សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden

(VOVWORLD) - នៅក្នុងថ្ងៃទី២០ មករា (ម៉ោងអាមេរិក) ព្រឹត្តិការណ៍ដ៏សែនសំខាន់មួយ ដែលត្រូវបានសាធារណៈមតិសហរដ្ឋអាមេរិកក៏ដូចជាពិភព លោកទន្ទឹង រង់ចាំយ៉ាងខ្លាំង នឹងប្រព្រឹត្តទៅ៖ នោះគឺពិធីធ្វើសច្ចាប្រណិ ធានចូលកាន់ តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែគូសសញ្ញានូវការផ្លាស់ប្ដូរបុគ្គលិកដ៏សំខាន់បំផុតនៅក្នុង ក្បាលម៉ាស៊ីនរដ្ឋអំណាចអាមេរិកប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេចាត់ទុកថា ជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរដ៏ធំធេងជាច្រើនពាក់ព័ន្ធដល់គោល នយោបាយផ្ទៃក្នុងនិងកិច្ចការបរទេសរបស់ប្រទេសជាមហាអំណាចលេខ ១លើពិភពលោកនេះទៀតផង។

សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden - ảnh 1ទីលានឧទ្យានជាតិ National Mall រដ្ឋធានីវ៉ាស៊ីនតោណ ត្រៀមជាស្រេចសម្រាប់ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden។ (រូបថត៖ AP)
ពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Joe Biden ដែលជាប្រធានាធិបតីជំនាន់ទី៤៦នៃសហរដ្ឋអាមេរិក ប្រព្រឹត្តទៅនៅថ្ងៃទី២០ មករា តាមម៉ោងតំបន់ (ពោលគឺថ្ងៃទី២១មករា តាម ម៉ោងវៀតណាម) ដោយគ្មានការចូលរួមរបស់ប្រធានាធិបតីផុតអាណត្តិ លោក Donald Trump ឡើយ។ នេះត្រូវបានចាត់ទុកថា ជារឿងមិនធ្លាប់មានតាំងពី មុនមកក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអាមេរិកសម័យទំនើប ដែលឆ្លុះបញ្ចាំង នូវការខ្វែងគំនិតនិងភាពខុសប្លែកគ្នាយ៉ាងស៊ីជម្រៅអំពីទស្សនៈដឹកនាំរបស់លោកប្រធានាធិបតីទាំងពីររូបនេះ។ ហេតុដូច្នេះ ការយកចិត្តទុកដាក់ចម្បង របស់សាធារណៈមតិនៅពេលនេះ គឺ ការបោះជំហានដំបូងៗរបស់លោក ប្រធានា ធិបតីថ្មី Joe Biden នឹងខុសពីអ្នកកាន់តំណែងមុនយ៉ាងដូចម្ដេច។
បញ្ច្រាសគោលនយោបាយជាច្រើនរបស់រដ្ឋអំណាចមុន
ប៉ុន្មានថ្ងៃមុនពិធីចូលកាន់តំណែងរបស់លោក Joe Biden ត្រូវបាន ប្រារព្ធធ្វើឡើង កាលពីថ្ងៃទី១៦ មករា នាយខុទ្ទកាល័យរបស់លោក Biden បានផ្ញើរអនុស្សរណៈយោគយល់ទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន ដែល ក្នុងនោះបញ្ជាក់ថា៖ ក្នុងថ្ងៃចូលកាន់តំណែង (២០ មករា) លោកប្រធានា ធិបតី Joe Biden គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិប្រមាណ ១០ច្បាប់ រួមទាំងបទបញ្ជាមួយចំនួនសំដៅបញ្ច្រាសគោលនយោបាយនានា របស់រដ្ឋអំណាចមុន ដូចជាការចូលរួមឡើងវិញក្នុងកិច្ចព្រមព្រៀងទីក្រុង ប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ (COP21) និងលុបចោលបទហាម ឃាត់ការធ្វើដំណើរចូលមកអាមេរិកចំពោះពលរដ្ឋនៃប្រទេសឥស្លាមមួយ ចំនួនផងដែរ។
លើសពីនេះទៅទៀត យោងតាមប្រភពព័ត៌មានខ្លះៗបានឲ្យដឹងថា លោកប្រធានាធិបតីថ្មីរបស់អាមេរិក នឹងប្រកាសសេចក្ដីព្រាងច្បាប់ស្ដីពី អន្តោប្រវេសន៍ ដោយមានឈ្មោះថា Dreamers ដែលបង្កើតឡើងតម្រុយ ផ្លូវរយៈពេល៨ឆ្នាំសម្រាប់ជនអន្តោប្រវេសន៍ប្រមាណ១១លាននាក់នៅ អាមេរិកក្លាយទៅជាពលរដ្ឋជាផ្លូវការ។ សេចក្ដីព្រាងច្បាប់នេះ ជាការបោះ ជំហានដំបូងរបស់លោកប្រធានា ធិបតីថ្មី ក្នុងការអនុវត្តការសន្យាដ៏សំខាន់ មួយនៅក្នុងយុទ្ធនាការរកសម្លេងឆ្នោតចំពោះអ្នកបោះឆ្នោតដើមកំណើត ឡាទីន និងសហគមន៍ជនអន្តោប្រវេសន៍ផ្សេងៗទៀត ក្រោយរយៈពេល៤ ឆ្នាំដែលលោកប្រធានាធិបតី Trump អនុវត្តគោលនយោបាយរឹតត្បិតលើ បញ្ហាអន្តោប្រវេសន៍ ហើយបណ្ដេញចេញជនអន្តោប្រវេសន៍រាប់មិនអស់ផង ដែរ។
មិនទាន់ចប់នៅឡើយទេ នាថ្ងៃទី១៨ មករា លេខាធិការព័ត៌មានរបស់ លោកប្រធានាធិបតីជាប់ឆ្នោត បានឲ្យដឹងថា រដ្ឋអំណាចថ្មីគ្រោងនឹងមិន លុបចោលការរឹតត្បិតការចូលមកប្រទេសអាមេរិក នាថ្ងៃទី២៦ មករា ខាង មុខនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ នឹងបង្កើនវិធានការសុខាភិបាលសាធា រណៈពាក់ព័ន្ធដល់ការធ្វើដំណើរអន្តរប្រទេស សំដៅបង្ការទប់ស្កាត់ការរីក រាលដាលនៃជម្ងឺ Covid-19។ សេចក្ដីប្រកាសពោលខាងលើត្រូវបានធ្វើឡើង ភ្លាមៗបន្ទាប់ពីសេតវិមានបញ្ជាក់ថា បទហាមឃាត់ការធ្វើដំណើរចូលមក អាមេរិកចំពោះអ្នកដំណើរពីអង់គ្លេសនិងប្រទេសទាំង២៦ក្នុងប្លុក Schengen និងប្រេស៊ីល នឹងផុតសុពលភាពចាប់តាំងពីថ្ងៃទី២៦ មករា។
សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden - ảnh 2សន្តិសុខនៅឯវិមានសភា Capitol ត្រូវបានរឹតបន្តឹងក្រោយពីករណីបះបោរនៅទីនេះកាលពី២សប្ដាហ៍កន្លងទៅ។ (រូបថត៖ AP)
បញ្ហាប្រឈម
ប៉ុន្តែ ការចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងបរិបទដែល ស្ថានភាពក្នុងស្រុកនិងអន្តរជាតិមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាច្រើន រួម ទាំងបញ្ហាអាក្រក់បំផុតដូចជា ភាពតានតឹងនៅជុំវិញការបោះឆ្នោតប្រធានា ធិបតីឆ្នាំ២០២០ ផលប៉ះពាល់ដោយជម្ងឺ Covid-19 និងការធ្លាក់ចុះនៅកម្រិត ទាបបំផុតនៃទំនាក់ទំនងអាមេរិក-ចិនក្នុងអំឡុងពេលច្រើនទសវត្សកន្លង មក...បានបណ្ដាលឲ្យលោកប្រធានាធិបតីថ្មីរបស់អាមេរិកត្រូវ ប្រឈមនឹងបញ្ហាធ្ងន់ធ្ងរជាក់ជាពុំខានឡើយ។
ក្នុងនោះ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការផ្សះផ្សាការបែកបាក់ផ្ទៃ ក្នុងអាមេរិក ក្រោយពីឧប្បត្តិហេតុជាច្រើននាពេលកន្លងទៅ គឺជាបញ្ហា ប្រឈមពិបាកដោះស្រាយបំផុតចំពោះលោក Joe Biden។ ដំបូងឡើយ លោកប្រធានាធិបតី Joe Biden ត្រូវការដណ្ដើមបាន “ជ័យជំនះ” ភ្លាមនៅ ក្នុងសុន្ទរកថាចូលកាន់តំណែងនាថ្ងៃទី២០ មករា ក្នុងបរិបទមិនធ្លាប់មាន តាំងពីមុនមក ដែលគ្មានវត្តមានរបស់អ្នកកាន់តំណែងមុននោះទេ ខណៈ ដែលស្ថានភាពសន្តិសុខនៅតែតានតឹង ក្រោយពីករណីបះបោរនៅឯវិមាន សភា Capitol កាលពីថ្ងៃទី៦ មករា កន្លងទៅ ហើយជាពិសេសគឺ សមាជិក គណៈបក្សសាធារណៈរដ្ឋជាច្រើនកំពុងមន្ទិលសង្ស័យលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ផងដែរ។
លើសពីនេះទៅទៀត ការឆ្លើយតបនឹងផលវិបាកដោយសារជម្ងឺ Covid-19 និងការស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត ចំពោះលោកប្រធានាធិបតីថ្មីផងដែរ។ ក្នុងកិច្ចការបរទេសវិញ ការដោះ ស្រាយទំនាក់ទំនងអាមេរិក-ចិន ដែលកំពុងស្ថិតនៅក្នុងភាពតានតឹងហួស ហេតុ ការកែលម្អទំនាក់ទំនងរវាងច្រាំងទាំងពីរនៃមហាសមុទ្រអាត្លង់ទិក ឬការផ្លាស់ប្ដូរវិធីអភិក្រមទៅនឹងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ការលុបបំបាត់អាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ... សុទ្ធតែជាបញ្ហាប្រឈមធំចំពោះរដ្ឋអំណាច របស់លោកប្រធានាធិបតី Joe Biden ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ