សារព័ត៌មាននិងការផ្លាស់ប្តូរឌីជីថល៖ ការផ្លាស់ប្តូរឌីជីថលបង្កើតយុគសម័យព័ត៌មានឆាប់រហ័ស

(VOVWORLD) -  ការផ្លាស់ប្តូរឌីជីថលគឺជាគោលដៅកំពូលមួយរបស់រដ្ឋាភិបាលវៀតណាមដែលឆ្ពោះទៅរកបដិវត្តឧស្សាហកម្មលើកទី ៤។ សារព័ត៌មានក្នុងតួនាទីជាវិជ្ជាជីវៈ ដែលត្រូវមានវត្តមានមុនបង្អស់ និងមានការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងបម្រែបម្រួលក្នុងសង្កមហើយរងទទួលឥទ្ធិពលដោយផ្ទាល់ពីការផ្លាស់ប្តូរឌីជីថល។

សារព័ត៌មាននិងការផ្លាស់ប្តូរឌីជីថល៖ ការផ្លាស់ប្តូរឌីជីថលបង្កើតយុគសម័យព័ត៌មានឆាប់រហ័ស - ảnh 1អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រតិបត្តិការនៅឯសន្និសីទសារព័ត៌មាននៃមហាសន្និបាតបក្សលើកទី ១៣  (រូបថត៖ TTXVN)

បដិវត្តឧស្សាហកម្ម ៤.០ កំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាផ្សព្វ ផ្សាយ ដាក់ចេញសម្ពាធលើការផ្លាស់ប្តូរឌីជីថលសម្រាប់ស្ថាប័នសារព័ត៌មានក្នុងយុគសម័យថ្មី។ ប្រការនេះក៏បង្កើតឱកាសសម្រាប់ស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មាននីមួយៗ បង្កើតគំនិតច្នៃប្រឌិតថ្មី ដើម្បីប្រដេញតាមនិន្នាការរួមនៃការអភិវឌ្ឍ។

ការផ្លាស់ប្តូរឌីជីថល៖ តម្រូវការចាំបាច់សម្រាប់ស្ថាប័នសារព័ត៌មាន

ការផ្លាស់ប្តូរឌីជីថលបានជួយឱ្យសារព័ត៌មានមានភាពទាក់ទាញសម្រាប់សាធារណជនយ៉ាងឆាប់រហ័ស ដោយសមត្ថភាពរបស់ខ្លួនក្នុងការបញ្ជូនព័ត៌មានទៅកាន់ទស្សនិកជនស្ទើរតែដំណាលគ្នានឹងព្រឹត្តិការណ៍តែម្តង។ ឆ្លៀតយកគុណប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល ស្ថាប័នសារព័ត៌មានមួយចំនួនបានបង្កើតឡើង ការិយាល័យអ្នកនិពន្ធពហុមធ្យោបាយ ប្រកបដោយបរិយាកាសការងារកាន់តែទំនើបឡើង។ លើសពីនេះទៅទៀត ការផលិតខ្លឹមសារនៃសារព័ត៌មានដែលមានគុណភាពខ្ពស់ ផលិតផលទិន្នន័យធំ ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតបទពិសោធន៍មានតម្លៃជូនដល់សាធារណជន។ បច្ចេកវិទ្យាឌីជីថលក៏គាំទ្រដល់អ្នកសារព័ត៌មានពីការប្រមូលព័ត៌មាននិងការវិភាគទិន្នន័យ រហូតដល់ការផលិតនិងផ្សព្វផ្សាយព័ត៌មាន។

ថ្វីត្បិតដូច្នេះក៏ដោយ បញ្ហាប្រឈមរបស់ស្ថាប័នសារព័ត៌មានគឺជាការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងបណ្តាប្រភេទប្រព័ន្ធផ្សព្វផ្សាយថ្មីៗ រួមទាំងបណ្តាញសង្គមទៀតសោត។ ការប្រកួតប្រជែងក្នុងន័យនេះ មិនត្រឹមតែក្នុងការផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មនិងសេដ្ឋកិច្ចកាសែតទៀតផង។ ទន្ទឹមជាមួយគ្នានោះ ជំងឺរាតត្បាតកូវីដ ១៩ កំពុងប៉ះពាល់ដល់សកម្មភាពសារព័ត៌មានរបស់វៀតណាម ពីព្រោះអ្នកយកព័ត៌មានដែលប្រតិ បត្តិការងារអាចប្រឈមនឹងហានិភ័យនៃជំងឺរាតត្បាត។ ការលំបាកក្នុងប្រតិបត្ដិការ ការលំបាកក្នុងការប្រមូលព័ត៌មាន ខណៈពេលដែលព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ ត្រូវបានបង្ហោះយ៉ាងឆាប់រហ័សលើបណ្តាញសង្គម។

វៀតណាមមានចំនួនប្រជាជនជិត ១០០ លាននាក់ ក្នុងចំណោមនោះ  ប្រជាជនជាង ៦០ លាននាក់ប្រើប្រាស់បណ្តាញសង្គម ហើយអ្នកទាំងនេះអាចបង្ហោះព័ត៌មានក៏ដូចជាផ្លាស់ប្តូរឌីជីថលខ្លួនឯង ដើម្បីបម្រើជីវភាពរស់នៅនិងការងារផ្ទាល់ខ្លួនដែរ។ សារពត៌មានជាផ្លូវការទោះបីមានច្រើនក៏ដោយ ប៉ុន្តែនៅតែខ្វះលក្ខណៈរហ័សទាន់ចិត្ត ហេតុដូច្នេះ សារព័ត៌មានត្រូវការការច្នៃប្រឌិតថ្មីដើម្បីឆ្លុះបញ្ចាំងព័ត៌មានអោយបានត្រឹមត្រូវ រួមចំណែកដល់ការតម្រង់ទិសមតិ សាធារណៈមិនត្រូវអកម្មចំពោះមុខល្បឿននៃបណ្តាញសង្គម។ អ្នកកាសែត Ho Quang Loi អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកសារព័ត៌មានវៀតណាមបានឲ្យដឹងថា៖ “ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសារព័ត៌មានមិនត្រឹមតែជាការបង្ហោះព័ត៌មានតាមបណ្តាញអ៊ិនធឺរណែត ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានឆ្លុះបញ្ចាំងតាមរយៈសកម្មភាពសំខាន់ៗ  នោះគឺការផ្លាស់ប្តូរថ្មីនៅក្នុងរចនាសម្ព័ន្ធនិងអង្គភាព។ ខ្ញុំគិតថា ការបង្កើតការិយាល័យអ្នកនិពន្ធពហុមធ្យោបាយដោយយកការបោះពុម្ព ឌីជីថលធ្វើជាមជ្ឈមណ្ឌល និងបែងចែកភារកិច្ចក្នុងចំណោមគ្រឹះស្ថានបោះពុម្ភផ្សាយ វិទ្យុទូរទស្សន៍និងកាសែតអេឡិចត្រូនិក ដើម្បីធ្វើយ៉ាងម៉េចឲ្យការងារព័ត៌មានត្រូវបាន ផ្សព្វផ្សាយដល់សាធារណជនឲ្យមានប្រសិទ្ធភាពបំផុត។ ម្យ៉ាងវិញទៀត ការផ្លាស់ប្តូរឌីជីថលគឺជាបញ្ហាសំខាន់មួយក្នុងសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដែលក្នុងនោះសារព័ត៌មានគឺជាវិស័យមួយដែលត្រូវតែឆ្លើយតបភ្លាមៗហើ យត្រូវតែក្លាយជាវិស័យឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថល”។

មានការផ្លាស់ប្តូរថ្មីដើម្បីការឆ្លើយតប

សារព័ត៌មាននិងការផ្លាស់ប្តូរឌីជីថល៖ ការផ្លាស់ប្តូរឌីជីថលបង្កើតយុគសម័យព័ត៌មានឆាប់រហ័ស - ảnh 2អ្នកកាសែត Pham Manh Hung អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម  (រូបថត៖ VOV)

ការផ្លាស់ប្តូរឌីជីថលគឺជាបញ្ហាប្រឈមដែលដើរទន្ទឹមគ្នានឹងការច្នៃប្រឌិត ប៉ុន្តែក៏បង្កើតឱកាសសម្រាប់វិស័យសារព័ត៌មានផងដែរ។ ការផ្លាស់ប្តូរជាបន្តបន្ទាប់របស់ទីភ្នាក់ងារសារព័ត៌មានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងច្បាស់លាស់។ ជាកាសែតសារព័ត៌មានផ្លូវការមួយរបស់វៀតណាម កាសែតអេឡិចត្រូនិក VietnamPlus នៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានដាក់ពង្រាយការិយាល័យ ពហុមធ្យោបាយ ដើម្បីងាយស្រួលភ្ជាប់ទំនាក់ទំនងជាមួយអ្នកអាន។ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ Insider នៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១, VietnamPlus មានបន្ថែមកញ្ចប់ដំណោះស្រាយនិងឧបករណ៍នានាដោយប្រើបច្ចេកវិទ្យាសិប្បនិម្មិត (AI) ដើម្បីជួយបង្កើនចំនួនអ្នកប្រើប្រាស់។

ជាមួយគ្នានោះ វិទ្យុសំឡេងវៀតណាម គឺជាភ្នាក់ងារព័ត៌មានជាតិដ៏សំខាន់មួយរបស់ប្រទេសជាតិ។ ដោយឧត្តមភាពជាស្ថាប័នពហុមធ្យោបាយ សារព័ត៌មានរបស់វិទ្យុត្រូវបានបង្ហាញប្រកបដោយវិជ្ជាជីវៈនិងបានផ្សព្វផ្សាយនៅលើមូលដ្ឋានជាច្រើនដែលជួយឱ្យស្ថានីយ៍វិទ្យុបញ្ជាក់បានពីតួនាទីនិងលទ្ធភាពទាក់ទងផ្ទាល់របស់សាធារណៈជន។ អ្នកកាសែត Pham Manh Hung អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម បានឲ្យដឹងថា៖ "ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសប្រកួតប្រជែងព័ត៌មានដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ននេះ ចំពោះវិទ្យុសំឡេងវៀតណាមគឺជាបញ្ហាប្រឈមមួយប៉ុន្តែក៏ជាឱកាសមួយផងដែរ។ ការងាររបស់អ្នកយកព័ត៌មាននិងអ្នកនិពន្ធគឺជាកត្តាឈានមុខ បន្ទាប់មកជាជំនួយខាងឧបករណ៍បច្ចេកទេសនិងមូលដ្ឋានបច្ចេកទេស ដូចជាប្រព័ន្ធវិទ្យុនិងទូរទស្សន៍និងកាសែតអេឡិចត្រូនិកផងដែរ។ លក្ខណៈជំនាញនៃប្រព័ន្ធនេះរួមជាមួយនឹងសមិទ្ធិ ផលបច្ចេកវិទ្យាជួយឲ្យវិទ្យុសំឡេងវៀតណាមផ្សព្វផ្សាយព័ត៌មានដល់សាធារណជន យ៉ាងយ៉ាងឆាប់រហ័ស”។

ការផ្លាស់ប្តូរដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាសារព័ត៌មាន ដែលជាមធ្យោបាយនៃការទទួលបានព័ត៌មានជាសារធារណៈ កំពុងចូលរួមចំណែកក្នុងការជួយសារព័ត៌មានវៀតណាម ឈានទៅរកនិន្នាការអភិវឌ្ឍន៍រួមនៃសារព័ត៌មានក្នុងតំបន់និងពិភពលោក។ ការផ្លាស់ប្តូរនេះក៏ជាផ្នែកសំខាន់មួយនៃសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ