អនុវត្តន៍សតិអារម្មណ៍លោកប្រធានហូជីមិញក្នុងការកសាងនីតិរដ្ឋ

(VOVWORLD) - សតិអារម្មណ៍លោកប្រធានហូជីមិញអំពីនីតិរដ្ឋរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន នៅពេលកសាងរដ្ឋកម្មករ-កសិករដើមដំបូងនៅអាស៊ីអាគ្នេយ៍ក្រោយបដិវត្តន៍ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥ គឺមានអត្ថន័យដ៏សំខាន់ក្នុងការចាត់តាំង និងអនុវត្តន៍រដ្ឋស្ថាបនា បម្រើប្រជាជន បម្រើសង្គម រួមចំណែកកសាង និងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមនាបច្ចុប្បន្ន។
អនុវត្តន៍សតិអារម្មណ៍លោកប្រធានហូជីមិញក្នុងការកសាងនីតិរដ្ឋ - ảnh 1រដ្ឋាភិបាលបណ្តោះអាសន្ននៃវៀតណាមប្រជាធិបតេយ្សាធារណៈរដ្យត្រូវបានបង្កើតឡើងនៅខែសីហាឆ្នាំ 1945 (រូបថតឯកសារ៖ VNA)

សតិអារម្មណ៍លោកប្រធានហូជីមិញអំពីនីតិរដ្ឋរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជនបានបង្ហាញពីកម្រិតនៃការរួមបញ្ចូលគ្នារវាងទស្សនៈម៉ាក្ស-លេនីនជាមួយនឹងការបន្តមរតក ទទួលយកដោយមានការជ្រើសរើសនូវឃ្លាំងចំណេះដឹង បទពិសោធន៍របស់មនុស្សជាតិ ការអនុវត្តន៍ប្រកបដោយការច្នៃប្រឌិត ចំពោះកាលៈទេសៈប្រវត្តិសាស្ត្រជាក់ស្ដែងរបស់វៀតណាម។ នោះគឺរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជនយ៉ាងពិតប្រាកដ ដូចជាប្រសាសន៍របស់លោកប្រធានហូជីមិញក្នុងសម័យប្រជុំក្រុមប្រឹក្សារដ្ឋាភិបាលនាថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ១៩៤៥ ដោយអះអាងថា៖ “ដោយសារការបោះឆ្នោតសកល ប្រជាជនទាំងមូលបានជ្រើសតាំងសមាជិករដ្ឋសភា។ រដ្ឋសភានឹងតែងតាំងរដ្ឋាភិបាល។ រដ្ឋាភិបាលនោះគឺជារដ្ឋាភិបាលរបស់ប្រជាជនទាំងមូល។ អំណាចរដ្ឋ គឺជាអំណាចរបស់ប្រជាជន ដោយសារប្រជាជនប្រគល់ភារកិច្ចជូនស្ថាប័ននានាក្នុងក្បាលម៉ាស៊ីនរដ្ឋ។

លក្ខណៈដ៏វិសេសវិសាលក្នុងសតិអារម្មណ៍លោកប្រធានហូជីមិញអំពីនីតិរដ្ឋគឺជានីតិរដ្ឋដែលមានការរួមបញ្ចូលគ្នារវាងច្បាប់ និងសីលធម៌ក្នុងការគ្រប់គ្រងរដ្ឋ និងសង្គម។ យោងតាមលោកប្រធានថា សីលធម៌គឺជាឫសគល់នៃច្បាប់ ហើយច្បាប់គឺជាក្រមសីលធម៌នៅក្នុងសង្គម។

នីតិរដ្ឋតាមសតិអារម្មណ៍លោកប្រធានហូជីមិញគឺជារដ្ឋ ដែលគោរព និងធានាសិទ្ធិមនុស្ស សិទ្ធពលរដ្ឋ។ ក្នុងសេចក្តីប្រកាសឯករាជ្យបង្កើតរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញបានអះអាងថា៖ មនុស្សកើតមកមានសេរីភាពនិងសមភាពអំពីសិទ្ធិ ផលប្រយោជន៍ និងតែងតែមានសេរីភាព និងសមភាពអំពីសិទ្ធិ ផលប្រយោជន៍។ នេះគឺជាសេចក្ដីប្រកាសសិទ្ធិមនុស្សមួយ ដែលមានស្មារតីបដិវត្តន៍ វិទ្យាសាស្ត្រ និងមនុស្សជាតិដ៏ឧត្តងឧត្តម ព្រមទាំងឆ្លុះបញ្ចាំងពីទស្សនវិស័យសម័យកាល សតិអារម្មណ៍ដ៏មុតស្រួចអំពីសិទ្ធិមនុស្សរបស់លោកប្រធានហូជីមិញ។សតិអារម្មណ៍លោកប្រធានហូជីមិញអំពីសិទ្ធិមនុស្សមិនត្រឹមតែលើកឡើងអំពីសិទ្ធិសមភាព សិទ្ធិរស់នៅ សិទ្ធិសេរីភាព សិទ្ធិទទួលបានសុភមង្គលប៉ុណ្ណោះទេ លោកថែមទាំងបានពិភាក្សាអំបីសិទ្ធិធ្វើជាម្ចាស់សិទ្ធិទទួលបានការការពារដោយច្បាប់ សិទ្ធិធ្វើដំណើរ ការស្នាក់នៅ សិទ្ធិធ្វើជាពលរដ្ឋ សិទ្ធិរៀបអាពាហ៍ពិពាហ៍ កសាងគ្រួសារ សិទ្ធិកម្មសិទ្ធិទ្រព្យសម្បត្តិ សិទ្ធិសេរីភាពសតិអារម្មណ៍ ជំនឿ និងសាសនាទៀតផង។ អាចនិយាយបានថា សិទ្ធិមនុស្សក្នុងសតិអារម្មណ៍លោកប្រធានហូជីមិញគឺជានិយមន័យអភិវឌ្ឍន៍ដ៏ទូលំទួលលាយ ស៊ីជម្រៅលើគ្រប់ទិដ្ឋភាពនៃសិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។

អនុវត្តន៍សតិអារម្មណ៍លោកប្រធានហូជីមិញក្នុងការកសាងនីតិរដ្ឋ - ảnh 2នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh (ហាណូយ) លោកប្រធានហូជីមិញ បានអានសេចក្តីប្រកាសឯករាជ្យ បង្កើតវៀតណាមប្រជាធិបតេយ្សាធារណៈរដ្ (រូបថតរបស់៖ VNA)

នីតិរដ្ឋតាមសតិអារម្មណ៍លោកប្រធានហូជីមិញគឺជារដ្ឋដែលមានប្រព័ន្ធច្បាប់ប្រជាធិបតេយ្យ បង្ហាញពីសុឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។ លក្ខណៈប្រជាធិបតេយ្យនៃច្បាប់មិនត្រឹមតែបានបង្ហាញក្នុងខ្លឹមសារនៃក្រិត្យច្បាប់ដែលទទួលស្គាល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញតាមរយៈការដែលប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ក្នុងការកសាងក្រិត្យច្បាប់ផងដែរ។ ការកសាងច្បាប់ត្រូវផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ប្រជាជន ហើយមានការចូលរួមផ្តល់មតិពីបណ្ដាស្ថាប័នអង្គភាព និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្ដែង ក្នុងដំណើរការកសាងប្រព័ន្ធច្បាប់ ជាពិសេសគឺរដ្ឋធម្មនុញ្ញ វៀតណាមជានិច្ចកាលធានាពីការចូលរួមផ្ដល់មតិរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករ។

នៅពេលវេលា ៧៧ ឆ្នាំ ក្រោយបដិវត្តន៍ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥និងទិវាបង្កើតរដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ វៀតណាមបានបង្កើនការអនុវត្តសតិអារម្មណ៍លោកប្រធានហូជីមិញក្នុងការកសាង
នីតិរដ្ឋសង្គមនិយមតាមរយៈការបន្តផ្លាស់ប្ដូរថ្មីដំណើរការនីតិប្បញ្ញត្តិ លើកកម្ពស់សមត្ថភាពកសាងច្បាប់ ធានាឲ្យមានប្រព័ន្ធច្បាប់ដ៏ទូលំទូលាយ ព្រមៗគ្នា ឯកភាព តម្លាភាព វិជ្ជមាន សមស្របនឹងលក្ខខ័ណ្ឌសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ហើយឆ្លុះបញ្ចាំងយ៉ាងពេញលេញពីសុឆន្ទះ បំណងប្រាថ្នារបស់ប្រជាជន។វៀតណាមក៏បានបង្កើនការសុក្រិតយន្តការគ្រប់គ្រងអំណាចរដ្ឋ ជំរុញខ្លាំងការប្រយុទ្ធប្រឆាំងនឹងការិយាធិបតេយ្យ អំពើពុករលួយ និងការខ្ជះខ្ជាយក្នុងក្បាលម៉ាស៊ីនរដ្ឋ កសាងជួរកម្មាភិបាល បុគ្គលិកដែលមានសមត្ថភាព ចរិយាមាយាទពេញលេញ ឆ្លើយតបតាមតម្រូវការកសាងនីតិរដ្ឋ។ នេះគឺជាការងារដែលមានះអត្ថន័យ ជាក់ស្ដែង សំដៅបន្ត និងអភិវឌ្ឍន៍យ៉ាងពេញលេញនូវសតិអាម្មណ៍លោកប្រធានហូជីមិញអំពីនីតិរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ