អាមេរិកនិងចិនក្នុងសង្គ្រាមពាណិជ្ជកម្ម

(VOVWORLD) - រយៈពេល ៣ ថ្ងៃកន្លងទៅ ភាពតានតឹងក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាង ចិននិងអាមេរិកបានក្លាយទៅជាប្រធានបទក្តៅគគុកដែលសាធារណៈមតិ អន្តរជាតិយកចិត្តទុកដាក់ពិសេស ខណៈពេលដែល ភាគីទាំងពីរមានការតបត គ្នាទៅវិញទៅមកជាបន្តបន្ទាប់ជុំវិញគោលនយោបាយពន្ធ។ បណ្ដាកាយវិការ ទាំងនេះនឹងផ្ទះឥទ្ធិពលយ៉ាងពិតប្រាកដទៅលើទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ជះឥទ្ធិពលទៅលើទីផ្សារសកលផងដែរ ប៉ុន្តែ ខឿនសេដ្ឋកិច្ចធំបំផុតចំនួន ២ លើពិភពលោកនេះនឹងមិនអនុញ្ញាតិឲ្យភាពតានតឹងឡើងជណ្តើរថែមទៀតទេ។ 
អាមេរិកនិងចិនក្នុងសង្គ្រាមពាណិជ្ជកម្ម - ảnh 1 អាមេរិកនិងចិនក្នុងសង្គ្រាមពាណិជ្ជកម្ម

មុនកាលកំណត់ (ថ្ងៃទី ៦ មេសា) ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិក ត្រូវប្រកាសបញ្ជីឈ្មោះបណ្ដាផលិតផលរបស់ចិនដែលមានតំលៃសរុបឡើង ដល់ ៦០ ពាន់លានដុល្លាអាមេរិក ត្រូវបានតម្លើងពន្ធបន្ថែមតាមសេចក្តីសម្រេចរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trump។ ចិនបានប្រកាសបង្កើនកំរិតពន្ធ បន្ថែម ១៥% ដល់ ២៥% (ស្មើនឹង ៣ ពាន់លានដុល្លាអាមេរិក) តម្រង់ទៅលើផលិ តផលរបស់អាមេរិកចំនួន ១៣០ មុខ។ នាថ្ងៃទី ៤ មេសា ចិនបានប្រកាសបន្ថែមបញ្ជីឈ្មោះផលិតផលនាំចូលពីអាមេរិកដោយមានតំលៃសរុបប្រហែលជា ៥០ ពាន់ លានដុល្លាអាមេរិក ដែលនឹងត្រូវបានហូតពន្ធខ្ពស់ថែមទៀត ក្នុងនោះ មាន សណ្តែកសៀង រថយន្ត បារី ផលិតផលពីពោតនិងសរសែរអំបោះ។

ពេលនោះ នាថ្ងៃទី ៣ មេសា ខុទ្ទកល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសភ្លាមមួយរំពិចបញ្ជីឈ្មោះផលិតផលរបស់ចិនចំនួន ១៣០០ មុខដែលត្រូវហូតពន្ធបន្ថែម។ប្រការទាំងអស់ចាប់ផ្តើមគិតតាំងពីពេល ប្រធានាធិបតីអាមេរិក លោក Donald Trump ផ្អែកទៅលើកំរិតនាំឧណភាពអហរញ្ញកម្មរបស់អាមេរិកចំនួន ៣៧៥ ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំកន្លងទៅជាមួយដៃគូទំនិញចិន បានតម្លើង ពន្ធទៅលើអាលុយមីញ៉ូមនិងដែកថែបរបស់ចិន។ ជាបន្តទៅទៀត សេតវិមាន បានអនុញ្ញាតិហូតពន្ធលើបណ្ដាផលិតផលនាំចូលពីចិនដែលមានតំលៃសរុបចំនួន ៦០ ពាន់លានដុល្លាអាមេរិក ហើយស្នើឲ្យចិនកាត់បន្ថយការខូចពាណិជ្ជកម្ម ចំនួន ១០០ ពាន់លានដុល្លាជាមួយអាមេរិក។

        ការតបតវិញសក្ក័សម

        ជំហានរបស់ចិនក្នុងប៉ុន្មានថ្ងៃកន្លងទៅកូសសម្គាល់ការតបតវិញដំបូងនៃ ប្រទេសមួយគិតតាំងពីពេលលោក Donald Trump ប្រកាសហូតពន្ធរដ្ឋការទៅលើ ប្រទេសមួយចំនួន នាដើមខែមិនាកន្លងទៅ។ ប្រសិនបើ សេចក្តីសម្រេចហូតពន្ធ ដោយមានទ្រង់ទ្រាយ ៣ ពាន់លានដុល្លាអាមេរិកនាថ្ងៃទី ២ មេសា របស់ចិនទៅ លើទំនិញរបស់អាមេរិកត្រូវបានចាត់ទុកជាទង្វើតបតវិញមានកំរិត នោះគឺ សេចក្តីសម្រេចនា ២ ថ្ងៃជាបន្តស្តីពីការហូតពន្ធ ៥០ ពាន់លានដុល្លាអាមេរិក បាន សឲ្យឃើញនូវភាពសក្ក័សមប្រៀបនឹងចំនួនប្រាក់ពន្ធ ៦០ ពាន់លានដុល្លាដែល អាមេរិកតម្រង់ទៅលើចិន។ អាចនិយាយបានថា៖ ចិនបានឆ្លើយតបតវិញយ៉ាង ខ្លាំងទៅលើការគាំពារពាណិជ្ជកម្មរបស់អាមេរិក។ ៣ ពាន់លានដុល្លាអាមេរិកស្មើ នឹង ២% ទំហំនាំចេញនាំចូលរបស់អាមេរិកទៅទីផ្សារចិន ប៉ុន្តែ ៥០ ពាន់លាន ដុល្លាស្រូបយកជាង ៣៣%។

        ក្រៅពីនោះ អាចឃើញថា ក្នុងចំណោមបណ្ដាមុខទំនិញរបស់អាមេរិកដែល ចិនហូតពន្ធ មានមុខទំនិញចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាជនចំនួន ១ ពាន់ ៥០០ លាននាក់នៅចិន ដូចជា សណ្តែកសៀងនិងរថយន្ត។ ក្នុងនោះ សណ្តែកសៀងជាមុខទំនិញនាំចេញស្នូលរបស់អាមេរិកទៅទីផ្សារចិន ដោយមាន តំលាំងនាំចេញទទួលបាន ១៤ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០១៧។ ការហូត ពន្ធនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកសិករអាមេរិក ក្នុងនោះ មាន ផ្នែកមិនតិចតូចអ្នកបោះឆ្នោតបានបោះឆ្នោតសំរាប់គាំទ្រលោក Donald Trump ក្នុងការ បោះឆ្នោតប្រធានាធិបតីនាឆ្នាំ ២០១៦។

        បណ្ដាជំហានដែលចិនកំពុងអនុវត្តត្រូវដូចនឹងស្មើៗដែលមជ្ឈដ្ឋានមន្ត្រីនៃ ប្រទេសនេះបានប្រកាសថា៖ ចិននឹងប្តេជ្ញាតបតវិញនឹងទំហំចំនួនប្រាក់និងកំរិត សក្ក័សម។

        អនាគតជាការសន្ទនាជំនួសឲ្យការបន្តតបតវិញគ្នាទៅវិញទៅមក

       ភ្លាមៗកាលពីលោក Donald Trump បណ្តាលឲ្យឡើងភាពតានតឹងរវាងអាមេរិកនិងចិនមនុស្សជាច្រើនបានព្យាករណ៍ថានឹងផ្ទុះឡើងសង្គ្រាមពាណិជ្ជកម្ម។ នេះជាការបង្កើនវិធានការហូតពន្ធរដ្ឋការតាមរបៀប «សងសឹកគ្នា»។

        ប៉ុន្តែ នឹងគ្មានអ្នកណាឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មនេះទេ។ ការដែល អាមេរិកហូតពន្ធដាក់ទណ្ឌកម្មគោលនយោបាយកម្មសិទ្ធិបញ្ញារបស់ចិននឹងធ្វើឲ្យ ប្រជាជនអាមេរិករងការខូចខាត់ជាដំបូង។ ពាក់កណ្ដាលបរិមាណទំនិញមានតំលៃ ៥៥០ ពាន់លានដុល្លាដែលអាមេរិកនាំចូលពីចិននាឆ្នាំ ២០១៧ គឺផលិតផលប្រើប្រាស់។ ការហូតពន្ធទៅលើបណ្ដាមុខទំនិញទាំងនេះនឹងជះឥទ្ធិពលភ្លាមៗទៅលើហោះប៉ោវរបស់ប្រជាពលរដ្ឋអាមេរិករាប់លាននាក់។ ការតម្លើងពន្ធទៅលើមុខទំនិញនាំចូលផ្សេងៗទៀតពីចិន ដូចជា កុំព្យូទ័រ គ្រឿងម៉ាស៊ីន ឧបករណ៍ឧស្សា ហកម្មនឹងធ្វើឲ្យក្រុមហ៊ុនអាមេរិកនានាត្រូវបង្កើនតំលៃនិងកាត់បន្ថយកាប្រកួតប្រជែងលើទីផ្សារសកល។ កម្មករអាមេរិករាប់រយនាក់អាចបាត់អាជីព។

        រីឯភាគីចិន បើទោះបីប៉េកាំងពោរពេញទៅដោយកំលាំងដើម្បីសងសឹកទៅលើវិស័យបច្ចេកវិទ្យាខ្ពស់របស់អាមេរិកក្តី ប៉ុន្តែ ប្រការនេះមិនសាមញ្ញដូច្នេះឡើយ។ ផលិតផលភាគ ច្រើនរបស់អាមេរិកត្រូវបានតម្លើងនៅចិន។ ដោយហេតុនេះការហូតពន្ធនៅកំរិតខ្ពស់ទៅលើផលិតផលនេះនឹងរងឥទ្ធិពលជាផ្ទាល់ដល់ពលករចិនដែរ។

        ម្យ៉ាងទៀត បណ្ដាខឿនសេដ្ឋកិច្ចផ្សេងៗទៀតលើពិភពលោកក៏ត្រូវបានរង ឥទ្ធិពលផងដែរ ប្រសិនបើ អាមេរិកនិងចិនបន្តសងសឹកគ្នាជាបន្ត។ សេណារីយូរ អាក្រក់បំផុតដែលសង្គ្រាមនេះអាចនាំទៅដល់គឺវិបត្តិសេដ្ឋកិច្ចសកល។

        ព្រោះថា ភាគីទាំងពីរនឹងរងហានិភ័យក្នុងពេលសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង ដូច្នេះ ប៉េកាំងជានិច្ចកាលអំពាវនាវឲ្យអាមេរិកស្វែងរកដំណោះស្រាយមានចរិត លក្ខណៈស្ថាបនាសំដៅកែលំអទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ម្យ៉ាងវិញទៀត ភាពតានតឹងពាណិជ្ជកម្មរវាងចិននិងអាមេរិកមិនទាន់បាត់បង់ការត្រួតពិនិត្យទាំងស្រុងនៅឡើយ។ នាបច្ចុប្បន្ន នៅមានពេលវេលាដើម្បីភាគីទាំងពីរជំរុញការ សន្ទនា ដោយសារ បញ្ជីឈ្មោះបណ្ដាមុខទំនិញរបស់ចិនដែលអាមេរិកហូតពន្ធ នៅត្រូវការយកមតិរបស់មជ្ឈដ្ឋានសហគ្រិនអាមេរិកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ