|
អត្ថន័យនៅខាងក្រោយការចាប់ដៃប្រវត្តិសាស្ត្រអាមេរិក-គុយបា (abcnews.go.com) |
Vovworld-នាថ្ងៃទី១០ធ្នូនៅពិធីរំលឹកវិញ្ញាណក្ខ័ន្ធដ៏អធឹកអធម្មចំពោះមុខប្រមុខរដ្ឋ
ជិត១០០រូប មុនពេលថ្លែងសន្ទរកថាស្ងើចសរសើរបុព្វហេតុរបស់អតីតប្រធានាធិបតី
Nelson Madela លោក Barack Obama បានចាប់ដៃលោកប្រធានរដ្ឋគុយបា Raul Castro ដោយចៃដន្យ។ ឆ្លើយតបឡើងវិញ ថ្នាក់ដឹកនាំគុយបាលោក Castro ក៏ញញឹមនិងចាប់
ដៃលោក Obama។ កាយវិការនេះរបស់ថ្នាក់ដឹកនាំនៃប្រទេសអមិត្តទាំងពិរបានធ្វើឲ្យ
សាធារណៈមតិអន្តរជាតិមានចម្ងល់យ៉ាងខ្លាំងក្លា។ នេះជាការចាប់ដៃប្រវត្តិសាស្ត្រលើក
ទី២រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតាំងពីពេលបដិវត្តគុយបាប្រព្រឹត្តទៅនាឆ្នាំ១៩៦០។
សញ្ញាបន្ធូស្រាលភាពត្រជាក់
រាល់សេចក្តីប្រកាសអមិត្ត មិនចំឡែកក្នុងជីវភាពរស់នៅខាងនយោបាយអន្តរជាតិ
ក្នុងអំឡុងជាងពាក់កណ្ដាលសតវត្សន៍កន្លងមក។ កាលពីឆ្នាំ១៩៦១មក អាមេរិកបាន អនុវត្តគោលនយោបាយហ៊ុំព័ទសេដ្ឋកិច្ចយ៉ាងតឹងរឹងចំពោះគុយបា។តាមការគ្រោងទុក
នោះ គោលនយោបាយហ៊ុំព័ទសេដ្ឋកិច្ចនេះបានធ្វើឲ្យខឿនសេដ្ឋកិច្ច La Habana ខូចខាត ជាប្រាក់ជាង១លាន១សែនលានដុល្លារអាមេរិក។ ការហ៊ុំព័ទនេះក៏ធ្វើឲ្យប្រជាជនគុយបា ពិសេសគឺកុមារមិនបានទទួលសេវាកម្មសុខាភិបាលដើម្បីព្យាបាលជំងឺធ្ងន់ធ្ងរឡើយ។
ប៉ុន្តែក្នុងរយៈពេលកន្លងមក មិនពិបាកឃើញថា ភាគីទាំងពីរកំពុងសម្ដែងអកប្បកិរិយាខិតមកជិតគ្នាដោយសម្ងាត់។ ការបង្ហាញជាក់ស្ដែងបំផុតគឺរបៀបប្រព្រឹត្ត យ៉ាងឈ្លាសវៃនិងប្រុងប្រយ័ត្នចំពោះបញ្ហារបស់គ្នា។ ឧទាហរណ៍ដូចជាគុយបាបាន បដិសេធផ្ដល់បែបបទជ្រកកោននយោបាយចំពោះ Edward Snowden ជាអ្នកដែលធ្លាយ ព័ត៌មានចារកម្មរបស់ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក។ បន្ទាប់នោះ អាមេរិកនិងគុយបា ក៏បានជ្រើសរើសវិធានការមិនឡើងសម្លេងដើម្បីដោះស្រាយករណីនាវាដឹកទំនិញរបស់ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដឹកជញ្ជូនអាវុធរបស់គុយបាឆ្លងប្រទេស
Panama រំលោភលើបទហ៊ុំព័ទរបស់អង្គការសហប្រជាជាតិ។
ជំហានដំបូងប្រែក្លាយអតីតអមិត្តក្លាយទៅជាដៃគូ
ជាក់ស្ដែងគឺគិតតាំងពីពេលឡើងកាន់អំណាចមក ប្រធានាធិបតី Obama បានសន្យា
ដំណើរការសន្ទនាជាមួយប្រទេសគូរបដិបក្សទាំងអស់។ លោក Obama បានមានការ
កែប្រែច្រើនដើម្បីបន្ធូស្រាលភាពតានតឹងជាមួយ La Habana ដូចជាលុបចោលការរារាំង
ចំនួនប្រាក់បញ្ញើរនិងបរិមាណលើកមកទស្សនាស្រុកកំណើតរបស់អណិកជនគុយបា អនុញ្ញាតតភ្ជាប់ឡើងវិញការចរចារអំពីសេវាកម្មប្រៃសណីនិងអន្តោប្រវេស។ អាមេរិកក៏
ស្វាគមតួនាទីរបស់គុយបាក្នុងការចរចារសន្តិភាពរវាងកំលាំងប្រដាប់អាវុធបដិវត្តន៍
កូឡូមប៉ីជាមួយរដ្ឋអំណាចកូឡូមប៉ី។ តាមរយៈនោះគេព្យាករណ៍ថាវ៉ាស៊ីងតោនអាចលុប
ចោល La Habana ចេញពីបញ្ជីឈ្មោះប្រទេសជួយឧបត្ថម្ភភេរវកម្ម។ នាពេលជិតៗនេះ ខែ
តុលាឆ្នាំ២០១៣ បន្ទាប់ពីប្រទេសចំនួន១៨៨លើ១៩៣ជាសមាជិកអង្គការសហប្រជាជាតិ
បានបោះឆ្នោតអនុម័តលើសេចក្តីសំរេចចិត្តថ្កោលទោសបទហ៊ុំព័ទសេដ្ឋកិច្ចដែលអាមេរិក
អនុវត្តប្រឆាំងនឹងគុយបាក្នុងអំឡុងជាង៥ទស្សវត្សកន្លងមក ប្រធានាធិបតី Obama ក៏បាន
ប្រកាសដែរថា អាមេរិកនឹងផ្លាស់ប្តូរគោលនយោបាយចំពោះគុយបា។
តាំងពីពេលឡើងកាន់អំណាចនាឆ្នាំ២០០៨ជំនួសឲ្យបងប្រុសគឺលោកប្រធាន Phidel
Castro មក ថ្នាក់ដឹកនាំគុយបាលោក Raul Castro ដណ្ដើមបានកិត្យានុភាពដ៏ខ្ពស់។ ដំណើរ
ការកំណែទម្រង់ដែលត្រូវបានលោកប្រធាន Raul ជំរុញយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំកន្លងមក
ដូចជាបើកទ្វាទីផ្សារកែលំអរប្រព័ន្ធប្រាក់ជាដើម បានបង្កើតឡើងមុខមាត់ថ្មីសំរាប់ប្រទេស
ជាតិជានិមិត្តរូបនៃសេរីភាបនៅឆ្នេរសមុទ្រ Caribe នេះ។ កិច្ចការកំណែទម្រង់សេដ្ឋកិច្ចត្រូវ
បានសង្ឃឹមនឹងនាំមកយថាទស្សន៍ភ្លឺស្វាងសំរាប់ខឿនសេដ្ឋកិច្ចគុយបានិងបើកចេញឱកាស
ថ្មីក្នុងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ ពិសេសគឺជាមួយអាមេរិក។
មិនទាន់អាចសន្និដ្ឋានថាកាយវិការដ៏ស្និទ្ធស្នាលរវាងប្រធានាធិបតី Obama និងប្រធាន
Raul Castro អាចនាំទៅដល់ការបន្ធូស្រាលភាពត្រជាក់ក្នុងទំនាក់ទំនងរវាងអាមេរិកនិង
គុយបាដែរឬឺទេឡើយ។ ប៉ុន្តែក្នុងកាលៈទេសៈនាបច្ចុប្បន្ន ខណៈដែលប្រធានាធិបតី Obama ក៏ត្រូវរងសម្ពាធនិងការរិះគន់ក្នុងពេលស្វែងរកការលោតផ្លោះក្នុងទំនាក់ទំនងជាមួយអ៊ីរ៉ង់ គោលនយោបាយកែលំអរទំនាក់ទំនងជាមួយគុយបាអាចត្រឹមតែបញ្ចប់នៅជំហានដំបូង
បច្ចុប្បន្ន។ មានលទ្ធភាពជាច្រើន ប្រធានាធិបតី Obama នឹងត្រូវប្រឈមមុខនឹងការប្រឆាំង
ជំទាស់ពីរដ្ឋសភាអាមេរិកជាកន្លែងដែលបណ្ដាសមាជិកសភាគណបក្សប្រជាធិបតេយ្យ
សុទ្ធតែប្តេជ្ញាចិត្តរក្សាទស្សនៈថាអាមេរិកត្រឹមតែកសាងទំនាក់ទំនងមានកំរិតជាមួយ
គុយបាតែប៉ុណ្ណោះទេ។ ផែនការស្វែងរករបត់ដោយឡែកក្នុងអាណត្តិបេសកម្មរបស់ខ្លួនគឺ
ប្រែក្លាយអតីតអមិត្តក្លាយទៅជាដៃគូរបស់ប្រធានាធិបតី Obama មានលទ្ធភាពមិនសម្រេចបានឡើយ៕