អគ្គីភ័យឆាបឆេះព្រៃ Amazon មិនមែនជាបញ្ហាដោយឡែកនៃប្រទេសតែមួយទៀតឡើយ

(VOVWORLD) - នាថ្ងៃទី៦ ខែកញ្ញា នៅទីក្រុង Leticia ប្រទេសកូឡុំប៊ី នឹងប្រព្រឹត្តទៅកិច្ចប្រជុំ កំពូលក្រុមប្រទេសដែលមានព្រៃ Amazon ដើម្បីពិភាក្សាអំពីគោលនយោបាយរួម ស្ដីពីកិច្ចការពារបរិស្ថាននិងការធ្វើអាជីវកម្មព្រៃប្រកបដោយចីរភាពផងដែរ។ 

ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងបរិបទដែលអស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ព្រៃ Amazon ត្រូវប្រឈមនឹងសោកនាដកម្មអគ្គីភ័យឆាបឆេះយ៉ាងធ្ងន់ធ្ងរបំផុតក្នុង ច្រើនឆ្នាំកន្លងទៅ។ សោកនាដកម្មនេះត្រូវបានចាត់ទុកជា ព្រនង់យ៉ាងដំណំមួយទៅលើ ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុទូទាំងពិភព លោក។ ហើយឥឡូវ នេះ អគ្គីភ័យឆាបឆេះព្រៃ Amazon មិនមែនជាបញ្ហាដោយឡែករបស់ប្រទេស តែមួយទៀតឡើយ។

Amazon ជាព្រៃទឹកភ្លៀងត្រូពិចធំបំផុតលើពិភពលោកដោយមានផ្ទៃដីប្រមាណ ៧,៦លានគីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងនៅតាមប្រទេសប្រេស៊ីល ប៉េរូ កូឡុំប៊ី វេណេហ្ស៊ុយអេឡា បូលីវី អេក្វាឌ័រ សុរិន្ទ និងតំបន់ដែនដីហ្គីយ៉ាណាចំណុះ បារាំង។ អគ្គីភ័យធំៗគួរអោយព្រួយបារម្ភបានឆាបឆះព្រៃនេះចាប់តាំងពីចុងខែ កក្កដាកន្លងទៅ ប៉ុន្តែរហូតដល់៣សប្ដាហ៍ក្រោយនោះ ទើបពិភពលោកបានយល់ ឃើញនូវស្ថានភាពធ្ងន់ធ្ងរយ៉ាងពិតប្រាកដ។មូលហេតុគឺមិនត្រឹមតែដោយសារកត្តាធម្មជាតិនាពេលរដូវប្រាំងមកដល់ប៉ុណ្ណោះទេ ថែមទាំងដោយសារការធ្វេស ប្រហែសរបស់ប្រជាជនក្នុងដំណើរការធ្វើកសិកម្មផងដែរ។

ត្រូវតែការពារព្រៃ Amazon ជាពុំខាន

កិច្ចការពារព្រៃទឹកភ្លៀងត្រូពិក Amazon ត្រូវបានចាត់ទុកជាកត្តាគន្លឹះក្នុង ការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ អាស្រ័យដោយបរិមាណឧស្ម័ន CO2 ដ៏ធំសម្បើមដែលវាស្រូបយក។ Amazon បង្កើតឡើងបរិមាណឧស្ម័នអុកស៊ីសែន ប្រមាណ២០%នៃពិភពលោកទាំងមូល ហេតុនេះហើយវាត្រូវបានហៅថា សួតនៃ ភពផែនដី។ តាមមូលនិធិអន្តរជាតិការពារធម្មជាតិបានចាត់ទុកថា ប្រសិនបើព្រៃ Amazon ត្រូវបំផ្លិចបំផ្លាញដល់កម្រិតដែលមិនអាចស្ដារឡើងវិញបានឡើយ វា អាចចាប់ផ្ដើមបញ្ចេញចោលឧស្ម័នកាបូនិក ដែលជាកត្តាស្នូលបណ្ដាលឡើងបម្រែ បម្រួលអាកាសធាតុ។ ពិតណាស់ថា រាល់ព្រៃទឹកភ្លៀងដ៏ធំៗ ដើរតួនាទីយ៉ាង សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីពិភពលោក ដោយសារតែវាស្រូបយកកំដៅជំនួស អោយការជះត្រឡប់មកបរិយាកាសវិញ។ ប៉ុន្តែ អគ្គីភ័យឆេះព្រៃយ៉ាងខ្លាំងនា បច្ចុប្បន្ននៅ Amazon អាចធ្វើអោយពិភពលោកត្រូវចំណាយពេលវេលាជាងមួយ សតវត្សដើម្បីស្ដារឡើងវិញនូវលទ្ធផលស្រូបយក CO2 ដែលព្រៃបានបាត់បង់។ មជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា អគ្គីភ័យឆេះព្រៃ Amazon កំពុងជំរុញ ដំណើរការឡើងកំដៅនៃភពផែនដី ក៏ដូចជាជីវៈចម្រុះក្នុងតំបន់។ សីតុណ្ហភាព ទូទាំងពិភពលោកគ្រោងនឹងកើនឡើងពី០,១ដល់០,២អង្សារ C។ ម្យ៉ាងវិញទៀត ប្រព័ន្ធរុក្ខជាតិ សត្វល្អិតនិងសត្វព្រៃនៅក្នុងព្រៃ Amazon ក៏ ត្រូវគំរាមកំហែងផងដែរ។ ពិភពលោកនឹងបាត់បង់សត្វរាប់លានប្រភេទ។

ត្រូវការកិច្ចសហប្រតិបតិ្តការពហុជាតិ

សភាពការណ៏ដ៏ធ្ងន់ធ្ងរនៅព្រៃ Amazon នាបច្ចុប្បន្នបានធ្វើអោយបញ្ហានេះ មិនមែនជាបញ្ហាផ្ទៃក្នុងរបស់ប្រេស៊ីលឬប្រទេសអាមេរិកខាងត្បូងនិយាយរួមទៀតឡើយ ប៉ុន្តែបានក្លាយទៅជាបញ្ហាបន្ទាន់នៃពិភពលោកទាំងមូល។ អគ្គលេខា ធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវអោយការ ពារព្រៃ Amazon ដោយគ្រប់បែបយ៉ាង។ ហើយកិច្ចប្រជុំមួយអំពីសភាពការណ៍នា បច្ចុប្បន្ននៃព្រៃ Amazon នឹងបើកនាថ្ងៃទី៦ ខែកញ្ញា ខាងមុខនៅខាងក្រៅកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុង Leticia ប្រទេសកូឡុំប៊ី សំដៅ ដាក់ចេញគោលនយោបាយរួមដើម្បីការពារព្រៃ Amazon។ លោក Antonio Guterres បានសម្ដែងក្ដីសង្ឃឹមថា សហគមន៍អន្តរជាតិនឹងធ្វើសកម្មភាពយ៉ាង ខ្លាំងក្លាដើម្បីជួយឧបត្ថម្ភដល់ប្រទេសនានាក្នុងតំបន់ Amazon អាចពន្លត់អគ្គីភ័យ យ៉ាងឆាប់រហ័សបំផុត ដោយគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ហើយបន្ទាប់ នោះដំណើរការគោលនយោបាយដាំព្រៃឈើដ៏ពេញលេញមួយ។

មុននោះ កិច្ចប្រជុំកំពូល G7 ដែលទើបតែប្រព្រឹត្តទៅនៅទីក្រុង Biarritz ប្រទេសបារាំង បានឯកភាពផ្ដល់កញ្ចប់ទឹកប្រាក់ចំនួន២០លានអឺរ៉ូដើម្បីបញ្ជូន យន្តហោះពន្លត់អគ្គីភ័យទៅសង្គ្រោះព្រៃ Amazon ក៏ដូចជារៀបចំផែនការដាំព្រៃ ឡើងវិញក្នុងរយៈពេលជាមធ្យមផងដែរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump ជាជនល្បីល្បាញដោយមាន ទស្សនៈដ៏តឹងរឹងចំពោះបញ្ហាបរិស្ថាន ក៏បានហៅទូរស័ព្ទអោយសមភាគីប្រេស៊ីល ដើម្បីពិភាក្សាអំពីអគ្គីភ័យឆេះព្រៃ Amazon ព្រមទាំងអះអាងថាអាមេរិកត្រៀមខ្លួន ជាស្រេចជួយឧបត្ថម្ភដល់ប្រទេសអាមេរិកខាងត្បូងនានា ពន្លត់អគ្គីភ័យនេះ ផង ដែរ។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏បានសន្យាថា នឹងផ្ដល់ទឹក ប្រាក់ចំនួន១០លានផោន ដើម្បីជួយការពារបរិស្ថានរស់នៅក្នុងព្រៃ Amazon ព្រម ទាំងអំពាវនាវអោយថ្នាក់ដឹកនាំលើពិភពលោកជំរុញខ្លាំងនូវកិច្ចខិតខំប្រឹងប្រែង សង្គ្រោះប្រភេទសត្វនានាដែលមានគ្រោះអាសន្នផុតពូជ។

ព្រៃ Amazon ត្រូវភ្លើងឆាបឆេះលើខ្នាតធំក្នុងរយៈពេលយូរអង្វែងនោះ គឺ សោកនាដកម្មមួយចំពោះបរិស្ថានរស់នៅលើភពផែនដី។ ផលវិបាលដ៏ធ្ងន់ធ្ងរដែល គ្រោះអគ្គីភ័យនេះបង្កឡើង ជាកណ្ដឹងរោទិ៍ដែលព្រមានមនុស្សលោកត្រូវតែមាន ការទទួលខុសត្រូវថែមទៀតក្នុងការធ្វើអាជីវកម្ម ការពាររតនសម្បត្តិនេះមុនពេល ដែលយឺតពេក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ