សមាគមកសិករវៀតណាមរួមដំណើរជាមួយកសិករក្នុងការផលិត និង​អភិវឌ្ឍន៍​ជីវភាពរស់នៅ

(VOVWORLD) -មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៧ នៃសមាគមកសិករវៀតណាមបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ដំណាច់ថ្ងៃទី ១៣ ខែធ្នូ គឺមានសារៈសំខាន់ចំពោះវណ្ណៈកសិករនៅទូទាំងប្រទេស។ មានតំណាងចំនួន ៩៩៩ នាក់ ក្នុងចំណោមសមាជិកកសិករទាំង ១០ លាននាក់នៅទូទាំងប្រទេសបានចូលរួមមហាសន្និបាតិនេះ ក្នុងគោលបំណងចង់ឱ្យមានកម្មវិធីជួយឧបត្ថម្ភកសិករជាច្រើន ក្នុងសកម្មភាពផលិតកម្មកសិកម្ម កសាង ក៏ដូចជាអភិវឌ្ឍន៍ជីវភាពរស់នៅផងដែរ។
សមាគមកសិករវៀតណាមរួមដំណើរជាមួយកសិករក្នុងការផលិត និង​អភិវឌ្ឍន៍​ជីវភាពរស់នៅ - ảnh 1 ទិដ្ឋភាពនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៧ នៃសមាគមកសិករវៀតណាម (LÊ HIẾU/Dân Việt)

យោយស្មារតីនៃ " ប្រជាធិបតេយ្យ សាមគ្គីភាព នវានុវត្តន៍ សមាហរណកម្ម និងអភិវឌ្ឍន៍ " នោះ មហាសន្និបាតតំណាងទូទាំងប្រទេស នៃសមាគមកសិករវៀតណាមលើកទី ៧ ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលកត់សម្គាល់ជំហានផ្លាស់ប្ដូរថ្មីរបស់សមាគមផង និងចលនាប្រឡងប្រណាំងរបស់កសិករនៅទូទាំងប្រទេសទៀតផង។

រួមដំណើរជាមួយកសិករក្នុងការអភិវឌ្ឍផលិតកម្ម ធ្វើអាជីវកម្ម

ក្នុងអាណត្តិ ២០១៣-២០១៨ មជ្ឈឹមសមាគមបានបញ្ចូលសមាជិកជាង ២ លាននាក់ ដោយបង្កើនចំនួនសមាជិកសរុបឡើងដល់ ១០ លាននាក់។ សមាគមបន្តផ្ដល់ការយកចិត្តទុកដាក់លើចលនាប្រឡងប្រណាំងធ្វើពលកម្ម ផលិតកម្មរបស់កសិករ ក្នុងនោះផ្ដោតលើចលនាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ សាមគ្គីភាព ជួយឧបត្ថម្ភគ្នា ធ្វើជាអ្នកមាន និងកាត់បន្ថយភាពក្រីក្រដោយចីរភាព និងចលនាកសិករប្រឡងប្រណាំងកសាងជនបទថ្មីជាដើម។ លោក  Thao Loi ប្រធានសាខាសមាគមកសិករ Dak Me ឃុំ Bo Y ស្រុក Ngoc Hoi ខេត្ត Kom Tum បានចែករំលែកថា៖

“ខ្ញុំសង្ឃឹមថា មហាសន្និបាតលើកនេះនឹងដាក់ចេញដំណោះស្រាយជាច្រើន ដើម្បីជួយឧបត្ថម្ភប្រជាកសិករអភិវឌ្ឍន៍បន្ថែមទៀតអំពីសំភារៈកសិកម្ម។ ជនជាតិ Brau និយាយដោយឡែក និងជនជាតិ ដទៃទៀត មានគោលបំណងរួចផុតពី ភាពក្រីក្រ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ”។

ចំណុចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺ ចលនាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ និងសាមគ្គីភាព ជួយឧបត្ថម្ភគ្នាធ្វើជាអ្នកមាន និងកាត់បន្ថយភាពក្រីក្រដោយចីរភាពរបស់សមាគមកសិករវៀតណាមត្រូវបានសមាគមគ្រប់ជាន់ថ្នាក់ និងសមាជិកនានាចូលរួមយ៉ាងសកម្ម។ លោកស្រី Nguyen Thi Thu Thuy សមាជិការសមាគមកសិករខេត្ត Thai Nguyen បានចាត់ទុកថា៖ សមាគមកសិករគ្រប់ជាន់ថ្នាក់មានគោលបំណងថា រដ្ឋ និងមជ្ឈឹមសមាគមកសិករបន្តមានគោលនយោបាយក្នុងការគ្រប់គ្រងដីកសិកម្មឲ្យសមស្រប ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករឲ្យពង្រីកផលិតកម្មទំនិញតាមស្តង់ដា VietGAP និងបោះទុនវិនិយោគផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់។

“ដើម្បីផ្សារភ្ជាប់សមាជិកកសិករជាមួយគ្នា នោះសមាគមគប្បីមានកម្មវិធីធ្វើសម្មភាពជាច្រើនថែមទៀត។ ម៉្យាងវិញទៀត យើងគប្បីជួយឧបត្ថម្ភដល់កសិករយ៉ាងជាក់ស្ដែងថែមទៀត ដើម្បីជួយឲ្យកសិករមើលឃើញសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន នៅពេលចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច សង្គម”។

លើកកម្ពស់ជីវភាពរស់នៅខាងសំភារៈ និងសា្មរតីរបស់កសិករជាជំហានៗ

ក្នុងអាណត្តិនៃមហាសន្និបាតលើកទី ៥ និង លើកទី ៦ នៃសមាគមកសិករវៀតណាមនោះ រាល់កម្មវិធីសហប្រតិបត្តិការជាមួយ ក្រសួង ស្ថាប័ន អង្គភាព និងសហគ្រាសនានានៅក្នុងស្រុក និងអង្គការអន្តរជាតិនានាមិនត្រឹមតែជួយសមាគមកសិកររវៀតណាមបង្កើនសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករដ៏ធំធេងដើម្បីជំរុញខ្លាំងការផ្លាស់ប្ដូរថ្មីខ្លឹមសារ និងបែបផែនធ្វើសកម្មភាពរបស់សមាគម និងជួយឧបត្ថម្ភដល់សមាជិកប្រដោយប្រសិទ្ធភាពថែមទៀត។ តាមរយៈអង្គការរបស់ខ្លួន សមាជិកគ្រប់រូបបានយល់ដឹងអំពីគោលការណ៍ គោលមាគ៌ាផ្លាស់ប្ដូរថ្មី និងការអភិវឌ្ឍប្រទេសជាតិរបស់បក្ស និងរដ្ឋ។ ក្នុងរយៈពេលកន្លេងទៅ សមាគមកសិករវៀតណាមបានម្ចាស់ការចូលរួមយ៉ាងសកម្មក្នុងការផ្ដល់លើកមតិ ផ្ដល់យោបល់កសាង គោលនយោបាយ និងឃ្លាំមើលការអនុវត្តគោលនយោបាយ ជាពិសេសគឺគោលនយោបាយពាក់ព័ន្ធនឹងកលិកម្ម កសិករ និងជនបទ។ លោកស្រី Nguyen Thi Hong Ly អនុប្រធានសមាគមកសិករវៀតណាមបានឲ្យដឹងថា៖

“កសិករជានិច្ចកាលជឿជាក់លើការដឹកនាំរបស់បក្ស និងគោលនយោបាយរបស់រដ្ឋ ក៏ដូចជាពង្រីកប្រពៃណីស្នេហាជាតិយ៉ាងសកម្មលើកកម្ពស់មនសិការម្ចាស់ការ  ខ្លួនទីពឹងខ្លួន ធ្វើពលកម្មយ៉ាងឧស្សាហ៍ព្យាយាម ហើយខិតខំប្រឹងប្រែងធ្វើជាអ្នកមាន។ ហេតុដូច្នេះ មុខមាត់ជនបទមានការផ្លាស់ប្ដូរថ្មី ហេដ្ឋារចនាសម្ព័ន្ធបានកែលម្អយ៉ាងច្បាស់លាស់។ សេដ្ឋកិច្ចជនបទអភិវឌ្ឍន៍តាមទិសបង្កើនឧស្សាហកម្ម សេវាកម្ម និងមុខរបរ”។

មហាសន្និបាតកសិករវៀតណាមលើកទី ៧ នឹងដាក់ចេញដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសម្រាប់សកិករ ដោយសត្តិសមនឹងតួនាទីជាអង្គការតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សមាជិកកសិករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ