សារដ៏ខ្លាំងក្លាសម្រាប់ប្រព័ន្ធសុខាភិបាលប្រកបដោយការផ្លាស់ប្តូរថ្មី
(VOVWORLD) - ក្នុងរយៈពេលដ៏ខ្លី ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៧២ ស្តីពីដំណោះស្រាយដ៏លេចធ្លោដើម្បីលើកកម្ពស់សុខភាពប្រជាជន (ខែកញ្ញា ឆ្នាំ ២០២៥) បន្ទាប់មក រដ្ឋសភាកំពុងរៀបចំអនុម័តលើសេច ក្តីសម្រេចចិត្ត ស្តីពីយន្តការ និងគោលនយោ បាយ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២ ប្រកបដោយប្រសិទ្ធភាព។ ប្រការនេះបង្ហាញពីឯកភាពនយោបាយដ៏រឹងមាំ ពីបក្សទៅកាន់រដ្ឋ សភាក្នុងការវិនិយោគលើមនុស្ស - ជាសសរស្តម្ភនៃការអភិវឌ្ឍប្រកបដោយចីរភាព។
នៅពេលដែលវៀតណាមចូលដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ សុខភាពប្រជាជនគឺជាកត្តាមួយដែលបង្កើតកម្លាំងប្រកួតប្រជែង គុណភាពធនធានមនុស្ស និងកិត្យានុភាពជាតិ។
សេចក្តីសម្រេចចិត្តលេខ ៧២ បង្កើតរបកគំហើញជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍការថែទាំសុខភាពឯកជន។ រូបថតរូបភាព៖ VGP |
សេចក្តីសម្រេចចិត្តពីរ - គោលដៅមួយ៖ ស្ថាបនាវិស័យសុខាភិបាល វៀតណាមឡើងវិញ
សេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៧២ កំណត់ក្រុមដំណោះស្រាយសំខាន់ៗចំនួន ៦ដែលក្នុងនោះក្រុមដែលលេចធ្លោជាងគេគឺការបង្កើនសុខាភិបាល បម្រុង - ថ្នាក់មូលដ្ឋាន; បង្កើតរបកគំហើញអំពីធនធានមនុស្ស ក្រមសីលធម៌វេជ្ជសាស្ត្រ; ជម្រុញការផ្លាស់ប្តូរឌីជីថល និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; អភិវឌ្ឍន៍សុខាភិបាលឯកជនដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាពចម្រុះ។ នេះជាទស្សនៈមានលក្ខណៈមូលដ្ឋាន ដូចជា "ត្រីវិស័យ" សម្រាប់យុទ្ធសាស្ត្រសុខាភិបាលទាំងមូលសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។
ប្រសិនបើសេចក្តីសម្រេចចិត្តលេខ ៧២ កំណត់គោលដៅយុទ្ធសាស្ត្រ គឺ សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាជាគូរប្លង់ ជួយឱ្យគោលដៅទាំងនោះក្លាយជាការពិត ឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។ ការអនុវត្តជាក់ស្តែងសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧២ គឺសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាបានពិនិត្យឡើងវិញនូវឧបសគ្គ ការលំបាក និងចំណុចខ្វះខាត បច្ចុប្បន្ននៃវិស័យថែទាំសុខភាព ហើយត្រូវបាន រំពឹងថា នឹងផ្តោតលើការដោះស្រាយបញ្ហាទម្លុះទម្លាយ និងយុទ្ធសាស្ត្រ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan បានមានប្រសាសន៍ថា៖ “ចំណុចលេចធ្លោគឺក្រុមគោលនយោបាយស្តីពីការកាត់បន្ថយថ្លៃថែទាំសុខភាពសម្រាប់ប្រជា ជន។ ដូច្នេះ ចាប់ពីឆ្នាំ ២០២៦ នឹងមានការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃ ដោយបានធ្វើយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ទៅតាមក្រុមមុខសញ្ញានិងផែនទីបង្ហាញផ្លូវជាអាទិភាព។ ថ្លៃមន្ទីរពេទ្យនឹងត្រូវបានលើកលែងនៅកម្រិតមូលដ្ឋានក្នុងវិសាលភាពនៃអត្ថប្រយោជន៍ធានារ៉ាប់រងសុខភាព ស្របតាមផែនទីបង្ហាញផ្លូវ ស្របតាមលក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស។ អនុញ្ញាត្តការអនុវត្តសាកល្បង ដោយធ្វើពិពិធកម្មកញ្ចប់ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងសុខភាពបំពេញបន្ថែម តាមតម្រូវការរបស់ប្រជាជន”។
គួរឲ្យកត់សម្គាល់ សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាមិនឈប់ត្រឹម "ធ្វើឱ្យមានលក្ខណៈជាក់ស្តែង" នៃសេចក្តីសម្រេចចិត្តលេខ ៧២ នោះទេ ប៉ុន្តែថែមទាំងបង្កើតច្រករបៀងផ្លូវច្បាប់មួយដើម្បីប្រមូល សម្របសម្រួល និងត្រួតពិនិត្យប្រព័ន្ធសុខាភិបាលជាតិទាំងមូលផងដែរ។ នេះគឺជាជំហានសកម្មដ៏សំខាន់មួយ៖ ពីទិសដៅយុទ្ធសាស្ត្ររបស់ការិយាល័យនយោបាយ រហូតដល់ក្របខ័ណ្ឌគោលនយោបាយផ្លូវច្បាប់ជាកាតព្វកិច្ច ដែលត្រូវបានអនុវត្តស្របគ្នាទូទាំងប្រទេស។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan។ រុបថត៖ VGP |
បើកទូលាយសិទ្ធិទទួលបានការថែទាំសុខភាព និងកាត់បន្ថយថ្លៃសេវាថែទាំសុខភាពសម្រាប់ប្រជាជន
ប្រការដែលប្រជាជនរំពឹងទុកនៅពេលដែលគោលនយោបាយសុខាភិបាលថ្មីចូលជាធរមានគឺការពិនិត្យ និងព្យាបាលេជំងឺកាន់តែងាយស្រួល ការចំណាយទាប និងធនធានមនុស្សផ្នែកវេជ្ជសាស្ត្រមានគុណភាពកាន់ តែប្រសើរ។ នេះក៏ជាបំណងប្រាថ្នារបស់សមាជិករដ្ឋសភា នៅពេលពិភាក្សាអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧២ ប្រកបដោយប្រសិទ្ធភាព។ បណ្តាសមាជីកសភាបានផ្តល់អនុសាសន៍ ពីការពង្រីកសិទ្ធិទទួលបានសេវាកម្មដែលមានគុណភាពខ្ពស់ ការធ្វើឱ្យអត្ថប្រយោជន៍ធានារ៉ាប់រងសុខភាពមានតម្លាភាព រហូតដល់ការធ្វើស្តង់ដារនៃការបណ្តុះបណ្តាលអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រស្របតាមលក្ខណៈអន្តរជាតិ។ លោក Nguyen Anh Tri សមាជិកសភាទីក្រុងហាណូយ បានចាត់ទុកថា៖ “លើកនេះគឺជាការប្តេជ្ញាចិត្តរបស់រដ្ឋក្នុងការឧបត្ថម្ភថវិកាដើម្បីកែលម្អការពិនិត្យ និងព្យាបាលជំងឺ យប្រជាជនមានសេរីភាពក្នុងការពិនិត្យសុខភាពម្តងក្នុងមួយឆ្នាំ នេះគឺជាឱកាសដ៏ល្អមួយដើម្បីកែលម្អគុណភាពនៃការពិនិត្យ និងព្យាបាលជំងឺ។ លើសពីនេះ គឺការអនុវត្តបច្ចេកវិទ្យាវេជ្ជសាស្ត្រ បន្ទាប់មកការផ្លាស់ប្តូរឌីជីថល និងអនុវត្តការធ្វើវិនិច្ឆ័យ និងព្យាបាលទំនើបបំផុត ដើម្បីលើកកម្ពស់កម្រិតនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល និងគុណភាពនៃការថែទាំសុខភាពរបស់វៀតណាមដល់កម្រិតប្រទេសជឿនលឿន។ ដូច្នេះ ត្រូវមានសេចក្តីសម្រេចចិត្តមួយនេះដើម្បីបង្កើតការទម្លុះទម្លាយថ្មីមួយ ក្នុងនោះបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការទៅពិនិត្យ និងព្យាបាលជំងឺ ពោលគឺបានដល់ពេលដែលអ្នកមានប័ណ្ណធានារ៉ាប់រងសុខភាពអាចទៅកន្លែងពិនិត្យ និងព្យាបាលជំងឺណាមួយក៏បានដែរ”។
សេចក្តីសម្រេចចិត្ត លេខ ៧២ ផ្តោតលើតួនាទីនៃការថែទាំសុខភាពឯកជន ដោយរួមចំណែកដល់ការកាត់បន្ថយបន្ទុកលើការថែទាំសុខភាពសាធារណៈ និងលើកកម្ពស់គុណភាពនៃការថែទាំសុខភាពសម្រាប់ប្រជាជន។ រូបថត៖ VGP |
ក្រៅពីនោះ បណ្តាសមាជិកសភាក៏បានចាត់ទុកថា ចាំបាច់ត្រូវបញ្ចូលក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ត្រូវបានបញ្ចូលគោលនយោបាយ ដើម្បីអភិវឌ្ឍន៍សុខាភិបាលឯកជន កៀរគរ និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍការថែទាំសុខភាព។ ពីព្រោះក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ វិស័យសុខាភីបាលឯកជនបានរួមចំណែកយ៉ាងសក្តិសម និងមានប្រសិទ្ធភាពដល់ប្រទេស។ បច្ចុប្បន្ននេះ ចំនួនគ្រែអ្នកជំងឺសម្រាប់ការថែទាំសុខភាពឯកជនទើបឈានដល់ត្រឹមតែ ៧% ប៉ុណ្ណោះ។ ប្រព័ន្ធថែទាំសុខភាពឯកជនកំពុងផ្តល់សេវាកម្មប្រហែល ១៤,៥៥% ដែលទាបណាស់បើប្រៀបធៀបទៅនឹងប្រទេសជាច្រើននៅលើពិភពលោក ខណៈដែលនៅអាល្លឺម៉ង់អត្រានេះគឺ ២៥% បារាំង ៣៥% អូស្ត្រាលី ៤០% សហរដ្ឋអាមេរិក ៨០% និងជប៉ុនគឺជាង ៨០%។
វៀតណាមកំពុងនៅចំពោះមុខឱកាសដ៏កម្រមួយ៖ ការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធថែទាំសុខភាពឡើងវិញក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលជាច្រើនទសវត្សរ៍។ សេចក្តីសម្រេចចិត្តពីរជាប់ៗគ្នាបានបើកទ្វារឱ្យវិស័យថែទាំសុខភាពចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ - ទំនើប មានតម្លាភាព រួមបញ្ចូលគ្នា និងផ្តោតលើប្រជាជន។
ប្រសិនបើត្រូវបានអនុវត្តយ៉ាងសកម្ម សេចក្តីសម្រេចចិត្តទាំងពីរនេះអាចក្លាយជាចំណុចរបត់គោលនយោបាយដើម្បីជួយប្រជាជនវៀតណាមជាង ១០០ លាននាក់ឱ្យទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីប្រព័ន្ធថែទាំសុខភាពកាន់តែប្រសើរ មានសុវត្ថិភាព និងយុត្តិធម៌ជាងមុន៕