អាមេរិកបន្តបង្កើនសម្ពាធលើដៃគូពាណិជ្ជកម្ម

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែកក្កដា (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសការដំឡើងពន្ធថ្មីរហូតដល់ ៤០% ទៅលើប្រទេសចំនួន ១៤ ព្រមទាំង លោកបានប្រកាសពីការពន្យាពេលក្នុងការដាក់ពន្ធបដិការ ដែលនឹង ចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ជំនួសឱ្យថ្ងៃទី ៩ ខែកក្កដាដូចការប្រកាសពីមុន។ នេះជា សកម្មភាពដែលបង្ហាញពីការកើនឡើងនៃភាពតានតឹងក្នុងគោលនយោបាយពន្ធបដិការរបស់រដ្ឋបាលសហរដ្ឋអាមេរិក។

កាលពីខែមេសាកន្លងទៅ លោកប្រធានាធិបតី Donald Trump បានប្រកាសអត្រាពន្ធមូលដ្ឋាន ១០% ទៅលើប្រទេសភាគច្រើន ហើយអត្រាពន្ធបន្ថែមរហូត ដល់ ៥០% ទៅលើប្រទេស និងតំបន់ដែនដីជាច្រើន ដែលត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ៩ ខែកក្កដា។ ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៧ កក្កដា លោកបានពន្យារពេលការដាក់ ពន្ធបន្ថែម ដល់ថ្ងៃទី ១ ខែសីហា ដោយអនុញ្ញាតឱ្យបណ្ដាប្រទេសមានរយៈពេល ៣ សប្តាហ៍បន្ថែមទៀតដើម្បីចរចាអំពីអត្រាពន្ធដាច់ដោយឡែកជាមួយប្រទេស នីមួយៗ។

អាមេរិកបន្តបង្កើនសម្ពាធលើដៃគូពាណិជ្ជកម្ម - ảnh 1អ្នកនាំពាក្យសេតវិមាន Karoline Leavitt ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Evelyn Hockstein)

ប្រទេសចំនួន ១៤ ដែលរងការដាក់ពន្ធពី ២៥-៤០%

ប្រទេសសរុបចំនួន ១៤ បានទទួលលិខិតពីលោក Trump ក្នុងថ្ងៃទី ៧ ខែកក្កដា ដែលក្នុងនោះជូនដំណឹងពីអត្រាពន្ធដាច់ដោយឡែក។ ជាក់ស្តែង អត្រាពន្ធ ២៥% នឹងត្រូវបានដាក់លើទំនិញពីប្រទេសជប៉ុន កូរ៉េខាងត្បូង កាហ្សាក់ស្ថាន ម៉ាឡេស៊ី និងទុយនេស៊ី។ អត្រាពន្ធខ្ពស់ជាងនេះទៅទៀត នឹងត្រូវបានដាក់លើទំនិញនាំចូលពីអាហ្វ្រិកខាងត្បូង បូស្នៀនិងហឺហ្សេហ្គោវីណា (៣០%) ឥណ្ឌូនេស៊ី (៣២%) ស៊ែប៊ី និងបង់ក្លាដែស (៣៥%) ថៃ និងកម្ពុជា (៣៦%) ឡាវ និងមីយ៉ាន់ម៉ា (៤០%)។ ថ្លែង ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៧ កក្កដា អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានបញ្ជាក់ថា៖

“កាលពីច្រើនសប្តាហ៍មុន ខ្ញុំបានប្រកាសថា លោកប្រធានាធិបតី Trump នឹងមានផែនការពាណិជ្ជកម្មជាក់លាក់របស់ប្រទេសនីមួយៗ ហើយនោះគឺជាអ្វីដែលរដ្ឋបាលបច្ចុប្បន្នកំពុង
ផ្តោតលើ។ ថ្ងៃនេះលោកប្រធានាធិបតី Trump បានចុះ ហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយដែលពន្យារពេលការដាក់ពន្ធ ចាប់ពីថ្ងៃទី ៩ កក្កដា ទៅជាថ្ងៃទី ១ ខែសីហា។ អត្រាពន្ធគយបដិការថ្មីនឹងត្រូវបានជូនដំណឹងតាម រយៈលិខិត ផ្ញើទៅកាន់មេដឹកនាំនៃបណ្ដាប្រទេស ឬប្រសិនបើសម្រេចបានកិច្ចព្រម ព្រៀងមួយ ប្រទេសទាំងនេះនឹងបន្តចរចាជាមួយសហរដ្ឋ
អាមេរិក។ រដ្ឋបាលប្រធានា ធិបតី Trump និងជួរមន្ត្រីពាណិជ្ជកម្មរបស់លោក ចង់បានកិច្ចព្រមព្រៀងដ៏ល្អបំផុត សម្រាប់ប្រជាជននិងពលករអាមេរិក”។

នៅក្នុងលិខិតទាំង ១៤ នោះ លោក Trump បានព្រមានថា លោកអាចដំឡើងពន្ធខ្ពស់ជាងកម្រិតដែលបានប្រកាស ប្រសិនបើប្រទេសនេះដំឡើងពន្ធសងសឹកសហរដ្ឋអាមេរិក។

ការត្រឡប់មកវិញនៃគោលនយោបាយ "អាមេរិកមុនគេ"

សេចក្តីប្រកាសរបស់លោកប្រធានាធិបតី Donald Trump បានកត់សម្គាល់ការវិលត្រឡប់នៃគោលនយោបាយពាណិជ្ជកម្ម “អាមេរិកមុនគេ" របស់លោក ដែលសំដៅ កាត់បន្ថយឱនភាពពាណិជ្ជកម្ម និងការពារឧស្សាហកម្មក្នុងស្រុក។ ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានវិញ លោក Trump បានផ្លាស់ប្តូរជា ច្រើនដងនូវពេលវេលា និងអត្រាពន្ធដែលដាក់លើប្រទេសនានា បន្ទាប់ពីធ្វើការ សន្យាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតថា នឹងដាក់ពន្ធយ៉ាងខ្លាំងទៅលើទំនិញ នាំចូល។ កាលពីខែមេសាកន្លងទៅ លោកប្រធានាធិបតី Trump បានប្រកាសពីការ ដាក់ពន្ធបដិការជាបន្តបន្ទាប់ទៅលើដៃគូពាណិជ្ជកម្មជាច្រើន ប៉ុន្តែបានពន្យារពេល ការអនុវត្តសម្រាប់ប្រទេសជាច្រើនក្នុងរយៈពេល ៩០ ថ្ងៃ ដើម្បីសម្រួលដល់ការចរចា ជាមួយដៃគូ។ លោក Trump និងទីប្រឹក្សារបស់លោកបានដាក់ចេញនូវផែនការ មហិច្ឆិតាសម្រាប់ដំណាក់កាលចរចា ហើយបានអះអាងម្តងហើយម្តងទៀតថា ពួកគេ កំពុងចរចាជាមួយដៃគូពាណិជ្ជកម្មរាប់សិប សំដៅកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងលុបបំបាត់របាំង។

អាមេរិកបន្តបង្កើនសម្ពាធលើដៃគូពាណិជ្ជកម្ម - ảnh 2ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងក្នុងពេលទទួលទានអាហារពេលល្ងាចទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (មិនមានក្នុងរូបថត) នៅសេតវិមាន នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Kevin Lamarque)

ទោះបីជាបានដាក់ចេញគោលដៅសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសចំនួន ៩០ ក្នុងរយៈពេល ៩០ ថ្ងៃក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក ទើបឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយប្រទេសតែ ៣ ប៉ុណ្ណោះ គឺចក្រភព អង់គ្លេស ចិន និងវៀតណាម។ ទោះបីជាលោក Trump បានសម្តែងការព្រួយបារម្ភជា ច្រើនលើកច្រើនសារ អំពីពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) ក៏ដោយ ប៉ុន្តែប្លុកនេះ មិនទាន់ទទួលបានលិខិតពីលោកនៅឡើយទេ។ ក្នុងពេលជាមួយគ្នានោះ ប្រទេសជា ច្រើនផ្សេងទៀតក៏រំពឹងថា នឹងមានការពន្យារពេលម្ដងទៀតដើម្បីមានពេលវេលាចរចា លើកិច្ចព្រមព្រៀងដែលនាំមកនូវផលប្រយោជន៍ជូនភាគីទាំងពីរ។ ប្រការនេះក៏ត្រូវបាន បញ្ជាក់ដោយលោក Donald Trump ខ្លួនឯងផងដែរ នៅពេលដែលលោកបាននិយាយ ថា ថ្ងៃទី ១ ខែសីហា គឺជាកាលបរិច្ឆេទចូលជាធរមាន នៃការដាក់ពន្ធរបស់សហរដ្ឋ អាមេរិក ប៉ុន្តែទ្វារសម្រាប់ការចរចានៅតែបើកចំហ។ ថ្លែងក្នុងពិធីជប់លៀងជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅសេតវិមានកាលពីយប់ថ្ងៃទី ៧ កក្កដា លោក Trump បានឲ្យដឹងថា៖

“ខ្ញុំនឹងនិយាយថា វាជាប្រាកដប្រជា ប៉ុន្តែមិនប្រាកដប្រជា ១០០% ទេ។ ប្រសិន បើពួកគេទូរស័ព្ទមក ហើយនិយាយថាចង់ធ្វើអ្វីតាមរបៀបផ្សេង យើងខ្ញុំនឹងបើកចំហ ចំពោះលទ្ធភាពនោះ។ ប៉ុន្តែ ឥឡូវអ្វីៗគ្រប់យ៉ាងគឺដូចនេះ”។

ការចរចាបន្ទាប់ទៀតកំពុងត្រូវបានគ្រោងទុកឥឡូវនេះ។ ការប្រកាសពន្ធថ្មីរបស់សហរដ្ឋអាមេរិកដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា បានប៉ះពាល់ដល់ ទីផ្សារហិរញ្ញវត្ថុសហរដ្ឋអាមេរិកតែម្ដង នៅពេលដែលសន្ទស្សន៍ភាគហ៊ុនសំខាន់ៗ នៅក្នុងប្រទេសនេះបានធ្លាក់ចុះនៅពេលបិទប្រតិបត្តិការកាលពីថ្ងៃទី ៧ កក្កដា។ អ្នកវិភាគមានការព្រួយបារម្ភថា ការដាក់ពន្ធបដិការទៅលើអ្នកនាំចេញធំៗ អាចជះ ឥទ្ធិពលយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ