(VOV)_កិច្ចព្រមព្រៀងឈប់បាញ់ ទើបទទួលបានរវាងអាមេរិក និងរុស្ស៊ីបានចាប់
ផ្តើមចូលជាធរមាននៅលើដែនដីស៊ីរីទាំងមូល ពីម៉ោង១៩ ថ្ងៃទី១២ កញ្ញា (តាមម៉ោងតំ
បន់) ចំនឹងពេលវេលាចាប់ផ្តើមពិធីបុណ្យឥស្លាម Eid Al Adha ។ មតិជាច្រើនបានចាត់
ទុកថា៖ នេះគឺជាឱកាសកម្រមានដើម្បីបញ្ចប់អំពើហឹង្សាដែលបានអូសបន្លាយ៥ឆ្នាំនៅ
ប្រទេសមជ្ឈឹមបូពា៍នេះ។ ប៉ុន្តែ ក៏មានការព្រួយបារម្ភជាច្រើនចំពោះប្រសិទ្ធិភាពនៃកិច្ច
ព្រមព្រៀងឈប់បាញ់នេះដែរ។
|
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry និង រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov |
កិច្ចព្រមព្រៀងឈប់បាញ់ ត្រូវបានចុះហត្ថលេខានាថ្ងៃទី១០កញ្ញា នៅទីក្រុង Ge
neva (ស្វីស) បន្ទាប់ពីការខំប្រឹងប្រែងការទូតជាច្រើនរវាងរុស្ស៊ី និងអាមេរិក។ កិច្ចព្រម
ព្រៀងឈប់បាញ់នេះអូសបន្លាយក្នុងរយៈពេល៤៨ម៉ោង ហើយប្រសិនបើវាបានគោរព
គឺអាចបានពន្យាពេលថែមមួយសប្ដាហ៍ទៀត។ តាមកិច្ចព្រមព្រៀងនេះនេះ កងទ័ព
រដ្ឋាភិបាលស៊ីរីត្រូវបញ្ឈប់សកម្មភាពយោធាទាំងឡាយក្នុងទូទាំងប្រទេស។ រីឯ ភាគីប្រ
ឆាំងស៊ីរីក៏ត្រូវបញ្ឈប់ការវាយប្រហារទាំងឡាយដែរ។ កក្តាសំខាន់មួយក្នុងកិច្ចព្រម
ព្រៀងនេះគឺកងកម្លាំងប្រឆាំងនិងកងទ័ពរដ្ឋាភិបាលស៊ីរី បានស្នើអោយចេញពីតំ
បន់ជំលោះ Aleppo ដើម្បីបង្កើតឡើងតំបន់គ្មានយោធាសំដៅអង្គការមនុស្សធម៌
អាចជួបជាមួយជនស៊ីវិល។
អាមេរិកនិងរុស្ស៊ីបានចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីជារបត់សំខាន់
នាំមកនូវសេចក្ដីសង្ឃឹមជាច្រើន ដើម្បីភាគីនានានៅស៊ីរីដំណើរកិច្ចចរចារឡើងវិញ
នាំមកនូវខឿនសន្តិភាពសំរាប់ប្រជាជនស៊ីរី។
បណ្ដាសញ្ញាសកម្ម
តាមរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry ថា៖កិច្ចព្រមព្រៀង
ឈប់បាញ់នេះជាចំណុចចាប់ផ្តើមអោយជំហានសន្តិភាពនានានៅស៊ីរី។ រដ្ឋមន្ត្រីក្រ
សួងការបរទេសរុស្ស៊ី លោក Sergei Lavrov បានអះអាងថា៖រុស្ស៊ីនិងអាមេរិកនឹងធ្វើ
អស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីភាគីនានាគោរពកិច្ចព្រមព្រៀងទាំងនេះ។
ក្នុងប្រតិកម្មវិជ្ជមានមួយ រដ្ឋាភិបាលស៊ីរី នាថ្ងៃទី១១កញ្ញា បានប្រកាសទទួល
កិច្ចព្រមព្រៀងឈប់បាញ់ដោយអាមេរិកនិងរុស្ស៊ីគាំពារ។ ក្នុងថ្ងៃដដែល ភាគីប្រឆាំង
បណ្ដាក្រុមនៃកងទ័ពស៊ីរីសេរីភាព ក៏បានប្រកាសយល់ព្រម ក្នុងលិខិតមួយផ្ញើមក
អាមេរិក និងបានអោយដឹងថា៖ នឹងសហប្រតិបត្តិការយ៉ាងសកម្ម។ ក្នុងពេលជា
មួយគ្នានោះ ក្រុមប្រឆាំងជនឥស្លាមនៅស៊ីរី Ahrar Al-Sham ក៏មិននាំចេញសេចក្ដី
ប្រកាសបដិសេធណាមួយចំពោះកិច្ចព្រមព្រៀងនេះឡើយ។
ប្រការគួរអោយចាប់អារម្មណ៍ រដ្ឋមន្ត្រីក្រសួងការបរទេសអាំមេរិក លោក John
Kerry ក៏បានអោយដឹងថា៖ ក្រោយរយៈពេល២ម៉ោង បន្ទាប់ពីពេលកិច្ចព្រមព្រៀង
នេះចូលជាធរមាន អំពើហឹង្សាររបស់ភាគីទាំងពីរបានថយចុះ។
ការសាកល្បងធំ
មិនអាចបដិសេធបានថា៖ការគោរពកិច្ចព្រមព្រៀងឈប់បាញ់នេះនឹងកាត់
បន្ថយអំពើហឹង្សា និងដំណើការចរចារឡើងវិញអំពីខឿនសន្តិភាពមួយនៅស៊ីរីក្តី
ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov ក៏ត្រូវទទួលស្គាល់ថា៖គ្មានអ្វី
អាចធានាថា៖ ការអនុវត្តកិច្ចព្រមព្រៀងនេះបាន១០០%ទេ។ ប្រធានគណៈកម្មាធិការ
បណ្ដាប្ហហាអន្តរជាតិនៃព្រឹទ្ធសភារុស្ស៊ី លោក Konstantin Kosachev បានព្រមានថា៖
កិច្ចព្រមព្រៀងនេះអាចបានគោរពឬអត់ និងឯកសារនេះអាចក្លាយទៅជាឯកសារ
ប្រវត្តិសាស្ត្របានឬទេគឺត្រូវពឹងផ្អែកទៅលើកាយវិការ របស់រដ្ឋអំណាចស៊ីរី និងភាគី
ប្រឆាំងនានានៅប្រទេសមជ្ឈឹមបូពា៍នេះ។ ទន្ទឹមនឹងនោះ ក៏ត្រូវពឹងផ្អែកទៅលើភាគី
ទីបី នោះគឺអង្គការភេរវកម្មនានានៅស៊ីរីទៀតផង។
បញ្ហាមួយទៀតក៏ត្រូវយកមកពិភាក្សាទៀត នោះគឺការខ្វែងគំនិតអំពីការ
បែងចែកក្រុមភេរវកម្ម ជាមួយភាគីប្រឆាំងនៅស៊ីរី។ រដ្ឋមន្ត្រីក្រសួងការបរទេសអា
មេរិក លោក John Kerry បានអោយដឹងថា៖ភាគីទាំងពីរនឹងបន្តធ្វើការអំពីបញ្ហា
នេះតាមរយៈមជ្ឈមណ្ឌលពិសេសនឹងបានបង្កើតឡើងនាពេលខាងមុខនេះ។
ក្រៅពីនោះ កិច្ចព្រមព្រៀងឈប់បាញ់នេះនៅខ្វះយន្តការឃ្លាំងមើល និងអនុ
វត្ត។តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ កិច្ចព្រមព្រៀងឈប់បាញ់នេះ ត្រូវមានប្រព័ន្ធឃ្លាំ
មើល លើគ្រប់ជ្រុងជ្រោយដែរ។
កិច្ចព្រមព្រៀងឈប់បាញ់ដែលបានអាមេរិកនិងរុស្ស៊ីទទួលបាននេះ នឹងជា
របត់សំខាន់ ក្នុងដំណើការសន្តិភាពនៅស៊ីរី ក្រោយរយៈពេល៥ឆ្នាំសង្គ្រាមស៊ីវិល ប្រ
សិនបើភាគីនានាគោរព អនុវត្តយ៉ាងម៉ត់ចត់ និងមានយន្តការឃ្លាំមើលការអនុ
វត្ត។នាបច្ចុប្បន្នមិនអាចនាំចេញយថាទស្សន៍ណាមួយចំពោះកិច្ចព្រមព្រៀងនេះ
ឡើងប៉ុន្តែសាធារណៈមតិសង្ឃឹមថា៖កិច្ចព្រមព្រៀងនេះនឹងបានភាគីទាំងឡាយ
គោរព និងចូលរួម ហើយប្រការនេះមានន័យថា៖ប្រជាជនស៊ីរីនឹងបានរស់នៅក្នុង
បរិយាកាសសន្តិភាព៕