សហគ្រាសវៀតណាមបន្សាំនឹងបដិវត្តន៍ 4.0

(VOVWORLD) -បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងប្លុកអាស៊ាន ក្នុងនោះមានវៀតណាមដែរ គឺកំពុងមានឱកាសអភិវឌ្ឍន៍ដោយឆាប់រហ័ស និងចីរភាព ប្រសិនបើបង្កើតបានបរិយាកាសអំណោយផលសម្រាប់ការផ្លាស់ប្ដូរថ្មី និងថ្នៃប្រឌិត។ បដិវត្តន៍ឧស្សាហកម្ម 4.0 (ឬហៅថា បដិវត្តន៍ ឧស្សាហកម្ម 4.0) កំពុងនាំមកនូវទាំងឱកាស និងការសាកល្បង។ ក្នុងបរិបទនេះ សហគ្រាសវៀតណាមកំពុងម្ចាស់ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ព្រមទាំងចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សកល់ និងតំបន់យ៉ាងស៊ីជម្រៅផងដែរ។
សហគ្រាសវៀតណាមបន្សាំនឹងបដិវត្តន៍ 4.0 - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son

ជាមួយនឹងទីផ្សារ ដែលមានប្រជាជនជាង 630 លាននាក់ ក្នុងនោះ មានប្រជាជនចំនួនជាង 260 លាននាក់ប្រើប្រាស់ អ៊ីនធឺណិតជាប្រចាំ តាមនោះ អាស៊ានមានមូលដ្ឋានគ្រឹះអំណោយផល និងទីផ្សារធំធេងសម្រាប់ការផ្លាស់ប្ដូរថ្មី និងវិនិយោគអភិវឌ្ឍន៍រូបសណ្ឋានធ្វើអាជីវកម្មថ្មីយ៉ាងឆាប់រហ័ស។

ឱកាសរួមជាមួយការសាកល្បង

ទន្ទឹមនឹងឱកាសអភិវឌ្ឍន៍នោះ បដិវត្តន៍ឧស្សាហកម្ម 4.0 បានដាក់ចេញការសាកល្បងជាច្រើនចំពោះបណ្ដាប្រទេសអាស៊ាន និងវៀតណាម។ ការសាកល្បងធំមួយគឺការផ្ទេរប្ដូរ និងការជំនួសពលករ ជាពិសេសគឺលើផ្នែកដែលប្រើប្រាស់ពលករជាច្រើននាក់ ដោយរងផលប៉ះពាល់ពីការរៀបចំរចនាសម្ព័ន្ធផ្នែកមុខរបរឡើងវិញ និងការផ្លាស់ប្ដូររូបសណ្ឋានផលិតកម្ម ធ្វើអាជីវកម្ម។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានលើកច្បាស់ថា៖

“បដិវត្តន៍ឧស្សាហកម្ម 4.0 គឺជានិន្នាការដ៏ធំធេង ដែល ជះឥទ្ធិពលយ៉ាងជ្រាវ ជ្រៅដល់សេដ្ឋកិច្ចវៀតណាម។ បដិវត្តន៍ឧស្សាហកម្ម 4.0 បានបណ្ដាលឲ្យមានផលបះពាល់ដ៏ធំធេងដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ចចែករំលែក ពាណិជ្ជកម្ម អេឡិចត្រូនិក ការចាប់ផ្ដើមអាជីពថ្មី និងផលិតផលឆ្លាត។ ការអភិវឌ្ឍន៍នៃប្រព័ន្ធស្វ័យប្រវត្តិកម្ម រួមជាមួយបញ្ញា សិប្បនិម្មិត បានបណ្ដាលឲ្យវៀតណាមបាត់បង់ឧត្តមភាពប្រកួតប្រជែងលើវិស័យដែលប្រើប្រាស់ពលករក្នុងតម្លៃថោក”។

ជំរុញការផ្លាស់ប្ដូរថ្មី និងបើប្រាស់បច្ចេកវិទ្យា

សហគ្រាសវៀតណាមបន្សាំនឹងបដិវត្តន៍ 4.0 - ảnh 2 ការផ្លាស់ប្ដូរថ្មី និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបគឺជាកូនសោជោគជ័យសំខាន់របស់សហគ្រាសក្នុងបរិបទថ្មី

តាមរយៈការជោគជ័យនៃសម្ព័ន្ធក្រុមហ៊ុន TH True Milk នោះ លោក Ngo Minh Hai អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន TH True Milk  បានចែករំលែកថា៖ ការផ្លាស់ប្ដូរថ្មី និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបគឺជាកូនសោជោគជ័យសំខាន់របស់សហគ្រាសក្នុងបរិបទថ្មី។

“ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់គឺជាកូនសោមាស ដើម្បីអភិវឌ្ឍន៍ សម្ព័ន្ធ ក្រុមហ៊ុន TH True Milk។ នាបច្ចុប្បន្ន ទុនវិនិយោគនៅឯបរទេសរបស់ សម្ព័ន្ធ ក្រុមហ៊ុន គឺប្រមាណ 2,7 ពាន់លានដុល្លារអាមេរិក ហើយនាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន នឹងបន្តអភិវឌ្ឍន៍ និងនាំពាណិជ្ជសញ្ញាទៅកាន់ទីផ្សារមួយចំនួនដូចជា៖កម្ពុជា ហ្វីលីពីន ចិន និង មីយ៉ាន់ម៉ា”។

ការផ្ទេរប្ដូរការវិនិយោគ ឆ្ពោះទៅរកដំណោះស្រាយសម្រាប់កសិកម្ម និងប្រើប្រាស់បច្ចេកវិទ្យា ជីវសាស្ត្រគឺជាគោលដៅសំខាន់របស់ហគ្រាសវៀតណាមក្នុងយុគសម័យ 4.0 ។ លោក Huynh Van Thon ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Loc Troi បានឲ្យដឹងថា៖

“យើងចាំបាច់ត្រូវស្វែងយល់ឱកាសដើម្បីប្រកួតប្រជែង។ ប្រសិនបើ យើង សម្រិតសម្រាំង និងទទូលយកឱកាសទាំងនោះ យើងនឹងមានឱកាសពិតប្រាកដ។ ឧទាហរណ៍គឺ លើវិស័យជាតិគីមីកសិកម្ម យើងខ្ញុំបានជ្រើសរើស និងប្រើប្រាស់ ផលិតផលដែលសមស្របជាមួយក្រុមហ៊នក្នុងចំណោមផលិតផលជាច្រើនផង
ដែរ”។

វៀតណាមមានឧត្តមភាពអំពីភូមិសាស្ត្រសេដ្ឋកិច្ច ដោយមាន ទីតាំង ស្ថិត នៅតំបន់អាស៊ានអភិវឌ្ឍន៍យ៉ាងរស់រវើក និងជាចំណុច តភ្ជាប់រវាងអាស៊ីភាគឦសាន ជាមួយអាស៊ីអាគ្នេយ៍។ ក្នុងបរិបទនេះ បដិវត្តន៍ឧស្សាហកម្ម 4.0 អាចជះឥទ្ធិពលយ៉ាងស៊ីជម្រៅដល់សកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មរបស់សហគ្រាស។ តាមរយៈការតភ្ជាប់បច្ចេវិទ្យាថ្មី បង្កើតផលិតផលដែលមានចរិតលក្ខណៈពិសេសដោយឡែក និងម្ចាស់ការផ្លាស់ប្ដូរទិសដៅធ្វើអាជីវកម្មនោះ សហគ្រាសវៀតណាមកំពុងម្ចាស់ការបន្សាំជាមួយនឹងការផ្លាស់ប្ដូរដ៏ឆាប់រហ័សនៃទីផ្សារអន្តរជាតិ ដើម្បីធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ