ហូតពន្ធប្រឆាំងការគាំពារ-សេចក្តីសំរេចចិត្តមិនសមភាពចំពោះបង្កងក្លាសេវៀតណាម។
HONG VAN -  
(VOV) /  
|
ហូតពន្ធប្រឆាំងការគាំពារ-សេចក្តីសំរេចចិត្តមិនសមភាពចំពោះបង្កងក្លាសេវៀតណាម។ (vov.vn) |
VOV-តាមសេចក្តីសំរេចចិត្តចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មអាមេរិកថា
ក្រុមហ៊ុនជលផល Minh Qui (ខេត្ត Ca Mau) ជាអ្នកចុងចោទមួយក្នុងចំណោមម្ចាស់ចុងចោទចំនួន២នឹងត្រូវហូតកំរិតពន្ធ ៧,៨៨% ក្នុងពេលដែលកំរិតពន្ធរបស់ម្ចាស់ចុងចោទមួយទៀតគឺក្រុមហ៊ុនជលផល Nha Trang គឺ១,១៥%។ កំរិតពន្ធរួមសំរាប់បណ្ដាក្រុមហ៊ុនផ្សេងៗរបស់វៀតណាមគឺ៤,៥២%។ កំរិតពន្ធនេះជារួមបានថយចុះបើប្រៀបនឹងកំរិតពន្ធដែលបានដាក់ចេញនាខែឧសភាកន្លងមក ប៉ុន្តែនៅ
ជាសេចក្តីសំរេចចិត្តគ្មានសមភាពក្នុងពេលដែលផ្អែកលើការអះអាងថា បណ្ដាអ្នក
ចិញ្ចឹមនិងកែច្នៃបង្កងក្លាសេរបស់វៀតណាមទទួលបានការគាំពារពីរដ្ឋាភិបាល។ សេចក្តីសំរេចចិត្តនេះជាវិធានការហូតពន្ធ២ដង (រួមមានពន្ធលក់បង្ខូចតំលៃនិង
ពន្ធប្រឆាំងការជួយឧបត្ថម្ភ) ជះឥទ្ធិពលដ៏ធំធេងដល់ជីវភាពរស់នៅរបស់
ប្រជាកសិករជាង៦សែននាក់និងអ្នកចិញ្ចឹមបង្កងនៅវៀតណាម។
ប្រការដែលមិនសមហេតុសមផលគឺ សេចក្តីសម្រេចចិត្តរបស់ក្រសួង
ពាណិជ្ជកម្មអាមេរិក ស្ដែងចេញពីករណីប្តឹងតវ៉ាកាលពីដើមខែមករាឆ្នាំ២០១៣
របស់ សម្ព័ន្ធឧស្សាហកម្មបង្កងតំបន់ឈូងសមុទ្រអាមេរិក (COGSI) ដោយចោទ
ប្រកាន់ ថា ផ្នែកបង្កងរបស់ប្រទេសមួយចំនួន ក្នុងនោះមានវៀតណាមផង បាន
ទទួលខ្ទង់ ជួយឧបត្ថម្ភមិនសមស្របពីរដ្ឋាភិបាល។ បទប្តឹងនេះគឺមិនសមហេតុ
សមផល ក្នុងពេលដែល តម្រូវការបង្កងរបស់អាមេរិកគឺចំនួន៩០%ផ្អែកទៅលើ
ប្រភពនាំចូលក្នុងនោះមានបង្កងនាំចូលពីវៀតណាម។ ក្រៅពីនោះ បណ្ដាអ្នក នាំចូលបង្កងរបស់អាមេរិកក៏អះអាងដែរថា សម្ព័ន្ធឧស្សាហកម្មបង្កងឈូងសមុទ្រ ទម្លាក់កំហុសឲ្យបង្កងចិញ្ចឹមនាំចូលពីវៀតណាមនិងប្រទេសមួយចំនួនទៀតធ្វើ ឲ្យថយចុះកម្លំាងប្រគួតប្រជែងរបស់គេគឺគ្មានមូលដ្ឋានវិទ្យាសាស្ត្រ។ បង្កងចិញ្ចឹម នៅវៀតណាមនិងបង្កងធ្វើអាជីវកម្មនៅអាមេរិកជាផលិតផលខុសពីគ្នា លក្ខណៈ
ចិញ្ចឹមខុសគ្នា គុណភាពខុសគ្នា។ ដោយហេតុនេះ មិនអាចប្រគួតប្រជែងលើទីផ្សាក៏ដូចជាមិនអាចក្លាយទៅជាមុខសញ្ញាប្តឹងគ្នាទៅវិញទៅមកទេ។
ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានអះអាងជាច្រើនលើកច្រើនសារ
ថា បទប្តឹងនេះជារបៀបប្រគួតប្រែងមិនស្អាតស្អំមិនសមភាព បង្កការខូចខាត
សម្រាប់ អង្គភាពអាជីវកម្មនានា និងអ្នកចិញ្ចឹមបង្កងនៅវៀតណាមរាប់ពាន់នាក់។
បណ្តា អង្គភាពអាជីវកម្មនាំចេញបង្កងរបស់វៀតណាម មានសកម្មភាពតាមយន្តការ
ទីផ្សារ និងមិនទទួលការគាំពារណាមួយពីរដ្ឋក្នុងសកម្មភាពផលិតកម្មអាជីវកម្ម។
លោក Pham Anh Tuan អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល (ក្រសួង កសិកម្ម
និងអភិវឌ្ឍន៌ជនបទ)បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមមិនមានការ គាំពារ
ណាមួយសម្រាប់ផ្នែកបង្កងឡើយ។ តាមបទដ្ឋាននៃច្បាប់អាមេរិក បន្ទាប់ពីសេចក្តី
សំរេចចិត្តចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មអាមេរិក គណៈកម្មាធិការពាណិជ្ជកម្ម
អន្តរជាតិអាមេរិកនឹងបន្តពិនិត្យមើលលើការប្តឹងតវ៉ានេះថែមម្ដងទៀតហើយប្រសិន
បើគណៈកម្មាធិការនេះក៏មានការសន្និដ្ឋានប្រហាក់ប្រហែលនោះ តាមគំរោងនាថ្ងៃ
ទី៣តុលា ក្រសួងនេះនឹងផ្សព្វផ្សាយបទបញ្ជាហូតពន្ធប្រឆាំងការគាំពារ។
ទោះបីជាការហូតពន្ធប្រឆាំងការគាំពារមិនទាន់បានផ្សព្វផ្សាយក្តី ប៉ុន្តែជាច្បាស់
ណាស់ថា ជាមួយសេចក្តីសំរេចចិត្តដែលទើបនឹងបានប្រកាសនាព្រឹកថ្ងៃទី១៤សីហា
របស់ក្រសួងពាណិជ្ជកម្មអាមេរិកនឹងជះឥទ្ធិពលដ៏ធំធេងដល់សកម្មភាពនាំចេញរបស់
អង្គភាពអាជីវកម្មវៀតណាមជះឥទ្ធិពលដល់ការលក់ដូររវាងប្រទេសទាំងពីរ។ សេចក្តិ
សំរេចចិត្តមិនសមហេតុសមផលនេះនឹងជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរស់នៅរបស់
ប្រជាកសិកររាប់សែននាក់ក៏ដូចជាពលករធ្វើសកម្មភាពក្នុងវិស័យចិញ្ចឹមកែច្នៃ
នាំចេញបង្កងនៅវៀតណាមនិងអតិថិជនអាមេរិកក្នុងពេលដែលឱកាសទាក់ទង
ជាមួយមុខទំនិញបង្កងវៀតណាមរបស់គេបានថយចុះយ៉ាងច្បាស់លាស់៕
HONG VAN
-VOV