សំឡឹងមើលសម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាម និតិកាលទី ១៣

សម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាម និតិកាលទី ១៣​ ប្រព្រឹត្តទៅក្នុងកាលទេសៈខឿនសេដកិច្ច ប្រទេសជាតិកំពុងជួយការលំបាកនិងការសាកល្បងជាច្រើន។ ដោយស្មារតីស្មោះត្រង់រដ្ឋសភា បាន វិភាគដ៏ជ្រាលជ្រៅនិងវាយតំលៃភាពងាយស្រួលការលំបាកសមិទិ្ធចំណុចអន់ខ្សយសាតុផលនិងបទពិសោធក្នុងការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមនាពេលកន្លងទៅ។ដោយឈរលើមូលដ្ឋាននោះរដ្ឋសភា បានកំណាត់គោលដៅសំរាប់ឆ្នាំ២០១២និងពេលខាងមុខ។

តាមប្រធានរដ្ឋសភាវៀតណាម លោក​ Nguyen Sinh Hung ឲ្យដឹងថា៖នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាក្នុងការងារត្រៀមរៀបចំនឹងធ្វើអធិបតីបណ្តាកិច្ចប្រជុំ។សេចក្តីសំរេចចិត្តរបស់រដ្ឋសភាបានជាក់ស្តែងជាងកំណត់ច្បាស់ជាងនូវបណ្តាភារកិច្ចដំណោះស្រាយនឹងការទទួលខុសត្រូវរបស់បណ្តាស្ថាប័ន្ធអង្គការទាក់ទិននានាក្នុងការរៀបចំអនុវត្ត។ជាពិសេសស កម្មភាពសួរដេញដោលបានប្រព្រិត្តិទៅយ៉ាងផុលផុស នឹងមានប្រសិទ្ធភាព។ ប្រធានរស្ឋសភា  Nguyen Sinh Hung អះអាងថា៖“បណ្តាសំណួរដេញដោលប្រមូលផ្តុំទៅលើ បណ្តាបញ្ហាក្នុងកំរិតម៉ាក្រូផ្លាស់ប្តូរយោបល់ជាមួយគ្នាតាមក្រុមបញ្ហានិងប្រើពេលវេលាទាំងឡាយឲការសួរនិងឆ្លើយដោយផ្ទាល់។ ការផ្លាស់ប្តូរថ្មីនេះបាន ផ្តល់មកនូវប្រសិទ្ធភាពជាក់ស្តែងជាជំហានដំបូង។

បណ្តាពេលសួរដេញដោលរបស់សមាជីកសភាចំពោះរដ្ឋមន្តី្រចំនួន៤នាក់នឹងទេសាភិបាលធនាគារជាតិវៀតណាមដោយមានការចូលរួមធ្វើអធិប្បាយរបស់រដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រី​ មួយចំនួនបាន ទាក់ទាញការយកចិត្តទុកដាក់របស់អក្នបោះឆ្នោតក្នុងទូទាំងប្រទេស។ លោក Nguyen Hanh Phuc ប្រធានខុទ្ទកាល័យរដ្ឋសភាចាត់ទុកថា៖ នេះជាសម័យប្រជុំដំបូងអនុវត្តការផ្លាស់ប្តូរថ្មីខ្លឹមសារសួរដេញដោល។ត្រូវជ្រើសរើសខ្លឹមសារបញ្ហាក្រុមបញ្ហាដើម្បីប្រមូលផ្តុំសួរដេញដោលធ្វើយ៉ាងណាដើម្បីចេញសេចក្តីសំរេចចិត្តបាន។

បរិយាកាសចោទសំណួរនឹងឆ្លើយសំណួរដេញដោលប្រព្រិត្តទៅដោយការស្មោះត្រង់ ការទទួល ខុសត្រូវ នឹងទៀងទាត់។ ប្រកាសនេះ ត្រូវបានអ្នកបោះឆ្នោតវាយតំលៃខ្ពស់។ អ្នគប្រធាន គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាម ខេត្ត Quang Binh លោក Pham Duc Phuong បានឲ្យដឹង ថា៖ “យើងខ្ញុំសង្គេតឃើញថា៖ តាមរយៈការចាត់ចែង ប្រធានរដ្ឋសភា ពង្រីកបានប្រជាធិបតាយ្យ សមាជិកសភាបាន ធ្វើការដេញដោល ដ៏ស្មោះត្រង់។ បណ្ដារដ្ឋមន្ត្រីឆ្លើយសំណួរដេញដោល ដ៏ច្បាស់លាស់ព្រមទាំង បញ្ជាក់ពីមនសិការ ការទទួលខុសត្រូវរបស់អ្នកប្រមុខក្រសួងផ្នែក”​​​                                                               ​​​​                                      

ម៉្យាងទៅតនេះក៏ជាលើកដំបូងដែលនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាននាំចេញ បញ្ហាសំខាន់ ដែលទទួលការយកចិត្តទុកដាក់ពីសធារណមតិគឺ អធិបតេយ្យភាព របស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa និង Truong Sa។នាយករដ្ឋមន្ត្រីបានលើកច្បាស់នូវគោលជំហានមុនក៏ ដូចជា ក្រោយរបស់វៀតណាមគឺប្រជុំកោះ Hoang Sa ចំណុះអធិបតេយ្យភាពរបស់វៀតណាម។ ប៉ុន្តែ វៀតណាមមាន ការផ្តើមគំនិតដោះស្រាយទាមទារអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang​ Sa​ ដោយ សន្តិវិធី។ នៅឥទិការរដ្ឋសភា បញ្ហាករសាងច្បាប់សមុទ្រក៏នាយករដ្ឋមន្ត្រីលើច្បាស់ថា៖ ច្បាប់នោះគឺ សមុទ្រទៅនឹងរដ្ឋធម្មនុញ្ញរបស់វៀតណាមក៏ដូចជាទំលាប់អន្តរជាតិសំដៅធានាសិទ្ធិសេរីភាពប្រជាធិបតេយ្យភាពរបស់ប្រជាជនតាមការកំណត់នៃរដ្ឋធម្មនុញ្ញប្រការគួរឲ្យកត់សំគាល់អ្នបោះឆ្នោតក្រោយកិច្ចប្រជុំគឺបានស្ថាប់បណ្ដាកិច្ចសន្យាចោស់អ្នកគ្រប់គ្រងអ្នកដឹកនាំប្រទេសក្នុងការដោះស្រាយបញ្ហាដែលចោទឡើងក្នុងជីវភាពសេដ្ឋកិច្ចសង្គមនាសព្វថ្ងៃ។ដោយមូលដ្ឋាននៃលិទ្ធផលដែលទទួលបាន។ ក្នុងកិច្ចប្រជុំលើកនេះអ្នកបោះឆ្នោតក្នុងទូទាំងប្រទេសកាន់តែសង្ឃឹមទៅលើការទទួសខុសត្រូវរបស់ បណ្ដាសមាជិកសភាក្នុងការគ្រប់គ្រងណៃនាំប្រទេសឆ្លាងកាត់ការលំបាកសាកល្បងនាំប្រទេស
អភិឌ្ឃន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ