អនុវត្តន៍ជាឯកឆ័ន្ទនូវរបបនិងគោលនយោបាយសម្រាប់ជនមានគុណូបការៈ

(VOVWORLD) - រៀងរាល់ខែកក្កដា គឺជាឱកាសសម្រាប់ប្រជាជនវៀតណាមចងចាំ និងបង្ហាញពីការតបស្នងសង់គុណចំពោះជនដែលពលីជីវិតដើម្បីឯករាជ្យ សេរីភាព និងសុខសន្តិភាពរបស់មាតុភូមិ។ ប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” គឺជាខ្សែចំណងដ៏ពិសិដ្ឋមួយ តភ្ជាប់មនុស្សគ្រប់ជំនាន់  ជាប្រភពកម្លាំងស្មារតីសម្រាប់ប្រទេសជាតិជំនះរាល់ការលំបាក កសាងប្រទេសកាន់តែសម្បូររុងរឿងនិងអរិយធម៌។

អនុវត្តន៍ជាឯកឆ័ន្ទនូវរបបនិងគោលនយោបាយសម្រាប់ជនមានគុណូបការៈ - ảnh 1ប្រធានរដ្ឋ លោក លឿង គឿង ជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនមានជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Duy Tien (រូបថត៖ VOV)

បក្សនិងរដ្ឋវៀតណាមតែងតែប្រកាន់ខ្ជាប់នូវសតិអារម្មណ៍បញ្ជាណែនាំនិងរៀបចំការអនុវត្តគោលនយោបាយ និងរបបសម្រាប់ជនដែលមានគុណូបការៈ។ បក្ស រដ្ឋ និងប្រជាជនមិនដែលភ្លេចអ្នកដែលមានគុណូបការៈចំពោះមាតុភូមិ និងប្រទេសជាតិ តែងតែផ្តល់ដល់ជូនអ្នកមានគុណូបការៈនូវមនោសញ្ជេតនាប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់និងមនុស្សធម៌។

ប្រកាន់ខ្ជាប់ខ្ជួននូវសតិអារម្មណ៍បញ្ជាណែនាំ និងរៀបចំការអនុវត្តគោលនយោបាយ និងរបបសម្រាប់ជនមានគុណូបការៈ

នាបច្ចុប្បន្ន វៀតណាមមានយុទ្ធជនពលីជាង ១,២ លាននាក់ អ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍និងសាច់ញាត្តិរបស់អ្នកមានគុណូបការៈចំនួន ៩,២លាននាក់ ទូទាំងប្រទេស។

កាលនៅរស់ លោកប្រធានហូជីមិញធ្លាប់បានផ្តាំផ្ញើរថា៖ “ចំពោះជនទាំងអស់ ដែលបានពលីទាំងសាច់ស្រស់ ឈាមស្រស់យ៉ាងអង់អាចក្លាហាន… បក្ស រដ្ឋាភិបាល និងប្រជាជនត្រូវរកគ្រប់មធ្យោបាយដើម្បីផ្តល់ទីតាំងស្នាក់នៅនិងការហូបចុក  ប្រកបដោយស្ថិរភាព ហើយទន្ទឹមនឹងនោះត្រូវបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈសមស្របសម្រាប់បុគ្គលម្នាក់ៗ ដើម្បីឲ្យពួកគេអាចម្ចាស់ការលើខ្លួនឯងបានបន្តិចម្តងៗ។  សម្រាប់សាច់ញត្តិរបស់យុទ្ធជនពិការ យុទ្ធជនពលីដែលកង្វះកម្លាំងពលកម្ម អាជ្ញាធរមូលដ្ឋានត្រូវជួយពួកគេស្វែងរកការងារសមស្រប ដោយមិនបណ្តោយឱ្យពួកគេអត់ឃ្លាន ឬរងការខ្វះខាតឡើយ”។

ក្នុងរយៈពេល ៧៨ ឆ្នាំកន្លងមកនេះ គោលនយោបាយអនុគ្រោះជាច្រើនត្រូវបានចេញផ្សាយដូចជា៖ សារាចរណែនាំមជ្ឈិម លេខ ១៤ ចុះថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៧ របស់ោគណៈលេខា ស្តីពីការបន្តបង្កើនការដឹកនាំរបស់បក្ស លើការងារសម្រាប់ជនមានគុណូបការៈចំពោះបដិវត្តន៍; សេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៤២ ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីបន្តការផ្លាស់ប្តូរថ្មី និងលើកកម្ពស់គោលនយោបាយសង្គម ដើម្បីឆ្លើយតបនឹងតម្រូវការកសាង និងការពារជាតិក្នុងសម័យកាលថ្មី; បទបញ្ជាស្តីពីការអនុគ្រោះចំពោះជនមានគុណូបការៈចំពោះបដិវត្តន៍... សុទ្ធតែបញ្ជាក់ពីកាតព្វកិច្ច ទំនួលខុសត្រូវ និងទឹកចិត្តតបស្នងសង់គុណរបស់ប្រជាជន របស់បក្ស រដ្ឋ ជូនចំពោះជនដែលបម្រើប្រទេសជាតិ បម្រើប្រជាជនអស់ពីកម្លាំងកាយនិងកម្លាំងចិត្ត។  

អនុវត្តន៍ជាឯកឆ័ន្ទនូវរបបនិងគោលនយោបាយសម្រាប់ជនមានគុណូបការៈ - ảnh 2ថ្នាក់ដឹកនាំបក្ស និងរដ្ឋជួបសំណេះសំណាលជាមួយតំណាងជនមានគុណូបការៈ និងតំណាងសាក្សី ទូទាំងប្រទេស (រូបថត៖ Van Hieu/VOV)

អញ្ជើញថ្លែងមតិក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយដល់យុទ្ធជនពិការនិងយុទ្ធជនមានជំងឺ នៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Duy Tien (Ninh Binh) នាថ្ងៃទី២៣ ខែកក្កដា ប្រធានរដ្ឋ លោក លឿងគឿង មានប្រសាសន៍ថា៖ “ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននិយាយរួម ក្រសួងមហាផ្ទៃ និងខេត្ត Ninh Binh និយាយដោយឡែក ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងសារាចរណែនាំរបស់បក្សចំពោះការងារជនមានគុណូបការៈចំពោះបដិវត្តន៍; ត្រូវតែកំណត់ថាការ យក ចិត្តទុកដាក់ និងអនុវត្តគោលនយោបាយអនុគ្រោះចំពោះជនមានគុណូបការៈចំពោះបដិវត្ត គឺជាភារកិច្ចជាប្រចាំ និងយូរអង្វែងរបស់ប្រព័ន្ធនយោបាយទាំងមូលនិងសង្គមទាំងមូល។ បន្តពិនិត្យលើគ្រប់ជ្រុងជ្រោយលើរាល់គោលនយោបាយ ទាក់ទងទៅនឹងជនមានគុណូបការៈចំពោះបដិវត្តន៍ សាច់ញាត្តិគ្រួសារយុទ្ធជនពលី; ព្រមទាំង ស្នើចេញដំណោះស្រាយដោះស្រាយរាល់បញ្ហាជំពាក់ជំពិន ឲ្យសមស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ”។

លទ្ធផលជាក់ស្តែង

ការអនុវត្តរបបគោលនយោបាយ ជូនជនមានគុណូបការៈចំពោះបដិវត្តន៍ សកម្មភាពតបស្នងសង់គុណ ផឹកទឹកនឹកដល់ប្រភពដើម និងចលនា "ប្រជាជនទាំងមូលថែទាំដល់គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍ ត្រូវបានរីកសាយភាយយ៉ាងទូលំទូលាយ និងទទួលបានការស្រុះចិត្តគំនិតពីសហគមន៍ទាំងមូល។ គិតត្រឹមរយៈពេល ១០ឆ្នាំ (ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៤) នៅទូទាំងប្រទេសបានកៀងគរថវិកាជិត ៧.៩០០ ពាន់លានដុង (ជាង ៣៤៥ លានដុល្លារអាមេរិក) ឧបត្ថម្ភដល់គ្រួសារជនមានគុណូបការៈ; បានសាងសង់ផ្ទះថ្មីចំនួន ៦៧.៧០០ ខ្នង និងជួសជុលផ្ទះឧកការគុណជិត ៤៥.៩០០ ខ្នង ដោយមានថវិកាឧបត្ថម្ភសរុបជាង ១២.៧០០ ពាន់លានដុង (ជាង ៥៥៥ លានដុល្លារអាមេរិក); ប្រគល់សៀវភៅសន្សំសំចៃជាង ១១០.០០០ ក្បាលជូនគ្រួសារគោលនយោបាយជាមួយប្រាក់សរុបជាង ៤០៣ពាន់លានដុង (១៧,៦ លានដុល្លារអាមេរិក)។

នាពេលថ្មីៗនេះ (នៅថ្ងៃទី ៩ កក្កដា) អញ្ជើញដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការមជ្ឈិមដើម្បីអនុវត្តការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានស្នើថា “ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោម” សម្រាប់សាច់ញាតិ និងក្រុមគ្រួសារជនមានគុណូបការៈចំពោះបដិវត្តន៍ត្រូវតែបញ្ចប់មុនថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៥។

“អ្នកណាមានតិចជួយតិច ប្រទេសទាំងមូលរួមដៃគ្នាជួយអ្នកដែលត្រូវរស់នៅក្នុងផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម ជាពិសេសគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍ និងអ្នកដែលពលីជីវិតដើម្បីបដិវត្តន៍ ដើម្បីបុព្វហេតុតស៊ូរំដោះជាតិក៏ដូចការកសាងប្រទេសជាតិ។ អ្នកមានកម្លាំងជួយកម្លាំង អ្នកមានទ្រពសម្បត្តិជួយទ្រពសម្បត្តិ អ្នកមានច្រើនជួយច្រើន អ្នកមានតិចជួយតិច ពោលគឺអ្នកមានអីជួយនោះ។ ប៉ុន្តែ គួររំលឹកថា ត្រឹមថ្ងៃទី២៤ ខែកក្កដានេះ ត្រូវលុបបំបាត់ទាំងស្រុង ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម សម្រាប់គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍”។

អញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយជនមានគុណូបការៈ និងសាក្សីប្រវត្តិសាស្ត្រ ឆ្នាំ ២០២៥ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៤ កក្កដា នៅទីក្រុងហាណូយ វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន លោក Luong Van Muot បានសម្តែងថា៖ “បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ចំពោះជនដែលមានការរួមចំណែក និងពលីកម្មក្នុងការតស៊ូប្រយុទ្ធ។ ទោះបីប្រទេសមានការអភិវឌ្ឍក្នុងសម័យកាលនីមួយៗ តាំងពីគ្រាលំបាករហូតមកដល់សព្វថ្ងៃនេះ រដ្ឋតែងតែយកចិត្តទុកដាក់ចំពោះអ្នកដែលមានគុណូបការៈចំពោះបដិវត្តន៍។ បក្ស និងរដ្ឋក៏តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមុខសញ្ញាគោលនយោបាយ ជនមានគុណូបការៈ យុទ្ធជនពិការ និងគ្រួសារដែលមានកូន ប្តី និងញាតិមិត្តដែលបានពលីជីវិត”។

វៀតណាមកំពុងមើលឃើញការផ្លាស់ប្តូរដើម្បីត្រៀមខ្លួនអភិវឌ្ឍក្នុងយុគសម័យស្ទុះឈានទៅមុខ។ ការតបស្នងសងគុណចំពោះគុណូបការៈរបស់ជំនាន់មុនតែងតែជាផ្នែកមួយដែលមិនអាចខ្វះបាននៃដំណើរអភិវឌ្ឍន៍នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ