសង្គមទៀតផង ក្នុងកាលៈទេសៈដែលវិសមភាពសង្គមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

សេចក្ដីសម្រេចចិត្តស្ដីពីកំណែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ គឺសំដៅកសាងប្រព័ន្ធគោលនយោបាយប្រាក់បៀវត្តន៍ជាតិឲ្យមានចរិតលក្ខណៈវិទ្យាសាស្ត្រ តម្លាភាព ហើយសមស្របនឹងស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិ។ តាមនោះ ប្រាក់បៀវត្តន៍ត្រូវជាប្រភពចំណូលស្នូលជាពិតប្រាក ដើម្បីធានាជីវភាពរស់នៅសំរាប់អ្នកទទួលប្រាក់បៀវត្តន៍និងក្រុមគ្រួសារពួកគេ។  អតីតអនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Pham Minh Huan ចាត់ទុកថា៖

“ការរៀបចំប្រព័ន្ធប្រាក់បៀវត្តន៍ឡើងវិញ នឹងជួយមន្ត្រីរដ្ឋការលើកកំពស់គុណភាពជីវភាពរស់នៅ។ ពីនោះ បង្កើតឡើងផលិតភាពពលកម្មខ្ពស់ជាង”។

គម្រោងការណ៍កែទម្រង់គោលនយោបាយធានារ៉ាប់រង់សង្គម ក៏ជាខ្លឹមសារសំខាន់មួយនៅសន្និបាតមជ្ឈឹមលើកទី៧ដែរ។ តាមនោះ ជំរុញខ្លាំងថែមទៀតនូវកំណែទម្រង់ ឆ្ពោះទៅគោលដៅផ្ដល់សេវាធានារ៉ាប់រង់សង្គមសំរាប់ប្រជាជនទាំងមូល រួមចំណែកសំខាន់ទៅក្នុងការអនុវត្តភាពជឿនលឿននិងសមភាពសង្គម។ វៀតណាមនឹងអភិវឌ្ឍន៍ប្រព័ន្ធគោលនយោបាយធានារ៉ាប់រង់សង្គមឲ្យបានសម្បូរបែប ទំនើប និងសមាហរណកម្មជាមួយពិភពលោកតាមគោលការណ៍ “បង់-ទទួល” “យុត្តិធម៌” “សមភាព” “ចែមរំលែក” និង “ចីរភាព”។

ការដែលមជ្ឈឹមចេញផ្សាយសេចក្ដីសម្រេចចិត្តថ្មីៗស្ដីពីការងារកម្មាភិបាលនិងការងារសុខុមាលភាពសង្គមខាងលើ នឹងបង្កើតបុព្វបទសំខាន់ កម្លាំងចលករថ្មីសំរាប់បុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេសជាតិលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ