អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីសមាហរណកម្ម អន្តរជាតិក្នុងស្ថានភាពថ្មី

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវភរិយា រួមជាមួយគណៈប្រតិភូវៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ និងធ្វើការនៅប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកក្កដា។ 

អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីសមាហរណកម្ម អន្តរជាតិក្នុងស្ថានភាពថ្មី - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវភរិយា មកដល់ទីក្រុងហាណូយ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ និងធ្វើការនៅប្រទេសប្រេស៊ីលចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកក្កដា។ (រូបថត៖ VGP/Nhat Bac)

ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ជំរុញសាមគ្គីភាពអន្តរជាតិ ពហុភាគីនិយម និងបើកទិសដៅថ្មីជាច្រើនក្នុងកិច្ចសហ ប្រតិបត្តិការជាមួយដៃគូនានា។ ដំណើរទស្សនកិច្ចការងារក៏បានរួមចំណែកក្នុងការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យ នយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មនិងម្ចាស់ការក្នុងស្ថានភាពថ្មីផងដែរ។

នេះជាលើកទីមួយហើយដែលវៀតណាមបានចូលរួមក្នុងនាមជាប្រទេសដៃគូ នៅកិច្ចប្រជុំកំពូល BRICS ដែលជាយន្តការសហប្រតិបត្តិការពហុភាគីរវាងប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននិងមានឥទ្ធិពលកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

សារដ៏ខ្លាំងក្លាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី

នៅគ្រប់សម័យប្រជុំពិភាក្សាអំពីប្រធានបទសេដ្ឋកិច្ច-ហិរញ្ញវត្ថុ បញ្ញាសិប្បនិមិត្ត បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងសុខាភិបាលសកលនោះ នាយករដ្ឋមន្ត្រីវៀតណាមសុទ្ធតែបានលើកឡើងសំណើជាក់ស្តែងជាច្រើន សមស្របនឹងការយកចិត្តទុក ដាក់និងផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍។ ដោយចាត់ទុកថា ពិភពលោក កំពុងជួបប្រទះនឹងការប្រែប្រួលជាច្រើន ការជឿទុកចិត្តលើកិច្ចសហប្រតិបត្តិការ ពហុភាគីកំពុងធ្លាក់ចុះហើយការជឿទុកចិត្តលើច្បាប់អន្តរជាតិក៏ទទួលរងការរង្គោះរង្គើនោះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអំពាវនាវឱ្យប្រទេសនានាបន្តជំរុញ សាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាដើម្បីដោះស្រាយបញ្ហាប្រឈម ជាមួយនឹងវិធីសាស្រ្តសកល សម្រាប់ប្រជាជនទាំងមូល គ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន។

ដោយមានផ្នត់គំនិត "ទៅជាមួយគ្នា មកដល់ជាមួយគ្នា ធ្វើជាមួយគ្នា ទទួល ផលជាមួយគ្នា ឈ្នះជាមួយគ្នា" នាយករដ្ឋមន្ត្រីវៀតណាមបានលើកសំណើជាក់លាក់ សមស្របតាមក្ដីកង្វល់សកល ដូចជា៖ កំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ; ជំរុញ ការចងសម្ព័ន្ធសេដ្ឋកិច្ចខាងត្បូង - ខាងត្បូង; ការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្ប និម្មិត ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយនិរន្តរភាព; ក៏ដូចជាធានាឱ្យមានសមភាព ក្នុងការទទួលបានធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសុខាភិបាលសម្រាប់ប្រទេសកំពុង អភិវឌ្ឍន៍ផងដែរ។

“មានតែតាមរយៈសាមគ្គីភាព ឯកភាព និងការធ្វើសកម្មភាពជាមួយគ្នាប៉ុណ្ណោះ ទើបយើងអាចបន្សល់ទុកឱ្យមនុស្សជំនាន់ក្រោយនូវភពផែនដីដែលមានសុខភាពល្អ ប្រព័ន្ធអេកូឡូស៊ីស្អាតស្អំ ពិភពលោករុងរឿង និងសុភមង្គលសម្រាប់មនុស្សជាតិទាំង មូល។ វៀតណាមត្រៀមខ្លួនរួចជាស្រេចចូលរួមជាមួយ BRICS និងប្រទេសដទៃទៀត ក្នុងការខិតខំសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូន ក៏ដូចជារួមចំណែក យ៉ាងសកម្ម ប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវ ចំពោះយន្តការសហប្រតិបត្តិ ការសកលស្តីពីបរិស្ថាន ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងសុខាភិបាល”។

វៀតណាមបានបង្ហាញពីតួនាទី ទំនួលខុសត្រូវ និងការរួមចំណែកយ៉ាងសកម្ម ដល់ជោគជ័យរួមនៃកិច្ចប្រជុំ តាមនោះបានរំលេចពីរូបភាពនៃប្រទេសវៀតណាមដ៏ ស្វាហាប់ និងខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្សារភ្ជាប់ជាមួយនឹងការ ការពារបរិស្ថាន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។

បើកទិសដៅសហប្រតិបត្តិការថ្មីៗជាច្រើន

ក្នុងដំណើរទស្សនកិច្ចការងារ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាច្រើននៃប្រទេសសមាជិក ប្រទេសដៃគូរបស់ BRICS ប្រទេសកំពុងអភិវឌ្ឍន៍ និងអង្គការអន្តរជាតិធំៗផងដែរ។ អាស្រ័យហេតុនេះ បើក ទិសដៅសហប្រតិបត្តិការថ្មីជាច្រើនរវាងវៀតណាមជាមួយដៃគូ ជំរុញការធ្វើពិពិធកម្ម ទីផ្សារ ជំរុញការនាំចេញទៅកាន់ទីផ្សារសក្តានុពលក្នុងបរិបទដែលវៀតណាមកំពុង ទាក់ទាញធនធានអន្តរជាតិជាអតិបរមា ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ប្រទេសជាតិក្នុង យុគសម័យស្ទុះឈានទៅមុខ។

ដោយមានកាលវិភាគការងារប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងជាមួយនឹង សកម្មភាពជិត ៤០ ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល BRICS បើកទូលាយ និងធ្វើការនៅប្រេស៊ីល នោះ បានអះអាងសារសំខាន់ចំនួន ៣៖ ជាឱកាសដើម្បីវៀតណាមអះអាងសារជាថ្មីនូវ សារសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាការប្តេជ្ញាចិត្ត និងសេចក្តីប្រាថ្នារបស់វៀតណាមសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងយុគសម័យថ្មី; ជាឱកាសដើម្បីវៀតណាមរួមចំណែក លើកកំពស់សំឡេង និងតួនាទីរបស់បណ្ដា ប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញសាមគ្គីភាពអន្តរជាតិ ពហុភាគីនិយមបរិយាប័ន្ននិង គ្រប់ជ្រុងជ្រោយ ក្នុងស្មារតីគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ជាពិសេស ក្នុងបរិបទដែលពិភពលោកកំពុងឆ្លងកាត់ការប្រែប្រួលជាច្រើន ការចូលរួម និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមចំពោះយន្តការពហុភាគី រួមទាំង BRICS នឹងជួយទាញយកធនធាន និងលក្ខខណ្ឌអន្តរជាតិអំណោយផលសម្រាប់ការ អភិវឌ្ឍប្រទេសជាតិ ធ្វើពិពិធកម្ម និងបង្កើនកម្លាំងចម្រុះរបស់ប្រទេសជាតិ ដើម្បី អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការក្នុងស្ថានភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ