អឺរ៉ុប និងការខ្វែងគំនិតគ្នាក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍

(VOVWORLD) - សហភាពអឺរ៉ុប (EU) បន្តមិនសម្រេចបានការស្រុះចិត្តគំនិតគ្នាអំពីបញ្ហាជនអន្តោប្រវេសន៍ ក្រោយពីហុងគ្រី និងប៉ូឡូញបានជំទាស់យ៉ាងខ្លាំងក្លាលើកិច្ចព្រមព្រៀងនេះនៅក្នុងកិច្ចប្រជុំកំពូលនៃប្លុកនេះ ដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ មិថុនា នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក)។ ប្រតិកម្មរបស់ប្រទេសទាំងពីរបានសរឲ្យឃើញថា អន្តោប្រវេសន៍ នៅតែជាបញ្ហាមិនងាយដោះស្រាយរបស់ សហភាពអឺរ៉ុប។
អឺរ៉ុប និងការខ្វែងគំនិតគ្នាក្នុងការដោះស្រាយបញ្ហាអន្តោប្រវេសន៍ - ảnh 1ជនអន្តោប្រវេសន៍ (រូបថត៖ VNA)

ភាពអាកអន់ចិត្តរបស់ហុងគ្រី និងប៉ូឡូញ

យោងតាមកិច្ចព្រមព្រៀងស្ដីពីបញ្ហាអន្តោប្រវេសន៍ ដែលត្រូវបានដាក់ជូនកិច្ចប្រជុំកំពូល EU បានចែងថា ប្រទេសជាសមាជិកនីមួយៗរបស់ EU នឹងទទួលខុសត្រូវចំពោះបរិមាណជនចំណាកស្រុក ដែលបានកំណត់។ ប្រទេសណាដែលមិនចង់ទទួល កូតានេះអាចជ្រើសរើសជួយដល់ប្រទេសទទួលជនចំណាក់ស្រុកជាមួយទឹកប្រាក់រហូតដល់ ២ ម៉ឺនអឺរ៉ូចំពោះជនចំណាកស្រុកម្នាក់។

ជាក់ស្តែង នាដើមខែមិថុនាកន្លងទៅ ក្រោយពេលចរចាយ៉ាងតឹងតែងអស់រយៈពេលច្រើនខែមក ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅលុចសំបួ រដ្ឋមន្ត្រី មហាផ្ទៃរបស់ EU បានឯកភាពគ្នាលើទស្សនៈចរចាអំពីបទប្បញ្ញត្តិបែបបទស្នើសុំជ្រកកោន និងបទប្បញ្ញត្តិគ្រប់គ្រងសុំជ្រកកោន និងទេសន្តរប្រវេសន៍។ កិច្ចព្រមព្រៀងនេះត្រូវបានវាតម្លៃថាជា "តុល្យភាពដ៏ល្អ" អំពីទំនួលខុសត្រូវចំពោះអ្នកសុំជ្រកកោន និងបង្ហាញពីសាមគ្គីភាពក្នុង EU ព្រមទាំងជាជំហានទម្លុះទម្លាយអំពីបញ្ហាទេសន្តរប្រវេសន៍។ ប្រសិនបើកិច្ចព្រមព្រៀងដែលរដ្ឋមន្ត្រីសហភាពអឺរ៉ុបពិពណ៌នាថាជា "ប្រវត្តិសាស្ត្រ" នេះ អាចឆ្លងកាត់ការចរចាចុងក្រោយជាមួយសភាអឺរ៉ុប ក៏ដូចជាត្រូវបានរដ្ឋសភារបស់ប្រទេសនីមួយៗផ្ដល់សច្ចាប័ន វាអាចផ្លាស់ប្តូរមុខមាត់អន្តោប្រវេសន៍នៅអឺរ៉ុប។ ប៉ុន្តែក្ដីរំពឹងនេះគឺមិនងាយស្រួលឡើយ។

ហុងគ្រី និងប៉ូឡូញ គឺជាប្រទេសតែពីរក្នុង EU ដែលបានបោះឆ្នោតប្រឆាំង។ ប្រទេសទាំងពីរនេះក៏បានប្រកាសថានឹងមិនសហការ ហើយនឹងស្វែងរកវិធីរារាំងសន្ធិសញ្ញាអន្តោប្រទេសន៍ និងភៀសខ្លួន ហើយនៅក្នុងកិច្ចប្រជុំកំពូល EU នាថ្ងៃទី ២៩ មិថុនា ប៉ូឡូញ និងហុងគ្រីបន្តអះអាងថា កិច្ចព្រមព្រៀងត្រូវបានអនុម័តដោយមានការគាំទ្រភាគច្រើន ពោលគឺមិនមែនជាការស្រុះចិត្តគំនិតគ្នាឡើយ។

អញ្ជើញថ្លែងនៅទីក្រុងប្រ៊ុចសែល ក្រោយពីកិច្ចប្រជុំកំពូលនាថ្ងៃទី ៣០ មិថុនា ថ្នាក់ដឹកនាំហុងគ្រី និងប៉ូឡូញបានចាត់ទុកកិច្ចព្រមព្រៀងនេះគឺជាការរំលោភបំពានលើអធិបតេយ្យភាពជាតិ ហើយចាត់ទុកថាមាត្រាក្នុងកិច្ចព្រមព្រៀងនឹងត្រឹមតែលើកទឹកចិត្តរលកជនចំណាកស្រុកមកអឺរ៉ុប ក៏ដូចជាជួយសម្រួលដល់គ្រោះជួញដូរមនុស្សប៉ុណ្ណោះ។ នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki បានពណ៌នាការទូទាត់ទឹកប្រាក់ចំនួន ២ ម៉ឺន អឺរ៉ូគឺជា "ប្រាក់ផាកពិន័យ" ហើយជាទម្រង់ " បង្ខិតបង្ខំ" ។ យោងតាមលោកថា អឺរ៉ុបមួយដែលមានព្រំដែនសុវត្ថិភាព គឺមិនសម្រាប់ទេសន្តរប្រទេសន៍មិនស្របច្បាប់ ហើយមិនមែនសម្រាប់ដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុឡើយ។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា លោកនឹងបន្តរាំងខ្ទប់បទប្បញ្ញត្តិទេសសន្តរប្រវេសន៍ថ្មី រហូតដល់ពេលណាសម្រេចបានការស្រុះចិត្តគំនិតគ្នា ហើយចាត់ទុកសំណើនេះគឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះហុងគ្រី។

ក្នុងសេចក្ដីប្រកាសនាថ្ងៃទី ៣០ មិថុនា ដដែល ក្រោយពីកិច្ចកិច្ចព្រមព្រៀងនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានឲ្យដឹងថា ទស្សនៈរបស់ប៉ូឡូញ និងហុងគ្រីត្រូវបានកត់សម្គាល់ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា “បញ្ហាទេសសន្តរវេសន៍គឺជាបញ្ហាប្រឈមចំពោះអឺរ៉ុប ដែលទាមទារឲ្យមានប្រតិកម្មរួម”។ យោងតាមលោក Charles Michel បានឲ្យដឹងថា EU បន្តវាយតម្លៃ "ស្ថានការណ៍ទេសន្តរប្រទេសន៍ និងវឌ្ឍនភាពនៃការអនុវត្ត" រាល់គោលនយោបាយផ្សេងៗគ្នា ដើម្បីធានាទាំងការការពារព្រំដែនខាងក្រៅរបស់ EU ផង ហើយជួយសង្គ្រោះបានអាយុជីវិតនៅលើសមុទ្រផង។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានឲ្យដឹងថា ការលិចកប៉ាល់ដ៏សោកនាដកម្មនាពេលថ្មីៗនេះនៅសមុទ្រមេឌីទែរ៉ាណេគឺជាការរំឮកយ៉ាងច្បាស់លាស់អំពីការដែល EU ចាំបាច់ត្រូវបន្តធ្វើការដោយឥតឈប់ឈរ ដើម្បីដោះស្រាយបញ្ហាប្រឈមទេសន្តរប្រទេសន៍នៅអឺរ៉ុប។

ទេសសន្តរប្រទេសតែងតែជាបញ្ហាពិបាក់ដោះស្រាយរបស់ EU

ភាពជាប់គាំងលើកនេះគឺជាសញ្ញាថ្មីៗបំផុត ដែលសរឲ្យឃើញថា បញ្ហាទេសន្ត្រប្រទេសបន្តក្លាយទៅជាប្រធានបទដ៏ក្ដៅគគុកមិនថាកិច្ចប្រជុំកំពូលណារបស់ EU ឡើយ។ ចំពោះការដែលជនចំណាកស្រុកបន្តទៅកាន់អឺរ៉ុបតាមរយ

ៈផ្លូវមេឌីទែរ៉ាណេ ហើយសោកនាដកម្មដូចជាការលិចកប៉ាលរបស់ជនចំណាកស្រុកនៅនាយសមុទ្រក្រិក អឺរ៉ុបមិនងាយមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពឡើយ។ ក្នុងកិច្ចប្រជុំកំពូលរបស់ EU នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានស្នើឱ្យថ្នាក់ដឹកនាំពិភាក្សាឡើងវិញអំពីបញ្ហានេះក្នុងកិច្ចប្រជុំកំពូលបន្ត។ ក្នុងពេលនោះ នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Alexander De Croo បានអះអាងថា បញ្ហាទេសន្តរប្រទេសន៍ចាំបាច់ត្រូវដាក់បញ្ជូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនានា។

ក្នុងការវិវឌ្ឍន៍នាពេលថ្មីៗបំផុត នាថ្ងៃទី ៣ កក្កដា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ដែលជាប្រទេសប្រធាន EU ប្ដូរវេនបានឲ្យដឹងថា EU ចង់បានកិច្ចព្រមព្រៀងមួយនៅចុងឆ្នាំនេះ ក្នុងនោះមានខ្លឹមសារអំពីរបៀបធ្វើចំណាត់ការលើជនចំណាកស្រុករាប់ពាន់នាក់ ដែលកំពុងឆ្ពោះមកទ្វីបនេះ។ តាមទស្សនៈនយោបាយ នេះនឹងក្លាយទៅជានិមិត្តសញ្ញាដ៏សំខាន់មួយ ក្រោយរយៈពេលច្រើនឆ្នាំប្រឈមនឹងវិបត្តិទេសន្តរប្រទេសន៍។

ខណៈពេលដែលបណ្ដាប្រទេសជាសមាជិក EU នៅតែមិនទាន់មានគោលនយោបាយរួមសមស្របអំពីបញ្ហាជនចំណាកស្រុកនោះ នៅសមុទ្រមេឌីទែរ៉ាណេ មនុស្សជាច្រើននៅតែផ្តល់អាយុជីវិតរបស់ខ្លួនឲ្យពួកឧក្រិដ្ឋជននាំមនុស្សឆ្លងព្រំដែនមិនស្របច្បាប់ចូល EU ជាមួយក្ដីរំពឹងមានជីវភាពរស់នៅដីល្អប្រសើរជាងនៅស្រុកកំណើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ