អ៊ីរ៉ង់កែសម្រួលយុទ្ធសាស្ត្រការទូតដោយបង្កើនការតភ្ជាប់ជាមួយរុស្ស៊ីនិងចិន

(VOVWORLD) - នៅចំពោះមុខនឹងសម្ពាធដ៏ធំធេងពីការប្រែប្រួលយ៉ាងខ្លាំងក្លានៃ សភាពការណ៍ភូមិសាស្ត្រនយោបាយសកលក៏ដូចជាបញ្ហាប្រឈមខាង សេដ្ឋកិច្ចសង្គមដ៏ធ្ងន់ធ្ងរដោយសារជម្ងឺ Covid-19 នោះ ប្រទេសអ៊ីស្លាមអ៊ីរ៉ង់ត្រូវ បានចាត់ទុកថាកំពុងមានការកែសម្រួលយុទ្ធសាស្ត្រការទូតដ៏សំខាន់ដែលធ្លាប់បានរក្សាស្ថិរភាពក្រោយពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩មក នោះគឺមិនធ្វើជាសម្ព័ន្ធមិត្តរបស់មហាអំណាចពិភពលោកនោះឡើយ។ ប៉ុន្តែ នាបច្ចុប្បន្ននេះ អ៊ីរ៉ង់កំពុងតែសកម្មជំរុញទំនាក់ទំនង “ស្អិតរមួតមិនធ្លាប់មានតាំងពី មុនមក” ជាមួយរុស្ស៊ីនិងចិន ជាមហាអំណាចពិភពលោកចំនួន២ដែលមាន កម្លាំងនិងឥទ្ធិពលយ៉ាងខ្លាំងនេះ។
អ៊ីរ៉ង់កែសម្រួលយុទ្ធសាស្ត្រការទូតដោយបង្កើនការតភ្ជាប់ជាមួយរុស្ស៊ីនិងចិន - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (ខាងឆ្វេង) អញ្ជើញជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី១៦ កក្កដា។ (រូបថត៖ Oana) 

កិច្ចព្រមព្រៀងសហប្រតិបត្តិការពោរពេញទៅដោយមហិច្ឆតា

តាមប្រភពព័ត៌មានអន្តរជាតិជាច្រើនបានបញ្ជាក់ថា អ៊ីរ៉ង់កំពុងស្វែងរកវិធីពន្យាពេលកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈ២០ឆ្នាំជាមួយរុស្ស៊ី ព្រមទាំងចរចាលើកិច្ចព្រមព្រៀងរយៈ២៥ឆ្នាំជាមួយចិនវិញ។

ចំពោះកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javid Zarif កាលពីថ្ងៃទី២១ កក្កដា បានអញ្ជើញទៅកាន់ម៉ូស្គូដើម្បី ចរចាអំពីការ “ធ្វើឲ្យស្រស់” នូវកិច្ចព្រមព្រៀងទ្វេភាគីមួយក្នុង២ទសវត្សខាង មុខនេះ ជាក់ស្ដែងគឺការពន្យាពេលកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រស្ដីពីកិច្ចសហ ប្រតិបត្តិការប្រេងរ៉ែ អាវុធនិងនុយក្លែអ៊ែរ ដែលត្រូវបានលោកប្រធានាធិបតី រុស្ស៊ី Vladimir Putin និងសមភាគីអ៊ីរ៉ង់លោក Mohammed Khatami បានចុះហត្ថ លេខាកាលពីថ្ងៃទី១២ មីនាឆ្នាំ២០០១។ នេះក៏ជាខ្លឹមសារសំខាន់នៅក្នុង ជំនួបពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃទី១៦ កក្កដា កន្លងមករវាងលោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយសមភាគីអ៊ីរ៉ង់លោក Hassan Rouhani ផងដែរ។ លោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា កិច្ចព្រម ព្រៀងនេះត្រូវបានភាគីទាំងពីរឯកភាពគ្នារួចហើយ បើទោះបីជាខ្លឹមសារលម្អិត មិនទាន់ត្រូវបានប្រកាសក៏ដោយ។

មុននោះប្រមាណ១សប្ដាហ៍តែប៉ុណ្ណោះ ឯកសារលម្អិតចំនួន១៨ទំព័រស្ដីពី ផែនការសហប្រតិបត្តិការពោរពេញទៅដោយមហិច្ឆតារវាងអ៊ីរ៉ង់និងចិនក៏ ត្រូវបានបែកធ្លាយលើបណ្ដាញអ៊ីនធឺណែតផងដែរ។ ខ្លឹមសារនៃឯកសារនេះដូចគ្នាបះបិង ទាំងស្រុងនឹងខ្លឹមសារនៃសុន្ទរកថារបស់លោករដ្ឋមន្រ្តីការបរទេស Mohammad Javad Zarif ក្នុងកិច្ចប្រជុំរដ្ឋសភាអ៊ីរ៉ង់ប៉ុន្មានថ្ងៃមុននោះ។ លោករូបនេះបានថ្លែងថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុង “ជឿជាក់យ៉ាងមោះមុតលើ ខ្លួនឯង” ចំពោះជំនួបចរចានានាស្ដីពីផែនការកសាងទំនាក់ទំនងភាពជាដៃគូ រយៈ២៥ឆ្នាំជាមួយចិន ដែលសំខាន់បំផុតគឺកញ្ចប់ទុនវិនិយោគឡើងដល់ទៅ ៤០០ពាន់លានដុល្លាអាមេរិករបស់ចិនទៅក្នុងខឿនសេដ្ឋកិច្ចអ៊ីរ៉ង់ ដោយ ផ្តោតលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។

ការបោះជំហានទាំងនេះត្រូវបានមជ្ឈដ្ឋានអ្នកវិភាគវាយតម្លៃថា ជា ចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់សំដៅកសាងសម្ព័ន្ធភាពអន្តរជាតិប្រឆាំងនឹងសម្ពាធទាំងខាងសេដ្ឋកិច្ចនិងនយោបាយដ៏ធ្ងន់ធ្ងរពីអាមេរិក។

“ឱកាសមាស” ដើម្បីអ៊ីរ៉ង់ឆ្លើយតបនឹងសម្ពាធពីអាមេរិក

ក្នុងបរិបទដែលអ៊ីរ៉ង់កំពុងរងការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរពីអាមេរិកនោះ ការដែលប្រទេសនេះខិតមកជិតជាមួយមហាអំណាចផ្សេងៗដែល មានកម្លាំងនិងឥទ្ធិពលដ៏ធំធេងលើទូទាំងសកលលោកផង ហើយ មាន ទស្សនៈស្រដៀងគ្នាស្ដីពីបញ្ហាតំបន់និងអន្តរជាតិជាច្រើនផងដូចជារុស្ស៊ីនិង ចិន គឺងាយយល់ណាស់។ តាមពិតទៅ ចាប់តាំងពីច្រើនឆ្នាំកន្លងទៅ សាធា រណៈមតិអន្តរជាតិបានយកចិត្តទុកដាក់ដល់ទំនាក់ទំនងកាន់តែប្រសើរឡើងៗរវាងអ៊ីរ៉ង់ជាមួយរុស្ស៊ីនិងចិន និងរវាងប្រទេសទាំងបីជាមួយគ្នា។ សូម្បីតែ នាចុងឆ្នាំ២០១៩ ប្រទេសទាំងបីនេះបានដំណើរការសមយុទ្ធកងទ័ពជើង ទឹករួមជាលើកដំបូងនៅឈូងសមុទ្រ Oman និងមហាសមុទ្រឥណ្ឌាក្នុងរយៈ ពេល៤ថ្ងៃផងដែរ។ សមយុទ្ធរួមនេះបានធ្វើឲ្យលេចឡើងនូវពាក្យចចាម អារាមស្ដីពីលទ្ធភាពនៃការបង្កើតឡើងសម្ព័ន្ធភាពយោធាថ្មីឬរូបភាពសហ ប្រតិបត្តិការថ្មីរវាងប្រទេសទាំងបី ដើម្បីឆ្លើយតបនឹងអាមេរិក។

យោងតាមមជ្ឈដ្ឋានអ្នកវិភាគថា ការប្រឈមមុខដាក់គ្នាដ៏តានតឹងដែល មិនធ្លាប់មានតាំងពីមុនមករវាងអាមេរិកនិងចិនលើគ្រប់សមរភូមិ និងស្ថាន ភាពទំនាក់ទំនងនៅកម្រិត “ទាបបំផុត” រវាងអាមេរិកនិងរុស្ស៊ីនាបច្ចុប្បន្ននេះ គឺជា “ឱកាសមាស” ដើម្បីអ៊ីរ៉ង់ជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយមហា អំណាចពិភពលោកទាំងពីរនេះ តាមទិសវិជ្ជមានសម្រាប់រដ្ឋាភិបាល នោះ គឺប្រឆាំងនឹងសម្ពាធរបស់អាមេរិក ព្រមទាំងជួយសង្គ្រោះខឿនសេដ្ឋកិច្ច ដែលកំពុងធ្លាក់ដុនដាបដោយសារ បទហ៊ុំព័ទ្ធអន្តរជាតិនិងវិបត្តិ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ