អ្នកភូមិសាស្ត្រនិងនាវឹកនៃបណ្ដាប្រទេសលោកខាងលិចបានអះអាងថា៖ HOANG SA គឺរបស់វៀតណាម


(VOV)_ផែនទីចំនួនជាង១៣០ផ្ទាំងដែលបានបណ្ដាអ្នកភូមិសាស្ត្រវិទ្យានាវឹក  និងអ្នកគូរផែនទីនៃបណ្ដាប្រទេសលោកខាងលិចបោះពុម្ភ ក្នុងសតវត្សរ៍ទី១៦-
១៩ បានគូរឬកត់ត្រាឈ្មោះ៖ Paracel / Paracels / Pracel / Parcel Islands ( ប្រជុំកោះ
 Hoang Sa )។ ប្រការនេះបានរួមចំណែកបញ្ជាក់អធិបតេយ្យភាព​របស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa ។
 ​

អ្នកភូមិសាស្ត្រនិងនាវឹកនៃបណ្ដាប្រទេសលោកខាងលិចបានអះអាងថា៖ HOANG SA គឺរបស់វៀតណាម - ảnh 1
អ្នកភូមិសាស្ត្រនិងនាវឹកនៃបណ្ដាប្រទេសលោកខាងលិចបានអះអាងថា៖ HOANG SA គឺរបស់វៀតណាម

ក្នុងផែនទីទាំងនេះ Paracels ត្រូវបានព័ណនាដូចជា៖មុខកាំបិត​មួយ​ ស្ថិតនៅ​ឆ្នេរសមុទ្រវៀតណាម។  ផ្នែកខាងដង​​កាំបិត​ នៅភាគ​ខាង​ជើង​បានកត់ត្រាឈ្មោះ
ថា​៖ I.des baixos Cachina , I.da Pracell, I.de Pracel, Doa Tavaquero, Paracel Islands
....​ជាដើម​។​ផ្នែកខាងចុង​កាំបិត នៅភាគខាងត្បូង បានកត់ត្រាឈ្មោះតំបន់ថា៖ 
Pullo Sissir do Mar (មានន័យថា Cu Lao Thu នៅតំបន់សមុទ្រខេត្ត Binh Thuan
នា​បច្ចុប្បន្ន)។ នៅតំបន់ឆ្នេរសមុទ្រដែលទល់មុខនឹងប្រជុំកោះនេះ (តំបន់ឆ្នេរ​សមុទ្រនៅភាគកណ្ដាលវៀតណាមនាសសព្វថ្ងៃ) ត្រូវបានសរសេរថា៖ Costa da
Paracel , Coste de Pracel ( ឆ្នេរសមុទ្រ Hoang Sa ) ។

          បណ្ដាផែនទីដើមពោពេញទៅដោយលក្ខណះវិទ្យសាស្ត្រ ប្រវត្តិសាស្ត្រ

          ផែនទី Cabo Comorim , Japao, Moluco e Noti in Atlas ស្ថិតនៅ​ក្នុង​ចំណោម ផែនទីពិភពលោក រួមមាន១៨ផ្ទាំង ដោយ Fernão Vaz Dourado ជនជាតិព័រទុយ
ហ្គាល់មួយ នាក់គូរនាឆ្នាំ ១៥៧១។ ចំណុចខាងលើនៅភាគ​ខាង​ជើងរបស់ប្រជុំ
កោះ Paracels ត្រូវបានសរសេរថា៖ I.des baixos Cachina ( កោះនៃមណ្ឌលថ្មប៉ប្រះ
ទឹក Giao Chi) ចំណុចចុងក្រោយ នៅភាគខាងត្បូង​បានសរសេរថា៖ Pulo Campello
 ( Cu Lao Thu ) ។ ក្រៅពីនោះ​នៅមាន​បណ្ដា​កោះដែលបានសរសេរ ដូចជា៖ Pulo
 Campello ( Cu Lao Cham) , Pulo Catao( Cu Lao Re​) , Pulo Cambi ( Cu Lao Xanh)
 …លៗ។

          ទីពីរគឺផែនទីដោយនាវឹកព័រទុយហ្គាល់ Fernao Vaz Dourado គូរនា​ឆ្នាំ 
១៥៧៦​និងត្រូវបានបោះពុម្ភឡើងវិញនាឆ្នាំ ១៨៤៣ និង១៨៤៧។​ រូបភាព​​ស្ដីពី
ប្រជុំកោះ Hoang Sa នៅក្នុងផែនទីនេះត្រូវបាន​សរសេរ​ថា៖ ​I.da Pracell រួមទាំង
ប្រជុំកោះ Truong Sa ទៀតផង។

          ទីបីគឺផែនទីគូរដោ​យអ្នកភូមិសាស្ត្រវិទ្យាហូឡង់ Van Langren Lan គូរ​នា
​ឆ្នាំ ១៥៩៥។ នេះគឺជាផែនទី១ក្នុងចំណោមផែនទីនៃបណ្ដាប្រទេសលោក​ខាងលិចបានសរសេរអំពីប្រជុំកោះ Paracel ​ដ៏ម៉ត់ចត់ ​និងលើ​គ្រប់​ជ្រុង​ជ្រោយ។ ក្នុងផែនទីនេះ ប្រជុំកោះ Hoang Sa ត្រូវបានហៅថា៖ I.de Pracel។ ​ហើយនៅភាគ ខាងលិច ទន្ទឹមនឹងប្រជុំកោះ Hoang Sa ត្រូវបាន​សរសេរថា៖ Costa de Pracel។



អ្នកភូមិសាស្ត្រនិងនាវឹកនៃបណ្ដាប្រទេសលោកខាងលិចបានអះអាងថា៖ HOANG SA គឺរបស់វៀតណាម - ảnh 2
ផែនទី៖ មហាអំណាច An Nam

ទីបួនគឺផែនទី៖ មហាអំណាច An Nam ដោយអេវ៉ែកបារាំង Jean Louis Taberd គូរនាឆ្នាំ១៨៣៨។ ​ផែនទីនេះត្រូវបានសរសេរ​ជាភាសាចិន ​វៀតណាម និងភាសា
ឡាតាំង។ រូបភាពស្ដីពីប្រជុំកោះ Hoang Sa នៅលើ​ផែនទីនេះមានទី តាំងដូច នាសព្វ ថ្ងៃ ដោយមានអក្សរសរសេរថា៖ Paracel seu Cat Vang (  Paracel គឺជាខ្សាច់មាស)។ ក្នុងបទសរសេរ Note on the Geography of CochinChina ( អធិប្បាយភូមិសាស្ត្រ
វៀតណាម) ​នៅក្នុង ​The Journal of Asiatic Society of Bengal ( ទស្សនាវដ្តីនៃ​សមា
គមទ្វីប​អាស៊ីនៅ Bengal) នាឆ្នាំ១៨៣៧ អេវ៉ែក​ Jean Louis Taberd​ បាន​អះអាង​ថា៖​
 Paracel ឬ Pracel គឺ Hoang Sa – Con Vang ចំណុះ CochinChina ( Viet Nam).

          Hoang Sa គឺរបស់វៀតណាម

      ជាច្បាស់លាសថា៖ ចាប់ពីសតវត្សរ៍ទី១៦មក បណ្ដអ្នកភូមិសាស្ត្រនិងនាវឹកនៃ
បណ្ដាប្រទេសលោកខាងលិចគូរតំបន់ដែនសមុទ្រ Hoang Sa និង​បានកំណត់យក
ឈ្មោះ Pracel ( ឬ Parcel , Paracels) នៅលើផែនទី​ ដើម្បី​និយាយអំពីប្រជុំកោះ ដែលបានវៀតណាមហៅថា៖ ប្រជុំកោះ Cat Vang ឬ Hoang Sa ។ ទន្ទឹមនឹងនោះ 
គេក៏ បានកំណត់យកឈ្មោះតំបន់​ឆ្នេរសមុទ្រ​ដែលប្រឈមមុខនឹងប្រជុំកោះ 
Pracel (Parcel , Paracels) នៅភាគខាង​លិច Costa de Pracel ឬ Coste de Paracels (ឆ្នេរសមុទ្រ Hoang Sa) ដូចជាការអះអាងថា៖ ប្រជុំកោះនេះចំណុះដែនដីរបស់ ប្រទេសនៅខាងលិចនោះគឺ៖ An Nam/ Cauchi-China/ CochinChine/ Cochin-China នោះគឺប្រទេសវៀតណាមនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ