សាមគ្គីជាតិ និងសាសនា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
(VOVWORLD) - នាថ្ងៃទី ១២ តុលា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងសាសនិកកាតូលិកវៀតណាមកសាង និងការពារមាតុភូមិលើកទី ៨ បានបើកជាផ្លូវការ ដោយបង្ហាញយ៉ាងជាក់ស្ដែងគោលនយោបាយសេរីភាពខាងជំនឿសាសនា និងសាមគ្គីភាពជាតិ សាសនារបស់បក្ស និងរដ្ឋវៀតណាម។ តាំងពីមុនមក បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលអះអាងថា សាសនាគឺជាតម្រូវការខាងស្មារតីរបស់ប្រជាជនមួយផ្នែក ហើយមានវត្តមានយ៉ាងយូរអង្វែងរួមជាមួយការអភិវឌ្ឍរបស់សង្គម។
សាមគ្គីជាតិ និងសាសនា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ |
ប្រព័ន្ធច្បាប់របស់វៀតណាមតែងតែបង្ហាញនូវទស្សនៈឥតងាករេរបស់បក្ស និងរដ្ឋវៀតណាមអំពីសេរីភាពខាងជំនឿសាសនា។ ក្នុងដំណាក់កាល អភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ ជាពិសេសគឺក្នុងសម័យកាលផ្លាស់ប្ដូរថ្មីចាប់ពីឆ្នាំ ១៩៩០ មក បក្សកុម្មុយនិស្តវៀតណាមបានចេញផ្សាយឯកសារ សារាចរ សេចក្ដីសម្រេចចិត្តជាច្រើន ធានាសេរីភាពខាងជំនឿសាសនាដ៏ត្រឹមត្រូវរបស់ប្រជាជន។ ក្នុងនោះមានសេចក្ដីសម្រេចចចិត្តឆ្នាំ ២០២៣ របស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពីការងារសាសនាក្នុងស្ថានភាពថ្មី។ សេចក្តីសម្រេចបានចែងយ៉ាងច្បាស់លាស់ថា៖ “គោលដៅប្រជាជនសម្បូរធូរធារ ប្រទេសជាតិខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌ គឺជាចំណុចស្រដៀងគ្នា ដើម្បីផ្សាភ្ជាប់ជនរួមជាតិនៃសាសនានាជាមួយបុព្វហេតុរួម។ ប្រជាពលរដ្ឋគ្រប់រូប មិនថាកាន់ជំនឿសាសនាអ្វីគឺសុទ្ធតែមានសិទ្ធ និង កាតព្វកិច្ចកសាង និងការពារមាតុភូមិ”។
ប្រព័ន្ធនយោបាយស្តីពីសេរីភាពខាងជំនឿសាសនា
ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ឯកសារច្បាប់កំណត់ស្ដីពីសកម្មភាពជំនឿសាសនា ឬធ្វើវិសោធនកម្មបទបញ្ញត្តិស្ដីពីសិទ្ធិសេរីភាពខាងជំនឿសាសនាជាង ៣០ ត្រូវបានចេញផ្សាយ។ លេចធ្លោបំផុតគឺរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ក្នុងនោះ មាត្រា ២៤ បានចែងថា “មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពខាងជំនឿសាសនា កាន់ ឬមិនកាន់សាសនាណាមួយ។ គ្មាននរណាម្នាក់អាចរំលោភបំពាន់លើសេរីភាពខាងជំនឿសាសនា ឬឆ្លៀតយកជំនឿសាសនាដើម្បីរំលោភបំពានលើច្បាប់ឡើយ ”។ ក្រោយមក រដ្ឋសភានីតិកាលតី ១៤ បានចេញផ្សាយច្បាប់ជំនឿសាសនា (ឆ្នាំ ២០១៦) រដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីបទបញ្ញត្តិលម្អិតអំពីមាត្រា និងវិធានការមួយចំនួន ដើម្បីអនុវត្តន៍ច្បាប់ជំនឿសាសនា។ ដល់ឆ្នាំ ២០២១ ឯកសារនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀត ណាមបានអះអាងថា៖ “ធ្វើចលនា សាមគ្គីភាព និងប្រមូលផ្តុំអង្គការសាសនា អ្នកមុខអ្នកការ សាសនិករស់នៅល្អទាំងខាង “ផ្លូវលោក និងផ្លូវធម៌” រួមចំណែកជាវិជ្ជមានដល់បុព្វហេតុកសាង និងការពារមាតុភូមិ។ ធានាថា អង្គការសាសនាបានប្រតិបត្តិករស្របតាមច្បាប់ រដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈ ដែលត្រូវបានរដ្ឋទទួលស្គាល់”។ ប្រកាសអំពីគោលនយោបាយសេរីភាពខាងជំនឿសាសនា។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ ”ក្នុងនាមជាប្រទេសពហុជាតិសាសន៍ និងពហុសាសនាជាមួយជីវភាពខាងជំនឿសាសនាដ៏សម្បូរបែប វៀតណាមជានិច្ចកាលអនុវត្តន៍គោលនយោបាយឥតងាករេគឺ គោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា និងសេរីភាពមិនកាន់ជំនឿសាសនារបស់ប្រជាជន ធានាសមភាព មិនរើសអើងដោយមូលហេតុជំនឿសាសនា ហើយគាំពាររាល់សកម្មភាពរបស់អង្គការសាសនាដោយច្បាប់។ ប្រការនេះត្រូវបានចែងយ៉ាងច្បាស់លាស់ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីជំនឿសាសនា និងឯកសារច្បាប់ពាក់ព័ន្ធ ហើយត្រូវបានធានាគោរពជាក់ស្ដែងផងដែរ។
ប្រជុំជីវភាពខាងជំនឿសាសសនាត្រូវបានធានាជាក់ស្ដែង
រាល់គោលការណ៍ គោលនយោបាយ និងច្បាប់ដូចដែលបានពោលខាងលើបានរួមចំណែកដោះស្រាយបញ្ហាជាច្រើន ដែលតឋភាពជាក់ស្ដែងនៃការងារជំនឿសាសនាទាមទាវ បង្កើតច្រករបៀងផ្លូវគតិយុត្តិ ស្ថិរភាព និងអំណោយផលដល់ការប្រជុំជីវភាពខាងជំនឿសាសនារបស់ជនរួមជាតិកាន់សាសនាឲ្យកាន់តែល្អប្រសើរជាងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្ដែង ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ អ្នកមុខអ្នកការ អ្នកមានមុខតំណែងសាសនា ទីតាំងសក្ការបូជារបស់សនានានានាមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់។ គិតត្រឹមឆ្នាំ ២០២២ រដ្ឋវៀតណាមបានទទួលស្គាល់អង្គការចំនួន ៤៣ ចំណុះសាសនាចំនួន ១៦ ផ្សេងៗគ្នា ជាមួយសាសានិកប្រមាណ ២៧ លាននាក់ អ្នកមុខអ្នកការជាង ៥៣ នាក់ អ្នកមានមុខតំណែងសាសនាប្រមាណ ១៣៥ នាក់ និងទីតាំងសក្ការបូជាជាង ២៩ ០០០។ ជារៀងរាល់ឆ្នាំនៅទូទាំងប្រទេស ពិធីបុណ្យអំពីជំនឿសាសនាប្រមាណ ៨ ០០០ ត្រូវបានរៀបចំ ជាមួយការចូលរួមរបស់សាសនិករាប់ម៉ឺននាក់។ ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ ស្ថាប័នមានសមត្ថកិច្ចបានផ្ដល់ដីរាប់រយហិកតា ដើម្បីសាងសង់ទីតាំងសក្ការបូជាសាសនា។ ទាំងនេះគឺជាសក្ខីភាពដ៏រស់រវើកនៃការធានាសិទ្ធិសេរីភាពខាងជំនឿសាសនានៅវៀតណាម។
រាល់គោលការណ៍ និងគោលនយោបាយដ៏ត្រឹមត្រូវអំពីជំនឿ សាសនារបស់វៀតណាមបានរួមចំណែកសាងសង់ផែនមហាសាមគ្គីជាតិ បង្កើតបរិយាកាសសម្រាប់សហគមន៍សាសនាជានិច្ចកាលរួមដំណើរជាមួយប្រជាជាតិ រួមវិភាគទានកសាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកអាចារ្យកាតូលិកTran Xuan Manh ប្រធានគណៈកម្មការសាមគ្គីភាពសាសនាកាតូលិកវៀតណាមបានឲ្យដឹងថា៖ “យើងខ្ញុំបានលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាថាត្រូវសាមគ្គីគ្នា ដើម្បីកសាង និងការពារមាតុភូមិ ;មានមោទនៈភាពជាជនជាតិវៀតណាម ហើយសប្បាយចិត្តនៅពេលដែលមាតុភូមិហៅឈ្មោះខ្លួន; ចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខមាតុភូមិ; ដាស់តឿនដល់យុវជនជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព; លើកទឹកចិត្តសាសនិកចូលរួមការងារនៅមូលដ្ឋាន ដូចជាបរិច្ចាគដីធ្លីធ្វើផ្លូវថ្នល់ ឬចូលរួមវិភាគទានដល់មូលនិធិលើកទឹកចិត្តការសិក្សារៀនសូត្រ និងលើកទឹកចិត្តទេពកោសល្យផងដែរ”។
ជំនឿសេរីភាពខាងជំនឿសាសនារបស់ជនរួមជាតិវៀតណាមត្រូវបានអនុវត្តន៍តាមបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញអំពីទស្សនៈរបស់បក្ស ហើយក្លាយទៅជាការពិតក្នុងការអនុវត្ត ព្រមទាំង សម្រេចបាន គោលដៅខ្ពស់បំផុតគឺពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ឆ្លើយតប ដោះស្រាយតម្រូវការខាងជំនឿសាសនាដ៏ត្រឹមត្រូវរបស់ប្រជាជន និងរួមចំណែក កសាងប្រទេសវៀតណាមឲ្យកាន់តែសម្បូរធូធារ ខ្លាំងមាំមួន យុត្តិធម៌ ប្រជាធិបតេយ្យ និងអរិយធម៌៕